ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 10/02/2010 14:01 ម៉ោងសកល
តាំងពីម្សិលមិញមក និងតរហូតដល់ខែឧសភា ប្រទេសហ្វីលីព្វីនឋិតនៅក្នុងសម័យកាលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។ ក្នុងចំណោមបេក្ខជនទាំងជាង ១០នាក់ មានមួយចំនួនធំ សុទ្ធសឹងជាអ្នកដែលមានត្រកូលល្បីល្បាញ ល្បីនៅលើវិស័យនយោបាយវិស័យជំនួញ ឬក៏វិស័យសិល្បៈ ដូចជាអតីតប្រធានាធិបតីEstrada ឬកូនប្រុសរបស់លោកស្រីអតីតប្រធានាធិបតីAquino ឬក៏មហាសេដ្ឋីVillar ជាដើម។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖
សមាជិកព្រឹទ្ធសភាBenigno_noynoy_Aquinoឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងប្រទេសហ្វីលីព្ពីន
(រូបថត៖reuters)
បាតុភាពនៃការកាន់អំណាចបន្តវង្សត្រកូល គឺជាទម្លាប់មួយដែលគេសង្កេតឃើញ នៅអាស៊ី ជាទូទៅ និងនៅអាស៊ីអាគ្នេយ៍ជាពិសេស។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីជប៉ុនYukio Hatoyama ជាចៅរបស់អតីតនាយករដ្ឋមន្ត្រីIchiro Hatoyama។ រីឯ នាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃសិង្ហបូរី ក៏ដូច នាយករដ្ឋមន្រ្តីបច្ចុប្បន្ននៃម៉ាឡេស៊ី សុទ្ធតែជាកូនរបស់អតីតនាយករដ្ឋមន្ត្រី។
ក៏ប៉ុន្តែ បាតុភាពនៃការធ្វើនយោបាយបន្តវង្សត្រកូលដែលប្រទាក់ប្រទិនគ្នាខ្លាំងទៅនឹងការធ្វើជំនួញបន្តពូជ ចាក់ឫស ចាក់គល់ជ្រៅ និងមាំមួនជាងគេ នៅប្រទេសហ្វីលីព្វីន។ ចូរកុំភ្លេចថា លោកស្រីប្រធានាធិបតីជិតអស់អាណត្តិGloria Macapagal-Aroyo ជាកូនស្រីរបស់អតីតប្រធានាធិបតីMacapagal។ រីឯ លោកស្រីអតីតប្រធានាធិបតីCory Aquino ដែលទើបតែបានទទួលមរណភាពកន្លងទៅថ្មីៗនេះ ជាភរិយាមេម៉ាយរបស់មេដឹកនាំគណបក្សប្រឆាំង លោក Benigno Aquino ដែលត្រូវបានគេធ្វើឃាត នៅឆ្នាំ១៩៨៣។
ឥឡូវនេះ ដល់វេនកូនប្រុសរបស់លោកស្រី Cory Aquinoម្តង គឺលោក Noynoy Aquino ដែលឈរឈ្មោះជាបេក្ខជនប្រធានាធិបតី និងដែលបានផ្តើមយុទ្ធនាការឃោសនា បោះឆ្នោត កាលពីម្សិលមិញ។ ការស្ទាបស្ទង់មតិចុងក្រោយបង្ហាញថា ក្នុងចំណោមបេក្ខជនទាំងជាង ១០នាក់ Noynoy Aquino អាចមានវាសនាធំជាងគេក្នុងការជាប់ឆ្នោតជាប្រធានាធិបតី នៅខែឧសភាខាងមុខនេះ។
ជាទូទៅ ប្រជាពលរដ្ឋហ្វីលីព្វីនសាមញ្ញធម្មតាទទួលយកដោយឥតប្រកែកឡើយ បាតុភាព នៃការកាន់អំណាចបន្តវង្សត្រកូលបែបនេះ ហើយជួនកាលបានទាំងនាំគ្នាប្រកូកប្រកាស ហៅអ្នកដែលមានត្រកូល ឬមានឈ្មោះល្បីល្បាញ ឲ្យចូលប្រឡូកកាន់តែជ្រៅ ក្នុងឆាកនយោបាយ នៃប្រទេសទៅទៀត។ ឧទាហរណ៍ជាក់ស្តែង ដើមដំបូង លោកNoynoy Aquinoគ្មានបំណងចង់ឈរឈ្មោះជាប្រធានាធិបតីទេ។ ទើបតែ កាលពីប៉ុន្មានខែមុននេះសោះ ស្រាប់តែមរណភាពរបស់ម្តាយគាត់ គឺលោកស្រីCory Aquino បានធ្វើឲ្យប្រជាជននឹកឃើញទៅដល់ត្រកូលAquino ដែលមានន័យសឹងស្មើនឹងពាក្យលទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងហើយ បានជាក្រោយមក លោកNoynoy Aquino សម្រេចឈរឈ្មោះជាប្រធានាធិបតី ដោយលោកបានថ្លែងជាអាទិ៍ថា «ខ្ញុំបានឮហើយ ការស្រែកដង្ហោយហៅរបស់ប្រជាជាតិ»។
យ៉ាងណាក៏ដោយ បាតុភាពនៃការធ្វើនយោបាយបន្តពូជដែលប្រទាក់ប្រទិនគ្នាខ្លាំងទៅនឹងការធ្វើជំនួញបន្តវង្សត្រកូល នៅហ្វីលីព្វីននេះ ក៏ជាប្រភពសំខាន់ជាងគេនៃភាពផុយស្រួយ របស់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះដែរ។ មូលហេតុ គឺមកអំពីអំណាចនយោបាយ ក៏ដូចអំណាចសេដ្ឋកិច្ច ឋិតនៅក្នុងកណ្តាប់ដៃរបស់គ្រួសារអ្នកមាន និងអ្នកមានឈ្មោះល្បីមួយក្រុមដដែលជាដដែល ទោះបីជាហ្វីលីព្វីនបានឆ្លងចេញរួចពីសករាជ អំណាចផ្តាច់ការរបស់Marcos តាំងពីឆ្នាំ ១៩៨៦ក៏ដោយ។ គ្រួសារទាំងនោះ រួមមានជាអាទិ៍ ត្រកូលMarcos ដែលជាប់សាច់ញាតិជាមួយត្រកូលAquino ត្រកូលRamos ត្រកូលTan ឬក៏ ត្រកូលVillar។ ត្រកូលVillar ដែលលើកនេះ មានលោកមហាសេដ្ឋីManny Villar ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដែរ បានន័យថា ត្រកូលគ្រួសារទាំងនេះមិនធ្លាក់ខ្លួនក្រ និងនៅមានអំណាចធំ ទោះបីជាប្រទេសហ្វីលីព្វីនបានផ្លាស់ប្តូរថ្នាក់ដឹកនាំ ជាបន្តបន្ទាប់ ក្នុងរយៈពេលជាងម្ភៃឆ្នាំចុងក្រោយនេះក៏ដោយ។ ពីព្រោះ ត្រកូលគ្រួសារអស់ទាំងនេះ បន្តមានទំនាក់ទំនងជាមួយអ្នកដឹកនាំនយោបាយ បន្តអូសទាញអ្នកគ្រប់គ្រងប្រទេសឲ្យអនុវត្តនយោបាយណាដែលអាចជួយបង្កើនផលប្រយោជន៍របស់ពួកគេ តទៅទៀត។
ម្ល៉ោះហើយ នៅក្នុងបរិបទនេះ ជាការធម្មតាទេ និងជាទម្លាប់មួយស្រេចទៅហើយ ដែលក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំនយោបាយ ក្រុមគ្រួសារអ្នកមានឈ្មោះ និងក្រុមគ្រួសារ អ្នកមានអំណាចសេដ្ឋកិច្ច សរុបទាំងអស់ប្រមាណ ២៥០គ្រួសារ ចាត់ទុកសម្បត្តិសាធារណៈ ខ្លះថា ជាកម្មសិទ្ធិផ្ទាល់របស់ពួកគេ។ រីឯប្រជាពលរដ្ឋដទៃ ប្រមាណ១៥លានគ្រួសារ គ្មានជម្រើសអ្វីក្រៅពីខាំមាត់រស់ទាំងត្រដរ និងទទួលកម្មផលរបស់ពួកគេតែប៉ុណ្ណោះ៕
ព្រឹត្តិការណ៍អាស៊ី
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាលនេះដែរ។
21/04/2010 12:52 ម៉ោងសកល
ជាងមួយខែកន្លងមកហើយ ដែលពួកអាវក្រហមធ្វើបាតុកម្មនៅទីក្រុងបាងកក។ អ្វីដែលមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ប្រជាជាតិថៃ គឺនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាលអាភីស៊ីតនេះ មានឆន្ទៈដ៏មោះមត់របស់ប្រជាជនក្រីក្រ ក្នុងការផ្តួលរំលំរចនាសម្ព័ន្ធសង្គមបច្ចុប្បន្នរបស់រាជាណាចក្រថៃ។
14/04/2010 14:24 ម៉ោងសកល
07/04/2010 13:17 ម៉ោងសកល
មុនការដកទ័ពនៃប្រទេសបស្ចិមលោកចេញពីប្រទេសអាហ្វហ្កានិស្តង់នៅពេលខាងមុខនេះ ក្រុមបក្សសម្ពន្ធក្នុងតំបន់បានចាប់រៀបចំប្រុងប្រៀបរៀងៗខ្លួន។ ប្រទេសប៉ាគីស្តង់ចង់ឆ្លៀតបញ្ចេញអានុភាពនិងក្តោបកាន់កាប់តំបន់។ ប៉ុន្តែប្រទេសឥណ្ឌាក៏មានមហិច្ឆតាដូចគ្នាអ៊ីចឹងដែរ។
31/03/2010 09:36 ម៉ោងសកល
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការ បិទវែបសៃត៍របស់ខ្លួននៅចិន។ តើហេតុអ្វីបានជា Google ដកខ្លួនចេញពីទីផ្សារអ៊ីនធ័រណែតដ៏សម្បើមមួយនេះ? តើអ្នកណាជាអ្នកខាត ហើយអ្នកណាជាអ្នកចំណេញ ពីការដកខ្លួនរបស់ Google នេះ?
15/04/2010 10:54 ម៉ោងសកល
ខណៈដែលតុលាការរាជធានីភ្នំពេញកំពុងចាត់ការយ៉ាងក្តៅគគុកចំពោះសំណុំរឿងទី២ដែលរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីទាក់ទងនឹងការក្លែងបន្លំឯកសារព្រំដែន មានការគូសវាសសេណារីយ៉ូមួយចំនួនទាក់ទងនឹងអនាគតប្រជាធិបតេយ្យ នៅកម្ពុជា។ តើអវត្តមានជា យថាហេតុរបស់លោកសម រង្ស៊ីពីក្នុងប្រទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនឹងជះឥទិ្ធពលអ្វីខ្លះដល់ប្រជាធិបតេយ្យនៅកម្ពុជា?
17/03/2010 08:58 ម៉ោងសកល
10/03/2010 13:06 ម៉ោងសកល
នៅទីក្រុងបាងកកប្រទេសថៃ Jean-François TAIN បានជួបអ្នកបើកTaxi ម្នាក់ដែលដូចអ្នកបើកTaxi ចំនួន៦០%ដទៃផ្សេងទៀតដែរ សុទ្ធសឹងជាពួកអាវក្រហម អ្នកគាំទ្រ លោកអតីតនាយករដ្ឋមន្ត្រីThaksin។ ពួកអាវក្រហម បាននិងកំពុងបន្តកេណ្ឌគ្នា ធ្វើយ៉ាងណាដើម្បីឲ្យបាតុកម្មប្រឆាំងរដ្ឋាភិបាលAbhisit នៅថ្ងៃទី ១៤ ឬទី១៥មិនាខាងមុខមានកម្លាំងខ្លាំងជាងពេលមុនៗ។
10/03/2010 08:06 ម៉ោងសកល
នៅថ្ងៃនេះ ឥណ្ឌា និងប៉ាគីស្តង់នឹងជួបចរចាគ្នាឡើងវិញ នៅទីក្រុងNew Delhi។ គោលដៅសំខាន់ គឺផ្តល់សន្ទុះដល់អភិក្រមនៃការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ក្រោយពីកិច្ចសន្ទនាត្រូវបានផ្អាកចោលអស់ជាងមួយឆ្នាំ ពោលគឺតាំងពីមានភេរវកម្មនៅខែវិច្ឆិកាឆ្នាំ២០០៨ នៅទីក្រុងBombay រួចមក។
25/02/2010 09:01 ម៉ោងសកល
អគ្គមគ្គទេសន៍កូរ៉េខាងជើងKim Jong Il បានប្រារព្ធខួបគម្រប់៦៨ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។ គឺជាថ្ងៃបុណ្យមួយសោះកក្រោះ ពីព្រោះKim Jong Il កំពុងឈឺធ្ងន់ ជាហេតុបង្កឲ្យមានសង្គ្រាមដណ្តើមអំណាចគ្នា និងពីព្រោះប្រទេសកុម្មុយនិស្តដ៏ចាស់ដុះស្លែមួយនេះកំពុងប្រទះនឹងគ្រោះទុរភិក្ស។
17/02/2010 17:24 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
01/08/2009 11:42 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល