ដោយ នុយ ប៊ែរណាដែត
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/02/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/02/2009 14:36 ម៉ោងសកល
ប្រទេសឥណ្ឌាជាលើកទីមួយ ចោទប្រកាន់ផ្ទាល់លើក្រសួងឈ្លបការណ៍ប៉ាគីស្ដង់ ថាជាអ្នកនៅពីក្រោយអំពើភេរវកម្មអ៊ីស្លាមនិយមនៅទីក្រុងBombayកាលពីចុងខែវិច្ឆិកាឆ្នាំ២០០៨មុននេះ។
នាឱកាសបំពេញទស្សនកិច្ចនៅទីក្រុងParis រដ្ឋលេខាធិការទទួលបន្ទុកការបរទេសឥណ្ឌា លោក Shivshankar Menonកាលពីថ្ងៃព្រហ្បតិ៍ម្សិលមិញបានថ្លែង ថាអង្គការដែលចាត់ចែងការវាយប្រហារនៅក្រុង Bombay សុទ្ធសឹងជាមនុស្សរបស់ក្រសួងស៊ើបការណ៏ប៉ាគីស្ដង់។ គឺជាសន្ទរកថាមួយដែលលោក Shivshankar Menonថ្លែងនៅវិជ្ជាស្ថានបារាំងផ្នែកទំនាក់ទំនងអន្ដរជាតិ។
នៅដើមខែមករា ទីក្រុង New Delhi ធ្លាប់បានបញ្ជូនដល់ទីក្រុង Islamabad និងប្រទេសចំនួន១៥ នូវសំណុំរឿងមួយដែលមានភ័ស្ដុតាងដ៏ពិបាកទ្រាំទ្របញ្ចាក់ពីការវាយប្រហារនៅ Bombay ថ្ងៃទី២៦រហូតដល់ទី២៩វិច្ឆិកាមុននេះ។ភ័ស្ដុតាងដែលបញ្ចាក់ពីផែនការរៀបចំចាត់ចែងនឹងការណែនាំពីប្រទេស Pakistan និងក៏ប្រហែលជាមានការសមគំនិតសម្ងំស្ងៀមពីអ្នកទទួលខុសត្រូវរបស់ប៉ាគីស្ដង់ដែរ។
ទីក្រុងNew Delhi Washington និងទីក្រុងLondres បានទម្លាក់ទោសទាំងស្រុងការសម្លាប់រង្កាលនេះទៅលើក្រុមអ៊ីស្លាមប្រដាប់អាវុធសម្ងាត់មួយដ៏សកម្មបំផុតនៅតំបន់Cachemireឈ្មោះ Lashkar-e-Taïba ។ ក៏ប៉ុន្ដែសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ក៏ពុំជឿដែរនៅលើការសមគំនិតរបស់រដ្ឋប៉ាគីស្ដង់នៅក្នុងការវាយប្រហារទីក្រុងBombayនោះ។ ការចោទប្រកាន់របស់ឥណ្ឌានេះ ត្រូវបានប៉ាគីស្ដង់បដិសេធទាំងស្រុង និងបានដឹកនាំការអង្កេតផ្ទាល់មួយរបស់ខ្លួនព្រមទាំងចាប់ខ្លួនជនជាច្រើនរូបទៀតដែលជាសមាជិកនៃសមាគមន៍មនុស្សធម៌មួយជិតដិតនឹងក្រុមអ៊ីស្លាមប្រដាប់អាវុធ Lashkar-e-Taïba(LeT)ដែរ។
ម្យ៉ាងទៀត លោក Shivshankar MENONរដ្ឋលេខាធិការទទួលបន្ទុកការបរទេសឥណ្ឌានេះ បាននិយាយដដែលៗ ថាប្រទេសប៉ាគីស្ដង់នេះហើយជាប្រភពនៃអំពើភេរវនិយមអន្ដរជាតិរីឯប្រទេសឥណ្ឌាវិញដែលជាអ្នកជិតខាងនោះ ត្រូវទទួលរងទុក្ខទោសដោយផ្ទាល់ពីអង្គការភេរវនិយម Lashkar-e-Taïba នេះ។
ចាប់តាំងពីមានអំពើភេរវកម្មនៅ Bombayដែលបណ្ដាល ឲ្យមានជនរងគ្រោះស្លាប់១៧៤នាក់ក្នុងនោះមានជនបរទេសចំនួន២៦នាក់មក ប្រទេសឥណ្ឌាសំដែងការសោកស្ដាយ ថាបណ្ដាប្រទេសលោកខាងលិច ពុំបានធ្វើសម្ពាធខ្លាំងទេ ទៅលើប្រទេសប៉ាគីស្ដង់ប្រទេសដែលសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសតែងតែខិតខំជួយសម្រុះសម្រួលដើម្បីកុំឲ្យអធិករណ៏ផ្ទុះឡើង រវាងប៉ាគីស្ដង់និងឥណ្ឌានេះ។
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល