publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អ៊ីស្រាអែល

អ៊ីស្រាអែល​ផ្គើន​អាមេរិក​ដោយ​ចាប់​សង់​លំនៅដ្ឋាន៩០០​រយ​ខ្នង​នៅ​ទី​ក្រុង​Jérusalem

ដោយ គឹម ឡាផានី

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/11/2009 13:08 ម៉ោងសកល

កាល​ពី​ម្សិល​មិញ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ អ៊ីស្រាអែល​បានអនុញ្ញាត​ឲ្យ​សង់​លំនៅ​ដ្ឋាន​៩០០​រយ​​ខ្នង​ជា​បន្ថែម​ទៀត​​នៅ​សង្កាត់​ប៉ែក​ខាង​កើត​នៃ​ទី​ក្រុង​Jérusalem។ ព្រឹត្តិការណ៍​នេះ​កើត​មាន​ឡើង​ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​ជា​ពិសេស​អាមេរិក​​កំពុង​ដាក់​សម្ពាធ អ៊ីស្រាអែល​​ឲ្យ​បញ្ឈប់​រាល់​នយោបាយ​អាណានិគម​កិច្ចនៅ​ក្នុង​ទឹក​ដី ប៉ាឡេស្ទីន។​ដោយ​មិន​បង្អង់​ Washington​ និង​អង្គការ​សហប្រជាជាតិ បាន​បញ្ចេញ​ប្រតិកម្ម​​សំដែង​ការ​ស្រឡាំង​កាំង និង​ថ្កោល​ទោសការ​សម្រេច​ចិត្ត​នេះ។
សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

បទ​វិភាគ​របស់ គីម ឡាផានី

18/11/2009

សង្កាត់​ ប៉ែក​ខាង​កើត ​ទី​ក្រុង​Jérusalem(រូបថត : AFP)

សង្កាត់​ ប៉ែក​ខាង​កើត ​ទី​ក្រុង​Jérusalem
(រូបថត : AFP)

ដោយ​មក​ពី​​សណុំ​រឿង​អាណានិគម​កិច្ច​ហ្នឹង​ហើយ​បាន​ជា​ដំ​ណើរ​ស្វែង​រក​សន្តិភាព​នៅដើម​បូព៌ា​បាន​​រាំង​ស្ទះ​មិន​ចេះ​ចប់។ ជា​ពិសេស​ចំណុច​ខ្សោយ​នៃ​កិច្ច​ចរចារ​ជា​ចុង​ក្រោយ​រវាង​ភាគី​​ប៉ាឡេស្ទីន និង អ៊ីស្រាអែល​​ស្ថិត​នៅ​លើ​ការ​កាត់ចែក​ទី​ក្រុង​ Jérusalem នេះ​តែ​ម្តង។ ព្រោះ​ទី​ក្រុង​ Jérusalem​​ជា​ប្រភព​នៃ​សាសនា​៣​ដ៏​សំខាន់​របស់​មនុស្ស​លោក។​ នៅ​ទី​​ក្រុងដ៏​ពិសិដ្ឋនេះ​ ជា​ទី​ដែលព្រះ​យេ​ស៊ូ​នៃ​គ្រិស្ត​សាសនា​បាន​ចាប់​កំណើត - ព្យាការី ​ Mohamet ក៏​បាន​ទទួល​សារ​ពី​ព្រះ​ Allah ឲ្យ​បង្កើត​សាសនា​អ៊ី​ស្លាម​នៅ​ទី​ក្រុង​Jérusalem នេះ​។​ ចំណែក​ឯ សាសនា ជនជាតិ​ Juif ហៅ​ថា​ Judaisma បាន​កសាង​វិហារ​​សាសនា​លើក​ទី​មួយ​នៅ​ទី​ក្រុង​ Jerusalem នេះ​ដែរ។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប៉ាឡេស្ទីន​ និង អ៊ីស្រាអែល​ចង់​ក្តាប់​យក​ទី​ក្រុង​នេះ​នៅ​ក្នុង​រាល់​កិច្ច​ចរចា។

សង្កាត់​ដែល​អាជ្ញាធរ អ៊ីស្រាអែល​​ទើ​ប​សង់​លំនៅ​ដ្ឋាន​ចំនួន​៩០០​​ជា​បន្ថែម ​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ នៃ​ទី​ក្រុង​Jérusalem ហៅ​ថា​ GILO។ ក្នុង​ខណៈ​នេះ​សង្កាត់​ Gilo មាន​បណ្តាជន​អ៊ីស្រាអែល ប្រហែល​ជា​១៨​ម៉ឺន​នាក់ និង​បណ្តាជន​ ប៉ាឡេ​ស្ទីន​​២៧​ម៉ឺន​នាក់។ ​ ​តាម​ការ​ពិត​ សង្កាត់​ Gilo ជា​របស់​ បណ្តាជន​ ប៉ាឡេ​ស្ទីន ដែល​អាជ្ញាធរ​ អ៊ីស្រាអែល​ចូល​កាន់កាប់​នឹង​ក្តាប់​យក នាឱកាស​សង្គ្រាម​កាល​ពី​ឆ្នាំ​​១៩៦៧។​ការ​ចូល​កាន់កាប់​ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​រហូត​មក​ទល់​ពេល​នេះ​ទៀត។ ​​ហេតុ​ដូច្នេះ​ហើយ​បាន​ជាការ​សង់​លំនៅ​ដ្ឋាន​ជា​បន្ថែម ដល់​ទៅ​៩០០​ខ្នង​ទៀត​នៅក្នុង​សង្កាត់នៃ​ទី​ក្រុង​Jérusalem ប៉ែក​ខាង​កើត​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ជា​ការ​ផ្គើន​មួយ​របស់ អាជ្ញាធរ អ៊ីស្រាអែល។

ជា​ពិសេស​អាមេរិក​​បាន​ដឹង​ជា​មុន​នូវ​គំរោង​​បន្ត​នយោបាយ​អាណានិគមកិច្ច​របស់​អាជ្ញាធរ​​ អ៊ីស្រាអែល​តាំង​ពី​​ថ្ងៃ​ចន្ទដើម​សប្តាហ៍​នេះ។ មួយ​ថ្ងៃ​បន្ទាប់​មក អាមេរិក​​បាន​ប្រមាន​នាយក​រដ្ឋមន្ត្រី ​Netanyahu ​ថា គំរោង​សង់​លំនៅ​ជា​បន្ថែម​នៅ​ក្នុង​សង្កាត់​​ទីក្រុងJerusalem​​អាច​ជា​គ្រោះ​ថ្នាក់​​បង្ក​ឲ្យ​ទំនាក់ទំនង​ជា​មួយ​ភាគី​ប៉ាឡេស្ទីន​កាន់​តែ​ដុនដាន និង​ជំរុញ​ឲ្យ​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​ដើម​បូព៌ា​រាំង​ស្ទះ​ជា​ថ្មី​ម្តង​ទៀត។ នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​បាន​ដឹង​​ថា​ អាជ្ញាធរ​​ អ៊ីស្រាអែល បាន​ប្រកាស​អនុវត្ត​គំរោង​សាងសង់​ដោយ​មិន​រអែង ​អ្នក​នាំ​ពាក្យ​ប្រធានា​ធិបតី ​Barack Obama បាន​បញ្ចេញ​ប្រតិកម្ម​ជា​ការ​ស្រឡាំង​កាំង​និយាយ​លែង​ចេញនិង​បាន​តែ​ប្រកាស​ចោទ​ អ៊ីស្រាអែល​ថា​​ជា​អ្នក​​យក​ជើង​រា​ទឹក​ឲ្យដល់​ការ​ខំ​ប្រឹងប្រែង​​ដើម្បី​សន្តិភាព​ របស់​អាមេរិក​។

អាជ្ញាធរ​ប៉ាឡេស្ទីន ​ជា​មួយ​អង្គការ​សហ​ប្រជាជាតិ​​បាន​ប្រកាស​ថ្កោល​ទោសគំរោង​សាងសង់​នេះ​ដោយ​​ខ្លាំង​ក្លា​និង​បញ្ជា​ឲ្យ​អាជ្ញាធរ​​ អ៊ីស្រាអែល​បញ្ឈប់​នយោបាយ​អាណានិគម​កិច្ច​ជា​បន្ទាន់។

នៅ​ចំពោះ​មុខ​​ការ​ស្រែក​ថ្កោល​ទោស​ពី​គ្រប់​ទឹសទី​នេះ នាយក​រដ្ឋមន្ត្រី​ Netanyahu​បាន​ឆ្លើយ​ដោះ​សាថា​សង្កាត់​ GILO ស្ថិត​នៅ​ក្នុង​ទី​ក្រុង​Jérusalem ដែល​គ្រប់គ្រង​ដោយ​ ​អាជ្ញាធរ​​ អ៊ីស្រាអែល​តាំង​ពី​ឆ្នាំ​១៩៦៧​។ ចៅហ្វាយ​ក្រុង​​ Jérusalem លោក​ Nir Barkat បាន ​ចោទ​អាមេរិក​​និង​សហគមន៍​អន្តរជាតិ​ថា ជា​អ្នក​ប្រកាន់​ពូជ​សាស​ន៍​​។ នៅ​ក្នុង​សេចក្តី​ប្រកាស​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​អាជ្ញាធរ អ៊ីស្រាអែល​បាន​សន្និដ្ឋាន​ថា​ "​ច្បាប់​

អ៊ីស្រាអែល ទាក់ទង​ទី​ក្រុង​ Jérusalem គ្មាន​ការ​ប្រកាន់ ពូជ​សាស​ន៍ រវាងបណ្តាជន Juif បណ្តាជន​អ៊ីស្លាម ឬ បណ្តាជន​គ្រិស្ត​សាសនា​ឡើយ។ ​ការបង្ខាំងមិនឲ្យ​សង់​លំនៅ​ដ្ឋាន​ដោយ​មក​ពី​មូលហេតុ​សាសនា​ចាត់​ទុក​ជារឿង​ខុស​ច្បាប់​​ទោះបី​ជានៅ​​អាមេរិក​និង​នៅ​គ្រប់​ប្រទេស​ក្នុង​ពិភពលោកក្តី​ ”។​

ហេតុ​អ្វី​បាន​ជា​ អ៊ីស្រាអែល​ ​ហ៊ាន​ផ្គើន​សហគមន៍​អន្តរជាតិ​ជា​ពិសេស​អាមេរិក​ដែល​ជា​ប្រទេស​បក្ស​សម្ព័ន្ធ​ដ៏​សំខាន់​របស់​ខ្លួន​ ?

ចម្លើយ ដែល​មិន​គួរ​ឲ្យ​ឆ្ងល់​ព្រោះ​​ប្រវត្តិសង្គ្រាម​នៅ​ដើម​បូព៌ា​បាន​ឲ្យ​ដឹង​ថា​ អ៊ីស្រាអែល​តែង​តែ​បន្តឹង​ឥរិយាបថ​មិន​ដែល​ខ្លាច​សហគម​ន៍អន្តរជាតិ​ម្តង​ណា​ឡើយ។ កម្លាំង ពុះ​ពារគ្រប់​ឧបសគ្គ​ ​របស់​ អ៊ីស្រាអែល ដោយ​ទី​ពឹង​ខ្លួន ឯង ស្ថិតនៅ​​លើ​ការ​រួបរួម​គ្នា និង​កម្លាំង​ស្នេហាជាតិ​របស់​បណ្តាជនJuif ទាំង​នៅ​ក្នុង​ប្រទេស​ទាំង​នៅ​ក្រៅ​ប្រទេស ដែល​គ្មាន​ប្រទេស​​ណា​អាច​​ប្រដូច​បាន​ឡើយ។ ​​កាល​ពី​មុន​​ អ៊ីស្រាអែល​​ធ្លាប់បាន​អាមេរិក​ជា​អ្នកជួយ​ការពារ។ ជា​មួយ​រដ្ឋបាល​ ថ្មីបស់​ប្រធានាធិបតី ​barack Obama ដែល​សម្រេច​ចិត្ត​ឈប់​កាន់​ជើង​​ អ៊ីស្រាអែល​ ក៏​អ៊ីស្រាអែល​នៅ​តែ​មិន​ញញើត​ទៀត។ នៅ​ចំពោះ​មុខ​កត្តា​អស់​ទាំង​នេះ​គេ​មាន​តែ​សន្និដ្ឋាន​​ថា​ដំណើរ​ស្វែង​រក​សន្តិ​ភាព​នៅ​ដើម​បូព៌ា​ច្បាស់​ជា​នៅ​រាំង​ស្ទះ​ជា​ថ្មី​។

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល