publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាកាសធាតុ

កិច្ចប្រជុំ​ចុង​ក្រោយ​មុន​ជំនួប​កំពូល​ស្តីពី​អាកាសធាតុ​នៅ​ Copenhague

ដោយ ប៉ិច សង្វាវ៉ាន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/11/2009 13:52 ម៉ោងសកល

កិច្ច​ប្រជុំ​ស្តី​ពីអាកាសធាតុ​នៃ​បណ្តារដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៃ​ប្រទេស​សំខាន់ៗ​ទាំង​៤៤​ នៅ​ទី​ក្រុង​Copenhague ប្រទេស​ដាណឺ​ម៉ាក​បាន​បិទ​បញ្ចប់​ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញហើយ។​ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្តធ្វើ​ឡើង​ ដើម្បី​ត្រៀម​រៀប​ចំ​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ​នៅ​ ទី ក្រុង​ Copenhague ដែល​គ្រោង​រៀបចំ​​នៅ​ថ្ងៃ៧​ដល់​១៨​ធ្នូ​ខាង​មុខ។​ គឺជា​កិច្ច​ប្រជុំ​បិទ​ជិត​ ប្រកប​ដោយ​ការ​ស្ថាបនា​ ដែល​អនុញ្ញាតឲ្យ​បញ្ចេញ​ឆន្ទៈមោះមុត​ ដើម្បី​ទទូល​បាន​លទ្ឋផល​ល្អៗ​គ្រប់​ផ្នែក​វិស័យ​ទាំង​អស់​ ក៏​ប៉ុន្តែ​ គេ​កត់​សំគាល់ឃើញ​​ មាន​ការ​ដំឡើង​សម្លេង​ដាក់​គ្នា​និង​​មាន​ការ​ចែក​ជា​បក្សពួក​ដែរ។
សូម​ចុច​​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

សេចក្តី​រាយការណ៍​របស់ ប៉ិច សង្វាវ៉ាន

18/11/2009

បដា​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិកជួយ​​បន្ថយ​​ការ​បំពុល​បរិស្ថាន(រូបថត : Reuters)

បដា​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិកជួយ​​បន្ថយ​​ការ​បំពុល​បរិស្ថាន
(រូបថត : Reuters)

កិច្ច​ប្រជុំ​ស្តី​ពីអាកាសធាតុ​នៃ​បណ្តា​រដ្ឋមន្ត្រី​នៃ​ប្រទេស​សំខាន់ៗ​ទាំង​៤៤​ នៅ​ទី​ក្រុង​Copenhague កាល​ពី​ថ្ងៃ​អង្គារ​ទី ១៧វិច្ឆិកា មិន​មែន​ជា​សន្និសីទ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​នោះទេ។ ជា​កិច្ច​ប្រជុំ​មួយ​ដែល​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​អ្នក​មាន​សុខ​ចិត្ត​យល់​ព្រម​កាត់​បន្ថយ​ការ​បញ្ចេញ​សាយ​ភាយ​ឧស្ម័ន​ពុល​ ជា​ពិសេស​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក​នេះ​តែ​ម្តង ពីព្រោះ​ប្រទេស​ទាំង​ពីរ​នេះ​ បញ្ចេញ​ឧស្ម័ន​ច្រើន​ជាង​គេបំផុត​នៅ​លើ​ផែន​ដី។ 

បណ្តា​អ្នក​វិទ្យាសាស្ត្រ​ទាំង​ឡាយ​មាន​អនុសាសន៍​ផ្តាំ​ឲ្យ​កម្រិត​ការ​កើន​ឡើង​សីតុណ្ហភាព​ត្រឹម​តែ​២​អង្សារ​ និង​ថែម​ទាំង​ផ្តាំ​ឲ្យ​ប្រទេស​អភិវឌ្ឍ​នានា​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ពី​២៥% ទៅ​៤០%​ ក្នុង​ឆ្នាំ​២០២០​ បើ​​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​១៩៩០។

សរអា​ និង​ចិន​មិនទាន់​បាន​សន្យា​ប្រាកដ​ប្រជា​នៅ​ឡើយ។​ ម៉្លោះ​ហើយ​ជំនោរ​មិន​ជាក់​ច្បាស់​នេះ​បាន​ភាយ​ចេញ​មក​ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​អាកាសធាតុ​ពិភពលោក​នេះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​​ គេ​ឮការ​បន្តឹង​សម្លេង​ដាក់​គ្នា​ និង​មាន​ការ​ចែក​ជា​ក្រុម​ប្រទេស​ ឬ ចែក​បក្ស​ពួក​ស្រេច​ទៅ​​ហើយ។​ ម្ខាង​ គឺ​ប្រទេស​បារាំង​​ និង​ប្រទេស​ប្រេស៊ីល។ ​​ម្ខាង​ទៀត​​គឺ​មាន​ សរអា​និង​ បណ្តា​ប្រទេស​ forum សហប្រតិបត្តិការ​​អាស៊ី​ប៉ាស៊ីហ្វិក។

សរអា​​មិន​ទាន់​បាន​សន្យា​ពី​ការ​កាត់បន្ថយ​ឧស្ម័ន​បំពុល​បរិយាកាស​នៅ​ឡើយ​​ ហើយ​ចង់​លើក​ការ​សម្រេច​ចិត្ត​​របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ​វិញ​​ ប៉ុន្តែ​សរអា​ ប្រហែល​ជា​ជួយ​ប្រទេស​ក្រីក្រ​ទាំង​ប៉ុន្មាន​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​នៃ​ការ​ឡើង​កំដៅ​អាកាសធាតុ។​

ចំណែក​ឯ​ម្ខាង​ទៀត​ លោក​ប្រធានាធិបតីបារាំង​​ Nicolas Sarkozy និង​លោក​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល​​  Luiz Ignacio lula da Silvia ​បាន​បង្ហើប​ឲ្យ​ដឹងអំពី​គោល​ជំហរ​រួម​គ្នា​​ក្នុង​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​អាមេរិក​ខាង​ត្បូង​ អាហ្វ្រិក​ និង​ប្រទេស​អាស៊ី​មួយ​ចំនួន​ធំ ហើយ​ទុក​ឲ្យ​សរអា​ និង​ប្រទេស​ចិន​នៅ​ដោយ​ឡែក​ដាច់​ពី​គេ​ឯង​ ដោយ​ដាក់​ឈ្មោះ​ប្រទេស​ប្រទេស​ចិន​ និង​សរអា​ដែល​ជា​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ជាង​គេ​ហៅ​ថា​ “G2”​ បង្ខំ​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ​សម្របសម្រួល​ខ្លួន​តាម​គេឯង៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល