publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ

សម រង្ស៊ី៖ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​លេង​ល្បែង​គ្រោះថ្នាក់

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  19/11/2009 12:03 ម៉ោងសកល

លោក សម រង្ស៊ី

លោក សម រង្ស៊ី

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​ថ្លែងសារ មក​​​កាន់​ជន​រួម​ជាតិ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​លេង​ល្បែង​គ្រោះថ្នាក់ សម្រាប់​ប្រទេស​កម្ពុជា។ នោះគឺ សព្វថ្ងៃ នយោបាយ​ការបរទេស​បែប​លម្អៀង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឲ្យ ប្រទេស​កម្ពុជា ត្រូវ​បាត់បង់​ទឹកដី ទៅ​ខាង​វៀតណាម រួម​ទាំង ការ​បាត់បង់​ទំនាក់ទំនង​ល្អ ជាមួយ​នឹង​ប្រទេស​ថៃ។

ក៏ប៉ុន្តែ​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា បាន​ច្រាន​ចោល​សេចក្តី​ថ្លែង​សារ​ឥតន័យ​របស់​លោក សម រង្ស៊ី ហើយ​ថា លោក សម រង្ស៊ី ​ខ្លួន​ឯង​ទេ ដែល​កំពុង​តែ​លេង​ល្បែង​គ្រោះថ្នាក់​នោះ។

លោក សម រង្ស៊ី សព្វថ្ងៃ កំពុង​ស្ថិត​នៅ​ទ្វីប​អឺរ៉ុប ដើម្បី​គេច​ពី​ការ​ផ្តន្ទា​ទោស ក្នុង​រឿង​ដក​បង្គោល​តម្រុយ សម្រាប់​កំណត់​ព្រំដែន​កម្ពុជា និង វៀតណាម។ មេបក្ស​ប្រឆាំង​រូប​នេះ​ ត្រូវ​បាន​រដ្ឋសភា ដក​អភ័យ​ឯកសិទ្ធិ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល