publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

កម្ពុជា​-ថៃ

រដ្ឋាភិបាលថៃ ៖ ក្រុម​អាវ​ក្រហម នាំ​អាវុធ​ពីកម្ពុជា ដើម្បី​បះបោរ

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  19/11/2009 12:05 ម៉ោងសកល

កាសែតថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្រង់​សំដី​ខុទ្ធកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​លើក​​ឡើង​ថា ក្រុម​អាវ​ក្រហម​ថៃ របស់​លោក ថាក់ស៊ីន លួច​បញ្ជូន​អាវុធ ពី​កម្ពុជា សម្រាប់​​ធ្វើការ​បះបោរ នៅ​ទីក្រុង​បាងកក ក្នុង​មហាបាតុកម្ម នា​ចុង​ខែ​វិច្ឆិកា​នេះ។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ភ្លាមៗ ហើយ​ថា កម្ពុជា​មិន​មាន​អាវុធ និង​មិនមែន​ជា​ទី​តាំង ឬ ក៏​បញ្ជូន​អាវុធ ដើម្បី​គាំទ្រ​ក្រុម​ណា​មួយ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ប្រទេស​ណា​ទេ។
សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

19/11/2009

ក្រុម​អាវ​ក្រហម នាំ​អាវុធ​ពីកម្ពុជា ដើម្បី​បះបោរ ?!(រូបថត : Reuters)

ក្រុម​អាវ​ក្រហម នាំ​អាវុធ​ពីកម្ពុជា ដើម្បី​បះបោរ ?!
(រូបថត : Reuters)

កាសែតថៃ បានស្រង់​សំដី​របស់​រដ្ឋមន្ត្រី​ប្រចាំ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ ផ្សាយ​នៅ​ថ្ងៃ​១៩​វិច្ឆិកា​នេះ​ថា ក្រុម​អាវ​ក្រហម​ថៃ ដែល​គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន លួច​ដឹក​ជញ្ជូន​អាវុធ ឆ្លង​កាត់​ព្រំដែន​ភាគ​ឦសាន ចេញ​ពី​ប្រទេស​កម្ពុជា សម្រាប់​ការ​បះបោរ​ក្នុង​អំឡុង​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​ថៃ ដែល​នឹង​ចាប់​ពី​ថ្ងៃ​២៩​វិច្ឆិកា ដល់​ថ្ងៃ​៣ ធ្នូ​ ខាង​មុខ។

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ បាន​ផ្សាយ​ដំណឹង​បែប​នេះ ដោយ​សំអាង​លើ​មេ​ក្រុម​អាវ​ក្រហម​ថៃ ឈ្មោះ ចក្រភព ភែនឃែរ ដែល​កំពុង​រត់​គេច​ខ្លួន។ មេ​ក្រុម​អាវ​ក្រហម បាន​ប្រាប់​កាសែត​ថៃ​ថា ក្រុម​អាវ​ក្រហម បាន​ដឹក​ជញ្ជូន​អាវុធ ដោយ​លួច​លាក់​ចេញ​ពី​កម្ពុជា ឲ្យ​ក្រុម​គាំទ្រ​ថាក់ស៊ីន នៅ​តំបន់​ឦសាន ដែល​ជា​មូលដ្ឋាន​រឹងមាំ​របស់​អតីត​នាយក​​​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន។ ក្រុម​អាវ​ក្រហម​ថៃ ក៏​ត្រូវ​បាន​កាសែត​អះអាង​ថា មាន​បំណង​ធ្វើការ​តស៊ូ​ប្រដាប់​អាវុធ ដើម្បី​សម្រេច​គោលដៅ ផ្តួល​រំលំ​រដ្ឋាភិបាល អាប់ភីស៊ីត និង ស្ថារ​អំណាច​របស់ ថាក់ស៊ីន ឡើង​វិញ។

ចំពោះការលើក​ឡើង​នេះ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័ក្រ មន្ត្រី​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ និង​ថា កម្ពុជា​គ្មាន​អាវុធ​សម្រាប់​ជួយ​ក្រុម​ប្រទេស​ណា​ទេ តែ​កម្ពុជា ក៏​មិន​ខ្វះ​អាវុធ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​ដែរ។

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័ក្រ ក៏​បាន​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​កំណត់​ច្បាស់​ហើយ​ថា កម្ពុជា មិន​ផ្តល់​ទឹកដី ឬ ក៏​បញ្ជូន​អាវុធ ដើម្បី​គាំទ្រ​ក្រុម​ណា​មួយ ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ប្រទេស​ណា​ទេ។

ទោះជាយ៉ាងណា ក្រុម​ឧត្តមសេនីយ៍​មេ​ទ័ព​ថៃ ជឿថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​រួម​ដៃ​ជាមួយ​នឹង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន។ នោះ​គឺ​សេរីយ៉ូ​ថ្មី​មួយ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ពួក​អាវ​ក្រហម​ថៃ អាច​បង្ក​ភាព​វឹកវរ តាម​រយៈ​បាតុកម្ម​មហាជន នៅ​ថ្ងៃ​២៩​វិច្ឆិកា​ខាងមុខ រួម​ជាមួយ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​ក្រុង​បាងកក និង​លើ​ស្ថាប័ន​រដ្ឋ នៅ​ភាគ​ឦសាន​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល