publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ការ​តស៊ូ​តាម​ផ្លូវ​នយោបាយ​របស់​ពួក​កុម្មុយនិស្ត​ខ្មែរ

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 15:34 ម៉ោងសកល

ក្រោយ​ពី​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ១៩៥៤ ពួក​កម្មុយនិស្ត​ខ្មែរ ដែល​មាន​ប្រភព​​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូ​ចិន​លែង​មាន​សិទ្ធិ​កាន់​អាវុធ​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៀត​ហើយ។ ពួក​កម្មុយនិស្ត​​ខ្មែរ​ប្រមាណ​ពាក់​កណ្តាល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម។ ចំណែក​មួយ​ផ្នែក​ដែល​នៅ​សេស​សល់​បាន​សម្រេច​បន្ត​ការ​តស៊ូ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត។ តែ​​លើក​នេះ គឺ​ជា​​ការ​តស៊ូ​ផ្នែក​នយោបាយ។

ការ​តស៊ូ​តាម​ផ្លូវ​នយោបាយ​ដែល​មិន​បាន​ផល

នៅទីក្រុងភ្នំពេញ ក្រុមខ្មែរកុម្មុយនីស្ត​បានបើកការតស៊ូ​ផ្នែកនយោបាយ​ ដោយ​កំណត់​យក​យុទ្ធសាស្រ្ត​ជា​ការ​តស៊ូ​តាម​បី​មុខសញ្ញា។

ទីមួយ ពួក​គេ​បាន​បង្កើត​គណបក្ស​ស្រប​ច្បាប់​មួយ ឈ្មោះ​ថា "ប្រជាជន" ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ១៩៥៥។ ខ្មែរ​កុម្មុយនិស្ត​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ជា​ចំហរ​ ក្នុង​ឋានៈ​ជា​សមាជិក​របស់​បក្ស​ប្រជាជន។

ចំណែក​ក្រុម​ទីពីរ​វិញ ទៅ​ប្រកប​មុខ​របរ​ជា​គ្រូ​បង្រៀន អ្នក​និពន្ធ ឬ​​អ្នកកាសែត​ជាដើម ដោយ​​លាក់​មិន​ឲ្យ​គេ​ដឹង​ថា​ពួក​គេ​ជា​សមាជិក​របស់​បក្ស​កុម្មុយនិស្ត​នោះ​ទេ។ ក្រុម​​នេះ​មាន​ភារកិច្ច​ធ្វើ​ការ​ឃោសនា​ជា​សម្ងាត់​ ដើម្បី​រើស​សមាជិក​ថ្មី​ឲ្យ​ចូល​​បក្ស និង​បង្កើត​ជា​​សាខា​បក្ស​តូចៗ​​នៅ​​តាម​កន្លែង​ដែល​ពួក​គេ​ធ្វើការ។ ពួក​កុម្មុយនិស្ត​​​ថែម​ទាំង​បាន​​បង្កើត​វិទ្យាល័យ​ឯកជន​មួយ​ផ្ទាល់​ខ្លួន​ទៀត​ផង ដោយ​​ដាក់​ឈ្មោះ​ថា "វិទ្យាល័យ​កម្ពុជ​បុត្រ"​​

ចំណែក​ក្រុម​ទីបី ​ពួក​គេ​ចូល​ទៅ​បង្កប់ខ្លួន​​ក្នុង​ចលនា​សង្គមរាស្រ្ត​និយម​របស់​សម្តេច នរោត្តម សីហនុ។

ក៏ប៉ុន្តែ នៅ​គ្រប់​ការ​បោះឆ្នោត​ទាំង​អស់ ទាំង​ការ​បោះឆ្នោត​ឆ្នាំ១៩៥៥ និង​ការ​បោះឆ្នោត​ក្រោយៗ​មក​ទៀត បក្ស​ប្រជាជន បាន​ទទួល​បរាជ័យ​ ដោយ​រក​អាសនៈនៅ​ក្នុង​សភា​ជាតិ ​សូម្បី​តែ​មួយ​ក៏​មិន​បាន​ផង​។ លើក​លែង​តែ​ខ្មែរ​​កុម្មុយនិស្ត​បី​នាក់​ ដែល​ជ្រក​ក្រោម​ផ្លាកសង្គមរាស្រ្តនិយមប៉ុណ្ណោះដែល​បាន​​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត។ អ្នក​ទាំង​បី​នាក់​នោះ រួម​មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់​ឆ្នោត​នៅ​ឆ្នាំ១៩៥៨ ហើយ ខៀវ សំផន បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ១៩៦២។

មូល​ហេតុ​នៃ​បរាជ័យ​នៃ​បក្ស​ប្រជាជន​ក្នុង​ការ​បោះឆ្នោត

បរាជ័យ​​របស់​ពួក​កុម្មុយនិស្ត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ​បណ្តាល​មក​ពី​កត្តាធំៗ​បី៖

ទីមួយ ចលនា​កុម្មុយនីស្តនៅកម្ពុជាក៏ដូចជានៅប្រទេសផ្សេងៗទៀតដែរ បាន​ទទួល​នូវការ​គាំទ្រ​ពីសំណាក់ប្រជាជន​ ដោយសារ​តែ​​ពួក​គេ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​អាណានិគម។ ក្រោយ​​ពេល​​ដែល​បារាំង​បាន​ផ្តល់ឯករាជ្យ​ដល់​កម្ពុជា ការតស៊ូ​របស់ពួក​កុម្មុយនិស្ត​ក៏លែងមានន័យទៅទៀត។ កុំថាឡើយតែប្រជាជនកម្ពុជាទូទៅ សូម្បី​តែ​​សមាជិក​ចលនា​​កម្មុយនិស្ត​​ខ្មែរ​​ខ្លួន​​ឯង​ ក៏​​បាន​ចោទ​​ជា​​សំនួរ​​ខ្លួន​​ឯង​​ដែរ​​ ​ថា​តើពួកគេតស៊ូដើម្បីអ្វីទៀត បើពេលនេះ​បារាំង​លែង​កាន់កាប់​ប្រទេស​កម្ពុជា​ទៀត​ហើយ​នោះ?

ទីពីរ នៅឆ្នាំ១៩៥៥ សៀវ ហេង ដែលជាអគ្គលេខាបក្សប្រជាជន​បដិវត្តន៍ខ្មែរ​បាន​ចុះចូល​ដោយ​សម្ងាត់​ជាមួយ​សម្តេច នរោត្តម សីហនុ។ សៀវ ហេង​ ក៏បាន​ក្លាយ​ជារនុកក្នុង​របស់​សម្តេច នរោត្តម សីហនុ ដោយនៅបន្តកាន់តំណែង​កំពូលរបស់ បក្សប្រជាជនបដិវត្តន៍​ខ្មែរនេះ​ដដែល រហូតដល់ឆ្នាំ​១៩៥៩។ យោងតាមលោកស្រី Elizabeth Becker ក្នុងកំឡុងពេលនោះ សៀវ ហេង បាន​ផ្តល់​ព័ត៌មានសម្ងាត់ជាច្រើន​ទាក់ទង​នឹងចលនាកម្មុយនិស្តខ្មែរ ដែល​ជួយឲ្យ​កងកម្លាំង​ប្រដាប់អាវុធរបស់រដ្ឋាភិបាល​​ ធ្វើការបំបែកសំបុក​សម្ងាត់​របស់​ពួកកម្មុយនិស្ត។

កត្តា​ទីបី ដែល​នាំឲ្យបក្សប្រជាជន​ទទួលបរាជ័យក្នុង​ការបោះឆ្នោតជាតិ គឺ​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​សង្គមរាស្រ្តនិយម។ នៅ​រាល់ពេលធ្វើការឃោសនាបោះឆ្នោតម្តងៗ សមាជិក​បក្សប្រជាជនជាច្រើន​នាក់ រួមទាំងបេក្ខជនតំណាងរាស្រ្តផង ត្រូវបាន​ប៉ូលីសចាប់ខ្លួន ហើយសមាជិក​ខ្លះ​ទៀតត្រូវគេលប​ធ្វើឃាត។ រហូតដល់​មាន​ពេលខ្លះ ដូចជានៅឆ្នាំ១៩៥៨ ជាដើម កែវ មាស ដែលជាបេក្ខជនតែមួយគត់​របស់បក្សប្រជាជន ត្រូវ​បង្ខំ​ចិត្ត​លាក់ខ្លួ ​មិន​ហ៊ាន​ទាំង​ចេញមកធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោតផង។

ទោះជាយ៉ាងនេះក៏ដោយ ក្រុមខ្មែរកុម្មុយនិស្ត​នៅតែបន្តការតស៊ូ​ផ្នែក​នយោបាយ​របស់​ខ្លួន​ត​ទៅ​ទៀត។ សូម្បីតែក្រោយពី​បានបង្កើត​បក្សពលករ​កម្ពុជា នៅឆ្នាំ១៩៦០ ហើយក៏ដោយ ក៏​ពួក​កុម្មុយនិស្ត​​បាន​សម្រេច​បន្តរក្សាទុក​បក្សប្រជាជន ដើម្បីចូលរួមការបោះឆ្នោតម្តងទៀត​ នៅឆ្នាំ១៩៦២។

រហូតដល់ឆ្នាំ១៩៦៧ ទើបពួកខ្មែរកុម្មុយនិស្តសម្រេចចិត្ត​ចាប់យក​ការតស៊ូ​​ដោយ​ប្រដាប់​អាវុធ​វិញ​ម្តង៕


សូម​ចុច​ខាង​ក្រោម​ ដើម្បី​ស្តាប់​សំឡេង៖

ការ​តស៊ូ​តាម​ផ្លូវ​នយោបាយ​របស់​ពួក​កុម្មុយនិស្ត​ខ្មែរ

20/11/2008

ខ្មែរក្រហម

ភូមិសាស្រ្ត​រដ្ឋបាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ(រូបភាព៖ សេង ឌីណា/RFI)

ភូមិសាស្រ្ត​រដ្ឋបាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​បែងចែក​ជា​ខេត្ត-ក្រុង​នោះទេ តែ​ត្រូវ​បែង​ចែក​ចេញ​ជា​ភូមិភាគ និង​តំបន់​វិញ។ លេខា​បក្ស​ប្រចាំ​​ភូមិភាគ  ភាគច្រើន​​សុទ្ធ​តែ​ជា​សមាជិក​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​គឺ​ជា​ស្តេច​ត្រាញ់​នៅ​ក្នុង​ភូមិភាគ ដែល​ពួក​គេ​កាន់​កាប់។

03/01/2009 14:13 ម៉ោងសកល

សញ្ញា​ជាតិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

រចនាសម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

ពីខែមេសា ឆ្នាំ១៩៧៥ ដល់​ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហម​បាន​កាន់​អំណាច​ក្រោម​ផ្លាក​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន​បាត់​ឈ្មោះ​ចាប់​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។

03/01/2009 14:00 ម៉ោងសកល

ទង់ជាតិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

ការ​បង្កើត​របប​កម្ពុជា​ប្រជាធិបតេយ្យ

ខ្មែរក្រហមបានចូលកាន់អំណាច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​១៩៧៦ ទើប​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង។

03/01/2009 12:56 ម៉ោងសកល

ទាហាន​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​១៧ មេសា ១៩៧៥(រូបថតឯកសារ៖ AFP)

ការ​ចូល​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម

ចាប់តាំងពីឆ្នាំ១៩៧៣ ពួក​ខ្មែរ​ក្រហម​ដណ្តើម​កាន់កាប់​ទឹកដី​កម្ពុជា​បាន​មួយ​ផ្នែក​ធំ។ រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​បាន​ប្រមូល​ផ្តុំ​កម្លាំង​មក​ការពារ​ទីក្រុង​ភ្នំពេញ ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ចុង​ក្រោយ។ នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ទីក្រុង​ភ្នំពេញ​ក៏​បាន​ធ្លាក់​ក្នុង​ដៃ​ទាហាន​ខ្មែរ​ក្រហម។

12/12/2008 15:04 ម៉ោងសកល

កុម្មុយនិស្ត​ខ្មែរ និង​កុម្មុយនិស្ត​វៀតណាម ពី​មិត្ត​ទៅ​ជា​សត្រូវ(រូបភាព៖ សេង ឌីណា/RFI)

ការបែកបាក់​រវាង​ខ្មែរ​ក្រហម​និង​វៀតណាម​ខាង​ជើង

នៅ​ក្រោយ​ពេល​ដែល​វៀតណាម​​ខាង​ជើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់ជាមួយ​អាមេរិក នៅ​ឆ្នាំ១៩៧៣ ខ្មែរក្រហម និង​វៀតណាម ដែល​ជា​សម្ព័ន្ធ​មិត្ត​ល្អូក​ល្អឺន​ចាក់​ទឹក​មិន​លេច​នោះ ក៏​បាន​បែកបាក់​គ្នា ក្លាយ​ពី​មិត្ត មក​ជា​សត្រូវ​វិញ ។

11/12/2008 13:42 ម៉ោងសកល

សម្តេច​នរោត្តម សីហនុ ឱប​ខៀវ សំផន អតីត​គូសត្រូវ

បដិវត្តន៍​ខ្មែរ​ក្រហម​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០

ក្រោយ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម ទៅ​ចូលរួម​ក្នុង​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​សម្តេច នរោត្តម សីហនុ ក្រោយ​ពី​ព្រះអង្គ​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​មក កងទ័ព​ខ្មែរ​ក្រហម​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ផង និង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ផង។

06/12/2008 17:12 ម៉ោងសកល

ទាហាន​ខ្មែរ​ក្រហម​ក្មេងៗ

ការ​ចាប់​ផ្តើម​ការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ​

ក្រុម​ខ្មែរ​កុម្មុយនិស្ត​​បាន​ចាកចេញ​ពីឆាក​នយោបាយ នៅ​ឆ្នាំ១៩៦២។ ប្រាំឆ្នាំ​ក្រោយមក ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បះបោរ នៅស្រុកសំឡូត ពួក​គេ​ក៏​បាន​សម្រេចចិត្ត​ចាប់​យក​ការតស៊ូ​ប្រដាប់អាវុធវិញ។

06/12/2008 14:35 ម៉ោងសកល

បក្ស​កុម្មុយនិស្ត​កម្ពុជា (ខ្មែរ​ក្រហម)

ដំណើរ​ឆ្ពោះ​ទៅ​ការ​តស៊ូ​ដោយ​ប្រដាប់អាវុធ​

ដោយ​ទទួល​បរាជ័យ​ម្តងហើយ​ម្តង​ទៀត​ក្នុង​ការតស៊ូ​ផ្នែក​នយោបាយ​ ពួក​ខ្មែរ​កុម្មុយនិស្ត​​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ឆាក​នយោបាយ​ នៅឆ្នាំ​១៩៦២។ នោះ​ហើយ​ជា​ចំនុច​ចាប់ផ្តើម​នៃ​ផ្លូវ​ទៅ​កាន់​ការតស៊ូ​ដោយ​ប្រដាប់​អាវុធ​របស់​ពួក​គេ។

06/12/2008 15:17 ម៉ោងសកល

ដើមកំណើត​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា

មុននឹង​ក្លាយទៅជា​បក្ស​មួយឯករាជ្យ ចលនា​កុម្មុយនីស្ត​ខ្មែរ​គឺជា​សាខា​មួយ​របស់​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​រួមមាន​ វៀតណាម កម្ពុជា និង​ឡាវ។ ក្រោយពី​បំបែក​ខ្លួន​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ចលនាកុម្មុយនីស្ត​ខ្មែរ​បាន​ទៅបង្កើត​បក្ស​កុម្មុយនីស្ត​ឯករាជ្យមួយ ដោយ​ដាក់​ឈ្មោះថា បក្សប្រជាជន​បដិវត្តន៍ខ្មែរ។

06/12/2008 15:35 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល