publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ចរាចរណ៍

នាយក​រដ្ឋមន្ត្រី​សម្ពោធ​ស្ពាន​ព្រះមុនីវង្ស​ថ្មី និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 26/05/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  26/05/2009 11:58 ម៉ោងសកល

នៅ​ព្រឹក​ថ្ងៃទី​២៧​ស្អែក​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​បើក​សម្ពោធ​អោយ​ប្រើប្រាស់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ឆ្លងកាត់​ទន្លេរ​បាសាក់ និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​លើកទីមួយ​នៅ​កម្ពុជា​រំលង​រង្វង់មូល​ក្បាល​ថ្នល់ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ២​ចាក់​អង្រែ មក​មហាវិថី​ព្រះនរោត្តម។

សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់​សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពី​ភ្នំពេញ៖

នាយក​រដ្ឋមន្ត្រី​សម្ពោធ​ស្ពាន​ព្រះមុនីវង្ស​ថ្មី និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស

26/05/2009

ស្ពាន​ព្រះមុនីវង្ស​ថ្មី​នឹង​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើ នៅ​ថ្ងៃ​ពុធ ទី​២៨ ឧសភា ២០០៩(រូបថត៖ ដឺលុច/RFI)

ស្ពាន​ព្រះមុនីវង្ស​ថ្មី​នឹង​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើ នៅ​ថ្ងៃ​ពុធ ទី​២៨ ឧសភា ២០០៩
(រូបថត៖ ដឺលុច/RFI)

ស្ពាន​ព្រះមុនីវង្ស​ថ្មី​តម្លៃ​ជាង​១០លាន​ដុល្លារ​នឹង​ត្រូវ​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៧​ឧសភា​ស្អែក​នេះ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ចរាចរ​ឆ្លងកាត់​តំបន់​នេះ​នឹង​ត្រូវ​បិទ​សម្រាប់​ពិធី​សម្ពោធ​នេះ​ចាប់​ពី​ម៉ោង​១២អាធ្រាត​ថ្ងៃទី២៦​នេះ​ទៅ ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​២៧​ឧសភា។ ទន្ទឹមគ្នា​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នឹង​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​លើក​ដំបូង​នៅ​កម្ពុជា​ផង​ដែរ។ ស្ពានអាកាស​នេះ​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​២ នៅ​ចាក់អង្រែ ទៅ​មហាវិថី​ព្រះនរោត្តម​រំលង​គល់ស្ពាន​ព្រះមុនីវង្ស​ទាំង​ពីរ។ ស្ពានអាកាស​នេះ​មាន​តម្លៃ​ជាង​៦លាន​ដុល្លារ។ ការ​សាងសង់​ស្ពាន​ព្រះមុនីវង្ស​ថ្មី និង​ស្ពាន​អាកាស​នេះ គឺ​ជា​យុទ្ធសាស្ត្រ​បញ្ជៀស​ការ​កកស្ទះ​ចរាចរ​នៅ​ក្នុង​តំបន់​រង្វង់មូល​ក្បាល​ថ្នល់​ដែល​ជា​ច្រក​ចេញចូល​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ផ្លូវ​ជាតិ​លេខ​មួយ និង​ទៅ​ផ្លូវជាតិ​លេខ២។

ស្ពាន​ព្រះមុនីវង្ស​ថ្មី​ត្រូវ​បាន​ផ្តើម​សាងសង់​ កាល​ពី​ខែ​មករា​ឆ្នាំ​២០០៦ ក្នុង​គម្លាត​៣០ម៉ែត្រ​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់។ ស្ពាន​ព្រះមុនីវង្ស​ថ្មី​នេះ​មាន​ប្រវែង​២៧០ម៉ែត្រ ទទឹង​១៤ម៉ែត្រ។ ចំនែក​ស្ពាន​អាកាស​វិញ ស្ពាន​នេះ​មាន​ប្រវែង​៣០៨ម៉ែត្រ និង​ទទឹង​១៤ម៉ែត្រ កំពស់​៧,៥ម៉ែត្រ។ គម្រោង​សាងសង់​ស្ពានអាកាស​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​១២ខែ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល