ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 18/01/2010 13:51 ម៉ោងសកល
លោកគឹម វូឈុងដែលជាប្រធានស្ថាបនិកនៃបណ្តុំសហគ្រាស ឌេវូ បាននិពន្ឋរឿងនេះឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍របស់លោកចំពោះយុវជនកូរ៉េ និងយុវជនក្នុងពិភពលោកទាំងមូល។ សៀវភៅ សហគ្រិនចំណាន ឬគ្រប់មាគ៌ាសុទ្ឋតែក្រាលមាសបង្ហាញអំពីការត្រិះរិះពិចារណាទៅលើព្រឹត្តិការណ៍បច្ចុប្បន្នដែលមានជាអាទិ៍ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍នៃការសិក្សាការងារ និងមុខតំណែងរបស់ស្រី្តក្នុងសង្គមជាតិ។ល។ ម៉្យាងទៀត សៀវភៅនេះក៏បង្ហាញផងដែរអំពីរបៀបចាត់ចែងគ្រប់គ្រងប្រកបដោយលក្ខណៈថ្មីទាំងស្រុងតែមានប្រសិទ្ឋភាព។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖ប្រាកដណាស់ថា សៀវភៅនេះតម្រូវជាបឋមចំពោះយុវជនកូរ៉េ ប៉ុន្តែលោកគឹម វូឈុងយល់ថា ទោះជា នៅក្នុងប្រទេសណា ឬកំពស់វឌ្ឍនភាពខុសគ្នាក្នុង ប្រទេសនីមួយៗក្តីយុវជនណាក៏ត្រូវការដំបូន្មានត្រូវការគេជួយណែនាំផ្លូវដែរ។ គេត្រូវការភាពស្វាហាប់ និងថាមពលដើម្បីប្រឈមមុខតតាំងនឹងស្ថានភាពអាថ៌កំបាំងក្នុងការស្វែងរកជើងមេឃថ្មី។ យុវជនត្រូវការថែមទៀតនូវសេចក្តីសង្ឃឹម និងគម្រោងការសម្រាប់អនាគត។ រឹតតែសំខាន់ជាងនេះទៅទៀត យុវជនមានចំណង់នឹងពង្រីកទស្សនៈដ៏មានផលប្រយោជន៍ក្នុងករណីទទួលខុសត្រូវដើម្បីធ្វើឲ្យមានអនាគត និងឲ្យពិភពលោកល្អប្រសើរ។ ពុំមានអ្វីដែលធ្វើពុំបាននោះទេ កាលណាបើ គេទុកចិត្ត តាំងចិត្ត និងជឿជាក់។ កាលណាអ្នកមានការទុកចិត្ត និងមានគំនិតប្រាកដនិយមនោះ គ្មានអ្វីជំទាស់ជាឧបសគ្គឡើយ។ មានឱកាសច្រើនណាស់ដែលលាក់ខ្លួនបំពួនអាត្មារង់ចាំឲ្យអ្នករកឃើញប៉ុណ្ណោះ។
យ៉ាងណាមិញ ជីវិតបើកទា្វរចំពោះ៖
- ជនណាដែលមានគំនិតប្រាកដនិយម
- ជនណាដែលមានការទុកចិត្ត និងជំនឿ
- ជនណាដែលចេះជំនះឆាកជីវិតយ៉ាងស្វាហាប់។
លោកគឹម វូឈុងមានដើមកំណើតក្រីក្រគ្មានទ្រព្យទេ ប៉ុន្តែ លោកមានការស្រមៃ មានគំនិតគិតគូរ មានការតាំងចិត្តយ៉ាងមោះមុតដោយជឿជាក់ គួបផ្សំ និងគំនិតសុទិដ្ឋនិយម។ល។ លោកក៏បានក្លាយទៅជាសហគ្រិនចំណានមួយរូបនៃប្រទេសកូរ៉េខាងត្បូង។ សៀវភៅរបស់លោកជាមេរៀនជីវិតដ៏ល្អពិតៗដែលលោកគឹម ខូវនី អតីតសាស្ត្រាចារ្យនៃមហាវិទ្យាល័យពាណិជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញបានពេញចិត្តប្រែសម្រួលជាភាសាខ្មែរ បន្ទាប់ពីសៀវភៅនេះបានប្រែជាភាសាអន្តរជាតិរួចទៅហើយ។
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល