ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/01/2010 12:40 ម៉ោងសកល
ក្នុងឆ្នាំថ្មី២០១០នេះ បណ្តាប្រទេសអាស៊ីមួយចំនួន អាចប្រទះនឹងភាពវឹកវរក្នុងសង្គម ដោយហេតុតែបញ្ហាគ្មានការងារធ្វើ និងគម្លាតធំឡើងៗរវាងអ្នកមាននិងអ្នកក្រ។ នេះបើយោងទៅតាមរបាយការណ៍របស់ Economist Intelligence Unit អង្គការមួយ ឯកទេសខាងវិភាគស្ថានការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយ។ របាយការណ៍ដែលចេញផ្សាយ កាលពីដើមសប្តាហ៍នេះ។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបរិហារការបង្ក្រាបរបស់រដ្ឋាភិបាលថៃ។ បាតុកម្មរបស់ក្រុមអាវយឺតក្រហមកាលពីខែ មេសា ២០០៩
(រូបថត ៖ Reuters)
Economist Intelligence Unit សម្លឹងឃើញថា ក្នុងចំណោមបណ្តាប្រទេសអាស៊ីដែលអាចប្រឈមមុខនឹងភាពវឹកវរសង្គមខ្លាំងជាងគេ ក្នុងឆ្នាំថ្មី២០១០នេះ រួមមានជាអាទិ៍ប្រទេសចិន ប្រទេសថៃ កូរ៉េខាងជើង ឥណ្ឌូនេស៊ី ហ្វីលីព្វីន សេរីលង្កា និងកម្ពុជា។
យោងទៅតាមអង្គការមួយនេះ ដែលឯកទេសខាងវិភាគស្ថានការណ៍ទូទៅសម្រាប់អ្នកធ្វើវិនិយោគ មូលហេតុធំនៃអស្ថិរភាពសង្គមជាយថាហេតុ នៅក្នុងបណ្តាប្រទេសអាស៊ីទាំងនេះ គឺវិបត្តិសេដ្ឋកិច្ច និងបញ្ហានយោបាយ។ វិបត្តិសេដ្ឋកិច្ចដែលបង្ខំឲ្យរោងចក្រនិងក្រុមហ៊ុនបិទទ្វារ ឬកាត់បន្ថយការងារ ជាហេតុធ្វើឲ្យអ្នកក្ររឹងរឹតតែក្រ នៅក្នុងសង្គមអាស៊ីទាំងនេះ ដែលជាទូទៅពុំមានឡើយការជួយឧបត្ថម្ភពីរដ្ឋ។ និងបញ្ហានយោបាយដែលធ្វើឲ្យអ្នកវិនិយោគបរទេសស្ទាក់ស្ទើរមិនព្រមចូលមកបោះទុនរកស៊ី។
Economist Intelligence Unit បានលើកករណីប្រទេសចិនយកមកនិយាយបកស្រាយ។ នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ អធិករណ៍និងបាតុកម្មដែលផ្ទុះឡើង ដោយហេតុតែបញ្ហាការងារនិងភាពក្រីក្រ បានកើនច្រើនមែនទែន នៅក្នុងឆ្នាំ២០០៩កន្លងទៅនេះ។ សូម្បីតែបណ្ឌិតសភាចិនផ្នែកវិទ្យាសាស្រ្តសង្គម ក៏បានកត់សម្គាល់ឃើញការកើនឡើងច្រើនហួសការស្មាន នៃភាពវឹកវរសង្គមទាំងអស់នេះដែរ។ ស្ថាប័នវិទ្យាសាស្រ្តសង្គមដដែលមួយនេះរបស់ប្រទេសចិន ក៏បានគូសបញ្ជាក់ដែរថា គម្លាតកាន់តែធំឡើងជាលំដាប់រវាងអ្នកមាននិងអ្នកក្រ ជាពិសេសរវាងអ្នកទីក្រុងនិងអ្នកស្រុកស្រែចំការអាចក្លាយជាប្រភពសំខាន់ជាងគេមួយ នៃអធិករណ៍សង្គមក្នុងឆ្នាំថ្មី២០១០នេះ។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ ភាពវឹកវរនៅប្រទេសចិន តែងតែបានកើតឡើងនៅតាមមូលដ្ឋាន នៅទីនេះបន្តិចនិងទីនោះបន្តិច មិនទាន់ដែលបានក្លាយជាមហាបាតុកម្មឬជាគ្រោះថ្នាក់សម្រាប់រដ្ឋាភិបាលឡើយ។ សូម្បីតែភាពវឹកវរធំ ដូចជានៅទីបេ និងស៊ីងជាំងក៏មិនបានគំរាមកំហែងថ្នាក់ដឹកនាំចិនម្តងណាសោះឡើយ។
Economist Intelligence Unit ក៏បានលើកយកករណីប្រទេសថៃមកនិយាយដែរ។ យោងទៅតាមអង្គការនេះ ប្រទេសថៃកំពុងបន្តផុងខ្លួនក្នុងវិបត្តិនយោបាយដែលអាចអូសបន្លាយយូរទៅមុខទៀត។ គឺជាវិបត្តិនៃការប្រឈមមុខដាក់គ្នា រវាងអ្នកទីក្រុងដែលជាអ្នកមាន ជាអ្នកមានអំណាច និងអ្នកស្រុកស្រែចំការដែលជាអ្នកក្រីក្រ។ អ្នកវិភាគរបស់Economist Intelligence Unit បានបន្តទៀតថា ព្រះរាជសុខភាពមិនល្អរបស់ព្រះមហាក្សត្រ ភាពទន់ជ្រាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន តួនាទីមិនចេះសាបសូន្យរបស់អតីតនាយករដ្ឋមន្ត្រី Thaksin និងផលវិបាកនៃវិបត្តិសេដ្ឋកិច្ចពិភពលោក អាចបណ្តាលឲ្យភាពវឹកវររីកធំ នៅក្នុងប្រទេសថៃ ក្នុងឆ្នាំថ្មី២០១០នេះ។
ប្រទេសអាស៊ីមួយទៀតដែលEconomist Intelligence Unit បានចាប់អាម្មណ៍ខ្លាំង គឺប្រទេសកូរ៉េខាងជើង។ មូលហេតុនៃអស្ថិរភាពជាយថាហេតុនៃប្រទេសនេះ គឺនយោបាយ ពីព្រោះ Kim Jong Il អគ្គមគ្គុទ្ទេសក៍របស់កូរ៉េខាងជើងមានជម្ងឺប្រចាំកាយ ត្រូវរៀបចំការស្នងតំណែង ត្រូវខ្ទប់កុំឲ្យរបបកុម្មុយនិស្តផ្ទុះនិងដួលរលំពីក្នុងមកវិញ អាចក្រពុលមុខរករឿងប្រទេសជិតខាង និងបន្តប្រឹងប្រែងផលិតគ្រាប់បែកបរមាណូ។
យ៉ាងណាក៏ដោយ ជាច្រើនឆ្នាំកន្លងមកហើយ ដែលក្រុមអ្នកវិភាគបានទស្សន៍ទាយថា របបនៃប្រទេសកូរ៉េកុម្មុយនិស្តមួយនេះអាចរលំ។ តែសម្រេចសម្រួចទៅ មិនដែលអ៊ីចឹងសោះ។ Kim Jong Il នៅតែក្តាប់និងដឹកនាំប្រទេសបានល្អ តទៅមុខដដែល៕
ព្រឹត្តិការណ៍អាស៊ី
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាលនេះដែរ។
21/04/2010 12:52 ម៉ោងសកល
ជាងមួយខែកន្លងមកហើយ ដែលពួកអាវក្រហមធ្វើបាតុកម្មនៅទីក្រុងបាងកក។ អ្វីដែលមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ប្រជាជាតិថៃ គឺនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាលអាភីស៊ីតនេះ មានឆន្ទៈដ៏មោះមត់របស់ប្រជាជនក្រីក្រ ក្នុងការផ្តួលរំលំរចនាសម្ព័ន្ធសង្គមបច្ចុប្បន្នរបស់រាជាណាចក្រថៃ។
14/04/2010 14:24 ម៉ោងសកល
07/04/2010 13:17 ម៉ោងសកល
មុនការដកទ័ពនៃប្រទេសបស្ចិមលោកចេញពីប្រទេសអាហ្វហ្កានិស្តង់នៅពេលខាងមុខនេះ ក្រុមបក្សសម្ពន្ធក្នុងតំបន់បានចាប់រៀបចំប្រុងប្រៀបរៀងៗខ្លួន។ ប្រទេសប៉ាគីស្តង់ចង់ឆ្លៀតបញ្ចេញអានុភាពនិងក្តោបកាន់កាប់តំបន់។ ប៉ុន្តែប្រទេសឥណ្ឌាក៏មានមហិច្ឆតាដូចគ្នាអ៊ីចឹងដែរ។
31/03/2010 09:36 ម៉ោងសកល
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការ បិទវែបសៃត៍របស់ខ្លួននៅចិន។ តើហេតុអ្វីបានជា Google ដកខ្លួនចេញពីទីផ្សារអ៊ីនធ័រណែតដ៏សម្បើមមួយនេះ? តើអ្នកណាជាអ្នកខាត ហើយអ្នកណាជាអ្នកចំណេញ ពីការដកខ្លួនរបស់ Google នេះ?
15/04/2010 10:54 ម៉ោងសកល
ខណៈដែលតុលាការរាជធានីភ្នំពេញកំពុងចាត់ការយ៉ាងក្តៅគគុកចំពោះសំណុំរឿងទី២ដែលរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីទាក់ទងនឹងការក្លែងបន្លំឯកសារព្រំដែន មានការគូសវាសសេណារីយ៉ូមួយចំនួនទាក់ទងនឹងអនាគតប្រជាធិបតេយ្យ នៅកម្ពុជា។ តើអវត្តមានជា យថាហេតុរបស់លោកសម រង្ស៊ីពីក្នុងប្រទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនឹងជះឥទិ្ធពលអ្វីខ្លះដល់ប្រជាធិបតេយ្យនៅកម្ពុជា?
17/03/2010 08:58 ម៉ោងសកល
10/03/2010 13:06 ម៉ោងសកល
នៅទីក្រុងបាងកកប្រទេសថៃ Jean-François TAIN បានជួបអ្នកបើកTaxi ម្នាក់ដែលដូចអ្នកបើកTaxi ចំនួន៦០%ដទៃផ្សេងទៀតដែរ សុទ្ធសឹងជាពួកអាវក្រហម អ្នកគាំទ្រ លោកអតីតនាយករដ្ឋមន្ត្រីThaksin។ ពួកអាវក្រហម បាននិងកំពុងបន្តកេណ្ឌគ្នា ធ្វើយ៉ាងណាដើម្បីឲ្យបាតុកម្មប្រឆាំងរដ្ឋាភិបាលAbhisit នៅថ្ងៃទី ១៤ ឬទី១៥មិនាខាងមុខមានកម្លាំងខ្លាំងជាងពេលមុនៗ។
10/03/2010 08:06 ម៉ោងសកល
នៅថ្ងៃនេះ ឥណ្ឌា និងប៉ាគីស្តង់នឹងជួបចរចាគ្នាឡើងវិញ នៅទីក្រុងNew Delhi។ គោលដៅសំខាន់ គឺផ្តល់សន្ទុះដល់អភិក្រមនៃការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ក្រោយពីកិច្ចសន្ទនាត្រូវបានផ្អាកចោលអស់ជាងមួយឆ្នាំ ពោលគឺតាំងពីមានភេរវកម្មនៅខែវិច្ឆិកាឆ្នាំ២០០៨ នៅទីក្រុងBombay រួចមក។
25/02/2010 09:01 ម៉ោងសកល
អគ្គមគ្គទេសន៍កូរ៉េខាងជើងKim Jong Il បានប្រារព្ធខួបគម្រប់៦៨ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។ គឺជាថ្ងៃបុណ្យមួយសោះកក្រោះ ពីព្រោះKim Jong Il កំពុងឈឺធ្ងន់ ជាហេតុបង្កឲ្យមានសង្គ្រាមដណ្តើមអំណាចគ្នា និងពីព្រោះប្រទេសកុម្មុយនិស្តដ៏ចាស់ដុះស្លែមួយនេះកំពុងប្រទះនឹងគ្រោះទុរភិក្ស។
17/02/2010 17:24 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល