ដោយ កែវ ឆាយា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 19/11/2009 10:18 ម៉ោងសកល
នៅរុស្ស៊ី បញ្ហាពុករលួយឥឡូវលេចធ្លោក្តៅគគុកជាថ្មី។ នេះ គឺបន្ទាប់ពី អង្គការ ក្រៅរដ្ឋាភិបាល “Transparency International” ទើបហៅរុស្ស៊ីថាជាប្រទេសមហាពុករលួយជាប់ចំណាត់ថ្នាក់ ១៤៦ ពីក្នុងចំណោម ១៨០ ប្រទេស គឺនៅជិតចុងបញ្ជី ត្រង់បន្ទាត់រួមជាមួយនឹងប្រទេសទ្វីបអាហ្វ្រិក បែបយ៉ាង Cameroun Kenya Zimbabwe។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖

ចំណាត់ថ្នាក់ប្រទេសទាំង១៨០ ទៅតាមកំរិតនៃអំពើពុករលួយ (ព៌ណកាន់តែក្រម៉ៅ កាន់តែពុករលួយ)
(រូបថត : TI)
របាយការណ៍ប្រចាំឆ្នាំ ២០០៩នេះ ចេញដោយអង្គការ “តម្លាភាពអន្តរជាតិ” លើកឡើងថា ដោយបានពិន្ទុត្រឹម ២,២ និងជាប់លេខត្រឹម ១៤៦ ពីក្នុងចំណោម ១៨០ ប្រទេស រុស្ស៊ីបន្តស្ថិតនៅជាប្រទេសមានកំរិតពុករលួយខ្លាំងនៅឡើយ។ ឯកសារនោះគូសបញ្ជាក់ថា រយីងរយោងដោយអំពើពុករលួយក្នុងទំហំម្លឹងៗ ប្រទេសរុស្ស៊ីមិនអាចលូតលាស់ស្ទុះយ៉ាងលឿនឡើយ ទោះខាងសេដ្ឋកិច្ចក្តី វិទ្យាសាស្ត្រក្តី បច្ចេកវិជ្ជាក្តី សង្គមកិច្ចក្តី។ តាមការបូកគុណឃើញនៃពួកអ្នកជំនាញការ អង្គការ “តម្លាភាពអន្តរជាតិ” ទឹកប្រាក់សំណូកនៅរុស្ស៊ីក្នុង ១ ឆ្នាំៗ គឺប្រមាណ ៣០០.០០០ លានដុល្លារ ស.រ.អា. ឬ ស្មើនឹង ជាង ៨០% នៃខ្ទង់ចំណាយថវិកាជាតិរុស្ស៊ី។ បើឆ្នាំមុនទំហំប្រាក់សំណូកមធ្យមសំរាប់រត់ការ បែបយ៉ាង សូកគ្រូពេទ្យ ឬគ្រូបង្រៀន គឺម្តុំ ៣០០$ នោះ ក្នុងឆ្នាំនេះ វាឡើងដល់ ៩០០$ ទៅហើយ។ គួររំលឹកថា ប្រធានាធិបតីរុស្ស៊ី លោក Medvedev តែងចាត់ទុកភារកិច្ចជាអាទិភាពរបស់គាត់ គឺជំនះឲ្យបានលើអំពើពុករលួយដែលបន្តស៊ីរូងសង្គមរុស្ស៊ី។ ចំណែកពួកមន្ត្រីនៅរុស្ស៊ី តាមការកត់សំគាល់នៃរបាយការណ៍អង្គការ “តម្លាភាពអន្តរជាតិ” រមែងមានទម្លាប់ចាត់ទុកសំណូកសឹងជាប្រាក់ចំណូល ស្របច្បាប់របស់ខ្លួនតែម្តង។ មិនមែនចៃដន្យទេ ដែលនៅរុស្ស៊ីគេឧស្សាហ៍ យោងទៅលើសំដីអ្នកនិពន្ធអង់គ្លេសកាលពីដើមសតវត្សមុន លោក William Somerset MAUGHAM ដែលថា លុយគឺជាវិញ្ញាណទី៦ ដែលបើគ្មានវិញ្ញាណនេះទេ វិញ្ញាណប្រាំពីកំណើតមុខជាគឥតប្រយោជន៍ឡើយ។ មកពីមូលហេតុនេះឬ បានជាស្របនឹងការស្ទង់មតិនៅរុស្ស៊ី បណ្តាជនដល់ទៅ ៤៩% ជឿជាក់ថា សំរាប់ប្រឡងជាប់ចូលបន្តការសិក្សា នៅគ្រឹះស្ថានឧត្តមសិក្សា គឺចាំបាច់ត្រូវតែមានលុយ។ មានតែ ៣៣% ប៉ុណ្ណោះ ដែលយល់ថា ត្រូវមានចំណេះដឹងសំរាប់ប្រឡងជាប់។ សូម្បីតែសំនៀងដែលថា “អរគុណ” ជួនកាលត្រូវគេឆ្លើយបញ្ឈឺចិត្តមកវិញថា សំនៀងនេះមិនអាចដាក់ហោបៅបានឡើយ៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល