publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាស៊ី-​សព្វាវុធ

អាស៊ី​លង់​ខ្លួន​ក្នុង​ការប្រកួត​ប្រជែង​បំពាក់​សព្វាវុធ

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 13/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  19/01/2010 12:34 ម៉ោងសកល

ក្នុង​សប្តាហ៍​នេះ ប្រទេស​ចិន​បាន​បាញ់​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​កាំជ្រួច​Missiles ប្រឆាំង​Missiles ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បន្ត​លក់​អាវុធ​ពី​សំណាក់​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់។

កាលពី​សប្តាហ៍​មុន ពត៌មាន​លេច​ឮ​ឲ្យ​ដឹង​ថា ឥណ្ឌា​បាន​អនុម័ត​យុទ្ធសាស្រ្ត​យោធា «សមរភូមិ​ពីរ» ដើម្បី​ត្រៀម​ប្រយុទ្ធ​ជា​យថាហេតុ​ជាមួយ​ចិន​ផង និង​ជាមួយ​ប៉ាគីស្តង់​ផង។ វៀតណាម​បន្ត​ទិញ​នាវា​មុជ​ទឹក និង​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី។ រីឯ​កូរ៉េ​ខាង​ជើង​វិញ បន្ត​បោះជំហាន​ទៅ​រក​ការផលិត​គ្រាប់​បែក​បរមាណូ។

តើ​អ្វី​ទៅ​មូលហេតុ​សំខាន់ៗ​នៃ​ការ​ប្រកួត​ប្រជែង​បំពាក់​សព្វាវុធ​នៅ​អាស៊ី សព្វ​ថ្ងៃ?

សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

បទ​វិភាគ​របស់ ហ្សង់​-ហ្វ្រង់ស័រ តាន់

13/01/2010

ការ​បាញ់​សាក​ល្បង​កាំជ្រួច​មីស្ស៊ីល របស់​អៀរ៉ង់​ កាលពី​ខែ​ធ្នូ ២០០៩(រូបថត : Reuters)

ការ​បាញ់​សាក​ល្បង​កាំជ្រួច​មីស្ស៊ីល របស់​អៀរ៉ង់​ កាលពី​ខែ​ធ្នូ ២០០៩
(រូបថត : Reuters)

ការ​បញ្ចប់​សង្គ្រាម​ត្រជាក់ បាន​កាត់​បន្ថយ​ការ​ប្រកួត​ប្រជែង​បំពាក់​សព្វាវុធ​រវាង​អាមេរិក និង រុស្ស៊ី បាន​កាត់​បន្ថយ​ការ​បំពាក់​សព្វាវុធ​នៅ​អឺរ៉ុប និង​នៅ​ភូមិភាគ​ដើម​បូព៌ា តែ​បែរ​ជា​បាន បង្កើន​ការ​ប្រកួត​ប្រជែង​បំពាក់​សព្វាវុធ​ នៅ​អាស៊ី​ទៅ​វិញ។ ហើយ​នេះ​មិនមែន​ចៃដន្យ​ទេ។

សង្គ្រាម​ត្រជាក់​បាន​ចប់​មែន តែ​ចម្បាំង​ត្រជាក់​មួយ​នៅ​បន្ត​នៅ​អាស៊ី ពិសេស​នៅ​អាស៊ី​បូព៌ា រវាង​ចិន​ និង​អាមេរិក។ ពីព្រោះ ការ​ដែល​រុស្ស៊ី​ដក​ខ្លួន​ចេញ​ពី​ឧប​ទ្វីប​កូរ៉េ និង​ចេញ​ពី​ឥណ្ឌូចិន បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​គូ​ប្រជែង​សំខាន់​ជាង​គេ​របស់​អាមេរិក​ នៅ​ទី​នោះ។ ម្យ៉ាង គឺ​មក​អំពី​អាមេរិក​នៅ​តែ​ជា​អ្នក​ការពារ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដោយ​បន្ត​មាន​ទ័ព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ នៅ​Okinawa និង​នៅ​Guam។ ម្យ៉ាង​ទៀត គឺ​មក​អំពី​អាមេរិក ដែល​ថ្វី​ដ្បិត​តែ​ទទួល​ស្គាល់​គោលការណ៍​ប្រទេស​ចិន​តែ​មួយ តែ​នៅ​បន្ត​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ថា​ ជា​ខេត្ត​មួយ​របស់​ខ្លួន។ នេះ​ហើយ សុទ្ធសឹង​ជា​មូលហេតុ ដែល​ជម្រុញ​ឲ្យ​ចិន​បាន និង កំពុង​បន្ត​បំពាក់​សព្វាវុធ ដោយ​ហេតុ​ថា​ចិន​ដែល​មាន​អំណាច​ជាង​មុន ​លែង​ចង់​ឃើញ​វត្តមាន​អាមេរិកាំង នៅ​ក្នុង​ដែន​ប្រមាញ់​របស់​ខ្លួន​ទៀត​ហើយ។

ទាហាន​អាមេរិក​កំពុង​ឃ្លាំង​មើល​កូរ៉េ​ខាង​ជើង​ ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង(រូបថត : Reuters)

ទាហាន​អាមេរិក​កំពុង​ឃ្លាំង​មើល​កូរ៉េ​ខាង​ជើង​ ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង
(រូបថត : Reuters)

ដោយ​ឡែក មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដែល​ជា​សត្រូវ​សួពូជ​របស់​ជប៉ុន ក៏​ជា​ប្រភព​សក្តានុពល​មួយ​ដែរ​នៃ​ការប្រកួត​ប្រជែង​បំពាក់​សព្វាវុធ នៅ​អាស៊ី។ ជប៉ុន​ក៏​ដូច​កូរ៉េ​ខាង​ត្បូង​មិន​អាច​ឈរ​ឱប​ដៃ​យូរ អនុញ្ញាត​ឲ្យ​របប​កុម្មុយនិស្ត​Pyongyang​មាន​គ្រាប់​បែក​បរមាណូ​ទេ។ បាន​ន័យ​ថា ជប៉ុន​ដែល​ចេះ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​យ៉ាង​ស្រួល នឹង​ច្បាស់​ជា​បោះ​ជំហាន​ទៅ​រក​ការបំពាក់​សព្វាវុធ​ដែរ បើ​សិន​ជា​កូរ៉េ​ខាង​ជើង​គំរាមកំហែង​សន្តិសុខ​របស់​ប្រទេស​គេ​ខ្លាំង​ឡើងៗ។

ក៏​មាន​ដែរ ការ​ប្រកួត​ប្រជែង​បំពាក់​សព្វាវុធ​នៅ​ឧបទ្វីប​ឥណ្ឌា។ មូលហេតុ គឺ​មក​អំពី​នៅ​ទីនោះ មហាអំណាច​បរមាណូ​ទាំងពីរ គឺ​ប៉ាគីស្តង់ និង​ឥណ្ឌា​ជា​សត្រូវ​សួពូជ​នឹង​គ្នា ដណ្តើម​ទឹកដី​គ្នា​នៅ​Cachemire អស់​រយៈ​ពេល​ជាង​៧០​ផ្លាយ​ឆ្នាំ​កន្លង​មក​ហើយ។ ហើយ​នេះ មិន​ទាន់​និយាយ​ដល់​អធិករណ៍​ជា​ប្រវត្តិសាស្ត្រ​រវាង​ឥណ្ឌា​និង​ចិន​ផង។ ប្រទេស​ទាំងពីរ ដែល​លេច​ត្រដែត​ឡើង​ជា​មហាយក្ស​អាស៊ី កំពុង​ក្លាយ​ជា​គូ​ប្រជែង​នឹង​គ្នា ហើយ​មិន​យូរ មិន​ឆាប់​នឹង​ច្បាស់​ជា​ចៀស​មិន​រួច​ពី​ប្រកួត​គ្នា​បំពាក់​សព្វាវុធ។

ក្រៅពី​កត្តា​នៃ​ចម្បាំង​ត្រជាក់​រវាង​ចិន​ និង​អាមេរិក និង​ក្រៅពី​ទំនាស់​ជា​ប្រវត្តិសាស្ត្រ​រវាង​បណ្តា​ប្រទេស​អាស៊ី​ក្នុង​តំបន់ ក៏​មាន​ដែរ​មូលហេតុ​ថ្មីៗ​ផ្សេង​ទៀត ដែល​កំពុង​ធ្វើ​ឲ្យ​អាស៊ី ក្លាយ​ជា​តំបន់​នៃ​ការ​ប្រកួត​ប្រជែង​បំពាក់​សព្វាវុធ​ខ្លាំង​ជាង​គេ នៅ​ក្នុង​លោក​សព្វថ្ងៃ។ មូលហេតុ​ទាំង​នោះ​ទាក់ទង​ជាពិសេស​ទៅ​នឹង​ការដណ្តើម​ថាមពល​គ្នា យក​មក​បំប៉ន​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ រៀងៗ​ខ្លួន។ ឧទាហរណ៍ គឺ​ការដណ្តើម​គ្នា កាន់​កាប់​ទី​ប្រជុំ​កោះ​Paracel និង​Spratleys រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ មួយ​ចំនួន។ គួរនិយាយ​ថា ថ្មីៗ​នេះ ​ប្រទេស​វៀតណាម​បាន​ទិញ​នាវា​មុជ​ទឹក​ និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ពី​រុស្ស៊ី ដោយហេតុ​តែ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ប្រទេស​ចិន ជុំវិញ​ទំនាស់​ទី​ប្រជុំ​កោះ​Paracel នេះ​តែ​ម្តង។

មិន​តែ​ប៉ុណ្ណោះ តម្រូវការ​ថាមពល​បាន​និង​កំពុង​បន្ត​ជម្រុញ​ឲ្យ​បណ្តា​ប្រទេស​អាស៊ី​បង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​នុយក្លេអ៊ែរ​ស៊ីវិល។ ដោយសារ​ថា ពី​នុយក្លេអ៊ែរ​ស៊ីវិល​ទៅ​នុយក្លេអ៊ែរ​យោធា គេ​បោះ​តែ​មួយ​ជំហាន​ដល់​គេ​ត្រូវ​បារម្ភ​ខ្លាំង​ឡើងៗ ចំពោះ​ការ​ប្រកួត​ប្រជែង​បំពាក់​សព្វាវុធ​នៅ​ទ្វីប​អាស៊ី ត​ទៅ​ថ្ងៃ​មុខ៕   

ព្រឹត្តិការណ៍អាស៊ី

ចិន-អាស៊ី​កណ្តាល

ប្រធានាធិបតី​ចិនHu Jintao (ឆ្វេង) និង​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុងតំបន់​អាស៊ី​កណ្តាល​ (រូបថត៖reuters)

អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ

តាំង​ពី​របប​របស់​Bakiev បាន​ដួល​រលំ​នៅ​Kirghiszistan មក ក្រុម​អ្នក​សង្កេតការណ៍​បន្ត​ចង្អុល​ឲ្យ​ឃើញ​ថា អាមេរិក​និង​រុស្ស៊ី​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​Kirghiszistan ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​កណ្តាល​ជា​ទូទៅ។ ពួក​គេ​ភ្លេច​ថា ប្រទេស​ចិន​ក៏​សម្លឹង​ឃើញ​ប្រយោជន៍​ដ៏​សែន​សំខាន់​នៃ​តំបន់​អាស៊ី​កណ្តាល​នេះ​ដែរ។

21/04/2010 12:52 ម៉ោងសកល

ថៃ

ក្រុម​បាតុករអាវក្រហមថៃ​ ដង្ហែរ​ក្តា​មឈូស​សព​សហការី​​របស់គេ​(រូបថត ៖ Vivek Prakash/Reuters )

ហេតុអ្វី​បាន​ជា​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ?​

ជាង​មួយ​ខែ​កន្លង​មក​ហើយ ដែល​ពួក​អាវ​ក្រហម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក។ អ្វី​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ថៃ គឺ​នៅ​ពី​ក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អាភីស៊ីត​នេះ មាន​ឆន្ទៈ​ដ៏​មោះមត់​របស់​ប្រជាជន​ក្រីក្រ ក្នុង​ការ​ផ្តួល​រំលំ​រចនាសម្ព័ន្ធ​សង្គម​បច្ចុប្បន្ន​របស់​រាជាណាចក្រ​ថៃ។

14/04/2010 14:24 ម៉ោងសកល

អាស៊ាន

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ មេសា ២០១០នៅ​ទីក្រុង​ហាណូយ​(រូបថត៖reuters)

អាស៊ាន​ពិបាក​នឹង​ដើរ​ដល់​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ទាំង​ស្រុង

មហិច្ឆតា​ក្នុង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥ នេះ​ហើយ​គឺ ជា​ប្រធាន​រឿង​មួយ​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍ នឹង​លើក​យក​មក​ជជែក​គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក និង​ថ្ងៃ​សុក្រ​ខាន​ស្អែក នា​ឱកាស​ជំនួប​កំពូល​អាស៊ាន នៅ​ទីក្រុង​Hanoi ប្រទេស​វៀតណាម។

07/04/2010 13:17 ម៉ោងសកល

ឥណ្ឌា-ប៉ាគីស្តង់

លោក​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា,​ Manmohan Singh​​ (ខាងឆ្វេង),​និង លោក​នាយក​រដ្ឋមន្ត្រី​​​​ប៉ាគីស្តង់,​ Yousouf Raza Gilani​ (ខាងស្ដាំ)​.(រូបថត : Reuters)

ទំនាក់ទំនងឥណ្ឌា-ប៉ាគីស្តង់

មុន​ការដក​ទ័ព​នៃ​ប្រទេស​បស្ចិមលោក​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្តង់​នៅ​ពេល​ខាងមុខនេះ​ ក្រុម​បក្ស​សម្ពន្ធ​ក្នុង​តំបន់​បានចាប់​រៀបចំ​ប្រុង​ប្រៀប​រៀងៗ​ខ្លួន។​ ប្រទេស​ប៉ាគីស្តង់​ចង់​ឆ្លៀត​បញ្ចេញ​អានុភាព​និង​ក្តោប​កាន់កាប់​តំបន់។​ ប៉ុន្តែ​ប្រទេស​ឥណ្ឌា​ក៏​មាន​មហិច្ឆតា​ដូចគ្នា​អ៊ីចឹងដែរ។

31/03/2010 09:36 ម៉ោងសកល

ចិន-អ៊ីនធ័រណែត

ទីស្នាក់​ការ​​ក្រុមហ៊ុន​​ Google​​ នៅ​​ក្នុង​​ប្រទេស​​ចិន​(រូបថត ៖ Reuters)

Google ដកខ្លួនចេញ​ពី​ចិន៖ តើ​អ្នកណា​ខាត អ្នកណា​ចំណេញ?

កាល​ពី​ថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បាន​ប្រកាស​ជា​ផ្លូវការ ​បិទ​​វែបសៃត៍​របស់ខ្លួន​នៅចិន។ តើ​ហេតុអ្វី​បាន​ជា​ Google ដកខ្លួន​ចេញ​ពី​ទីផ្សារ​អ៊ីនធ័រណែត​ដ៏សម្បើម​មួយនេះ? តើ​​អ្នកណា​ជាអ្នកខាត ហើយ​អ្នកណា​ជាអ្នកចំណេញ ពី​ការ​ដកខ្លួន​របស់​ Google នេះ?

15/04/2010 10:54 ម៉ោងសកល

ព្រឹត្តិការណ៍​អាស៊ី

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង(រូបថត៖​រក្សាសិទ្ធិ)

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​លោក​សម រង្ស៊ី

ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ចាត់ការ​យ៉ាង​ក្តៅគគុក​ចំពោះ​សំណុំ​រឿង​ទី២​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​សម រង្ស៊ី​ទាក់ទង​នឹង​ការក្លែងបន្លំ​ឯកសារ​ព្រំដែន មាន​ការគូសវាស​សេណារីយ៉ូ​មួយ​ចំនួន​ទាក់ទង​នឹង​អនាគត​ប្រជាធិបតេយ្យ នៅ​កម្ពុជា។ តើ​អវត្តមាន​ជា យថាហេតុ​របស់​លោក​សម រង្ស៊ី​ពី​ក្នុង​ប្រទេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នឹង​ជះ​ឥទិ្ធពល​អ្វី​ខ្លះ​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

17/03/2010 08:58 ម៉ោងសកល

ជប៉ុន-សហរដ្ឋអាមេរិក

លោក Katsuya Okada ប្រមុខការទូតជប៉ុន (រូបថត៖ Reuters)

ទីក្រុង​តូក្យូ​បន្ត​គាស់​កកាយ​រឿង​អតីតកាល​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន

តំាង​ពី​ឆ្នំា ២០០៩ មក ពោល​គឺ តំាង​ពី​គណបក្ស​ឆ្វេង​និយម​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជប៉ុន​មក បរិបទ​នយោបាយ​នៃ​ប្រទេស​ជប៉ុន​ចាប់​ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក។ ផ្ទុយ​ស្រឡះ​ពី​រដ្ឋាភិបាល​ជប៉ុន​មុនៗ​ដែល​រណប​ខ្លំាង​នឹង​អាមេរិក​នោះ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្រ្តី Yukio Hatoyama បច្ចុប្បន្ន ចង់​ឲ្យ​ប្រទេស​ជប៉ុន​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​សហរដ្ឋអាមេរិក។ បន្តិច​ម្តងៗ ទីក្រុង​តូក្យូ​បាន​ចាប់​ផ្តើម​សើរើ​រឿង​អតីតកាល​មួយ​ចំនួន ដែល​រដ្ឋាភិបាល​មុនៗ បាន​ចុះ​ហត្ថលេខា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

10/03/2010 13:06 ម៉ោងសកល

ថៃ

ក្រុម​អាវ​ក្រហម​ដែល​ជា​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​(រូបថត៖reuters)

តើ​ពួក​អាវ​ក្រហម​នឹង​កេណ្ឌ​គ្នីគ្នា​បាន​មួយ​លាន​នាក់ នា​ពេល​បាតុកម្ម​ខាង​មុខ​ឬ​ទេ?

នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ Jean-François TAIN បាន​ជួប​អ្នកបើក​Taxi ម្នាក់​ដែល​ដូច​អ្នកបើក​Taxi ចំនួន​៦០%​ដទៃ​ផ្សេង​ទៀត​ដែរ សុទ្ធសឹង​ជា​ពួកអាវក្រហម អ្នកគាំទ្រ លោក​អតីត​នាយក​រដ្ឋមន្ត្រី​Thaksin។ ពួកអាវក្រហម បាន​និង​កំពុង​បន្ត​កេណ្ឌ​គ្នា ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលAbhisit នៅ​ថ្ងៃ​ទី ១៤ ឬ​ទី​១៥​មិនា​ខាង​មុខ​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​មុនៗ។

10/03/2010 08:06 ម៉ោងសកល

ឥណ្ឌា​-​ប៉ាគីស្តង់

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ (រូបឆ្វេង) និង​សមភាគី​​ប៉ាគីស្តង់ ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ២០១០(រូបថត : Reuters)

ឥណ្ឌា និង​ប៉ាគីស្តង់​វិល​ត្រឡប់​មក​តុ​ចរចា​វិញ

នៅថ្ងៃ​​​នេះ ឥណ្ឌា និង​ប៉ាគីស្តង់​នឹង​ជួប​ចរចា​គ្នា​ឡើង​វិញ នៅ​ទីក្រុង​New Delhi។ គោលដៅ​សំខាន់ គឺ​ផ្តល់​សន្ទុះ​ដល់​អភិក្រម​នៃ​ការ​ស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ក្រោយពី​កិច្ចសន្ទនា​ត្រូវ​បាន​ផ្អាក​ចោល​អស់​ជាង​មួយ​ឆ្នាំ ពោល​គឺ​តាំងពី​មាន​ភេរវកម្ម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ នៅ​ទីក្រុង​Bombay រួច​មក។

25/02/2010 09:01 ម៉ោងសកល

កូរ៉េខាងជើង/អត្ថបទវិភាគ

ប្រជាជន​កូរ៉េ​ខាង​ជើង​នាំ​គ្នា​រាំ​អបអរ​ពិធីបុណ្យ​កំណើត​របស់​មេដឹកនាំ​របស់​ខ្លួន គឺ​លោក​គីម ជុងអ៊ីល(រូបថត៖reuters)

ខួប​កំណើត​ដ៏​សោះ​កក្រោះ​របស់​Kim Jong IL​ដ្បិត​គាត់​ឈឺ​ហើយ​រាស្ត្រ​ខ្វះ​បាយ​ហូប

អគ្គមគ្គទេសន៍​កូរ៉េ​ខាងជើង​Kim Jong Il បាន​ប្រារព្ធ​ខួប​គម្រប់​៦៨​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ គឺ​ជា​ថ្ងៃ​បុណ្យ​មួយ​សោះកក្រោះ ពីព្រោះ​Kim Jong Il កំពុង​ឈឺ​ធ្ងន់ ជាហេតុ​បង្ក​ឲ្យ​មាន​សង្គ្រាម​ដណ្តើម​អំណាច​គ្នា និង​ពីព្រោះ​ប្រទេស​កុម្មុយនិស្ត​ដ៏​ចាស់​ដុះស្លែ​មួយ​នេះ​កំពុង​ប្រទះ​នឹង​គ្រោះ​ទុរភិក្ស។

17/02/2010 17:24 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល