publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សេដ្ឋកិច្ច

ការនាំចេញ​និង​នាំចូល​របស់​កម្ពុជា​ថយចុះ​នៅ​ឆ្នាំ​២០០៩

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 25/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  25/01/2010 12:58 ម៉ោងសកល

របាយការណ៍​ផ្លូវការ​របស់​ធនាគារជាតិ​ នៃ​កម្ពុជា​ បាន​បង្ហាញ​ថា​ ការនាំចេញ​បានធ្លាក់ចុះ​ ១៨​ភាគរយ ​​​​រីឯ​ការនាំចូល​ មានការ​ធ្លាក់ចុះ​១៧​ភាគរយ​ នៅឆ្នាំ​២០០៩​​ បើបៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​កន្លងមក​។​ តើការធ្លាក់​ចុះនេះ​បណ្តាល​មកពី​កត្តាអ្វីខ្លះ?​

សូមចុចខាងក្រោម ដើម្បី​ស្តាប់៖

ការពន្យល់​របស់ គី សុខលីម ពី​ភ្នំពេញ

25/01/2010

វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ទាំង​ការនាំចេញ និង​ការនាំ​ចូល​របស់​កម្ពុជា​ធ្លាក់ចុះ នៅឆ្នាំ​២០០៩(រូបថត៖ ​វណ្ណារ៉ា)

វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ទាំង​ការនាំចេញ និង​ការនាំ​ចូល​របស់​កម្ពុជា​ធ្លាក់ចុះ នៅឆ្នាំ​២០០៩
(រូបថត៖ ​វណ្ណារ៉ា)

តម្លៃនៃ​ការនាំចេញ ​និង​នាំចូល​របស់​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ​២០០៩ ​កន្លងមក ​មានការ​ថយចុះ​គួរអោយ​កត់សម្គាល់ ​បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​កន្លងមក​។

របាយការណ៍​របស់​ធនាគាជាតិ ​នៃ​កម្ពុជា​ បានអោយ​ដឹង​ថា​ តម្លៃនៃ​ការនាំចេញ​ផលិតផល​ក្នុងស្រុក​ នៅឆ្នាំ​២០០៩ ​កន្លងមក ​មាន​ចំនួន​ ប្រមាណ​ជា​៣៦០០​លានដុល្លារ​អាមេរិក​ ពោលគឺ​មានការ​ថយចុះ​ ប្រមាណជា​៨០០​លាន​ដុល្លារ​អាមេរិក ​បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​កន្លងមក​។​ បើគិត​ជាភាគរយ​វិញ ​​ការនាំចេញ​ផលិតផល​ក្នុងស្រុក​ ឆ្នាំ​២០០៩​ មានការ​ថយចុះ ​១៨​ភាគរយ ​បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​។​

​របាយការណ៍​បានលម្អិត​ថា ​​ការថយចុះ​នៃការ​នាំចេញ​សម្លៀកបំពាក់ ​និង​ផលិតផល​វាយនភ័ណ្ឌ​កន្លងមក ​បានធ្វើ​អោយ​ប្រទេស​កម្ពុជា​បាត់បង់​ទឹកប្រាក់ ប្រមាណ​ជា​៧០០​លានដុល្លារ​អាមេរិក​ ហើយ​ការធ្លាក់ចុះ​នៃការ​នាំចេញ​ផលិតផល​ក្នុងស្រុក​មួយ​ចំនួន​ផ្សេងទៀត ​ធ្វើអោយ​បាត់បង់​ទឹកប្រាក់​ ៩០​លានដុល្លារ​អាមេរិក​។

​ក្នុងឆ្នាំ​២០០៩​កន្លង​មកនេះ ​​សហរដ្ឋ​អាមេរិក ​សហភាព​អឺរ៉ុប​ និង​​ប្រទេស​កាណាដា​ ដែលជា​ប្រទេស​ទិញសម្លៀកបំពាក់​ពី​កម្ពុជា​ច្រើននោះ​ បាន​ប្រឈមមុខ​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​។​ ដូច្នេះ​ ការនាំចេញ​វិស័យ​កាត់ដេរ​ នៅឆ្នាំ​២០០៩​ ទៅកាន់​​ទីផ្សារ​ទាំង​នោះ ​​បាន​ថយចុះ​ ២៤​ភាគរយ ​បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​កន្លងទៅ​។​

ក្រៅពី​ទំនិញ​សម្លៀក​បំពាក់ ​របាយការណ៍​បាន​បញ្ជាក់​ទៀតថា ​​ការនាំចេញ​ផលិតផល​កសិកម្ម​បានថយចុះ​៦​ភាគរយ។​ លើសពីនេះ​ទៅទៀត ​របាយការណ៍​បានចង្អុល​បង្ហាញ​ថា​ ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ តម្លៃត្រី​ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត ​ក៏ជា​មូលហេតុ​ នៃការ​ថយចុះ​តម្លៃ​នៃ​ការ​នាំចេញ​ នៅឆ្នាំ​២០០៩ផង​ដែរ។​

ការនាំចេញ​សម្លៀកបំពាក់​​មាន​ការ​ធ្លាក់ចុះ ប្រមាណ​ជា ២៤% នៅ​ឆ្នាំ​២០០៩(រូបថត៖ AFP)

ការនាំចេញ​សម្លៀកបំពាក់​​មាន​ការ​ធ្លាក់ចុះ ប្រមាណ​ជា ២៤% នៅ​ឆ្នាំ​២០០៩
(រូបថត៖ AFP)

ឯាកមក​មើល​តួលេខ​នាំចូលវិញ​​ ទិន្នាការ​មិនសូវ​ខុសគ្នា​ពីតួលេខ​នាំចេញ​ប៉ុន្មាន​នោះ​ទេ​។​​ តម្លៃនៃ​ការនាំចូល​ នៅឆ្នាំ​២០០៩​ កន្លងមក​ មាន​ចំនួនទឹក​ប្រាក់ ប្រមាណ​ជា​៥២០០​លានដុល្លារ​អាមេរិក​ ពោលគឺ​មានការ​ថយចុះ ​១០៥០​លានដុល្លារ​អាមេរិក​ ឬ​

ស្មើនឹង​១៧​ភាគរយ​ បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​កន្លងមក​។​​​ ការថយចុះ​តម្លៃ​នៃការ​នាំចូល ​ត្រូវបាន​របាយការណ៍​ពន្យល់ថា​ គឺ​ដោយសារ​​ការថយចុះ​នៃការ​នាំចូល​វត្ថុធាតុ​ដើម​ សម្រាប់​បម្រើ​ក្នុង​ឧស្សាហកម្ម​​កាត់ដេរ​​​ ការ​ថយចុះ​នៃការ​នាំចូល​ប្រេងឥន្ធនៈ ​​និងការ​ថយចុះ​នៃការ​នាំចូល​ទំនិញ​ប្រើប្រាស់​មួយ​ចំនួន​ផ្សេងទៀត​។​

បើផ្អែក​លើតួលេខ​ខាងលើនេះ​​ ការនាំចេញ ​និង​នាំចូល​ មានការ​ធ្លាក់ចុះ​ដូចគ្នា​ ប៉ុន្តែ​ អ្វីដែល​ជាការ​កត់សម្គាល់​ គឺ​នៅត្រង់​ថា ​តម្លៃ​នៃការ​នាំចូល​នៅតែ​ខ្ពស់ជាង​តម្លៃ​នៃការ​នាំចេញ​របស់​កម្ពុជា​។​​សញ្ញា​នេះ​​បង្ហាញ​ថា ​​កម្លាំង​ផលិត​របស់​ប្រទេស​កម្ពុជា​នៅតែ​ខ្សោយ​ជាង​កម្លាំង​ផលិត​របស់​ប្រទេស​ដទៃៗទៀត​។​​​​​

ការថយចុះ​ទាំងការ​នាំចេញ ​និង​នាំចូល ​នៅឆ្នាំ​២០០៩​កន្លងមក ​​គឺ​បណ្តាល​មកពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​។​​ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បាន​ញាំញី​មូលដ្ឋានគ្រឹះ​ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំងក្លា​។​

វិស័យ​ដែល​រងគ្រោះខ្លាំង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ​រួមមាន​៖ ​វិស័យ​កាត់ដេរ ​វិស័យ​សំណង់ ​និង​វិស័យ​ទេសចរណ៍​។​ រីឯ​ទុន​វិនិយោគផ្ទាល់​ពី​បរទេស​វិញ ​ក៏មាន​ការ​ថយចុះ​ខ្លាំងដែរ​។​

របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ​កាលពី​ឆ្នាំ​២០០៩ ​គឺ​មាន​ចំនួន​២,១​ភាគរយ។ ​​ការទស្សន៍ទាយ​របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​ផ្ទុយគ្នា​ស្រឡះ​ ពីការ​ទស្សន៍ទាយ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុធំៗ​ នៅក្នុង​ពិភពលោក​។​​

មូលនិធិ​រូបិយ​វត្ថុអន្តរ​ជាតិ​ ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ បាន​ទស្សន៍ទាយ​ថា​ សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ពុំមាន​កំណើន​ទេ​ ពោល​គឺ​កំណើន​ក្នុងអត្រា​អវិជ្ជមាន ​កាលពី​ឆ្នាំ​២០០៩​កន្លងមក​។​​ ប៉ុន្តែ ​សម្រាប់​ឆ្នាំ​២០១០​នេះ ​សេដ្ឋកិច្ច​កម្ពុជា​អាច​ងើបឡើង​វិញ​។​​

រដ្ឋាភិបាល​កម្ពុជា​បាន​ប៉ាន់ស្មាន​ទុកជា​មុនថា​ នៅឆ្នាំ​២០១០​នេះ ​​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​កំណើន​ ក្នុង​អត្រា​៣​ភាគរយ ​ក្នុង​ខណៈពេល ​ដែល​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ទស្សន៍ទាយ​ថា ​អាច​មាន​អត្រា​កំណើន​ជាង​៤​ភាគរយ​៕

ទាក់ទងនឹងប្រធានបទនេះ

សេដ្ឋកិច្ច​-​បទ​យកការណ៍

ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​គ្នា អាជីវករ​ខិតខំ​កែ​លម្អ​សេវា និង​គុណភាព(រូបថត : សុខលីម/RFI)

ការប្រកួតប្រជែង​ជំរុញ​អោយ​អាជីវករ​កែលម្អ​សេវាកម្ម​និង​គុណភាពផលិតផល

22/01/2010 09:40 ម៉ោងសកល

សេដ្ឋកិច្ច

កម្ពុជា​និង​ចិន​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការទ្វេភាគី(រូបថត ៖ វណ្ណារ៉ា)

ចិន​​វិនិយោគ​ច្រើន​​ជាង​​គេ​នៅ​កម្ពុជា​

18/01/2010 07:00 ម៉ោងសកល

សេដ្ឋកិច្ច

លោក​កង​ចាន់​ដារារ័ត្ន​សេដ្ឋវិទូ​កម្ពុជា(រូបថត៖គី សុខលីម)

កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​រក​ការប្រកួត​ប្រជែង​ដ៏​តឹងតែង​នា​ពេល​អនាគត

15/01/2010 13:00 ម៉ោងសកល

សេដ្ឋកិច្ច

ផលិតផល​ខ្មែរ​​ កំពុង​ទាក់​ទាញ​អារម្មណ៍អ្នកប្រើប្រាស់ខ្មែរ(រូបថត​ ៖ វណ្ណារ៉ា)

ខ្មែរ​ចាប់ផ្តើម​គាំទ្រ​ផលិតផល​របស់​ខ្លួន​ហើយ​

01/01/2010 12:53 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល