ដោយ ប៉ែន បូណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 04/04/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 05/04/2009 10:29 ម៉ោងសកល
បន្ទាប់ពីការផ្ទុះជម្លោះប្រដាប់អាវុធពីរលើកទៀតកាលពីថ្ងៃសុក្រទី ៣ មេសារវាងកងទ័ពខ្មែរ និងថៃនៅឯតំបន់ប្រាសាទព្រះវិហារមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវថ្ងៃសៅរ៍ ទី ៤ មេសា ឲ្យមានភាពស្ងប់ស្ងៀម។ លោកហ៊ុន សែនបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាឧប្បត្តិហេតុតូចមួយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសខ្មែរបានចោទប្រកាន់កងទ័ពថៃ ថាបានបង្កហេតុដោយទន្ទ្រានចូលដីខ្មែរម្តងហើយម្តងទៀតឥតឈប់ឈរ។ កម្ពុជាក៏បានលើកបញ្ហានេះទៅអង្គការយូណេស្កូផងដែរ។
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់សេចក្តីរាយការណ៍របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ៖

ទាហានថៃរុលចូលក្នុងទឹកដីខ្មែរ នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ កាលពីខែកក្កដា ២០០៨
(រូបថត៖ ខឹម សុវណ្ណារ៉ា)
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្យាយាមពន្លត់បញ្ហារវាងកងទ័ពខ្មែរ និងថៃជាថ្មីម្តងទៀតនៅសៅរ៍ ទី ៤ មេសា ឆ្នំា ២០០៩។ មានប្រសាសន៍ពីខេត្តកំពត ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរបានហៅការផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃសុក្រទី ៣ មេសា ឆ្នំា ២០០៩ ថាគ្រាន់តែជាឧប្បត្តិហេតុតូចតាចមួយប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវកុំឲ្យយកប្រេងសាំងទៅចាក់លើរងើកភ្លើងដើម្បីធ្វើឲ្យបញ្ហាកាន់តែរីកធំឡើងនោះឡើយ។
កាលពីថ្ងៃសុក្រទី ៣ មេសាម្សិលមិញ ការផ្ទុះអាវុធដាក់គ្នាបានកើតឡើងដល់ទៅពីរលើក រវាងកងទ័ពខ្មែរ និងថៃនៅឯចំណុចវាលឥន្ទ្រីយ៍ក្នុងតំបន់ប្រាសាទព្រះវិហារ។ ការផ្ទុះអាវុធលើកទី១បានចាប់ផ្តើមតាំងពីព្រឹកព្រលឹម និងលើកទី២នៅវេលារសៀល។ ទោះបីជាអាជ្ញាធរអះអាងថាគ្មានអ្នករងរបួស និងស្លាប់ក៏ដោយ ក៏តុល្យការបង្ហាញពីការខូចខាតទីស្នាក់ការអាជ្ញាធរមួយកន្លែង រីឯផ្សារលក់ដូរមួយនៅខាងក្រោមប្រាសាទព្រះវិហារត្រូវបានឆេះខ្ទេចខ្ទីគ្មានសល់ដោយសារគ្រាប់កាំភ្លើងរបស់ទាហានថៃ។ នេះនៅមិនទាន់រាប់ផលប៉ះពាល់ដល់ប្រាសាទផងទេ។
ទោះបីជាលោកហ៊ុន សែនបានព្យាយាមពន្លត់បញ្ហាក៏ដោយ ក៏លោកបានស្តីបន្ទោសកងទ័ពថៃថាចេះតែរុលចូលក្នុងដែនដីហាមឃាត់ដែលបង្កឲ្យមានជម្លោះ។ កាលពីព្រលប់ថ្ងៃសុក្រ ទី ៣ មេសា ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដោយសម្តែងការសោកស្តាយចំពោះការលុកលុយរបស់ថៃទៅលើទឹកដីខ្មែរនៅត្រង់កន្លែងដដែលៗដូចជានៅតំបន់តាសឹម ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ និងនៅមុខប្រាសាទព្រះវិហារ។ ក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយបញ្ហាតាមរយៈការចរចា ប៉ុន្តែកម្ពុជារក្សាសិទ្ធិស្វ័យការពារក្នុងករណីចាំបាច់។
ស្របពេលជាមួយគ្នានេះដែរ លោកសុខ អាន រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីក៏បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ទីស្នាក់ការធំរបស់អង្គការយូណេស្កូនៅទីក្រុងប៉ារីស ដោយបង្ហាញពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលប្រាសាទព្រះវិហារកំពុងព្រឈមដោយសារគ្រាប់កាំភ្លើងរបស់ថៃ។ លោកសុខ អានបានអំពាវនាវឲ្យបណ្តាប្រទេសហត្ថលេខីនៃអនុសញ្ញាឆ្នាំ១៩៧២ និងអ្នកស្រឡាញ់បេតិកភ័ណ្ឌទាំងអស់ ចាប់អារម្មណ៍ពីបញ្ហានេះ៕
ទាក់ទងនឹងប្រធានបទនេះ
05/04/2009 10:28 ម៉ោងសកល
02/03/2009 13:33 ម៉ោងសកល
24/02/2009 08:27 ម៉ោងសកល
09/02/2009 12:53 ម៉ោងសកល
02/02/2009 13:19 ម៉ោងសកល
19/11/2008 15:45 ម៉ោងសកល
28/11/2008 14:24 ម៉ោងសកល
12/11/2008 15:41 ម៉ោងសកល
24/02/2009 08:32 ម៉ោងសកល
29/12/2008 11:59 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល