publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាមេរិក-អាស៊ាន

អូបាម៉ា​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​អាមេរិក-អាស៊ាន

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/11/2009 11:39 ម៉ោងសកល

កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅនេះ លោក​អូបាម៉ា បាន​ជួប​ជាមួយ​មេដឹកនាំ​​​ប្រទេស​ទាំង១០ ជា​សមាជិក​អាស៊ាន។ គឺជា​ជំនួប​កំពូល​អាមេរិក-អាស៊ាន លើក​ដំបូង​បង្អស់ ចាប់​តាំង​ពី​អាស៊ាន​បាន​បង្កើត​ឡើង​មក។ ក្រោយ​ពី​បាន​ព្រងើយ​កន្តើយ​នឹង​អាស៊ាន អស់រយៈ​ពេល ជាង​៤០​ឆ្នាំ​មក អាមេរិក​ចាប់​ផ្តើម​ដឹង​ខ្លួន​ ហើយ​វិល​មក​​ចែចង់​អាស៊ាន​វិញ។ តើ​អ្វី​ខ្លះ​ជា​មូលហេតុ ដែល​អាមេរិក​​មិន​​យក​ភ្នែក​មើល​អាស៊ាន នាពេល​កន្លង​មក? ហើយ​តើ​អ្វី​ខ្លះ​ជា​មូលហេតុ ដែល​នាំ​លោក​អូបាម៉ា ឲ្យ​​ងាក​មក​ចាប់​អារម្មណ៍​លើ​អាស៊ាន​ឡើង​វិញ នាពេលនេះ?

សូម​ចុច​ខាងក្រោម ដើម្បី​ស្តាប់៖

បទ​វិភាគ​របស់ សេង ឌីណា

18/11/2009

ជំនួបកំពូល​អាមេរិក-អាស៊ាន លើក​ទី១ នៅ​សិង្ហបុរី ថ្ងៃ​ទី១៥ វិច្ឆិកា ២០០៩(រូបថត៖ Reuters)

ជំនួបកំពូល​អាមេរិក-អាស៊ាន លើក​ទី១ នៅ​សិង្ហបុរី ថ្ងៃ​ទី១៥ វិច្ឆិកា ២០០៩
(រូបថត៖ Reuters)

ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ គឺ​ជា​ថ្ងៃ​បើក​ទំព័រ​ប្រវត្តិសាស្រ្ត ក្នុង​ទំនាក់ទំនង​អាមេរិក-អាស៊ាន។ អាមេរិក និង​អាស៊ាន​ បាន​បើក​ធ្វើ​ជំនួប​កំពូល​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ នៃ​ការ​កកើត​អាស៊ាន។

អាស៊ាន​ត្រូវ​​បាន​បង្កើត​ឡើង កាល​ពីឆ្នាំ​១៩៦៧។ ចាប់​ពីពេល​ ដែល​អាស៊ាន​បង្កើត​ឡើង​មក សហរដ្ឋ​អាមេរិក​មិន​បាន​យក​ចិត្ត​ទុកដាក់​នឹង​អង្គការ​នេះ​ប៉ុន្មាន​ទេ។ គេ​មិន​ដែល​ឃើញ​មាន​ប្រធានាធិបតី​អាមេរិក​​មក​ចូល​រួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ម្តង​ណា​ឡើយ។ លោក​អូបាម៉ា គឺ​ជា​ប្រធានាធិបតី​អាមេរិក​លើក​ដំបូង​បង្អស់ ដែល​បើក​ធ្វើ​ជំនួប​កំពូល​ជាមួយ​អាស៊ាន។

ជំនួប​កំពូល​អាមេរិក-អាស៊ាន​​លើក​ទី១​ នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅនេះ មាន​រយៈពេល​តែ​៩០​នាទី​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក​អូបាម៉ា បាន​ព្យាយាម​ធ្វើ​គ្រប់​បែបយ៉ាង ដើម្បី​លុប​បំបាត់​ស្រមោល​អតីតកាល ដែល​​អាមេរិក​បាន​ព្រងើយ​កន្តើយ​នឹង​អាស៊ាន អស់រយៈពេល​ជាង​៤០​ឆ្នាំ កន្លង​ទៅនេះ។

នៅ​ក្នុង​ជំនួបកំពូល​នោះ លោក​អូបាម៉ា​បាន​​ចាប់​ដៃ និង​អង្គុយតុ ជាមួយ​នាយករដ្ឋមន្រ្តី​ភូមា។ គឺ​ជា​រូបភាព ដែល​​គេ​មិន​ធ្លាប់​ឃើញ​រាប់​ទសវត្សរ៍​មក​ហើយ។ លើក​ចុង​ក្រោយ ដែល​​​ប្រធានាធិបតី​អាមេរិក ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​ភូមា គឺ​កាល​ពី​​៤៣​ឆ្នាំ​មុន នៅ​ឆ្នាំ​១៩៦៦ នៅ​ពេល​ដែល​លោក Ne Win នាយករដ្ឋមន្រ្តី​ភូមា ទៅ​ធ្វើ​ទស្សនកិច្ច នៅ​អាមេរិក ហើយ​បាន​ជួប​ជាមួយ​លោក Lyndon Johnson ប្រធានាធិបតី​អាមេរិក។

ចាប់​ពីពេល​នោះ​មក មេដឹកនាំ​អាមេរិក​​​បាន​បដិសេធ​មិន​ព្រម​ជួប​ជជែក​ជាមួយ​​មេដឹកនាំ​ភូមា​​ឡើយ។ សូម្បី​តែ​អង្គុយ​ក្នុង​បន្ទប់​ជាមួយ​មេដឹកនាំ​ភូមា ក៏​ប្រធានាធិបតី​គ្រប់រូប​តែងតែ​ជៀសវាង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​​​​ប្រធានាធិបតី​អាមេរិក​​មិន​មក​ចូល​រួម​ប្រជុំ​អាស៊ាន ដោយ​សារតែ​ភូមា​​បាន​ចូល​ជា​សមាជិក​អាស៊ាន កាល​ពី​ឆ្នាំ​១៩៩៧។

ក៏ប៉ុន្តែ មិនមែន​មាន​តែ​បញ្ហា​ភូមា​នេះ​តែមួយ​ទេ ដែល​ជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​​រវាង​អាមេរិក និង​អាស៊ាន។ អាមេរិក​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អាស៊ាន ព្រោះ​អាមេរិក​​រវល់​តែ​ផ្តោត​អារម្មណ៍​លើ​តំបន់​ផ្សេង​ទៀត។ ដូចជា នៅ​ក្នុង​សម័យកាល​លោក​ប៊ូស ជាដើម ដែល​អាមេរិក​ផ្តោត​អារម្មណ៍​តែ​លើ​​បញ្ហា​ភេរវកម្ម បញ្ហា​អៀរ៉ាក់ និង​ប្រទេស​ផ្សេង​ទៀត នៅ​តំបន់​ដើមបូព៌ា។ លោកស្រី Condoleezza Rice រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅ​ពេលនោះ បាន​អវត្តមាន​​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាស៊ាន ដល់​ទៅ​២លើក ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​អាស៊ាន​មាន​ការ​អាក់អន់ចិត្ត​យ៉ាង​ខ្លាំង។

នៅ​ពេល​ដែល​លោក​អូបាម៉ា​ឡើង​មក​កាន់​​តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​ក៏​បាន​ចាប់​ផ្តើម​ផ្លាស់ប្តូរ​នយោបាយ​អាមេរិក​ចំពោះ​អាស៊ាន​ ដោយ​លោក​ដឹង​ថា ជាង​៤០​ឆ្នាំ ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ភូមា បដិសេធ​មិន​ព្រម​ជជែក​ជាមួយ​ភូមា ស្ថានភាព​នយោបាយ​នៅ​ភូមា មិនមាន​អ្វី​ប្រែប្រួល​នោះ​ទេ។ ផ្ទុយ​ទៅវិញ អាមេរិក​ត្រូវ​ខាត​ប្រយោជន៍ ដោយសារ​​​តែ​​ត្រូវ​បាត់បង់​ឱកាស​​ធ្វើ​ជំនួញ​​ជាមួយ​អាស៊ាន។

អាស៊ាន​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ៦០០​លាន​នាក់ គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ។ ហើយ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​​មាន​ការរីកចម្រើន​ជាលំដាប់។ នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នាពេលនេះ គេ​ក៏​​សង្កេត​ឃើញ​​ដែរថា ប្រទេស​នៅ​​អាស៊ាន​​​​​បាន​ទប់ទល់​នឹង​វិបត្តិ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​តំបន់​ផ្សេងៗ។ ក្នុង​ពេលដែល​ប្រទេស​​ជឿនលឿន​ជាច្រើន​កំពុង​តែ​ត្រដាបត្រដួស​ខ្លាំង ប្រទេស​សមាជិក​អាស៊ាន​ខ្លះ ដូចជា ឥណ្ឌូនេស៊ី ចាប់​មាន​កំណើន​សេដ្ឋកិច្ច ដល់​ទៅ​៤%​ទៅហើយ នៅ​ឆ្នាំ​២០០៩​នេះ។

នៅ​ពេល​ដែល​ប្រទេស​ជាច្រើន ដូចជា ចិន​ ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អូស្រ្តាលី ជាដើម បាន​នាំ​គ្នា​​​សស្រាក់សស្រាំ ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន អាមេរិក​ត្រូវ​ស្ថិត​នៅ​ក្រៅ​សង្វៀន។

ការ​ដែល​អាមេរិក​ព្រងើយ​កន្តើយ​នឹង​អាស៊ាន អាមេរិក​បាន​ទុក​​ឲ្យ​ចិន​បង្កើន​ឥទ្ធិពល​ នៅ​ក្នុង​តំបន់​នេះ។ ចិន​បាន​បោះទុន​វិនិយោគ​នៅ​គ្រប់​កន្លែង នៅ​អាស៊ាន។ ផលិតផល​ចិន​បាន​ហូរ​ចូល​កាន់តែ​ច្រើន​ឡើងៗ មក​ក្នុង​តំបន់​អាស៊ាន។ កាល​ពី​ឆ្នាំ​ទៅមិញ​ អាមេរិក​ដែល​ធ្លាប់​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​​​លំដាប់​ទី៣ របស់​អាស៊ាន ក៏​ត្រូវ​ឲ្យ​​ចិន​ឡើង​មក​​ដណ្តើម​កន្លែង​នេះ​បាន​ទៀត។

ដោយ​មើល​ឃើញ​ពី​ផលវិបាក​នេះ​ហើយ ទើប​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា បាន​​ផ្លាស់ប្តូរ​នយោបាយ មក​​ចាប់​អារម្មណ៍​លើ​អាស៊ាន​វិញ។ កាល​ពី​ខែ​កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ លោកស្រី​ Hillary Clinton រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​មក​ចូល​រួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន ហើយ​បាន​ប្រកាស​ថា “អាមេរិក​វិល​មក​រក​អាស៊ាន​វិញ​ហើយ!” នៅ​ពេល​នោះ អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន ហើយ​បាន​តែងតាំងឯកអគ្គរដ្ឋទូត​ម្នាក់​ សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍។

ជំនួបកំពូល​អាមេរិក-អាស៊ាន នៅ​សិង្ហបុរី កាល​ពី​ថ្ងៃ​អាទិត្យ គឺ​ជា​ការ​​ចាប់​ផ្តើម​បើក​ទំព័រ​​ថ្មី នៃ​ទំនាក់ទំនង​អាមេរិក-អាស៊ាន៕

ព្រឹត្តិការណ៍អាស៊ី

ចិន-អាស៊ី​កណ្តាល

ប្រធានាធិបតី​ចិនHu Jintao (ឆ្វេង) និង​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុងតំបន់​អាស៊ី​កណ្តាល​ (រូបថត៖reuters)

អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ

តាំង​ពី​របប​របស់​Bakiev បាន​ដួល​រលំ​នៅ​Kirghiszistan មក ក្រុម​អ្នក​សង្កេតការណ៍​បន្ត​ចង្អុល​ឲ្យ​ឃើញ​ថា អាមេរិក​និង​រុស្ស៊ី​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​Kirghiszistan ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​កណ្តាល​ជា​ទូទៅ។ ពួក​គេ​ភ្លេច​ថា ប្រទេស​ចិន​ក៏​សម្លឹង​ឃើញ​ប្រយោជន៍​ដ៏​សែន​សំខាន់​នៃ​តំបន់​អាស៊ី​កណ្តាល​នេះ​ដែរ។

21/04/2010 12:52 ម៉ោងសកល

ថៃ

ក្រុម​បាតុករអាវក្រហមថៃ​ ដង្ហែរ​ក្តា​មឈូស​សព​សហការី​​របស់គេ​(រូបថត ៖ Vivek Prakash/Reuters )

ហេតុអ្វី​បាន​ជា​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ?​

ជាង​មួយ​ខែ​កន្លង​មក​ហើយ ដែល​ពួក​អាវ​ក្រហម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក។ អ្វី​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ថៃ គឺ​នៅ​ពី​ក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អាភីស៊ីត​នេះ មាន​ឆន្ទៈ​ដ៏​មោះមត់​របស់​ប្រជាជន​ក្រីក្រ ក្នុង​ការ​ផ្តួល​រំលំ​រចនាសម្ព័ន្ធ​សង្គម​បច្ចុប្បន្ន​របស់​រាជាណាចក្រ​ថៃ។

14/04/2010 14:24 ម៉ោងសកល

អាស៊ាន

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ មេសា ២០១០នៅ​ទីក្រុង​ហាណូយ​(រូបថត៖reuters)

អាស៊ាន​ពិបាក​នឹង​ដើរ​ដល់​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ទាំង​ស្រុង

មហិច្ឆតា​ក្នុង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥ នេះ​ហើយ​គឺ ជា​ប្រធាន​រឿង​មួយ​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍ នឹង​លើក​យក​មក​ជជែក​គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក និង​ថ្ងៃ​សុក្រ​ខាន​ស្អែក នា​ឱកាស​ជំនួប​កំពូល​អាស៊ាន នៅ​ទីក្រុង​Hanoi ប្រទេស​វៀតណាម។

07/04/2010 13:17 ម៉ោងសកល

ឥណ្ឌា-ប៉ាគីស្តង់

លោក​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា,​ Manmohan Singh​​ (ខាងឆ្វេង),​និង លោក​នាយក​រដ្ឋមន្ត្រី​​​​ប៉ាគីស្តង់,​ Yousouf Raza Gilani​ (ខាងស្ដាំ)​.(រូបថត : Reuters)

ទំនាក់ទំនងឥណ្ឌា-ប៉ាគីស្តង់

មុន​ការដក​ទ័ព​នៃ​ប្រទេស​បស្ចិមលោក​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្តង់​នៅ​ពេល​ខាងមុខនេះ​ ក្រុម​បក្ស​សម្ពន្ធ​ក្នុង​តំបន់​បានចាប់​រៀបចំ​ប្រុង​ប្រៀប​រៀងៗ​ខ្លួន។​ ប្រទេស​ប៉ាគីស្តង់​ចង់​ឆ្លៀត​បញ្ចេញ​អានុភាព​និង​ក្តោប​កាន់កាប់​តំបន់។​ ប៉ុន្តែ​ប្រទេស​ឥណ្ឌា​ក៏​មាន​មហិច្ឆតា​ដូចគ្នា​អ៊ីចឹងដែរ។

31/03/2010 09:36 ម៉ោងសកល

ចិន-អ៊ីនធ័រណែត

ទីស្នាក់​ការ​​ក្រុមហ៊ុន​​ Google​​ នៅ​​ក្នុង​​ប្រទេស​​ចិន​(រូបថត ៖ Reuters)

Google ដកខ្លួនចេញ​ពី​ចិន៖ តើ​អ្នកណា​ខាត អ្នកណា​ចំណេញ?

កាល​ពី​ថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បាន​ប្រកាស​ជា​ផ្លូវការ ​បិទ​​វែបសៃត៍​របស់ខ្លួន​នៅចិន។ តើ​ហេតុអ្វី​បាន​ជា​ Google ដកខ្លួន​ចេញ​ពី​ទីផ្សារ​អ៊ីនធ័រណែត​ដ៏សម្បើម​មួយនេះ? តើ​​អ្នកណា​ជាអ្នកខាត ហើយ​អ្នកណា​ជាអ្នកចំណេញ ពី​ការ​ដកខ្លួន​របស់​ Google នេះ?

15/04/2010 10:54 ម៉ោងសកល

ព្រឹត្តិការណ៍​អាស៊ី

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង(រូបថត៖​រក្សាសិទ្ធិ)

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​លោក​សម រង្ស៊ី

ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ចាត់ការ​យ៉ាង​ក្តៅគគុក​ចំពោះ​សំណុំ​រឿង​ទី២​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​សម រង្ស៊ី​ទាក់ទង​នឹង​ការក្លែងបន្លំ​ឯកសារ​ព្រំដែន មាន​ការគូសវាស​សេណារីយ៉ូ​មួយ​ចំនួន​ទាក់ទង​នឹង​អនាគត​ប្រជាធិបតេយ្យ នៅ​កម្ពុជា។ តើ​អវត្តមាន​ជា យថាហេតុ​របស់​លោក​សម រង្ស៊ី​ពី​ក្នុង​ប្រទេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នឹង​ជះ​ឥទិ្ធពល​អ្វី​ខ្លះ​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

17/03/2010 08:58 ម៉ោងសកល

ជប៉ុន-សហរដ្ឋអាមេរិក

លោក Katsuya Okada ប្រមុខការទូតជប៉ុន (រូបថត៖ Reuters)

ទីក្រុង​តូក្យូ​បន្ត​គាស់​កកាយ​រឿង​អតីតកាល​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន

តំាង​ពី​ឆ្នំា ២០០៩ មក ពោល​គឺ តំាង​ពី​គណបក្ស​ឆ្វេង​និយម​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជប៉ុន​មក បរិបទ​នយោបាយ​នៃ​ប្រទេស​ជប៉ុន​ចាប់​ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក។ ផ្ទុយ​ស្រឡះ​ពី​រដ្ឋាភិបាល​ជប៉ុន​មុនៗ​ដែល​រណប​ខ្លំាង​នឹង​អាមេរិក​នោះ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្រ្តី Yukio Hatoyama បច្ចុប្បន្ន ចង់​ឲ្យ​ប្រទេស​ជប៉ុន​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​សហរដ្ឋអាមេរិក។ បន្តិច​ម្តងៗ ទីក្រុង​តូក្យូ​បាន​ចាប់​ផ្តើម​សើរើ​រឿង​អតីតកាល​មួយ​ចំនួន ដែល​រដ្ឋាភិបាល​មុនៗ បាន​ចុះ​ហត្ថលេខា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

10/03/2010 13:06 ម៉ោងសកល

ថៃ

ក្រុម​អាវ​ក្រហម​ដែល​ជា​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​(រូបថត៖reuters)

តើ​ពួក​អាវ​ក្រហម​នឹង​កេណ្ឌ​គ្នីគ្នា​បាន​មួយ​លាន​នាក់ នា​ពេល​បាតុកម្ម​ខាង​មុខ​ឬ​ទេ?

នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ Jean-François TAIN បាន​ជួប​អ្នកបើក​Taxi ម្នាក់​ដែល​ដូច​អ្នកបើក​Taxi ចំនួន​៦០%​ដទៃ​ផ្សេង​ទៀត​ដែរ សុទ្ធសឹង​ជា​ពួកអាវក្រហម អ្នកគាំទ្រ លោក​អតីត​នាយក​រដ្ឋមន្ត្រី​Thaksin។ ពួកអាវក្រហម បាន​និង​កំពុង​បន្ត​កេណ្ឌ​គ្នា ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលAbhisit នៅ​ថ្ងៃ​ទី ១៤ ឬ​ទី​១៥​មិនា​ខាង​មុខ​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​មុនៗ។

10/03/2010 08:06 ម៉ោងសកល

ឥណ្ឌា​-​ប៉ាគីស្តង់

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ (រូបឆ្វេង) និង​សមភាគី​​ប៉ាគីស្តង់ ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ២០១០(រូបថត : Reuters)

ឥណ្ឌា និង​ប៉ាគីស្តង់​វិល​ត្រឡប់​មក​តុ​ចរចា​វិញ

នៅថ្ងៃ​​​នេះ ឥណ្ឌា និង​ប៉ាគីស្តង់​នឹង​ជួប​ចរចា​គ្នា​ឡើង​វិញ នៅ​ទីក្រុង​New Delhi។ គោលដៅ​សំខាន់ គឺ​ផ្តល់​សន្ទុះ​ដល់​អភិក្រម​នៃ​ការ​ស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ក្រោយពី​កិច្ចសន្ទនា​ត្រូវ​បាន​ផ្អាក​ចោល​អស់​ជាង​មួយ​ឆ្នាំ ពោល​គឺ​តាំងពី​មាន​ភេរវកម្ម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ នៅ​ទីក្រុង​Bombay រួច​មក។

25/02/2010 09:01 ម៉ោងសកល

កូរ៉េខាងជើង/អត្ថបទវិភាគ

ប្រជាជន​កូរ៉េ​ខាង​ជើង​នាំ​គ្នា​រាំ​អបអរ​ពិធីបុណ្យ​កំណើត​របស់​មេដឹកនាំ​របស់​ខ្លួន គឺ​លោក​គីម ជុងអ៊ីល(រូបថត៖reuters)

ខួប​កំណើត​ដ៏​សោះ​កក្រោះ​របស់​Kim Jong IL​ដ្បិត​គាត់​ឈឺ​ហើយ​រាស្ត្រ​ខ្វះ​បាយ​ហូប

អគ្គមគ្គទេសន៍​កូរ៉េ​ខាងជើង​Kim Jong Il បាន​ប្រារព្ធ​ខួប​គម្រប់​៦៨​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ គឺ​ជា​ថ្ងៃ​បុណ្យ​មួយ​សោះកក្រោះ ពីព្រោះ​Kim Jong Il កំពុង​ឈឺ​ធ្ងន់ ជាហេតុ​បង្ក​ឲ្យ​មាន​សង្គ្រាម​ដណ្តើម​អំណាច​គ្នា និង​ពីព្រោះ​ប្រទេស​កុម្មុយនិស្ត​ដ៏​ចាស់​ដុះស្លែ​មួយ​នេះ​កំពុង​ប្រទះ​នឹង​គ្រោះ​ទុរភិក្ស។

17/02/2010 17:24 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល