ដោយ អៀង សុខម៉ិញ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 18/11/2009 11:35 ម៉ោងសកល
ឧត្តមសេនីយ៍ថៃ លោក Sonthi Boonyaratglin ដែលជាមេដឹកនាំធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ កាលពីឆ្នាំ២០០៦ បានងាកត្រឡប់មកធ្វើនយោបាយ ដោយបានក្លាយជាមេដឹកនាំបក្ស មាតុភូមិ ហើយបានប្រកាសនៅថ្ងៃពុធនេះថាបក្សរបស់លោកអាចនឹងក្លាយទៅជាសម្ព័ន្ធមិត្រជាមួយបក្សប្រឆាំងភឿថៃ ដែលគាំទ្រលោកថាក់ស៊ីន។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
អាយុ ៦៣ ឆ្នាំ ឧត្តមសេនីយ៍ចូលនិវត្តន៍ លោកស៊ុមធី នឹងក្លាយទៅជាមេដឹកនាំគណបក្សដ៏តូចមួយឈ្មោះ បក្សមាតុភូមិ។ បក្សនេះប្រមូលផ្តុំទៅដោយឥស្សរជនកាន់សាសនាអ៊ីស្លាមនៅភាគខាងត្បូងប្រទេស ដែលកំពុងក្លាយជាចំណីនៃអំពើបះបោរចង់ផ្តាច់ទឹកដី។ ការប្រកាស បើកទ្វារចំហ ស្វាគមការចងសម្ព័ន្ធមេត្រីជាមួយបក្សភឿថៃ អ្នកគាំទ្រលោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន បានធ្វើគ្រប់គ្នាភ្ញាក់ផ្អើលស្រឡាំងកាំងយ៉ាងខ្លាំង។ នេះជាការប្តូរផ្លាស់យ៉ាងក្រឡាប់ចាក់បំផុត ព្រោះលោកគឺជាមេដៃដល់ម្នាក់ដែលបានរៀបចំឲ្យមានរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន ដោយអះអាងថាលោកថាក់ស៊ីនជាជនពុករលួយ និងប្រមាថរបបរាជានិយម។
សេចក្តីសម្រេចរបស់លោកនេះ គឺធ្វើឡើងដោយឈរទស្សនៈ និងគោលនយោបាយរបស់បក្ស បើបក្សរបស់លោកមានបន្ទាត់នយោបាយដូចបក្សភឿថៃ នោះបក្សទាំងពីរពិតជាអាចសម្ព័ន្ធភាពនឹងគ្នាបានហើយ។ នេះជាការពន្យល់របស់លោកស៊ុមធីទៅកាន់អ្នកសារព័ត៌មាន ដោយបានគូសបញ្ជាក់ថែមទៀតថា លោកជ្រើសរើសភ្ជាប់ខ្លួនជាមួយគណបក្សមាតុភូមិ ព្រោះជាគណបក្សអព្យាក្រិត្យ និងមានគោលជំហរស្វែងរកសន្តិភាពជូនជាតិ។
លោកបានទទួលស្គាល់ថាស្ថានភាពប្រទេសថៃកំពុងដើរថយក្រោយ បែកចែកដាច់ស្រឡះរវាងក្រុមអាវយឺតក្រហម អ្នកគាំទ្រលោកថាក់ស៊ីន និងអាវយឺតលឿង អ្នកគាំទ្រព្រះមហាក្សត្រ ជាហេតុធ្វើអ្នកការទូតចោទជាសំណួរថាហេតុអ្វីបានជាប្រទេសថៃធ្លាក់ផុងខ្លួនកាន់ជ្រៅក្នុងវិបត្តនយោបាយនារយៈពេលពីរឆ្នាំចុងក្រោយនេះ ?!
ការវិលត្រឡប់មកកាន់ឆាកនយោបាយវិញរបស់លោកស៊ុមធី គឺជាឧបសគ្គនយោបាយមួយថ្មីទៀតសំរាប់លោកនាយករដ្ឋមន្ត្រី អាភិសិត វេចាជីវ៉ា នាពេលបោះឆ្នោតសភាឆ្នាំ២០១១។ អ្នកវិភាគជាច្រើនយល់ថាការបោះឆ្នោតសភានេះ អាចនឹងប្រព្រឹត្តទៅមុនកាលកំណត់។
ដោយឡែក នៅថ្ងៃអង្គារម្សិលមិញ ក្រុមអាវយឺតក្រហម បានប្រកាសថាក្រុមខ្លួនមានចេតនាធ្វើបាតុកម្មថ្មីមួយទៀតនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី២៩វិច្ឆិកាទៅដើម្បីទម្លាក់លោក អាភិសិត វេចាជីវ៉ា៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល