ដោយ អៀង សុខម៉ិញ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/11/2009 12:49 ម៉ោងសកល
សំណុំរឿងនុយក្លេអ៊ែរអៀរ៉ង់បានវិលមកកាន់តុប្រជុំនៅប្រទេសបែលហ្សិកជាថ្មីទៀតហើយនៅថ្ងៃនេះ។ សហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ នឹងត្រូវពិគ្រោះគ្នា ជុំវិញចម្លើយអវិជ្ជមានរបស់អៀរ៉ងដែលបដិសេធមិនទទួលយកគំរោងកិច្ចព្រមព្រៀងអន្តរជាតិក្នុងការធ្វើចំរើនធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួននៅបរទេស។
ម្សិលមិញ លោក បារ៉ាក់ អូបាម៉ា បានព្រមានអាជ្ញាធរក្រុងតេអេរ៉ង់ ថាឥរិយាបថរបស់អៀរ៉ង់នឹងជួបផលវិបាកទៅថ្ងៃក្រោយជាមិនខាន។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
អៀរ៉ង់បានប្រកែកមិនព្រមបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមពីក្នុងស្តុករបស់ខ្លួន ដើម្បីមកធ្វើការចំរើនធាតុនៅក្រៅប្រទេស ដូចបានចែងក្នុងកិច្ចព្រមព្រៀងទេ ហើយបានសំណូមពរឲ្យមានការបើកកិច្ចប្រជុំបច្ចេកទេស ស្តីពីបញ្ហានុយក្លេអ៊ែរនេះឡើងវិញ។ សូមរំលឹកថា បួនសប្តាហ៍មកហើយដែលកិច្ចប្រជុំនៅទីក្រុង Vienne បានផ្តួចផ្តើមស្នើឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាផ្លូវការមួយ ឲ្យអៀរ៉ង់ធ្វើការចំរើនធាតុអ៊ុយរ៉ាញ៉ូមនៅបរទេស ប៉ុន្តែអៀរ៉ង់បានបង្ហូសពេលវេលាដល់ ៤ សប្តាហ៍ ទើបផ្តល់ចម្លើយអវិជ្ជមាននេះ។
ការបង្ហូសពេលវេលា និងចម្លើយអវិជ្ជមាននេះ បានធ្វើឲ្យប្រធានាធិបតីអាមេរិកក្តៅក្រហាយយ៉ាងខ្លាំង។ ក្នុងពេលធ្វើសន្និសីទកាសែត ក្នុងក្របខណ្ឌបញ្ចប់ទស្សនកិច្ចនៅអាស៊ី លោកអូបាម៉ា បានសម្តែងក្តីហួសចិត្តនឹងឥរិយាបថរបស់អៀរ៉ង់ដែលគ្មានសមត្ថភាពឆ្លើយយល់ព្រមនឹងសំណើអ្វីមួយសោះ។ លោកក៏បានព្រមានផងដែរថា អាមេរិកនិងដៃគូនឹងជួបពិភាក្សាគ្នា ពិចារណារកវិធានការថ្មី។ វិធានការដែលបញ្ជាក់ថាសហគមន៍អន្តរជាតិ មានជំហរដាច់ខាតចំពោះសំណុំរឿងនុយក្លេអ៊ែរអៀរ៉ង់។
ចំណែកប្រទេសបារាំង ដែលជាភាគីមួយជាប់ពាក់ព័ន្ធនឹងសំណុំរឿងនុយក្លេអ៊ែរដែរ នៅតែមានអំណត់ជានិច្ច ប៉ុន្តែមិនយល់ព្រមឲ្យមានការប្រជុំបច្ចេកទេសអ្វីមួយទៀត ដូចការស្នើរបស់អៀរ៉ង់ទេ។
ភាពទ័លច្រកថ្មីនេះ បានជំរុញឲ្យ មហាអំណាចទាំង៥ បូកជាមួយនឹងប្រទេសអាល្លឺម៉ង់ មកជួបប្រជុំគ្នា ថ្ងៃសុក្រនេះ នៅប្រទេសបែលហ្សិក ប៉ុន្តែគ្មានសញ្ញាអ្វីដែលអាចបញ្ជាក់ថាភាគីទាំង៦នឹងអាចនិយាយត្រូវគ្នាបានទេ។ ប្រទេសរុស្ស៊ី បានពន្យល់ថា នេះមិនមែនជាពេលវេលាដែលត្រូវដាក់ទណ្ឌកម្មថ្មីលើប្រទេសអៀរ៉ង់ទេ ព្រោះគេនៅតែអាចរកឃើញការព្រមព្រៀងគ្នាបាន៕
ទាក់ទងនឹងប្រធានបទនេះ
07/11/2009 11:55 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល