publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

គ្រុន​ផ្តាសាយ​ជ្រូក​

សហគមន៍​អន្តរជាតិ​រៀបចំ​ធ្វើការ​ទប់ទល់នឹង​គ្រុនផ្តាសាយជ្រូក​

ដោយ សៀក សារិន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 27/04/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  27/04/2009 14:30 ម៉ោងសកល

គ្រុន​ផ្តាសាយ​ជ្រូក​កំពុង​គំរាម​និង​រីក​រាលដាល​ទូទាំង​ពិភពលោក។​ នៅ​ប្រទេស​មេចស៊ីក​មាន​មនុស្ស​១០៣នាក់​បាន​ស្លាប់​ដោយ​ហេតុ​តែ​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក។​ នៅ​សហរដ្ឋ​អាមេរិក​វិញ​ មាន​ប្រមាណ​២០​ករណី។​ ទាំងនេះ​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ប្រកាស​”ភាព​អាសន្ន​អនាម័យ”។​ នៅ​ប្រទេស​កាណាដា​ឯណោះ​ គេ​ឃើញមាន​៦ករណី។​ រីឯ​ប្រទេស​នូវែល​ហ្សេឡង់ដ៍​ អ៊ីស្រាអែល​ឫ​ប្រទេស​អេស្ប៉ាញ​កំពុង​តាម​ដាន​ឃ្លាំមើល​អ្នក​ជម្ងឺ​យ៉ាង​ដិតដល់។​ នៅ​គ្រប់​ទីកន្លែង​ក្នុងលោក​ គេ​បាន​ចាត់​វិធានការ​យ៉ាង​សែន​ប្រយ័ត​ប្រយែង​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ​ បាន​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងៀម​ កុំ​ឲ្យ​ភ័យ​ឆោឡោ។

នៅមុខ​បារ​នៃ​រដ្ឋ​ធានី​មេចស៊ីក​ បុគ្គលិកសុខាភិបាល​ព្យាយាមពិនិត្យ​មើល​សុខភាពអតិថិជនថ្ងៃទី២៥មេសាឆ្នាំ២០០៩(រូបថត : Reuters)

នៅមុខ​បារ​នៃ​រដ្ឋ​ធានី​មេចស៊ីក​ បុគ្គលិកសុខាភិបាល​ព្យាយាមពិនិត្យ​មើល​សុខភាពអតិថិជនថ្ងៃទី២៥មេសាឆ្នាំ២០០៩
(រូបថត : Reuters)

បច្ចុប្បន្ន​នេះ​មាន​តែ​ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​ទេ​ដែល​បាន​សម្រេច​ចិត្ត​ហាម​ឃាត់​ពុំ​ឲ្យ​នាំចូល​”សាច់ជ្រូក”​មក​ពី​ប្រទេស​មេចស៊ីក​និង​ពី​រដ្ឋ​ខ្លះ​នៃ​សហរដ្ឋ​អាមេរិក។​ នៅ​ប្រទេស​ឯទៀតៗ​គេ​គ្រាន់តែ​ផ្តល់​ផ្សព្វផ្សាយ​ពត៌មាន​និង​ចាត់​វិធានការ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

នៅ​ប្រទេស​មេចស៊ីក​ឯណោះ​ គេ​បាន​ចាត់​វិធានការ​ប្រុង​ប្រយ័ត្ន​និង​ផ្តល់​អនុសាសន៍៖

កុំឲ្យ​ចេញ​ទៅ​រហេតរហូត​នៅ​កន្លែង​សាធារណៈ​ មាន​ដូច​ជា​ធ្វើ​ដំណើរ​នៅ​តាម​រថភ្លើង​ឫ​មេត្រូ​ជាដើម។

កុំឲ្យ​រាក់ទាក់​ចាប់ដៃ​គ្នា។​ ហើយ​ឲ្យ​ពាក់​ម៉ាសក៍​គ្របមាត់​និង​ច្រមុះ​ដើម្បី​ការពារ​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក។

ប្រទេស​អាមេរិរក​ឡាទីន​ដែល​ឋិត​នៅ​ជិត​ប្រទេស​មេចស៊ីក​ហើយ​ដែល​ជា​ជង្រុក​នៃ​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក​ បាន​បញ្ចេញ​”ផែនការ​ប្រុង​ប្រយ័ត្ន​អនាម័យ”​របស់គេ​ ដោយ​បាន​ពង្រឹង​ប្រព័ន្ធ​ឃ្លាំមើល​នៅ​តាម​កំពង់ផែ​និង​ព្រលាន​យន្តហោះ​ដែល​មាន​អ្នក​ដំណើរ​មកពី​ប្រទេស​មេចស៊ីក​និង​មក​ពី​សហរដ្ឋ​អាមេរិក។​ បើ​គេ​មាន​ការ​សង្ស័យ​ទៅលើ​អ្នក​ដំណើរ​ណា​ម្នាក់​ថា​អាច​មាន​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក​នៅ​ក្នុង​ខ្លួន​ គេ​នឹង​ចាប់​បញ្ជូន​អ្នក​ដំណើរ​នោះ​ទៅ​កាន់​ទី​កន្លែង​សម្រាប់​ព្យាបាល​ភ្លាម។

នៅ​សហរដ្ឋ​​អាមេរិក​ដែល​គេ​ឃើញ​មាន​គ្រុន​ផ្តាសាយ​ជ្រូក​២០​ករណី​ រដ្ឋបាល​របស់​លោក​អូបាម៉ា​បាន​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​អាមេរិក​មាន​ការ​កក់ក្តៅ។​ ដើម្បី​ទប់ទល់​នឹង​គ្រុន​ផ្តាសាយ​ជ្រូក​ កាលពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​សហរដ្ឋ​អាមេរិក​បាន​”ប្រកាស​ភាព​អាសន្ន​អនាម័យ”។​ រដ្ឋាភិបាល​អាមេរិក​នឹង​គុណ​ទ្វេ​ការ​ឃ្លាំយាម​មើល​តាម​ព្រំដែន​ដែល​ជាប់​នឹង​ប្រទេស​មេចស៊ីក។

នៅ​ទ្វីប​អឺរ៉ុប​ឯណេះ​ បច្ចុប្បន្ន​នេះគេ​ពុំបាន​គ្រោង​ចាត់​វិធានការ​ដាក់​កម្រិត​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ឡើយ។​ អាជ្ញាធរ​បារាំង​ខិតខំ​អះអាង​ឲ្យ​ប្រជាជន​មាន​ទំនុក​ទុកចិត្ត​ដោយ​បាន​ប្រកាស​ប្រាប់ថា​គេ​នៅមាន​សល់​ស្តុក​ថ្នាំ​Antiviraux​យ៉ាង​ច្រើន។

ចំណែក​ឯ​គណៈកម្មការ​អឺរ៉ុប​ស្នើ​កោះ​ហៅ​ឲ្យ​មាន​ការ​ប្រជុំ​វិសាមញ្ញ​មួយ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ដើម្បី​រិះរក​វិធានការ​ប្រយុទ្ធ​ទប់ទល់​នឹង​គ្រុន​ផ្តាសាយ​ជ្រូក។

រីឯ​ទ្វីប​អាស៊ី​ដែល​ធ្លាប់​បាន​រង​គ្រោះ​នឹង​គ្រុន​ផ្តាសាយ​ធ្ងន់​”sras »ឫ​ជា​ភាសា​អង់គ្លេស​ថា​”sars”កាលពី​ខែ​ធ្នូ​ឆ្នាំ​២០០៣​នៅ​ចង​ចាំ​ពុំ​ទាន់​ភ្លេច​ឡើយ​ផលវិបាក​នៃ​វិបត្តិ​នេះ។​ នៅ​ប្រទេស​ជប៉ុន​វិញ​ គេបាន​ដាក់​Caméras thermiques ឬ​កាម៉េរ៉ា​ចាប់​កំដៅ​សីតុណ្ហភាព​ដាក់​នៅ​តាម​ព្រលាន​យន្តហោះ​ដើម្បី​រក​អ្នក​ដំណើរ​ដែល​អាច​មាន​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក​នៅ​ក្នុង​ខ្លួន។

ចំណែក​ឯ​ប្រទេស​ចិន​ នៅ​ថ្ងៃ​ចន្ទ​នេះ​គេ​បាន​ហាមឃាត់​ពុំ​ឲ្យ​នាំ​ចូល​ប្រទេស​ចិន​នូវ​សាច់ជ្រូក​ពី​ប្រទេស​មេចស៊ីក​និង​ពី​រដ្ឋ​អាមេរិកាំង​បី​ពោលគឺ​រដ្ឋ​Texas  ​រដ្ឋKansas និង​រដ្ឋCalifornie។

សូមគូស​បញ្ជាក់​​ថា​ គ្រុន​ផ្តាសាយ​ជ្រូក​ដែល​ចេញពី​ប្រទេស​មេចស៊ីក​នេះ​ បាន​ធ្វើឲ្យ​អង្គការ​សុខភាព​ពិភពលោក​កើត​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង។​ ដោយ​ហេតុ​ថា​ឥឡូវ​នេះ​គេ​ដឹង​ច្បាស់​ហើយ​ថា៖​ មាន​វត្តមាន​មេរោគ​គ្រុន​ផ្តាសាយ​បក្សី​ មេរោគ​​គ្រុន​ផ្តាសាយ​ជ្រូក​និង​មេរោគ​គ្រុន​ផ្តាសាយ​មនុស្ស។​ ហើយ​អង្គការ​អន្តរជាតិ​បារម្ភ​ខ្លាច​ក្រែង​ជម្ងឺ​គ្រុន​ផ្តាសាយ​ជ្រូក​នេះ​រីក​រាលដាល​ប្រែក្លាយ​ទៅជា​ជម្ងឺ​ឆ្លងរោគ​ទូទាំង​ទ្វីប​ឬ​ទូទាំង​ពិភពលោក៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល