publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

កូរ៉េ​ខាង​ត្បូង

លោក​ Roh Moo-hyunអតីត​ប្រធានាធិបតី​ទទួល​មរណភាព​

ដោយ អៀង សុខម៉ិញ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 23/05/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  23/05/2009 08:34 ម៉ោងសកល

អាយុ ៦២ ឆ្នាំ លោក​ Roh Moo-hyun ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ២០០៣ -២០០៨ បាន​ទទួល​​មរណភាព ដោយ​ហេតុ​តែ​ធ្លាក់​ពី​លើ​ភ្នំ​ក្នុង​ពេល​ដើរ​កំសាន្ត។ ក្រុម​ប៉ូលីស​បាន​បើក​ការ​អង្កេត​មួយ​ដើម្បី​អាច​បាន​យល់​ពី​មូល​ហេតុ​ដែល​នាំ​ដល់​មរណៈ​នេះ។ ក្រុម​ប៉ូលីស​មិន​បដិសេធ​សម្មតិកម្ម​ដែល​ថា​អាច​ជា​​ការ​ធ្វើ​អត្តឃាតទេ។

អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Roh Moo-hyun(រូបថត ៖ Reuters)

អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Roh Moo-hyun
(រូបថត ៖ Reuters)

លោក Roh Moo-hyun បាន​បញ្ចប់​អណត្តិ​ជា​ប្រធានាធិបតី​កាលពី​ខែ មីនា ២០០៨ ជាមួយ​នឹង​ការ​ធ្លាក់​ប្រជាប្រិយភាព​សឹង​ដល់​បាត​ តែ​លោក​ជា​ក៏ប្រធានាធិបតី​ដែលបាន​នាំ​ឲ្យ​មាន​ក្តី​សង្ឃឹម​និង​ការ​ខក​ចិត្ត​ខ្លាំង​ដែរ។

ជា​មេធាវី ប្រសូត​ចេញ​ពី​គ្រួសារ​ក្រីក្រ លោក​ជា​អ្នកការពារ​សិទ្ធមនុស្ស​យ៉ាង​ស្វាហាប់ និង​ជា​អ្នក​ផ្តួចផ្តើម​យ៉ាង​សកម្ម​ក្នុង​ការ​បញ្ចប់​របប​ផ្តាច់ការ​នៅទស្សវត្យ​ទី​៨០។ ក្នុង​ពេល​មាន​មហាបាតុកម្ម​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​លោក​ធ្លាប់​ទាំង​បាន​ជាប់​ពន្ធនាគារ​មួយ​រយៈខ្លី​ថែម​ទៀតផង។ គណបក្ស​របស់​លោកបាន​ទទួល​ជ័យ​ជំនះ នៅ​ឆ្នាំ​២០០៣ ដោយសារ​តែ​មាន​ការ​គាំទ្រ​យ៉ាង​សម្បើម​ពី​សំណាក់​​យុវជន​ជំនាន់​ថ្មី​ និង​ក្រុម​អ្នក​ជឿន​លឿន​និយម។

បណ្តា​ជន​កូរ៉េ​កំពុង​យំ​ស្តាយ​ស្រណោះ​លោក​ Roh Moo-hyun(រូបថត ៖ Reuters)

បណ្តា​ជន​កូរ៉េ​កំពុង​យំ​ស្តាយ​ស្រណោះ​លោក​ Roh Moo-hyun
(រូបថត ៖ Reuters)

ក្នុង​អណត្តិ​ជា​ប្រធានាធិបតី លោក​បាន​បន្ត​នយោបាយផ្សះផ្សាជាតិ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​បងប្អូន និង​បាន​ខិតខំ​សាក​ល្បង​នៅ​ឲ្យ​ឆ្ងាយ​ពី​ឥទ្ធិពល​អាមេរិក។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង លោក​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​អសមត្ថិភាព​ ជាពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​ទំនាក់ទំនង​ការបរទេស។ មួយ​ឆ្នាំ​ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ សភា​កូរ៉េ​ខាង​ត្បូង​បាន​បោះឆ្នោត​ប្រឆាំង​លោក តែ​កម្លាំង​មហាជននៅ​តែ​​គាំទ្រ​លោក​ បាន​នាំ​គ្នា​ងើប​ធ្វើ​បាតុកម្ម​ ទីបំផុត​សភា​ធម្មនុញ្ញ​បាន​សំរេច​រក្សា​តំណែង​លោក​ជា​ប្រធានធិបតី​រហូត​ចប់​អណត្តិ។

ពាក្យ​ចចាម​អារាម​ថា​ជា​ការ​ធ្វើ​ការ​អត្តឃាត

ភ្នំOwl Rockដែល​លោក​ Roh Moo-hyun ធ្លាក់​បាត់​បង់​ជីវិត(រូបថត ៖ Reuters)

ភ្នំOwl Rockដែល​លោក​ Roh Moo-hyun ធ្លាក់​បាត់​បង់​ជីវិត
(រូបថត ៖ Reuters)

អតីត​នាយក​ខុទ្ទកាល័យ​របស់​លោក​Roh Moo-hyun បាន​អះអាង​ថា​លោក​Roh ទំនង​ជា​អាច​ធ្វើ​អត្តឃាត​ និង​ទំនងជា​មាន​​ទុក​ពាក្យ​លា​ផង​ដែរ។ លោក​Roh Moo-hyun ធ្លាប់​បាន​អះអាង​​មិន​ឈប់​ឈរ​ថា ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ជា​​កម្មវត្ថុ​សំខាន់​មួយ​ក្នុង​ចំណោម​កម្មវត្ថុ​សំខាន់​ៗរបស់​លោក។ ប៉ុន្តែ​អណត្តិ​របស់​លោក​បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ភាព​ប្រលាក់​ប្រឡូស​នឹង​សំណុំ​រឿង​ជា​ច្រើន​ ហើយ​រហូត​ដល់​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​គ្រួសារ​ផ្ទាល់​របស់​លោក​ទៀត​ផង។

ថ្មីៗ​នេះ ក្រសួង​យុត្តិធម៌​បាន​ធ្វើ​អង្កេត​មួយ​ស្តី​ពី​ទឹក​ប្រាក់​ប្រមាណ​ជា​រាប់​សិប​លាន​ដុល្លារ​ ដែល​ភរិយា​ និង​កូន​លោក​ទំនង​ជា​បាន​ទទួល​យក​ជា​សំណូក។ ក្រុម​អ្នក​អង្កេត​មាន​សេចក្តី​ស្ទាក់​ស្ទើ​ក្នុង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ទង្វើនេះ​បាន​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពេល​នេះ គេ​មិន​ទាន់​អាច​ធ្វើ​ការ​អះអាង​អ្វី​បាន​នៅ​ឡើយ​ទេ គួរ​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច​ចំពោះ​ប្រធាន​បទនេះ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល