publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាហ្វហ្កានិស្តង់

លោក ហាមីត កាហ្សៃ ទទួល​តំណែង​ប្រធានាធិបតី អាណត្តិ​ទី២

ដោយ ប៉ិច សង្វាវ៉ាន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/11/2009 07:55 ម៉ោងសកល

លោក​ហាមីត​កាហ្សៃ​ (HamidKarzaï)បាន​ទទួល​​ការតែង​តាំង​ជា​ប្រធានាធិបតី​​នៃ​ប្រទេស​អាហ្វហ្គានីស្តង់​ក្នុង​អាណត្តិ​ថ្មីរយៈពេល៥​ឆ្នាំ​ទៀត នៅ​ក្រោម​ក្រសែ​ភ្នែក​ដ៏​យក​ចិត្ត​ទុក​ដាក់​បំផុត​នៃ​អ្នក​នយោបាយ​បរទេស​ដែល​ជាថ្នាក់​ដឹក​នាំ​ប្រទេស​នានា។​

សហគមន៍​អន្តរជាតិ​រង់​ចាំ​អ្វីៗ​ច្រើនណាស់​ ពី​លោក ហាមីត​ កាហ្សៃ ​គឺ​មិន​មែន​ចំាមុខ​មាត់​ដ៏​សម្បើម ​ដែល​បាន​ពី​ការ​ជាប់​ឆ្នោត​ជា​ថ្មីទេ​ ប៉ុន្តែ​​គឺ​ចាំ​មើល​លោក​​បង្ហាញ​សក្ខីកម្ម​ក្នុង​ការ​ប្រយុទ្ឋ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​ការ​ប្រយុទ្ឋ​ទប់​ទល់​នឹង​ពួក​តាលីបង់។ ចំណែក​ឯប្រជាជន​អាហ្វហ្គានីស្តង់​វិញ​សឹង​តែ​បាត់​បង់​សេច​ក្តី​សង្ឃឹម​អស់​ទៅ​ហើយ​។ ពួក​គេ​គ្មាន​រង់​ចាំ​អ្វីជា​​ដុំ​កំភួនទេ។
សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

សេចក្តី​រាយការណ៍​របស់ ប៉ិច សង្វាវ៉ាន

19/11/2009

លោក Hamid Karaï ក្នុង​ពិធី​ស្បថ​​ចូល​កាន់​តំណែង​អាណត្តិទី​ពីរ​ ថ្ងៃទី ១៩ វិច្ឆិកា ២០០៩(រូបថត : Reuters)

លោក Hamid Karaï ក្នុង​ពិធី​ស្បថ​​ចូល​កាន់​តំណែង​អាណត្តិទី​ពីរ​ ថ្ងៃទី ១៩ វិច្ឆិកា ២០០៩
(រូបថត : Reuters)

ប្រជាជន​អាហ្វហ្គានីស្តង់​មាន​ការ​ខក​ចិត្ត​ផង​ និង​ភ្ញាក់​ខ្លួន​ផង។ ពីព្រោះ​ប្រជាជន​ទាំង​នេះ​បាន​រង់​ចាំ​ច្រើន​ណាស់​ តាំង​ពី​របប​តាលីបង់​រលំ​ធ្លាក់​ កាល​ពី​ចុង​ឆ្នាំ​២០០១។​ ពួក​គេ​សង្ឃឹម​ថា ​ប្រទេស​អាហ្វហ្គានីស្តង់​ មុខ​ជា​​រីក​ចំរើន​ខាង​វិស័យ​សេដ្ឋកិច្ច​ ​ និង​មាន​ការ​ធានា​​សន្តិសុខ​គ្រប់​គ្រាន់ ប៉ុន្តែ​៨​ឆ្នាំ​ក្រោយ​មក​ ប្រទេស​អាហ្វហ្គានីស្តង់​នៅ​តែ​ជា​ប្រទេស​មួយដ៏​ក្រី​ក្រ​បំផុត​ក្នុង​ពិភព​លោក។​​ អ្នក​គ្មាន​ការ​ងារ​ធ្វើ​មាន​ចំនួន​៥០%​នៃ​ចំនួន​ប្រជាជន​ទាំងអស់។​ ម៉្យាង​ទៀត​ លក្ខណៈ​សន្តិសុខ​ក៏​កាន់​តែ​ថយ​ចុះ​ដុន​ដាប​ទៅៗ​ជា​លំដាប់។​

មើល​ទៅ បើ​សិន​ជា​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ជុំ​ទី​២​ដូច​បាន​គ្រោង​ទុក​ប្រហែល​ជា​មាន​ប្រជាជន​អាហ្វហ្គានីស្តង់​តិច​ណាស់​ដែល​បាន​ទៅ​បោះ​ឆ្នោត។ ក្នុង​ជុំទី​១ កាល​ពី​ថ្ងៃ​ទី​២០​សី​ហា​កន្លង​ទៅ អ្នក​ដែល​បាន​​ចូល​រួម​បោះ​ឆ្នោត​មាន​ចំនួន​តិច​តួច​ស្តួច​ស្តើង​ណាស់​​ គឺ​មាន​មិន​ដល់​៤០%​ផង។ ​ទាំង​នេះ​ច្បាស់​ជា​ជាប់​ទាក់​ទង​នឹង​បញ្ហា​សន្តិសុខ  សូម្បី​តែ​នៅ​ក្នុង​តំបន់​នានា​ដែល​មាន​សន្តិសុខ​គ្រប់​គ្រាន់​ពិតប្រាកដ​ដូច​ជា​នៅទី​ក្រុង​កាប៊ូល ក៏​ក្នុង​ចំណោម​មនុស្ស​២នាក់​ ​​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​បាន​ទៅ​បោះ​ឆ្នោត។

ថ្ងៃ​នេះ​ បើ​មាននរ​ណា​សួរ​ថា​ តើ​ពួក​គេ​ពេញ​ចិត្ត​ទេ​ដែល​លោក​​ ហាមីត​ កាហ្សៃ ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ជា​ថ្មី​ ប្រជាជន​អាហ្វហ្គានីស្តង់​ជា​ច្រើន​មុខ​ជា​ឆ្លើយ​ថា​ យ៉ាង​ហោច​ណាស់​ ក៏​ប្រធានាធិបតី​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​សម្បូណ៌​ហូរ​ហៀ​ទៅ​ហើយ នៅ​ទី​បំផុត ប្រហែល​ជា​អាច​គិត​គូរ​ដល់​ប្រទេស​ជាតិម្តង៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល