ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 08/03/2009 12:49 ម៉ោងសកល
លោកស្រី ម៉ាលី ឈួបានចេញផ្សាយសៀវភៅទីពីរនៅឆ្នាំ២០០៨ ដែលមានចំណងជើងថា Attente Au Vietnam Après La Tragédie Khmère ប្រែថា ការរង់ចាំនៅប្រទេសវៀតណាម ក្រោយពីសោកនាដ្យកម្មនៅប្រទេសកម្ពុជា។ បន្ទាប់បានចេញផ្សាយសៀវភៅមួយមានចំណងជើងថា Le Serment ឬ ពាក្សសច្ចា នៅឆ្នាំ២០០៥ លោកស្រី ម៉ាលី ឈួបានចេញផ្សាយសៀវភៅទីពីរនៅឆ្នាំ២០០៨ ដែលមានចំណងជើងថា Attente Au Vietnam Après La Tragédie Khmère ប្រែថា ការរង់ចាំនៅប្រទេសវៀតណាម ក្រោយពីសោកនាដ្យកម្មនៅប្រទេសកម្ពុជា។ សៀវភៅទាំងពីរនេះ ចេញពីគ្រឹះស្ថានបោះពុម្ពផ្សាយ L’Harmattan នៅទីក្រុងប៉ារីស។
សូមអញ្ជើញស្តាប់ការធ្វើអត្ថាធិប្បាយរបស់ ប៉ិច សង្វាវ៉ានអមដោយបទសម្ភាសន៍ជាមួយលោកស្រី ម៉ាលី ឈួ៖
ក្រោយពីបានបាត់បង់សមាជិកគ្រួសារអស់ចំនួនពាក់កណ្តាលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គ្រួសារឈួនៅសល់តែសមាជិកស្រីៗ និង ប្រុសតែម្នាក់គត់។ ពុំអាចទ្រំាទ្រនឹងការលំបាកវេទនាអត់ឃ្លាន និងឃើញសេចក្តីស្លាប់នៅចំពោះមុខរាល់ថ្ងៃក្នុងរបបកុម្មុយនីស្តខ្មែរក្រហម គ្រូសារ ឈួក៏បានសំរេចចិត្តប្រថុយប្រថានធ្វើដំណើរផ្សងព្រេងឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្រែងលោបានគេចផុតពីមរណភាព។ គ្រួសារនេះមិនចេះនិយាយភាសាវៀតណាមសូម្បីតែមួយម៉ាត់សោះ។ ប៉ុន្តែ តាំងពីនៅទល់ដែនប្រទេសនេះ រហូតមកដល់ទីក្រុង ហូជីមិញ អតីតទីក្រុងពៃ្រនគរ គ្រួសារ ឈួ អាចដោះស្រាយបញ្ហាជិវិត ដ៏សែនលំបាកលំបិនដូចជាសហគមន៍ខ្មែរភៀសខ្លួនដទៃក្នុងវត្តច័ន្ទរង្សីនៅទីក្រុង ហូ ជី មិញឬ អតីតទីក្រុងព្រៃនគរលើទឹកដីវៀតណាមដែរ។
ក្នុងនាមជាជនភៀសខ្លូន គ្រួសារនេះបានប្រឈមមុខនឹងបញ្ហាស្មុគស្មាញបន្តបន្ទាប់ឥតឈប់ឈរសោះ ក៏ប៉ុន្តែ អម្ភូតហេតុជាច្រើន និងទំនាក់ទំនងមិត្តភាពកើនឡើងប្រទាក់ក្រឡាជាបន្តបន្ទាប់សឹងតែស្មានមិនដល់។ បងប្អូនស្រីៗទាំងបីនាក់ និងប្រុសម្នាក់នៃគ្រូសារ ឈួចាប់ក្តាប់វាសនាគ្រួសារក្នុងកណ្តាប់ដៃ។ សាមគ្គីភាពដ៏មុះមុតរបស់ពួកគេ ជាកម្លាំងពិសេសសម្រាប់ការតស៊ូជំនះឧបសគ្គទាំងពួង។
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល