ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/02/2010 13:28 ម៉ោងសកល
នយោបាយការបរទេសរបស់រដ្ឋការ អូបាម៉ា នៅចំពោះមុខប្រទេសចិន កំពុងតែប្រែប្រួល។ កាលពីពីរខែមុននេះសោះ សេតវិមានបានប្រកាសអួតអាងថាខ្លួនចាប់ផ្តើមទទួលបានជោគជ័យ ក្នុងការធ្វើឲ្យទំនាក់ទំនងជាមួយប្រទេសចិនមានលក្ខណៈស្ថាបនា និងស្ងប់ល្អ។ ក៏ប៉ុន្តែបន្តិចម្តងៗ ទាំងសហរដ្ឋអាមេរិក ទាំងប្រទេសចិន បាននិងកំពុងបន្តដំឡើងសំឡេងដាក់គ្នា ពីព្រោះ ចង់ឬមិនចង់ មហាអំណាចទាំងពីរមានប្រយោជន៍ខ្វែងគ្នា ជាគូប្រជែងនៅលើឆាកអន្តរជាតិ។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
រហូតមកដល់ពេលថ្មីៗនេះ អាមេរិករបស់លោកObama ខំរាំស្លូ ឱបយ៉ាងស្និទ្ធិជាមួយប្រទេសចិន តែរាំចុះរាំឡើង ជាន់ជើងគ្នា ចាប់ផ្តើមស្តីបន្ទោសគ្នាទៅវិញទៅមក។
មកទល់ពីរខែមុននេះ រដ្ឋការObamaបានយកចិត្តទីក្រុងPékin ពីព្រោះខុសផ្ទុយពីលោកBush ដែលមានជំហរឯកតោភាគីនិយម លោកObama យល់ឃើញថា ពិភពលោកសព្វថ្ងៃជា ពិភពលោកពហុប៉ូល ហើយចង់ឬមិនចង់ ចិនជាមហាអំណាចនៃប៉ូលមួយស្រេចបាត់ទៅហើយ។ នៅក្នុងបរិបទនេះ អាមេរិកគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីទទួលស្គាល់តួនាទី ដ៏សំខាន់របស់ចិននៅលើឆាកអន្តរជាតិ ហើយគឺនៅក្នុងបរិបទនេះឯង ដែលគេចាប់ផ្តើមឮ ល្ហិចល្ហៀងថាទីក្រុងWashington និងទីក្រុងPékinអាចនឹងបង្កើតជំនួបកំពូលទ្វេភាគីG2 មួយឡើងទៀតផង។
ក៏ប៉ុន្តែ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្រាប់តែអាមេរិកប្តូរឥរិយាបថ។ ជាក់ស្តែង លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកាំង Hillary Clinton បានប្រកាសគាំទ្រក្រុមហ៊ុនGoogle ដែលកំពុងមានទំនាស់ខ្លាំងជាមួយអាជ្ញាធរចិន។ ជាក់ស្តែងដែរ អាមេរិកបានសម្រេចលក់អាវុធតម្លៃជាសរុបជាង៦ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ហើយលោកObama គ្រោងថានឹងទទួលជួបជាមួយសម្តេចសង្ឃDalaï Lama ក្នុងអំឡុងខែកុម្ភៈនេះទៀតផង។
តាមពិត ការដែលអាមេរិកដោះដៃឈប់រាំស្លូជាមួយប្រទេសចិន មិនមែនជារឿងចៃដន្យទេ។ អ្នកដឹកនាំកំពូលៗរបស់សហរដ្ឋអាមេរិកចាប់ផ្តើមគំទីក្រុងPékin និងចាប់ផ្តើមលែងទុកចិត្តទីក្រុងPékin។ មូលហេតុមានច្រើនយ៉ាង។
ម្យ៉ាង គឺមកពីលោកObama អន់ចិត្តខ្លាំង ដោយហេតុថា កាលដែលលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងPékin នៅខែវិច្ឆិកាឆ្នាំទៅមិញ ថ្នាក់ដឹកនាំចិនរារាំងមិនឲ្យលោកធ្វើដំណើរទៅទីកន្លែងមួយចំនួន ដែលសេតវិមានបានដាក់ពាក្យជាមុន សុំឲ្យលោកប្រធានាធិបតីអាមេរិកាំងទៅបំពេញទស្សនកិច្ច។
មូលហេតុម្យ៉ាងទៀត ដែលធ្វើឲ្យលោកObamaមិនពេញចិត្ត គឺឥរិយាបថរបស់ប្រទេសចិន នៅក្នុងជំនួបកំពូល ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងCopenhague។ កាលនោះ លោកនាយករដ្ឋមន្ត្រីចិនWen Jiabao មានវត្តមាននៅទីក្រុងCopenhagueមែនពិត តែបានបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូប ឲ្យមកចូលរួមជំនួសលោក ក្នុងអង្គប្រជុំសំខាន់ៗដែលមានសុទ្ធតែប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល។
រីឯមូលហេតុចុងក្រោយ និងសំខាន់ជាងគេដែលធ្វើឲ្យលោកObamaមិនពេញចិត្ត គឺចិនបន្តគាំទ្រប្រទេសIran ក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ជាងមួយឆ្នាំចុងក្រោយនេះ លោកប្រធានាធិបតីអាមេរិកាំង បានពង្រឹងនិងពង្រីកសហប្រតិបត្តិការជាមួយទីក្រុងPékin បានសុខចិត្តបិទភ្នែក នៅចំពោះមុខការរំលោភសិទ្ធិមនុស្សនៅប្រទេសចិន និងនៅចំពោះមុខនយោបាយវាយបង្ក្រាបទៅលើជនជាតិOuïgours ព្រមទាំងទៅលើជនជាតិTibet។ ដោយឡែក លោកObama ថែមទាំងបានយល់ព្រមផ្តើមកិច្ចសន្ទនាជាមួយ ភូមាដែលជាប្រទេសមិត្តរបស់ចិនទៀតផង។ ជាថ្នូរវិញ លោកObama ចង់ឲ្យចិនជួយគាំទ្រ ការបង្កើនទណ្ឌកម្មអន្តរជាតិទៅលើប្រទេសIran។ តែសម្រេចសម្រួចទៅ ចិនធ្វើមិនដឹង មិនព្រមធ្វើសម្បទាន។
គឺកត្តាអស់ទាំងនេះហើយ ដែលជម្រុញឲ្យរដ្ឋការលោកObama ពង្រឹងគោលជំហរឡើងវិញ នៅចំពោះមុខប្រទេសចិន ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ទីក្រុងWashington ប្រហែលជាចង់បញ្ជូនសារទៅកាន់ថ្នាក់ដឹកនាំចិនឲ្យយល់ថា ការអត់ធ្មត់របស់អាមេរិកមានកំណត់ព្រំដែន ហើយថាការរាំស្លូឱបគ្នាមិនអាចបន្តទៅទៀតបានទេ បើម្ខាងគិតតែពីខំឱប រីឯម្ខាងទៀតគិតតែពីខំដើរជាន់ជើង៕
ព្រឹត្តិការណ៍អាស៊ី
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាលនេះដែរ។
21/04/2010 12:52 ម៉ោងសកល
ជាងមួយខែកន្លងមកហើយ ដែលពួកអាវក្រហមធ្វើបាតុកម្មនៅទីក្រុងបាងកក។ អ្វីដែលមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ប្រជាជាតិថៃ គឺនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាលអាភីស៊ីតនេះ មានឆន្ទៈដ៏មោះមត់របស់ប្រជាជនក្រីក្រ ក្នុងការផ្តួលរំលំរចនាសម្ព័ន្ធសង្គមបច្ចុប្បន្នរបស់រាជាណាចក្រថៃ។
14/04/2010 14:24 ម៉ោងសកល
07/04/2010 13:17 ម៉ោងសកល
មុនការដកទ័ពនៃប្រទេសបស្ចិមលោកចេញពីប្រទេសអាហ្វហ្កានិស្តង់នៅពេលខាងមុខនេះ ក្រុមបក្សសម្ពន្ធក្នុងតំបន់បានចាប់រៀបចំប្រុងប្រៀបរៀងៗខ្លួន។ ប្រទេសប៉ាគីស្តង់ចង់ឆ្លៀតបញ្ចេញអានុភាពនិងក្តោបកាន់កាប់តំបន់។ ប៉ុន្តែប្រទេសឥណ្ឌាក៏មានមហិច្ឆតាដូចគ្នាអ៊ីចឹងដែរ។
31/03/2010 09:36 ម៉ោងសកល
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការ បិទវែបសៃត៍របស់ខ្លួននៅចិន។ តើហេតុអ្វីបានជា Google ដកខ្លួនចេញពីទីផ្សារអ៊ីនធ័រណែតដ៏សម្បើមមួយនេះ? តើអ្នកណាជាអ្នកខាត ហើយអ្នកណាជាអ្នកចំណេញ ពីការដកខ្លួនរបស់ Google នេះ?
15/04/2010 10:54 ម៉ោងសកល
ខណៈដែលតុលាការរាជធានីភ្នំពេញកំពុងចាត់ការយ៉ាងក្តៅគគុកចំពោះសំណុំរឿងទី២ដែលរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីទាក់ទងនឹងការក្លែងបន្លំឯកសារព្រំដែន មានការគូសវាសសេណារីយ៉ូមួយចំនួនទាក់ទងនឹងអនាគតប្រជាធិបតេយ្យ នៅកម្ពុជា។ តើអវត្តមានជា យថាហេតុរបស់លោកសម រង្ស៊ីពីក្នុងប្រទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនឹងជះឥទិ្ធពលអ្វីខ្លះដល់ប្រជាធិបតេយ្យនៅកម្ពុជា?
17/03/2010 08:58 ម៉ោងសកល
10/03/2010 13:06 ម៉ោងសកល
នៅទីក្រុងបាងកកប្រទេសថៃ Jean-François TAIN បានជួបអ្នកបើកTaxi ម្នាក់ដែលដូចអ្នកបើកTaxi ចំនួន៦០%ដទៃផ្សេងទៀតដែរ សុទ្ធសឹងជាពួកអាវក្រហម អ្នកគាំទ្រ លោកអតីតនាយករដ្ឋមន្ត្រីThaksin។ ពួកអាវក្រហម បាននិងកំពុងបន្តកេណ្ឌគ្នា ធ្វើយ៉ាងណាដើម្បីឲ្យបាតុកម្មប្រឆាំងរដ្ឋាភិបាលAbhisit នៅថ្ងៃទី ១៤ ឬទី១៥មិនាខាងមុខមានកម្លាំងខ្លាំងជាងពេលមុនៗ។
10/03/2010 08:06 ម៉ោងសកល
នៅថ្ងៃនេះ ឥណ្ឌា និងប៉ាគីស្តង់នឹងជួបចរចាគ្នាឡើងវិញ នៅទីក្រុងNew Delhi។ គោលដៅសំខាន់ គឺផ្តល់សន្ទុះដល់អភិក្រមនៃការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ក្រោយពីកិច្ចសន្ទនាត្រូវបានផ្អាកចោលអស់ជាងមួយឆ្នាំ ពោលគឺតាំងពីមានភេរវកម្មនៅខែវិច្ឆិកាឆ្នាំ២០០៨ នៅទីក្រុងBombay រួចមក។
25/02/2010 09:01 ម៉ោងសកល
អគ្គមគ្គទេសន៍កូរ៉េខាងជើងKim Jong Il បានប្រារព្ធខួបគម្រប់៦៨ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។ គឺជាថ្ងៃបុណ្យមួយសោះកក្រោះ ពីព្រោះKim Jong Il កំពុងឈឺធ្ងន់ ជាហេតុបង្កឲ្យមានសង្គ្រាមដណ្តើមអំណាចគ្នា និងពីព្រោះប្រទេសកុម្មុយនិស្តដ៏ចាស់ដុះស្លែមួយនេះកំពុងប្រទះនឹងគ្រោះទុរភិក្ស។
17/02/2010 17:24 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
02/02/2010 11:12 ម៉ោងសកល
18/11/2009 13:36 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល