publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

កូរ៉េខាងត្បូង-អាមេរិក

លទ្ធផល​នៃ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​នៅ​កូរ៉េ​ខាង​ត្បូង

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  19/11/2009 12:46 ម៉ោងសកល

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​អូបាម៉ា បាន​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេសកូរ៉េ​ខាង​ត្បូង​​ ហើយ​បាន​វិល​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​ហើយ។ លោក​អូបាម៉ា និង​លោក លី​ ម្យុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​​ព្រមព្រៀង​គ្នា​​ថា​នឹង​សហការ​គ្នា ដើម្បី​ជំរុញ​ឲ្យ​កូរ៉េ​​ខាង​ជើង​​វិល​ត្រឡប់​មក​រក​តុចរចា ៦ភាគី​វិញ។ ការ​ខ្វែង​គំនិត​គ្នា​ ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក៏​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​ទាំងពីរ​លើក​ឡើង​យក​មក​ពិភាក្សា​គ្នា​ផងដែរ។
សូម​ចុច​ខាងក្រោម​ដើម្បី​ស្តាប់ ៖

បទ​វិភាគ​របស់ សេង ឌីណា

19/11/2009

លោក​អូបាម៉ា និង​លោក​លី ម្យុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ថ្ងៃព្រហស្បតិ៍ ទី១៩ វិច្ឆិកា ២០០៩(រូបថត៖ Reuters)

លោក​អូបាម៉ា និង​លោក​លី ម្យុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ថ្ងៃព្រហស្បតិ៍ ទី១៩ វិច្ឆិកា ២០០៩
(រូបថត៖ Reuters)

លោក​អូបាម៉ា និង​លោក​ លី ម្យុងបាក់ បាន​​សន្យាថា ប្រសិន​បើ​កូរ៉េ​ខាង​ជើង​យល់​ព្រម​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ អាមេរិក និង​កូរ៉េ​ខាង​ត្បូង​នឹង​ផ្តល់​ជំនួយ​សេដ្ឋកិច្ច ជួយ​ឲ្យ​កូរ៉េ​ខាង​ជើង​មាន​ភាព​រុងរឿង។

ក្នុង​ពេល​ជាមួយ​គ្នា​ ប្រមុខដឹកនាំ​ទាំងពីរ​ក៏​បាន​ព្រមាន​កូរ៉េ​ខាង​ជើង​ផង​ដែរ​ថា ឲ្យ​បញ្ឈប់​ការ​បង្ករឿង ដែល​នាំ​ឲ្យ​មាន​ភាពតានតឹង​ក្នុង​តំបន់។ លោក​អូបាម៉ា បាន​បញ្ជាក់ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​កូរ៉េ​ខាង​ជើង​ ​ទាមទារ​អ្វី​បាន​ស្រេច​នឹង​ចិត្ត តាមរយៈ​ការ​បង្ក​រឿង បង្កើត​ភាព​តានតឹង​ក្នុង​តំបន់​នោះ​ទេ។ កូរ៉េ​ខាង​ជើង​គួរ​តែ​គិតគូរ​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​វិញ ដែល​ជា​បញ្ហា​គន្លឹះ​នៃ​វិបត្តិ។ បើ​សិន​ជា​​បញ្ហា​នុយក្លេអ៊ែរ​នេះ​ដោះស្រាយ​រួច កូរ៉េ​ខាង​ជើង​នឹង​ស្គាល់​ភាព​រុងរឿង។

ឆ្លៀត​ក្នុង​សន្និសីទ​កាសែត ក្រោយ​ពី​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក​អូបាម៉ា បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក Stephen Bosworth ប្រេសិត​ពិសេស​​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ នឹង​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ ខាង​មុខនេះ ដើម្បី​ចរចាជាមួយ​កូរ៉េ​ខាង​ជើង។

គួរ​រំឭកថា កូរ៉េ​ខាង​ជើង​បាន​ទាមទារ​ចរចា​ទ្វេភាគី​ជាមួយ​អាមេរិក​ជាមុនសិន មុននឹង​ត្រឡប់​មក​ចរចា ៦ភាគី​វិញ។ លោក​អូបាម៉ា​ធ្លាប់​បាន​បញ្ជាក់​ម្តងហើយ ម្តងទៀត​ថា ប្រេសិត​ពិសេស​របស់​លោក​នឹង​មិនចរចា​អំពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង​នោះ​ទេ។ ការចរចា​ទ្វេភាគី​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង គឺ​គ្រាន់តែ​ ដើម្បី​នាំ​កូរ៉េ​ខាង​ជើង​ឲ្យ​ត្រឡប់​មក​រក​តុចរចា ៦ភាគី​វិញ​តែ​ប៉ុណ្ណោះ។

លោក​អូបាម៉ា ទៅ​សួរសុខទុក្ខ​ទាហាន​អាមេរិក ដែល​កំពុង​ឈរជើង​នៅ​កូរ៉េ​ខាង​ត្បូង(រូបថត៖ Reuters)

លោក​អូបាម៉ា ទៅ​សួរសុខទុក្ខ​ទាហាន​អាមេរិក ដែល​កំពុង​ឈរជើង​នៅ​កូរ៉េ​ខាង​ត្បូង
(រូបថត៖ Reuters)

ក្រៅ​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង លោក​អូបាម៉ា និង​លោក​លី ម្យុងបាក់ ក៏​បាន​ជជែក​គ្នា​ផង​ដែរ​ អំពី​ការ​ខ្វែងគំនិត​គ្នា​ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ដែល​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បានចុះ កាល​ពី​ជាង​ពីរឆ្នាំមុន នៅ​ពេល​ដែល​លោក​ប៊ូស នៅ​ជា​ប្រធានាធិបតី​អាមេរិក។ រហូត​មក​ទល់ពេលនេះ សភា​ប្រទេស​ទាំងពីរ នៅ​តែមិន​ទាន់​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ឡើយ។ សភា​អាមេរិក​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ​ លើ​ចំណុច​ខ្លះ។ ក៏ប៉ុន្តែ ភាគី​កូរ៉េ​ខាង​ត្បូង​បាន​បដិសេធ។

នៅ​ព្រឹកមិញនេះ លោក​លី ម្យុងបាក់ បាន​បន្ទន់​ជំហរ​មក​វិញ​បន្តិច ដោយ​បាន​លើក​ឡើង​ថា លោក​នឹង​យល់​ព្រម​ច​រចា​ឡើង​វិញ លើ​ចំណុច​ខ្លះៗ តាមការ​ទាមទារ​របស់​អាមេរិក ក៏ប៉ុន្តែ នឹង​មិនចរចា​កិច្ចព្រមព្រៀង​ឡើង​វិញ​ទាំងអស់​នោះ​ទេ។

ចំណែក​លោក​អូបាម៉ា​វិញ ក៏​បាន​សន្យា​ដែរ​ថា​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​សភា​អាមេរិក​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក-កូរ៉េ​ខាង​ត្បូង ឲ្យ​បាន​ឆាប់។ ក៏ប៉ុន្តែ លោក​មិន​បាន​សន្យា កំណត់​ពេលវេលា​ជាក់​លាក់​នោះ​ទេ។

គួរ​បញ្ជាក់ថា ក្នុង​មួយ​ឆ្នាំ​ៗ​ការ​ដោះដូរ​ទំនិញ​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង មាន​តម្លៃ​​ជាង ៨ម៉ឺន​លាន​ដុល្លារ​អាមេរិក។ ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ អាច​នឹង​កើន​ឡើង​ដល់ ១០ម៉ឺន​លាន​ដុល្លារ ប្រសិន​បើ​​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវ​សភា​ផ្តល់​សច្ចាប័ន ហើយ​ចូល​ជាធរមាន៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល