publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

រុស្ស៊ី​-​អឺរ៉ុប

ជំនួប​កំពូល​សហភាព​អឺរ៉ុប​-រស្ស៊ី

ដោយ កែវ ឆាយា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/11/2009 11:34 ម៉ោងសកល

ថ្ងៃនេះ ប្រធានាធិបតី​រុស្ស៊ី លោក Dmitri Medvedev ចូលរូម​ដោយ​ផ្ទាល់​ក្នុង​ជំនួប​កំពូល សហភាព​អឺរ៉ុប​-​រុស្ស៊ី នៅក្រុង Stockholm រាជធានី Suède។ ជំនួប​កំពូល​លើក​នេះ​ ជា​លើក​ទី​២៤ បើ​គិត​ពី​លើក​ដំបូង ក្នុង​ឆ្នាំ ១៩៩៨ មក។ វា​ប្រព្រឹត្ត​ទៅ ២ ដង​ក្នុង ១​ឆ្នាំ ទោះ​បី​កិច្ច​ព្រមព្រៀង ស្តី​អំពី​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃ​គូ​ចុះ​ក្នុង​ឆ្នាំ ​១៩៩៧ រវាង​សហភាព​អឺរ៉ុប​និង​សហព័ន្ធ​រុស្ស៊ី ដែល​ជា​មូលដ្ឋាន​នៃ​ជំនួប​នេះ បាន​អស់​សុពលភាព តាំងពី​ចុង​ឆ្នាំ ​២០០៧​ក្តី។ សហភាព​អឺរ៉ុប ជា​ដៃ​គូ​ពាណិជ្ជកម្ម​មួយ​ធំ​ចំបង​របស់​រុស្ស៊ី។
សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

18/11/2009

លោក​ប្រធានាធិបតី​រុស្ស៊ី​ (រូបឆ្វេង)ចាប់​ដៃ​លោកប្រធាន​គណៈកម្មការ​អឺរុប​ នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត(រូបថត :Reuters)

លោក​ប្រធានាធិបតី​រុស្ស៊ី​ (រូបឆ្វេង)ចាប់​ដៃ​លោកប្រធាន​គណៈកម្មការ​អឺរុប​ នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត
(រូបថត :Reuters)

ធ្លាក់​ទៅ​លើ​២៧​ប្រទេស​សហភាព​អឺរ៉ុប គឺ​មាន​ដល់​ទៅ ៥២,៣% នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​របស់​រុស្ស៊ី។ រុស្ស៊ី​លក់​ទៅ​សហភាព​អឺរ៉ុប គឺ​ដល់​ទៅ ៦៨,២% នៃ​ថាមពល​ឥន្ធនៈ ដែល​ខ្លួន​នាំ​ចេញ​ទៅ​ក្រៅ ព្រម​ទាំង​លក់​ទៅ គឺ​វត្ថុ​ធាតុគីមី និង​កសិផល។ រីឯ​សហភាព​អឺរ៉ុប​លក់​មក​ឲ្យ​រុស្ស៊ី គឺ​គ្រឿង​ម៉ាស៊ីន​គ្រឿង​បរិភោគ គ្រឿង​វាយនភណ្ឌ។

រុស្ស៊ី​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ខាង​លក់​ឧស្ម័ន និង​លេខ ២ ខាង​លក់​ប្រេងកាត​ទៅ​ឲ្យ​សហភាព​អឺរ៉ុប។ រុស្ស៊ី​ធានា​បាន ៣៣% នៃ​តម្រូវការ​សហភាព​អឺរ៉ុប​ខាង​ប្រេងកាត  និង​៤៦% នៃ​តម្រូវការ​សហភាព​នេះ​ខាង​ឧស្ម័ន ព្រម​ទាំង​២៧% នៃ​តម្រូវការ​សហភាព​អឺរ៉ុប​ខាង​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ និង​១៧% នៃ​តម្រូវការ​សហភាព​នេះ​ខាង​ធ្យូង​ថ្ម។ បើ​និយាយ​តែ​មុខ​ទំនិញ​ឧស្ម័ន​សុទ្ធ​ដែល​រុស្ស៊ី​នាំ​ចេញ​ទៅ​ក្រៅ​នោះ ៦៧%​នៃ​បរិមាណ​សរុប​នៃ​ការ​នាំ​ចេញ​នោះ គឺ​ធ្លាក់​ទៅ​លើ​សហភាព​អឺរ៉ុប​តែ​ម្តង។

ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​ជាមួយ​សហភាព​អឺរ៉ុប គឺ​១៦​ដង ច្រើន​ជាង​ដែល​រុស្ស៊ី​ធ្វើ​ជាមួយ​សហរដ្ឋ​អាមេរិក។ ខាង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​សហភាព​អឺរ៉ុប​ រុស្ស៊ី ​ជាប់​លេខ ៣​ គឺបន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​មហាប្រទេស​ចិន​ដី​គោក។ ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម របស់​រុស្ស៊ី​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ចន្លោះ​ពី​ឆ្នាំ​ ២០០០ ដល់ ២០០៨ បាន​កើន​ឡើង ៣ ដង​ លុះ ទាល់​តែ​ក្នុង​ឆ្នាំ​មុន វា​មាន​ទឹក​ប្រាក់​ដល់​ជាង ២៧៨.០០០ លាន អឺរ៉ូ ដែល​ពី​ក្នុង​នោះ ១០៥.០០០ លាន​អឺរ៉ូ គឺ​សហភាព​អឺរ៉ុប​លក់​មក​ឲ្យ​រុស្ស៊ី ​និង​ជាង ១៧៣.០០០ លាន​អឺរ៉ូ ​គឺ រុស្ស៊ី​លក់​ទៅ​ឲ្យ​សហភាព​អឺរ៉ុប ដែល​ក្នុង​នោះ​ទឹក​ប្រាក់​ភាគ​ច្រើន​ដល់​ទៅ​ជាង ១១៨.០០០ លាន​អឺរ៉ូ គឺ​បាន​មក​ពី​ការ​លក់​ឧស្ម័ន និង​ប្រេងកាត។ បើ​និយាយ​ពី​ទំហំ​វិនិយោគ​ទុន​វិញ​នោះ​ក្នុង​ឆ្នាំ​មុន ទោះ​បី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ក្តី ក៏​ពី​ខាង​សហភាព​អឺរ៉ុប មាន​បោះ​ទុន​មក​ក្នុង​សេដ្ឋកិច្ច​រុស្ស៊ី​ដល់ ២១.៦០០ លាន​អឺរ៉ូ ផ្ទុយ​ពី​រុស្ស៊ី​ដែល​បាន​បង្ខំ​ចិត្ត​ដក​ទុន​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​មក​វិញ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល