ដោយ គឹម ឡាផានី
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/12/2009 08:19 ម៉ោងសកល
នៅដំណាច់ឆ្នាំ ១៩៨០ របរទេសចរណ៍នៅប្រទេសលោកខាងលិចបានលូតលាស់ពេញទំហ៊ឹង។ មូលហេតុគឺបណ្តាលមកពីតម្លៃយន្តហោះកាន់តែធ្លាក់ចុះនិងចាប់មានចរន្តពួកទេសចរមួយបែបទៀត។ គឺពួកអ្នកដែលចង់ស្គាល់ទីកន្លែងណាដែលមានទេសភាពប្លែកខុសពីធម្មតា ដែលនៅឆ្ងាយមិនងាយទៅដល់។
នៅឆ្នាំ១៩៨៧ ដោយសារការផ្សាយទូរទស្សន៍បារាំងមួយស្តីពី "ដំណើរដ៏អស្ចារ្យនៅក្នុងពិភពលោក” បានអនុញ្ញាតបណ្តាជនលោកខាងលិចឲ្យបានស្គាល់ទីក្រុងមួយនៅចុងទ្វីបអាមេរិកខាងត្បូង លោកហៅ " USHUAIA ”។ " USHUAIA ” ចាត់ទុកជាទីក្រុងដែលនៅចុងពិភពលោក ជាទីមានទេសភាព មានពពួកសត្វដ៏ចម្លែកដែលរហូតមកទល់ពេលនេះមនុស្សលោកមិនធ្លាប់ប្រទះ។ ។ ចាប់ពីពេលហ្នឹងទៅ " USHUAIA ”ក្លាយទៅជានិមិត្តរូបនៃដំណើរផ្សងព្រេងដែលពួកទេសចរស្រករថ្មីស្រម័យចង់បាន។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖
វប្បធម៌ទូទៅ
នៅលើពិភពលោកយើងនេះ មានទីក្រុងតែមួយទេ ដែលមានលក្ខណៈពិសិដ្ឋ ដល់ទៅបីដង នោះគឺក្រុង Jérusalem ដែលឋិតនៅក្នុងទឹកដីអ៊ីស្រាអែលសព្វថ្ងៃ ព្រោះថាក្រុងJérusalem ជាប្រភពគ្រិស្តសាសនា ប្រភពសាសនាJudaisme របស់ជនជាតិ Juif និងសាសនាអ៊ីស្លាម។ សាសនាទាំងបីដែលមានជំនឿមុនគេ ទៅលើអាទិទេពតែមួយគត់។
29/01/2010 12:06 ម៉ោងសកល
យោងតាមគម្ពីរដើមសាសនា Judaïsme របស់ជនជាតិJuif កាលពី១៣ សតវត្សរ៍មុនគ្រិស្តសករាជ នៅក្នុងដំណើរភៀសខ្លួនពីប្រទេសអេហ្ស៊ីប ជនជាតិJuif បានឈប់សំរាកនៅជើងភ្នំមួយឈ្មោះថាSinai។ នៅលើកំពូលភ្នំដ៏ពិសិដ្ឋនេះហើយដែលព្យាការីMoïse បានទទួលបទបញ្ជាទាំង១០ ពីអាទិទេព។ បទបញ្ជាដែលបានក្លាយជាគោលទ្រឹស្តីដើមនៃសាសនាJudaïsme របស់ជនជាតិJuif។
22/01/2010 13:27 ម៉ោងសកល
កាលពី ៤សតវត្សរ៍មុន គ.ស តំបន់ Sumer ឋិតនៅប៉ែកខាងត្បូង ប្រទេស អៀរ៉ាក់ សព្វថ្ងៃបានឆ្លងកាត់ អារយ្យធម៌ ដ៏ថ្កុំថ្កើងរុងរឿង និងជឿនលឿននៅគ្រប់វិស័យ។ នេះជាកត្តាមួយជំរុញ ឲ្យបណ្ដាជននៅ Sumer មានគំនិតបង្កើតមធ្យោបាយសំរាប់ ទាក់ទងគ្នាមួយ ក្រៅពីភាសានិយាយ គឺ អក្សរ។
15/01/2010 14:10 ម៉ោងសកល
នៅថ្ងៃ ទី ១៨ ធ្នូឆ្នាំ ១៩៩៤នៅតំបន់ Ardèche ប្រទេសបារាំង បូរាណវិទូ ៣នាក់ បានរកឃើញ រូងភ្នំមួយលំអរទៅដោយរូបគំនូរនៅលើផ្ទាំងថ្ម មានចំណាស់តាំងពី ៣ម៉ឺនឆ្នាំមុន។
08/01/2010 16:34 ម៉ោងសកល
01/01/2010 16:20 ម៉ោងសកល
នៅក្នុងចំណោមតារាដែលព័ទ្ធជុំវិញព្រះអាទិត្យ Mars ចាត់ទុកជាផ្កាយព្រះគ្រោះដែលមានទំហំធំជាងគេនិងមានលក្ខណៈសំគាល់ប្រហាក់ប្រហែលភពផែនដីរបស់មនុស្សលោក។ ហេតុដូច្នេះហើយបានជាអ្នកប្រាជ្ញតារាសាស្ត្រជាច្រើនតាមធ្វើការស្រាវជ្រាវទៅលើតារា Mars តាំងពីបូរាណកាលម៉្លេះ។
29/12/2009 16:31 ម៉ោងសកល
នៅឆ្នាំ ១៩៩២កោះហុងកុងដែលនៅជាប់ទឹកដីចិនកុម្មុយនិស្ត ប៉ែកខាងត្បូង បានសង់អាគារខ្ពស់ទៅលើមេឃបារាំងហៅថា “Gratte-Ciel”ចំនួន២០០អគារជាបន្ថែមដូចរៀងរាល់ឆ្នាំ។ គួរឲ្យស្ញប់ស្ញែងជាងគេគឺអគារ Central Plazzaមានកំពស់ដល់ទៅ៣៧៤ម៉ែត្រមាន៥៨ជាន់នៅពេលនោះចាត់ទុកថាខ្ពស់ជាងគេនៅទ្វីបអាស៊ី។ Central Plazza ខ្ពស់ជាងអគារ របស់ចិនកុម្មុយនិស្ត ដែលមានកំពស់ដល់ទៅ៣៦៨ម៉ែត្រប៉ុន្តែមាន៧០ជាន់សង់កាលពីឆ្នាំ១៩៩០ តំណាងអានុភាពចិនប៉េកាំងដែលកំពុងបើកចំហសេដ្ឋកិច្ចទៅក្រៅប្រទេស។
18/12/2009 13:27 ម៉ោងសកល
04/12/2009 09:15 ម៉ោងសកល
នៅថ្ងៃ២៥មិនា ឆ្នាំ១៩៥៧ ប្រទេសអឺរ៉ុបចំនួន៦ មានបារាំង - អាល្លឺម៉ង់- អ៊ីតាលី - បែលហ្សីក - ហុលឡង់ និងប្រទេស Luxembourg បានចុះហត្ថលេខាទៅលើសទ្ធិសញ្ញា មួយ នៅទីក្រុង Rome ដើម្បីបង្កើតស្ថាប័នសហគមន៍អឺរ៉ុបផ្នែកខាងសេដ្ឋកិច្ច។ មួយឆ្នាំបន្ទាប់មក ប្រទេសទាំង៦ បានសម្ពោធស្ថាប័នថ្មីនេះនៅទីក្រុង Bruxelles ប្រទេសបែលហ្សីក។
20/11/2009 14:28 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល