ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/01/2010 14:51 ម៉ោងសកល
មួយឆ្នាំគត់កន្លងមកហើយ ដែលលោកប្រធានាធិបតី Obama ឡើងគ្រប់គ្រង សហរដ្ឋអាមេរិក។ លោកបានផ្លាស់ប្តូរទិសដៅនយោបាយរបស់លោក នៅចំពោះមុខទ្វីបអាស៊ី ដោយយល់ព្រមទទួលស្គាល់មហិទ្ធិឫទិ្ធរបស់ប្រទេសចិន ដោយខិតខំធ្វើឲ្យប្រទេសជប៉ុនកក់ក្តៅក្នុងចិត្ត ដោយបន្តជួយប្រទេសឥណ្ឌាឲ្យលេចត្រដែតឡើង និងដោយឲ្យតម្លៃខ្លាំងដល់សមាគមអាស៊ាន។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖

លោកអូបាម៉ា និងលោកលី ម្យុងបាក់ ប្រធានាធិបតីកូរ៉េខាងត្បូង ថ្ងៃព្រហស្បតិ៍ ទី១៩ វិច្ឆិកា ២០០៩
(រូបថត៖ Reuters)
ផ្ទុយពីលោក Bush ដែលបានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅអាស៊ី លោក Obama បានចំណាយពេលវេលាអស់មួយឆ្នាំបាត់ទៅហើយ ដើម្បីតាក់តែងនយោបាយដែលត្រូវអនុវត្ត នៅចំពោះមុខទ្វីបអាស៊ី។
នយោបាយនោះ ដែលបានស្តែងចេញជារូបរាង តាមរយៈទស្សនកិច្ចរបស់លោកប្រមុខរដ្ឋអាមេរិកាំងនៅជប៉ុន សិង្ហបូរី ចិន និងកូរ៉េខាងត្បូង កាលពីខែវិច្ឆិកាឆ្នាំទៅមិញ គឺទទួលស្គាល់ជាបឋមមហិទ្ធិឫទ្ធិរបស់ប្រទេសចិន។ បានន័យថាសម្រាប់លោក Obama ពិភពលោក សព្វថ្ងៃ ជាពិភពលោកពហុប៉ូល មិនអាចឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់អាមេរិក ដូចការយល់ឃើញរបស់លោក Bushនោះឡើយ ហើយចង់ឬមិនចង់ ចិនជាមហាអំណាចនៃប៉ូលមួយរួចស្រេចបាត់ទៅហើយ។ ម្ល៉ោះហើយ សម្រាប់លោកObama ចិនមិនមែនជាមិត្ត ចិនក៏មិនមែនជាសត្រូវ តែជាគូប្រជែងទីមួយរបស់អាមេរិក ពីអំណើះតទៅ ហើយអាមេរិកគ្មានជម្រើសអ្វី ក្រៅតែពីបែងចែកការទទួលខុសត្រូវជាមួយប្រទេសចិននៅលើឆាកអន្តរជាតិប៉ុណ្ណោះ។ នៅក្នុងន័យនេះ រដ្ឋការលោកObama បាននិងកំពុងបន្តពង្រីកនិងពង្រឹងសហប្រតិបត្តិការជាមួយទីក្រុងPékin ដើម្បីទប់ស្កាត់ការសាយភាយអាវុធនុយក្លេអ៊ែរ ដោយពឹងពាក់ចិនឲ្យជួយគាំទ្រការបង្កើនទណ្ឌកម្មទៅលើប្រទេសIran និងឲ្យជួយបន្តចរចា ជាមួយកូរ៉េខាងជើង។ ជាថ្នូរវិញ រដ្ឋការObama សុខចិត្តបិទភ្នែក នៅចំពោះមុខការរំលោភសិទ្ធិមនុស្សនៅប្រទេសចិន នៅចំពោះមុខនយោបាយវាយបង្ក្រាបទៅលើជនជាតិOuïgours និងជនជាតិTibet។ មិនតែប៉ុណ្ណោះ លោកObamaថែមទាំងបានយល់ព្រមផ្តើមកិច្ចសន្ទនា ជាមួយភូមាដែលជាប្រទេសមិត្តរបស់ចិនទៀតផង។
ក្រៅពីនេះ នយោបាយអាស៊ីរបស់រដ្ឋការលោកObama គឺបន្តធ្វើឲ្យជប៉ុនដែលជាប្រទេសសម្ព័ន្ធមិត្តទីមួយ កក់ក្តៅក្នុងចិត្ត។ ជាច្រើនឆ្នាំកន្លងមកហើយ ដែលប្រជាជនជប៉ុនចេះតែធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់កងទ័ពអាមេរិកាំងនៅក្នុងប្រទេសរបស់ពួកគេ ជាពិសេសនៅកោះOkinawa។ មកទល់ពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនជាបន្តបន្ទាប់ តែងតែសម្រុះសម្រួលជាមួយអាមេរិក ដើម្បីដោះស្រាយសំណុំរឿងនេះ។ ក៏ប៉ុន្តែ ឥឡូវនេះ រដ្ឋាភិបាលថ្មីរបស់លោក Hatoyama ប្រកាន់ជំហររឹងរូសជាងមុន និងកំពុងអនុវត្តនយោបាយការបរទេសមួយឯករាជ្យជាងមុន នៅចំពោះមុខអាមេរិក ទាក់ទងនឹងរឿងកងទ័ព ក៏ដូចរឿងអ្វីៗផ្សេង។ នៅក្នុងបរិបទបែបនេះដែលអាមេរិកចាំបាច់ត្រូវតែយកចិត្តជប៉ុន រដ្ឋការលោកObama បានសន្យាថា នឹងធ្វើការចរចាជាមួយជប៉ុនពីពេលនេះរហូតទៅដល់ចុងឆ្នាំ២០១០ ដើម្បីសើរើមើលឡើងវិញ ចំណុចសំខាន់ៗខ្លះនៃសម្ព័ន្ធភាពជាឧភតោភាគីរវាងប្រទេសទាំងពីរ។
នៅចំពោះមុខប្រទេសឥណ្ឌាវិញ គ្មានឡើយការផ្លាស់ប្តូរទិសដៅនយោបាយរបស់អាមេរិក នារយៈពេលមួយឆ្នាំចុងក្រោយនេះ។ រដ្ឋការលោកObama បន្តនយោបាយដៃគូយុទ្ធសាស្រ្តជាមួយទីក្រុងNew Delhi នយោបាយដែលត្រូវបានអនុវត្តដោយប្រធានាធិបតីជាបន្តបន្ទាប់ តាំងពីចុងទសវត្សរ៍ទី៩០មកម៉្លេះ។ ការរក្សាទិសដៅនយោបាយដដែលបែបនេះ នៅចំពោះមុខឥណ្ឌា មិនមែនចៃដន្យទេ។ រដ្ឋការលោកObama ត្រូវតែបន្តជួយឥណ្ឌាឲ្យលេចត្រដែត ឡើងជាមហាអំណាចតំបន់ ពីព្រោះវត្តមានរបស់មហាយក្សឥណ្ឌាប្រជាធិបតេយ្យនៅអាស៊ី មិនយូរមិនឆាប់ នឹងកាត់បន្ថយជាស្វ័យប្រវត្តឥទ្ធិពលរបស់មហាយក្សចិនកុម្មុយនិស្ត។ អ៊ីចឹងហើយ បានជាអាមេរិករបស់លោក Obama បន្តធ្វើសហប្រតិបត្តិការយោធា សហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលជាមួយឥណ្ឌា និងបន្តធ្វើសមយុទ្ធជាមួយឥណ្ឌា នៅក្នុងមហាសមុទ្រPacifiqueតទៅទៀត។
ដោយឡែក លោក Obama បានផ្តើមសើរើមើលឡើងវិញ នយោបាយការបរទេសរបស់រដ្ឋការលោក Bush នៅអាស៊ីអាគ្នេយ៍។ រដ្ឋការលោក Bush បានឲ្យតម្លៃទៅលើតែសង្គ្រាមប្រឆាំងភេរវកម្មនៅក្នុងតំបន់នេះ ដែលជាហេតុធ្វើឲ្យប្រទេសសម្បូរអ្នកកាន់សាសនាអ៊ីស្លាមដូចជា Malaisie និងIndonésie មិនស្រួលចិត្តខ្លាំង។ អ្វីដែលលោក Obama ចាប់អារម្មណ៍ខ្លាំង គឺមិនមែនករណីប្រទេសនីមួយៗនៅអាស៊ីអាគ្នេយ៍ទេ តែគឺសមាគមអាស៊ានតែម្តង។ ជាក់ស្តែង ជាលើកទីមួយបង្អស់ ជំនួបកំពូលអាស៊ាន-អាមេរិកត្រូវបានរៀបចំឡើង កាលពីខែវិច្ឆិកាឆ្នាំទៅមិញនៅសិង្ហបូរី ដោយមានការចូលរួមផ្ទាល់តែម្តងពីសំណាក់លោកObama។ ជំនួបកំពូលអាស៊ាន-អាមេរិកនេះ នឹងច្បាស់ជាបន្តប្រព្រឹត្តទៅនៅឆ្នាំ២០១០នេះ នៅប្រទេសវៀតណាម ដូចជំនួបកំពូលផ្សេងៗដែរ ជាអាទិ៍ជំនួបកំពូលអាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាងត្បូង ឬក៏អាស៊ាន-ឥណ្ឌា។
និយាយសរុបមកវិញ ទោះបីជាវាមិនទាន់នាំមកនៅលទ្ធផលអ្វីជាក់ស្តែងក្តី ក៏នយោបាយការបរទេសថ្មីនៅចំពោះមុខទ្វីបអាស៊ីរបស់រដ្ឋការលោក Obamaកំពុងរំងាប់បន្តិចម្តងៗភាពតានតឹងរវាងអាមេរិក និងប្រទេសចិន។ អ្នកសង្កេតការណ៍ខ្លះបានទាំងនិយាយទាយទុក ជាមុនថា មិនយូរមិនឆាប់ អាមេរិកនិងចិនអាចនឹងត្រូវរ៉ូវគ្នាបង្កើតជំនួបកំពូលមួយឡើង គឺជំនួបកំពូល G២ ដើម្បីអង្គុយពិភាក្សាគ្នាមួយទល់នឹងមួយ អំពីបញ្ហាធំៗនៅក្នុងលោក។
តែតាមមើលទៅ ភាពល្អូកល្អឺនរវាងមហាអំណាចទាំងពីរមានកំណត់ព្រំដែន ពីព្រោះ បញ្ហាធំ ពោលគឺបញ្ហាកោះTaïwan នៅបន្តមានដដែល។ អាមេរិកបន្តលក់អាវុធឲ្យTaïwan ដែលខ្លួនធានាការពារ រីឯចិនវិញនៅតែមិនទាន់អាចអូសទាញកោះមួយនេះយកមកដាក់ នៅក្រោមការត្រួតត្រារបស់ខ្លួនបាននៅឡើយ៕
ព្រឹត្តិការណ៍អាស៊ី
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាលនេះដែរ។
21/04/2010 12:52 ម៉ោងសកល
ជាងមួយខែកន្លងមកហើយ ដែលពួកអាវក្រហមធ្វើបាតុកម្មនៅទីក្រុងបាងកក។ អ្វីដែលមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ប្រជាជាតិថៃ គឺនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាលអាភីស៊ីតនេះ មានឆន្ទៈដ៏មោះមត់របស់ប្រជាជនក្រីក្រ ក្នុងការផ្តួលរំលំរចនាសម្ព័ន្ធសង្គមបច្ចុប្បន្នរបស់រាជាណាចក្រថៃ។
14/04/2010 14:24 ម៉ោងសកល
07/04/2010 13:17 ម៉ោងសកល
មុនការដកទ័ពនៃប្រទេសបស្ចិមលោកចេញពីប្រទេសអាហ្វហ្កានិស្តង់នៅពេលខាងមុខនេះ ក្រុមបក្សសម្ពន្ធក្នុងតំបន់បានចាប់រៀបចំប្រុងប្រៀបរៀងៗខ្លួន។ ប្រទេសប៉ាគីស្តង់ចង់ឆ្លៀតបញ្ចេញអានុភាពនិងក្តោបកាន់កាប់តំបន់។ ប៉ុន្តែប្រទេសឥណ្ឌាក៏មានមហិច្ឆតាដូចគ្នាអ៊ីចឹងដែរ។
31/03/2010 09:36 ម៉ោងសកល
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការ បិទវែបសៃត៍របស់ខ្លួននៅចិន។ តើហេតុអ្វីបានជា Google ដកខ្លួនចេញពីទីផ្សារអ៊ីនធ័រណែតដ៏សម្បើមមួយនេះ? តើអ្នកណាជាអ្នកខាត ហើយអ្នកណាជាអ្នកចំណេញ ពីការដកខ្លួនរបស់ Google នេះ?
15/04/2010 10:54 ម៉ោងសកល
ខណៈដែលតុលាការរាជធានីភ្នំពេញកំពុងចាត់ការយ៉ាងក្តៅគគុកចំពោះសំណុំរឿងទី២ដែលរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីទាក់ទងនឹងការក្លែងបន្លំឯកសារព្រំដែន មានការគូសវាសសេណារីយ៉ូមួយចំនួនទាក់ទងនឹងអនាគតប្រជាធិបតេយ្យ នៅកម្ពុជា។ តើអវត្តមានជា យថាហេតុរបស់លោកសម រង្ស៊ីពីក្នុងប្រទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនឹងជះឥទិ្ធពលអ្វីខ្លះដល់ប្រជាធិបតេយ្យនៅកម្ពុជា?
17/03/2010 08:58 ម៉ោងសកល
10/03/2010 13:06 ម៉ោងសកល
នៅទីក្រុងបាងកកប្រទេសថៃ Jean-François TAIN បានជួបអ្នកបើកTaxi ម្នាក់ដែលដូចអ្នកបើកTaxi ចំនួន៦០%ដទៃផ្សេងទៀតដែរ សុទ្ធសឹងជាពួកអាវក្រហម អ្នកគាំទ្រ លោកអតីតនាយករដ្ឋមន្ត្រីThaksin។ ពួកអាវក្រហម បាននិងកំពុងបន្តកេណ្ឌគ្នា ធ្វើយ៉ាងណាដើម្បីឲ្យបាតុកម្មប្រឆាំងរដ្ឋាភិបាលAbhisit នៅថ្ងៃទី ១៤ ឬទី១៥មិនាខាងមុខមានកម្លាំងខ្លាំងជាងពេលមុនៗ។
10/03/2010 08:06 ម៉ោងសកល
នៅថ្ងៃនេះ ឥណ្ឌា និងប៉ាគីស្តង់នឹងជួបចរចាគ្នាឡើងវិញ នៅទីក្រុងNew Delhi។ គោលដៅសំខាន់ គឺផ្តល់សន្ទុះដល់អភិក្រមនៃការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ក្រោយពីកិច្ចសន្ទនាត្រូវបានផ្អាកចោលអស់ជាងមួយឆ្នាំ ពោលគឺតាំងពីមានភេរវកម្មនៅខែវិច្ឆិកាឆ្នាំ២០០៨ នៅទីក្រុងBombay រួចមក។
25/02/2010 09:01 ម៉ោងសកល
អគ្គមគ្គទេសន៍កូរ៉េខាងជើងKim Jong Il បានប្រារព្ធខួបគម្រប់៦៨ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។ គឺជាថ្ងៃបុណ្យមួយសោះកក្រោះ ពីព្រោះKim Jong Il កំពុងឈឺធ្ងន់ ជាហេតុបង្កឲ្យមានសង្គ្រាមដណ្តើមអំណាចគ្នា និងពីព្រោះប្រទេសកុម្មុយនិស្តដ៏ចាស់ដុះស្លែមួយនេះកំពុងប្រទះនឹងគ្រោះទុរភិក្ស។
17/02/2010 17:24 ម៉ោងសកល
13/11/2009 13:36 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល