publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ភូមា

លោក​ស្រី Aung Sann Suu Kyi ​ប្រហែល​ជា​នឹង​​ត្រូវ​ដោះ​លែង​​នៅ​ខែ​វិច្ឆិកា​

ដោយ សៀក សារិន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 27/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  27/01/2010 14:32 ម៉ោងសកល

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ភូមា​បាន​ប្រកាស​ឲ្យ​ដឹងថា​ លោក​ស្រី​Aung Sann Suu Kyi​ប្រមុខ​បក្ស​ប្រឆាំង​ប្រហែល​ជា​នឹង​ត្រូវ​របបសឹក​ភូមា​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។​ បើ​ប្រសិន​ជា​ដូច្នេះ​មែន​នោះ​ ការដោះលែង​នេះ​នឹង​ធ្វើ​ឡើង​​ក្រោយ​ការបោះឆ្នោត​សភា​ដែល​អនុញ្ញាត​ឲ្យ​របបសឹក​ភូមា​សាងផ្ទេរ​រដ្ឋអំណាច​ឲ្យ​ទៅ​រដ្ឋាភិបាល​ស៊ីវិល។

សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់

បទវិភាគរបស់ សៀក សារិន

27/01/2010

លោក​ស្រី​ប្រមុខ​បក្ស​ប្រឆាំង Aung San Suu Kyi( រូបថត : Reuters )

លោក​ស្រី​ប្រមុខ​បក្ស​ប្រឆាំង Aung San Suu Kyi
( រូបថត : Reuters )

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​មន្ត្រី​នៃ​របបសឹក​ភូមា​បាន​ថ្លែង​ឲ្យ​ដឹង​ពី​ការ​កំណត់​ថ្ងៃ​ដែល​ត្រូវ​ដោះលែង​លោក​ស្រី​Aung Sann Suu Kyi​ប្រមុខ​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព។​ លោក​Maung Oo ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ភូមា​បាន​ប្រកាស​ប្រាប់​ដំណឹង​នេះ​ នាឱកាស​ជំនួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋការ​ក្នុង​ស្រុក។​ ហើយ​ចំពោះ​ការ​ប្រកាស​ដោះលែង​លោក​ស្រី​Aung Sann Suu Kyi​ដែល​គ្រោង​ធ្វើ​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ​ ក៏​គ្មាន​អ្វី​គួរឲ្យ​ភ្ញាក់​ផ្អើល​ឡើយ។

សូមគូស​បញ្ជាក់ថា​ លោក​ស្រី​Aung Sann Suu Kyi​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​មាន​អាយុ​៦៤​ឆ្នាំ។​ លោក​ស្រី​បាន​ត្រូវ​តុលាការ​នៃ​របបសឹក​ភូមា​កាត់ទោស​ឲ្យ​ជាប់ឃុំ៣ឆ្នាំ​ ពីបទ​បាន​ឲ្យ​​ជនជាតិ​អាមេរិកាំង​ម្នាក់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស្រី​ ក្រោយពី​ជនជាតិ​អាមេរិកាំង​រូបនោះ​បាន​ហែល​ឆ្លង​កាត់​បឹង​រហូត​ដល់ផ្ទះ​របស់លោក​ស្រី។​ ការ​ដាក់ទោសនេះ​ក៏​បាន​អូស​បន្លាយ​ក្លាយ​ទៅជា​"ការ​ជាប់ឃុំ​នៅក្នុង​គេហដ្ឋាន”​ចំនួន​១៨ខែ​ដែល​បាន​ធ្វើ​ឲ្យ​ទេសភាព​នយោបាយ​នៃ​ការបោះ​ឆ្នោត​សភា​នៅ​ភូមា​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំនេះ​ស្គាល់​ការ​ប្រែប្រួល។

ចំណែកឯ​តុលាការ​កំពូល​ភូមា​វិញ​ នឹង​ត្រូវ​ធ្វើការ​អារកាត់​ទៅលើ​ការ​ប្តឹងតវ៉ា​របស់​លោក​ស្រី​Aung Sann Suu Kyi​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ពោលគឺ​ពី​ពេល​នេះ​ទៅទល់​រយៈពេល​១​ខែ។​ ចាប់តាំងពី​ការ​កាត់ទោស​រួចមក​ លោក​ស្រី​Aung Sann Suu Kyi​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចូល​ខ្លួន​ទៅក្នុង​នយោបាយ​ភូមា។

គួរកត់សម្គាល់ថា​ ការ​ប្រកាស​ដោះលែង​ លោក​ស្រី​Aung Sann Suu Kyi​នេះ​ គឺ​ពួក​ឧត្តមសេនីយ​ភូមា​ធ្វើឡើង​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ឃើញ​កាយវិការ​ថ្មី​របស់​និង​សុឆន្ទៈ​របស់​ខ្លួន។​ ក៏​ប៉ុន្តែ​ទង្វើ​នេះ​ពុំ​គ្រប់​គ្រាន់​ឡើយ​សម្រាប់​ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។​ ដោយ​ហេតុ​ថា​ ការ​ដោះលែង​លោក​ស្រី​Aung Sann Suu Kyi​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ភូមា​ដែល​គ្រោង​ធ្វើ​យ៉ាងយឺត​បំផុត​នៅ​ខែតុលា​ខាងមុខ។​ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​លោក​Kurt Campbell អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រសួង​ការបរទេស​អាមេរិក​​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៅ​មុខ​គណៈកម្មការ​ព្រឹទ្ធសភា​បាន​ថ្លែងថា​ “របបសឹក​ភូមា​ត្រូវ​មាន​ទង្វើ​ច្រើន​ជាងនេះ​ ដើម្បី​ឲ្យ​ទំនាក់​ទំនង​ភូមា​អាមេរិក​វិវត្ត​ទៅរក​លក្ខណៈ​ល្អប្រសើរ។

សូមគូស​បញ្ជាក់ថា​ នៅ​ចុង​ខែ​ធ្នូ​កន្លង​ទៅនេះ​ សហរដ្ឋ​អាមេរិក​បាន​ទុក​ឱកាស​ឲ្យ​របបសឹក​ភូមា​​ធ្វើ​ការ​កែ​តម្រូវ​រិត​ចំណង​ឧបតោភាគី​ជាមួយ​សហរដ្ឋ​អាមេរិក។​ ក៏​ប៉ុន្តែ​លុះត្រាណា​តែ​រដ្ឋាភិបាល​នៃ​របបសឹក​ភូមា​ខិតខំ​ធ្វើការ​ឆ្លើយតប​ទៅនឹង​សម្រែក​ចង់បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រជាជន​ភូមា។

ដូច្នេះ​ឃើញថា​ របបសឹក​ភូមា​មាន​គម្រោង​នឹង​ដោះលែង​លោក​ស្រី​Aung Sann Suu Kyi​នៅ​ខែវិច្ឆិកា​ពោលគឺ​ក្រោយ​ការបោះឆ្នោត​សភា​ដែល​គ្រោង​ធ្វើ​យ៉ាងយឺត​នៅខែ​តុលា។​ ដោយ​របបសឹក​ភូមា​គ្រោង​សាង​ផ្ទេរ​រដ្ឋ​អំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល។​ ក៏​ប៉ុន្តែ​ នៅពី​ក្រោយ​រដ្ឋាភិបាល​ស៊ីវិល​នេះ គឺ​ក្រុម​ឧត្តមសេនីយ​ភូមា​ទេ​ជា​អ្នក​ទាញ​ញាក់​ខ្សែ។​ ហេតុ​ដូច្នេះ​ហើយ​បានជា​សហរដ្ឋ​អាមេរិក​បាន​ទាមទារ​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ឲ្យ​របបសឹក​ភូមា​ដោះលែង​លោក​ស្រី​Aung Sann Suu Kyi​ជា​បន្ទាន់៕

ព្រឹត្តិការណ៍អាស៊ី

ចិន-អាស៊ី​កណ្តាល

ប្រធានាធិបតី​ចិនHu Jintao (ឆ្វេង) និង​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុងតំបន់​អាស៊ី​កណ្តាល​ (រូបថត៖reuters)

អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ

តាំង​ពី​របប​របស់​Bakiev បាន​ដួល​រលំ​នៅ​Kirghiszistan មក ក្រុម​អ្នក​សង្កេតការណ៍​បន្ត​ចង្អុល​ឲ្យ​ឃើញ​ថា អាមេរិក​និង​រុស្ស៊ី​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​Kirghiszistan ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​កណ្តាល​ជា​ទូទៅ។ ពួក​គេ​ភ្លេច​ថា ប្រទេស​ចិន​ក៏​សម្លឹង​ឃើញ​ប្រយោជន៍​ដ៏​សែន​សំខាន់​នៃ​តំបន់​អាស៊ី​កណ្តាល​នេះ​ដែរ។

21/04/2010 12:52 ម៉ោងសកល

ថៃ

ក្រុម​បាតុករអាវក្រហមថៃ​ ដង្ហែរ​ក្តា​មឈូស​សព​សហការី​​របស់គេ​(រូបថត ៖ Vivek Prakash/Reuters )

ហេតុអ្វី​បាន​ជា​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ?​

ជាង​មួយ​ខែ​កន្លង​មក​ហើយ ដែល​ពួក​អាវ​ក្រហម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក។ អ្វី​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ថៃ គឺ​នៅ​ពី​ក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អាភីស៊ីត​នេះ មាន​ឆន្ទៈ​ដ៏​មោះមត់​របស់​ប្រជាជន​ក្រីក្រ ក្នុង​ការ​ផ្តួល​រំលំ​រចនាសម្ព័ន្ធ​សង្គម​បច្ចុប្បន្ន​របស់​រាជាណាចក្រ​ថៃ។

14/04/2010 14:24 ម៉ោងសកល

អាស៊ាន

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ មេសា ២០១០នៅ​ទីក្រុង​ហាណូយ​(រូបថត៖reuters)

អាស៊ាន​ពិបាក​នឹង​ដើរ​ដល់​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ទាំង​ស្រុង

មហិច្ឆតា​ក្នុង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥ នេះ​ហើយ​គឺ ជា​ប្រធាន​រឿង​មួយ​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍ នឹង​លើក​យក​មក​ជជែក​គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក និង​ថ្ងៃ​សុក្រ​ខាន​ស្អែក នា​ឱកាស​ជំនួប​កំពូល​អាស៊ាន នៅ​ទីក្រុង​Hanoi ប្រទេស​វៀតណាម។

07/04/2010 13:17 ម៉ោងសកល

ឥណ្ឌា-ប៉ាគីស្តង់

លោក​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា,​ Manmohan Singh​​ (ខាងឆ្វេង),​និង លោក​នាយក​រដ្ឋមន្ត្រី​​​​ប៉ាគីស្តង់,​ Yousouf Raza Gilani​ (ខាងស្ដាំ)​.(រូបថត : Reuters)

ទំនាក់ទំនងឥណ្ឌា-ប៉ាគីស្តង់

មុន​ការដក​ទ័ព​នៃ​ប្រទេស​បស្ចិមលោក​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្តង់​នៅ​ពេល​ខាងមុខនេះ​ ក្រុម​បក្ស​សម្ពន្ធ​ក្នុង​តំបន់​បានចាប់​រៀបចំ​ប្រុង​ប្រៀប​រៀងៗ​ខ្លួន។​ ប្រទេស​ប៉ាគីស្តង់​ចង់​ឆ្លៀត​បញ្ចេញ​អានុភាព​និង​ក្តោប​កាន់កាប់​តំបន់។​ ប៉ុន្តែ​ប្រទេស​ឥណ្ឌា​ក៏​មាន​មហិច្ឆតា​ដូចគ្នា​អ៊ីចឹងដែរ។

31/03/2010 09:36 ម៉ោងសកល

ចិន-អ៊ីនធ័រណែត

ទីស្នាក់​ការ​​ក្រុមហ៊ុន​​ Google​​ នៅ​​ក្នុង​​ប្រទេស​​ចិន​(រូបថត ៖ Reuters)

Google ដកខ្លួនចេញ​ពី​ចិន៖ តើ​អ្នកណា​ខាត អ្នកណា​ចំណេញ?

កាល​ពី​ថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បាន​ប្រកាស​ជា​ផ្លូវការ ​បិទ​​វែបសៃត៍​របស់ខ្លួន​នៅចិន។ តើ​ហេតុអ្វី​បាន​ជា​ Google ដកខ្លួន​ចេញ​ពី​ទីផ្សារ​អ៊ីនធ័រណែត​ដ៏សម្បើម​មួយនេះ? តើ​​អ្នកណា​ជាអ្នកខាត ហើយ​អ្នកណា​ជាអ្នកចំណេញ ពី​ការ​ដកខ្លួន​របស់​ Google នេះ?

15/04/2010 10:54 ម៉ោងសកល

ព្រឹត្តិការណ៍​អាស៊ី

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង(រូបថត៖​រក្សាសិទ្ធិ)

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​លោក​សម រង្ស៊ី

ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ចាត់ការ​យ៉ាង​ក្តៅគគុក​ចំពោះ​សំណុំ​រឿង​ទី២​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​សម រង្ស៊ី​ទាក់ទង​នឹង​ការក្លែងបន្លំ​ឯកសារ​ព្រំដែន មាន​ការគូសវាស​សេណារីយ៉ូ​មួយ​ចំនួន​ទាក់ទង​នឹង​អនាគត​ប្រជាធិបតេយ្យ នៅ​កម្ពុជា។ តើ​អវត្តមាន​ជា យថាហេតុ​របស់​លោក​សម រង្ស៊ី​ពី​ក្នុង​ប្រទេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នឹង​ជះ​ឥទិ្ធពល​អ្វី​ខ្លះ​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

17/03/2010 08:58 ម៉ោងសកល

ជប៉ុន-សហរដ្ឋអាមេរិក

លោក Katsuya Okada ប្រមុខការទូតជប៉ុន (រូបថត៖ Reuters)

ទីក្រុង​តូក្យូ​បន្ត​គាស់​កកាយ​រឿង​អតីតកាល​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន

តំាង​ពី​ឆ្នំា ២០០៩ មក ពោល​គឺ តំាង​ពី​គណបក្ស​ឆ្វេង​និយម​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជប៉ុន​មក បរិបទ​នយោបាយ​នៃ​ប្រទេស​ជប៉ុន​ចាប់​ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក។ ផ្ទុយ​ស្រឡះ​ពី​រដ្ឋាភិបាល​ជប៉ុន​មុនៗ​ដែល​រណប​ខ្លំាង​នឹង​អាមេរិក​នោះ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្រ្តី Yukio Hatoyama បច្ចុប្បន្ន ចង់​ឲ្យ​ប្រទេស​ជប៉ុន​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​សហរដ្ឋអាមេរិក។ បន្តិច​ម្តងៗ ទីក្រុង​តូក្យូ​បាន​ចាប់​ផ្តើម​សើរើ​រឿង​អតីតកាល​មួយ​ចំនួន ដែល​រដ្ឋាភិបាល​មុនៗ បាន​ចុះ​ហត្ថលេខា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

10/03/2010 13:06 ម៉ោងសកល

ថៃ

ក្រុម​អាវ​ក្រហម​ដែល​ជា​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​(រូបថត៖reuters)

តើ​ពួក​អាវ​ក្រហម​នឹង​កេណ្ឌ​គ្នីគ្នា​បាន​មួយ​លាន​នាក់ នា​ពេល​បាតុកម្ម​ខាង​មុខ​ឬ​ទេ?

នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ Jean-François TAIN បាន​ជួប​អ្នកបើក​Taxi ម្នាក់​ដែល​ដូច​អ្នកបើក​Taxi ចំនួន​៦០%​ដទៃ​ផ្សេង​ទៀត​ដែរ សុទ្ធសឹង​ជា​ពួកអាវក្រហម អ្នកគាំទ្រ លោក​អតីត​នាយក​រដ្ឋមន្ត្រី​Thaksin។ ពួកអាវក្រហម បាន​និង​កំពុង​បន្ត​កេណ្ឌ​គ្នា ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលAbhisit នៅ​ថ្ងៃ​ទី ១៤ ឬ​ទី​១៥​មិនា​ខាង​មុខ​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​មុនៗ។

10/03/2010 08:06 ម៉ោងសកល

ឥណ្ឌា​-​ប៉ាគីស្តង់

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ (រូបឆ្វេង) និង​សមភាគី​​ប៉ាគីស្តង់ ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ២០១០(រូបថត : Reuters)

ឥណ្ឌា និង​ប៉ាគីស្តង់​វិល​ត្រឡប់​មក​តុ​ចរចា​វិញ

នៅថ្ងៃ​​​នេះ ឥណ្ឌា និង​ប៉ាគីស្តង់​នឹង​ជួប​ចរចា​គ្នា​ឡើង​វិញ នៅ​ទីក្រុង​New Delhi។ គោលដៅ​សំខាន់ គឺ​ផ្តល់​សន្ទុះ​ដល់​អភិក្រម​នៃ​ការ​ស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ក្រោយពី​កិច្ចសន្ទនា​ត្រូវ​បាន​ផ្អាក​ចោល​អស់​ជាង​មួយ​ឆ្នាំ ពោល​គឺ​តាំងពី​មាន​ភេរវកម្ម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ នៅ​ទីក្រុង​Bombay រួច​មក។

25/02/2010 09:01 ម៉ោងសកល

កូរ៉េខាងជើង/អត្ថបទវិភាគ

ប្រជាជន​កូរ៉េ​ខាង​ជើង​នាំ​គ្នា​រាំ​អបអរ​ពិធីបុណ្យ​កំណើត​របស់​មេដឹកនាំ​របស់​ខ្លួន គឺ​លោក​គីម ជុងអ៊ីល(រូបថត៖reuters)

ខួប​កំណើត​ដ៏​សោះ​កក្រោះ​របស់​Kim Jong IL​ដ្បិត​គាត់​ឈឺ​ហើយ​រាស្ត្រ​ខ្វះ​បាយ​ហូប

អគ្គមគ្គទេសន៍​កូរ៉េ​ខាងជើង​Kim Jong Il បាន​ប្រារព្ធ​ខួប​គម្រប់​៦៨​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ គឺ​ជា​ថ្ងៃ​បុណ្យ​មួយ​សោះកក្រោះ ពីព្រោះ​Kim Jong Il កំពុង​ឈឺ​ធ្ងន់ ជាហេតុ​បង្ក​ឲ្យ​មាន​សង្គ្រាម​ដណ្តើម​អំណាច​គ្នា និង​ពីព្រោះ​ប្រទេស​កុម្មុយនិស្ត​ដ៏​ចាស់​ដុះស្លែ​មួយ​នេះ​កំពុង​ប្រទះ​នឹង​គ្រោះ​ទុរភិក្ស។

17/02/2010 17:24 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល