publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

រុស្ស៊ី

ជំហាន​ឆ្អោះ​ទៅ​កាន់​ការ​លុប​បំបាត់​​ទោស​ប្រហារ​ជីវិត

ដោយ កែវ ឆាយា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/11/2009 11:47 ម៉ោងសកល

នៅ​រុស្ស៊ី តុលាការ​ធម្មនុញ្ញ ទើប​នឹង​ហាម​ជា​ថ្មី មិន​ឲ្យ​អនុវត្ត​ទេ ទោស​ប្រហារ​ជីវិត។ ការ​នេះ​បាន​ត្រូវ​អបអរ​សាទរ​ភ្លាមភ្លែត ដោយ​អន្តរជាតិ បឋម​មុន​គេ ដោយ​ក្រសួង​ការបរទេស​បារាំង។ ហើយ​តាម​ការ​គូស​បញ្ជាក់​នៃ​ក្រសួង​ការ​បរទេស​រុស្ស៊ី សេចក្តី​សំរេច​ចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​រុស្ស៊ី គឺ​ស​ឲ្យ​ឃើញ​ថា ក្រុង​ម៉ូស្គូ​បន្ត​បំពេញ​តាម​កាតព្វកិច្ច​ខ្លួន​ខាង​គោរព​សិទ្ធិមនុស្ស ពេល​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប តាំងពី​ឆ្នាំ ១៩៩៦ មក។

សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

20/11/2009

តុលាការ​ធម្មនុញ្ញរុស្ស៊ី នៅ​ទីក្រុង​Saint-Petersbourg ថ្ងៃ​ទី ១៩ វិច្ឆិកា ២០០៩(រូបថត : Reuters)

តុលាការ​ធម្មនុញ្ញរុស្ស៊ី នៅ​ទីក្រុង​Saint-Petersbourg ថ្ងៃ​ទី ១៩ វិច្ឆិកា ២០០៩
(រូបថត : Reuters)

សេចក្តី​សំរេច​ចិត្ត​អនុម័ត​ម្សិលមិញ​ជា​ឯកច្ឆ័ន្ទ ដោយ​គ្រប់​តែ​ចៅក្រម ១៩ នាក់ នៃ​តុលាការ​ធម្មនុញ្ញ ដែល​ពន្យារ​តទៅ​ទៀត ការ​ហាម​មិន​ឲ្យ​ប្រតិបត្តិ​ឡើយ ទោស​ប្រហារ​ជីវិត​នៅ​រុស្ស៊ី​គឺ​ជា ចម្លើយ​តប​នឹង​សំនួរ​ពី​ខាង​តុលាការ​កំពូល​រុស្ស៊ី​ដែល​សុំ​ឲ្យ​បំភ្លឺ ៖ តើ​បន្ទាប់​ពី​ថ្ងៃ ១ មករា ឆ្នាំ​ក្រោយ​ទៅ​អាច​លើក​យក​មក​អនុវត្ត​ឬ​ទេ ការ​ប្រហារ​ជីវិត​ជន​ណា​ដែល​បាន​ត្រូវ​កាត់ទោស​បែប​នេះ ? ដ្បិត​ស្រប​នឹង​ការ​សំរេច​ចិត្ត​ចេញ​ កាលពី​ឆ្នាំ ១៩៩៩ តុលាការ​ធម្មនុញ្ញ​បាន​ហាម​មិន​ឲ្យ​ប្រតិបត្តិ​ទេ​ទោស​បែប​នេះ ដរាប​ណា​ដែល​មិនទាន់​មាន​សាលា​ឧក្រិដ្ឋ ដំណើរការ​នៅ​គ្រប់​តែ ៨៣ ដែនដី​ចំណុះ​នៃ​សហព័ន្ធ​រុស្ស៊ី។ ប៉ុន្តែ ចាប់ពី​ថ្ងៃ ១ មករា ឆ្នាំ​ក្រោយ​ទៅ​ សាលា​ឧក្រិដ្ឋ​ក៏​នឹង​ដំណើរការ ទាំង​នៅ​លើ​ដែន​ដី​ចំណុះ​តែ​មួយ​គត់​ដែល​នៅ​សល់ គឺ​សាធារណរដ្ឋ Tchetchenie។

ប្រធាន​តុលាការ​ធម្មនុញ្ញ​រុស្ស៊ី លោក Valery Zorkin បាន​ថ្លែង​ទៅ​ពួក​អ្នក​កាសែត​ថា គឺ​ពិត​ជា ដោយ​ចង​ជា​កាតព្វកិច្ច​លើ​ខ្លួន ថា​លុប​ចោល​ទោស​ប្រហារ​ជីវិត ដែល​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ ១៩៩៦ បាន​ត្រូវ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ក្រុម​ប្រឹក្សា​អឺរ៉ុប។ បន្ទាប់មក ក្នុង​ឆ្នាំ ១៩៩៧ រុស្ស៊ី​ថែម​ទាំង​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​លេខ ៦ នៃ​អនុសញ្ញា​អឺរ៉ុប​ស្តី​អំពី​ការ​ការពារ​សិទ្ធិមនុស្ស ដែល​ចែង​ថា​ ក្នុង​សម័យ​សុខសាន្ត​ត្រាណ​គ្មាន​សង្គ្រាម គ្មាន​នរណា​ម្នាក់​អាច​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ឬ ប្រហារ​ជីវិត​ឡើយ។ ដោយមក​ពី​ការ​សំរេច​ចិត្ត​នៃ​តុលាការ​ធម្មនុញ្ញ​បច្ចុប្បន្ន​នៅ​ជាប់​តាម​ពន្ធនាគារ​នែ​ប្រទេស​រុស្ស៊ី គឺ​មាន​អ្នកទោស ១៥០៩ នាក់ ដែល​រង់​ចាំ​ការ​ប្រហារ​ជីវិត។

លើ​ពិភពលោក ពី​ក្នុង​ចំណោម ១៩២ ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ មាន តែ ៥៩ ប្រទេស ដែល​នៅ​អនុវត្ត​ការ​ប្រហារ​ជីវិត​អ្នក​ទោស។ ក្នុង​ឆ្នាំ​មុន មាន​ប្រហារ​ជីវិត​អ្នក​ទោស​សរុប​ទៅ​អស់ ២.៣៩០ នាក់។ ច្រើន​ជាង​គេ គឺ​នៅ​ប្រទេស​ចិន​ដល់​ទៅ ១.៧១៨ នាក់។ នៅ​អៀរ៉ង់ ៣៦៤ នាក់។ ហើយ​ជាប់​លេខ​បី គឺ​សហរដ្ឋ​អាមេរិក មាន​ប្រហារ​ជីវិត​អ្នក​ទោស​អស់ ៣៧ នាក់៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល