publicite publicite
 
Chargement en cours...
ស្វែងរក

/ languages

Choisir langue
 

នាទី​ជីវិត​ជោគជ័យ

លោក ហេង វ៉ាន់ដា ៖ «ត្រូវជួយខ្លួនឯងសិន មុននឹងឲ្យគេជួយ»

ដោយ គួច គន្ធារ៉ា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  09/02/2010 13:59 ម៉ោងសកល

លោក ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ(រូបថត ៖ គន្ធារ៉ា/RFI)

លោក ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ
(រូបថត ៖ គន្ធារ៉ា/RFI)

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី៩ កុម្ភៈ​សប្តាហ៍​នេះ គួច គន្ធារ៉ា​មាន​សេចក្តី​រីករាយ​ណែ​នំា​លោក អ្នក​នាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក ហេង វ៉ាន់ដា។ លោក ហេង វ៉ាន់ដា ជា​នាយក​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ នៅ​ទីក្រុង​ភ្នំពេញ។

សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

លោក​ ហេង វ៉ាន់ដា ​នាយក​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ

09/02/2010

បទសម្ភាសន៍

នាទីភ្ញៀវប្រចាំសប្តាហ៍

លោក​មេធាវី​សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា

លោកសុក សំអឿន៖ យើង​ពេញ​ចិត្ត​នឹង​របៀប​ដែល​រដ្ឋាភិបាល​តាក់​តែង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ តែ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋសភា​ដែល​អនុម័ត​ច្បាប់​នេះ​លឿន​ជ្រុល​ពេក

ឆ្លើយ​តប​នឹង​សំណួរ​របស់​Jean-François TAIN លោក​មេធាវី​សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​លើក​ឡើង​អំពី​ចំណុច​ខ្វះ​ខាត​ខ្លះ និង​ចំណុច​ខ្លាំង​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ ចំពោះ​លោក សុក សំអឿន ការ​ដែល​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​នេះ​យ៉ាង​លឿន​រហ័ស​ដោយ​មិន​មាន​ការ​តស៊ូ​មតិ គឺ​ជា​រូបភាព​មួយ​មិន​ល្អ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។

13/03/2010 12:19 ម៉ោងសកល

នាទីយល់ដឹងអំពីច្បាប់

វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​)

នីតិវិធី​ក្នុង​ការសុំប័ណ្ណ​កាន់កាប់​ដីធ្លី

ការកាន់កាប់​ដីធ្លី ដោយ​មិនមាន​ប័ណ្ណ​កាន់កាប់​ត្រឹមត្រូវ អាច​នឹង​បង្ក​ឲ្យ​មាន​វិវាទ បើទោះជា​ការកាន់កាប់​នោះ ជាការ​កាន់កាប់​ដោយ​ស្របច្បាប់​ក៏ដោយ។ ប័ណ្ណ​កាន់កាប់​ដីធ្លី គឺ​ជា​ឯកសារ​ច្បាប់​ដ៏សំខាន់ ដែល​ភស្តុតាង​ បញ្ជាក់អំពី​​កម្មសិទ្ធិ ឬ​ការ​កាន់កាប់​ ដោយ​ស្រប​​ច្បាប់។ ក៏ប៉ុន្តែ សំណួរ​សួរថា ដើម្បី​ឲ្យ​មាន​តម្លៃ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ តើ​ប័ណ្ណ​នេះ​ត្រូវ​ចេញ​ដោយ​អាជ្ញាធរ​ថ្នាក់ណា? ហើយ​ដើម្បី​បាន​ប័ណ្ណ​នេះ ​អ្នកសុំ​ត្រូវ​គោរព​តាមនីតិវិធី​អ្វី​ខ្លះ?

11/03/2010 12:41 ម៉ោងសកល

នាទីជីវិតជោគជ័យ

លោក ព្រាប សុវត្ថិ(រូបថត៖ គួច គន្ធារ៉ា)

លោក ព្រាប សុវត្ថិ៖ " ជីវិតខ្ញុំមានថ្ងៃនេះ ក៏ដោយសារឪពុក ម្តាយ និងអ្នក​ដែល​គំាទ្រខ្ញុំ "

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី៩ មិនា សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក ព្រាប សុវត្ថិ។ លោក ព្រាប សុវត្ថិ ជា​តារា​ចម្រៀង​ខ្មែរ​ម្នាក់ ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស នៅ​ក្នុង​ចំណោម​យុវវ័យ។

09/03/2010 13:36 ម៉ោងសកល

នាទីភ្ញៀវប្រចំាសប្តាហ៍

ស្លាក​សញ្ញា​អង្គការ AFESIP​

លោកស្រី សឹង កាម៉ារីយ៉ាន៖ រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ ទប់​ស្កាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ

អង្គការ Afésip កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ជួយ​ស្រោច​ស្រង់​ស្រ្តី និង​កុមារ​ដែល​រក​ស៊ី​លក់​ខ្លួន ឬ​មួយ​ក៏​ចាញ់​បោក​តាម​ការ​លោង​លោម​របស់​អ្នក​ដទៃ។ ក្នុង​នាម​ជា​ប្រធាន​ការិយាល័យ​ច្បាប់​នៃ​អង្គការ Afésip កម្ពុជា លោកស្រី សឹង កាម៉ារីយ៉ាន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ពិសេស ដាក់​ទោស​ទៅ​មន្ត្រី​ណា ដែល​ជួយ​អន្តរាគមន៍​ការពារ​ឲ្យ​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។

06/03/2010 15:07 ម៉ោងសកល

នាទីយល់ដឹងអំពីច្បាប់

សៀវភៅ "មរតក​យុត្តិធម៌ខ្មែរ" និពន្ធ​ដោយ​បណ្ឌិត ហ៊ែល ចំរើន

ស្វែងយល់​អំពី​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យបូរាណ​តាមរយៈ​រឿងព្រេង

អស់រយៈពេល​ជិត​២សតវត្សរ៍​មក​ហើយ ដែល​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ខ្មែរ ទទួល​ឥទ្ធិពល​ពី​​បារាំង។ ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ នា​សម័យបច្ចុប្បន្ន ចម្លង​តាម​ស្ទើរតែ​ទាំងស្រុង​ពី​​ប្រព័ន្ធ​យុត្តិធម៌​បារាំង គឺ​ជា​កេរមរតក​ ដែល​បន្សល់​ទុក​ពី​អាណានិគម​បារាំង។

តើ​​មុនពេល​បារាំង​ចូល​មក​កាន់កាប់​​ប្រទេស​កម្ពុជា ខ្មែរ​មាន​​​ប្រព័ន្ធ​យុត្តិធម៌​​ផ្ទាល់​របស់​​ខ្លួន​ដែរ​ឬទេ? កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ែល ចំរើន អ្នក​ច្បាប់​​ខ្មែរ​ជំនាន់​ក្រោយ​បាន​​​​ចេញ​ផ្សាយ​​សៀវភៅ​មួយ ដោយ​ធ្វើ​ការ​សិក្សា​លើ​​កម្រង​រឿងព្រេង និង​រឿង​សាស្រ្តា​ខ្មែរ ដើម្បី​ស្វែង​យល់​អំពី​​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យដើម។

04/03/2010 11:18 ម៉ោងសកល

នាទីជីវិតជោគជ័យ

លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ អេស៊ីលីដា(រូបថត៖ គួច គន្ធារ៉ា)

លោក អ៊ិន ចាន់នី៖ « ខ្ញុំមិនមែនជោគជ័យ តែម្នាក់ឯងទេ »

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី២ មិនា សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក អ៊ិន ចាន់នី។ លោក​ អ៊ិន ចាន់នី ជាអគ្គនាយកធនាគារ អេស៊ីលីដា។

02/03/2010 12:48 ម៉ោងសកល

នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​

ព្រះអង្គម្ចាស់​ស៊ី​សុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​​ព្រះមហាក្សត្រ​(រូបថត ៖ វណ្ណារ៉ា)

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ​៖ ​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​លោក​រួមរិ​ត​ក្លែងក្លាយ​យក​ឈ្មោះ​ព្រះមហាក្សត្រ​និង​រឿង​ព្រំដែន​ទៅ​និយាយ​លេង​សើច​ទេ​

ឆ្លើយ​តប​នឹង​សំណួរ​របស់​ Jean-François TAIN ទី​ប្រឹក្សា​អម​ព្រះរាជខុទ្ទកាល័យ​របស់​ព្រះ​មហាក្សត្រ គឺ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ដែល​កំពុង​គង់​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​​បាន​​មាន​បន្ទូល​បំភ្លឺ​ជុំ​វិញ​រឿង​"លោក​រួមរិត​ក្លែងក្លាយ"។

27/02/2010 10:09 ម៉ោងសកល

នាទីយល់ដឹងអំពីច្បាប់

លោក Raoul Marc Jennar

Raoul Jennar ៖ បញ្ហាព្រំដែន បើនិយាយតាមផ្លូវច្បាប់ ខ្មែរជាអ្នកឈ្នះ

ឆ្លៀត​ក្នុង​សភាពការណ៍​តានតឹង នៅ​តាមព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ សេង ឌីណា សូម​​ងាក​មក​​និយាយ​អំពី​ច្បាប់​អន្តរជាតិ​ម្តង ជាពិសេស ​គឺ​ផ្តោត​ទៅ​លើ​​​សន្ធិសញ្ញាកំណត់​ព្រំដែន​ខ្មែរ-ថៃ និង​ទៅ​លើ​​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡា​អេ ដែល​កាត់ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ថៃ កាល​ពី​ឆ្នាំ​១៩៦២។

04/03/2010 11:32 ម៉ោងសកល

នាទីជីវិតជោគជ័យ

លោក សុខ គង់ ប្រធាន​ក្រុមហ៊ុន សូគីម៉ិចគ្រូប

លោក សុខ គង់៖ សន្សំសំចៃ ដើម្បីពង្រីកមុខរបរថ្មី

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក សុខ គង់។ លោក សុខ គង់ ជាប្រធានក្រុមហ៊ុន សូគីម៉ិចគ្រូប។

25/02/2010 07:45 ម៉ោងសកល

នាទីភ្ញៀវប្រចាំសប្តាហ៍

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈរបស់​សាលាក្តី​ខ្មែរក្រហម(រូបថត៖ សុវណ្ណារ៉ា)

ហេតុអ្វី​បានជា​ពួក​មេខ្មែរ​ក្រហម​ចេះ​តែ​សុំ​នៅ​ក្រៅ​ឃុំ?

ឆ្លើយ​តប​នឹង​សំណួរ​របស់​Jean-François TAIN លោក​រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរ​ក្រហម បាន​លើក​ឡើង​អំពី​ការសុំ​នៅ​ក្រៅ​ឃុំ របស់​ពួកមេ​ខ្មែរក្រហម អៀង សារី អៀង ធីរិទ្ធ និង​ខៀវ សំផន។ លោក​រាជ សម្បត្តិ​ក៏​បាន​និយាយ​លាត​ត្រដាង​អំពី​ជីវភាព​រស់នៅ​របស់​ពួកមេ​ខ្មែរក្រហម​ទាំង​អស់​នេះ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​ខ្មែរ​ក្រហម​ដែរ។

20/02/2010 13:13 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល