publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អៀរ៉ង់-នុយក្លេអ៊ែរ

បន្ថែម​ទណ្ឌកម្ម​លើ​អៀរ៉ង់៖ តើ​អាច​ធ្វើ​ទៅរួច​ដែរ​ឬ​ទេ?

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 16/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  16/02/2010 13:06 ម៉ោងសកល

អស់រយៈពេល​​ប៉ុន្មាន​សប្តាហ៍​មក​ហើយ ដែល​បណ្តា​ប្រទេស​លោកខាងលិច នាំ​គ្នា​និយាយ​អំពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អៀរ៉ង់ ក្រោយ​ពី​អៀរ៉ង់​បដិសេធ​មិន​ព្រម​ទទួល​យក​សំណើ​​កិច្ចព្រមព្រៀង​ ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក​បាន​បង្កើន​កិច្ចខិតខំប្រឹង​បន្ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​​សេចក្តី​សម្រេច​ដាក់ទណ្ឌកម្ម​នេះ​ ចេញ​រួច​ឆាប់ៗ។ ប៉ុន្តែ ចិន ដែល​មាន​សិទ្ធិ​វ៉េតូ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ទាមទារ​ឲ្យ​បន្ត​ចរចា​ជាមួយ​អៀរ៉ង់​តទៅទៀត។

សូមចុចខាងក្រោម ដើម្បី​ស្តាប់៖

បទវិភាគ​របស់ សេង ឌីណា

16/02/2010

លោកស្រី​គ្លីនតុន និង​ព្រះចៅ​អាប់ឌុឡា នៃ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត(រូបថត៖ Reuters)

លោកស្រី​គ្លីនតុន និង​ព្រះចៅ​អាប់ឌុឡា នៃ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត
(រូបថត៖ Reuters)

ប្រទេស​លោកខាងលិច តាមរយៈ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) បាន​ដាក់​សំណើ​កិច្ចព្រមព្រៀង​មួយ ទៅ​ឲ្យ​អៀរ៉ង់ ដើម្បី​បញ្ចប់​​វិបត្តិ​នុយក្លេអ៊ែរ។ យោងតាម​សំណើ​នេះ ប្រទេស​រុស្ស៊ី និង​បារាំង សុខចិត្ត​ទទួល​ចម្រើន​ធាតុ​ (បន្សុទ្ធ) ធាតុ​អ៊ុយរ៉ាញ៉ូម​​ឲ្យ​អៀរ៉ង់​យក​ទៅ​ប្រើ ក្នុង​វិស័យ​ស៊ីវិល។ ជាថ្នូរ​មកវិញ អៀរ៉ង់​ត្រូវ​តែ​បញ្ឈប់​រាល់​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ទាំងអស់។

អៀរ៉ង់​បាន​ច្រាន​ចោល​សំណើនេះ ហើយ​ព្រមទាំង​បាន​ប្រកាស​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន​ ១០​បន្ថែម​ទៀត នៅ​ឆ្នាំ​២០១១។

ប្រឈម​នឹង​ឥរិយាបថ​​គឃ្លើន​​បែបនេះ ប្រទេស​លោកខាង​លិច ក៏​បាន​សម្រេច​ថា​នឹង​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់​បន្ថែមទៀត។ គួរ​រំឭកថា កន្លង​មក ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់​ចំនួន ៣​លើក​រួចមក​ហើយ ក៏ប៉ុន្តែ ដូចជា គ្មាន​ប្រសិទ្ធិភាព​ទាល់តែសោះ។

ទណ្ឌកម្ម​លើក​ទី៤ នេះ គេ​ចង់​​សំពង​ចំ​ចំណុច​សំខាន់​របស់​អៀរ៉ង់ គឺ​ប្រេង។ គួរ​បញ្ជាក់ថា អៀរ៉ង់​ ថ្វីដ្បិត​តែ​ជា​ប្រទេស​​សម្បូរ​ប្រេងឆៅ ក៏ប៉ុន្តែ មិនមាន​សមត្ថភាព​ ក្នុង​ការ​ចម្រាញ់​ប្រេង ដើម្បី​ប្រើប្រាស់​គ្រប់គ្រាន់ នៅ​ក្នុង​ប្រទេស​នោះទេ។ ផលិតផល​ប្រេង ប្រមាណ​​ជា​ជិត​ពាក់​កណ្តាល បាន​មកពី​ការ​នាំចូល​ពីបរទេស។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិ និង​សម្ព័ន្ធមិត្ត​ចង់​ហាមឃាត់​ការនាំផលិតផល​ប្រេង​ ចូល​ទៅ​ក្នុង​ប្រទេស​អៀរ៉ង់។

ក៏ប៉ុន្តែ ក្រុមប្រឹក្សា​សន្តិសុខ​ទំនង​ជា​មិនអាច​អនុម័ត​ទណ្ឌកម្ម​នេះ​បានទេ ពីព្រោះថា ចិន ដែល​មាន​សិទ្ធិវ៉េតូ ជំទាស់​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ។

អៀរ៉ង់​​បាន​ប្រកាស​ថា​នឹង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ១០​កន្លែង​ទៀត នៅ​ឆ្នាំ​២០១១

អៀរ៉ង់​​បាន​ប្រកាស​ថា​នឹង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ១០​កន្លែង​ទៀត នៅ​ឆ្នាំ​២០១១

ការ​ដែល​ចិន​ជំទាស់​បែបនេះ ប្រហែល​ជា​មាន​មូលហេតុ​ពីរ៖

ទី១ ចិន​ចង់​ឆ្លៀត​យក​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់​នេះ បង្ហាញ​អាមេរិក​ថា ចិន​ក៏​ជា​អ្នក​កាន់​កូនសោរ នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​ធំៗ​ដែរ។ នៅ​ក្នុង​សំណុំរឿង ដូចជា អៀរ៉ង់​នេះ អាមេរិក​ត្រូវការ​ចិន​ជា​ចាំបាច់។ ​ដូច្នេះ បើ​អាមេរិក​​​ចង់​ឲ្យ​ចិន​​ជួយ​សម្រួល​ក្នុង​សំណុំរឿងនេះ អាមេរិក​ត្រូវ​តែ​​បន្ទន់​ជំហរ​របស់​ខ្លួន​ដែរ ក្នុង​សំណុំរឿង​ផ្សេង​ទៀត ដូចជា រឿង​ទីបេ រឿង​សិទ្ធិមនុស្ស ។ល។

ទី២ ចិន​មាន​​កិច្ចការ​រកស៊ី​​ច្រើន​ជាមួយ​អៀរ៉ង់។ អៀរ៉ង់ គឺ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដ៏ធំ​​របស់​ចិន។ ចិន​ក៏​មាន​​ទុនវិនិយោគ​ច្រើន នៅ​អៀរ៉ង់​ដែរ។ ប្រសិន​បើ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់ ចិន​នឹង​ត្រូវ​បាត់បង់​ចំណូល​យ៉ាង​ច្រើន​ពី​វិនិយោគ​ទុន​នៅអៀរ៉ង់ ហើយ​អៀរ៉ង់​ក៏​នឹង​ឈប់​លក់​ប្រេង​ទៅ​ឲ្យ​ចិន​ដែរ។

លោកស្រី​គ្លីនតុន រដ្ឋមន្រ្តីការបរទេស​អាមេរិក ដែល​ពេលនេះ កំពុង​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បាន​ស្នើ​សុំ​ឲ្យ​អារ៉ាប៊ី សាអ៊ូឌីត​ ជួយ​និយាយ​ជាមួយ​ចិន ធានា​ផ្គត់ផ្គង់​ប្រេង​ឲ្យ​ចិន ប្រសិន​បើ​អៀរ៉ង់​​ឈប់​លក់​ប្រេង​ឲ្យ។ ធ្វើ​បែបនេះ ដើម្បី​ឲ្យ​ចិន​ឈប់​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់។ ក៏ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ី សាអ៊ូឌីត បាន​ថ្លែង​ថា ចិន​ គឺ​ជា​ប្រទេស​ ដែល​មាន​ការទទួលខុសត្រូវ មិនចាំបាច់​​អារ៉ាប៊ី សាអ៊ូឌីត ទៅ​ផ្តល់​យោបល់​ថា ត្រូវ​យ៉ាងម៉េច នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់​​នោះទេ។

ប្រសិន​បើ​មិនមាន​ចិន​គាំទ្រ​ទេ ការ​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់​នឹង​មិន​អាច​ធ្វើ​ទៅបាន​ទេ លើកលើង​តែ​ធ្វើ​ក្រៅ​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ ក៏ប៉ុន្តែ បើ​ធ្វើ​ក្រៅ​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​សន្តិសុខ ហើយ​គ្មាន​ការចូលរួម​ពីចិន ទណ្ឌកម្ម​នេះ​​ក៏​នឹង​មិន​មាន​ប្រសិទ្ធិភាព​​ដែរ ពីព្រោះ ​ចិន​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​​ច្រើន​ ជាមួយ​អៀរ៉ង់​៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ទាក់ទងនឹង​ប្រធានបទនេះ

អៀរ៉ង់​-​នុយក្លេអ៊ែរ

(រូបថត : Reuters)

ក្រុង​តេអេរ៉ង់​ផ្តើម​យុទ្ធការ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម

09/02/2010 12:00 ម៉ោងសកល

អៀរ៉ង់-នុយក្លេអ៊ែរ

លោក​ប្រធានាធិបតី​អៀរ៉ង់ Ahmadinejad(រូបថត : Reuters)

Ahmadinejad​ផ្គើន​ជា​ថ្មី​ម្តង​ទៀត​សហគមន៍​អន្តរជាតិ​

08/02/2010 15:43 ម៉ោងសកល

អៀរ៉ង់-នុយក្លេអ៊ែរ

លោក Manouchehr Mottaki រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អៀរ៉ង់(រូបថត៖ Reuters)

អៀរ៉ង់​ដាក់ឱសានុវាទ​មួយខែ​ឲ្យ​ប្រទេស​មហាអំណាច​ទទួលយក​សំណើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

16/01/2010 08:42 ម៉ោងសកល

អៀរ៉ង់-នុយក្លេអ៊ែរ

វិបត្តិ​នុយក្លេអ៊ែរ​អៀរ៉ង់​កំពុង​វិល​ត្រឡប់​ទៅ​រក​ភាព​ទ័លច្រក​ម្តងទៀត(រូបថត៖ AFP)

លោកខាងលិច​បដិសេធ​សំណើ​អៀរ៉ង់​សុំ​កែប្រែ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

28/11/2009 08:28 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល