publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

វិស័យកាត់ដេរ

រោងចក្រ ១០៦​បិទ​ទ្វារ​នៅ​ឆ្នាំ​២០០៩

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  17/02/2010 12:27 ម៉ោងសកល

ក្រសួង​ការងារ​បាន​បង្ហាញ​តួលេខ​ចុងក្រោយ​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង យ៉ាង​ហោច​ណាស់ ១០៦​បាន​បិទ​ទ្វារ កាល​ពី​ឆ្នាំ ២០០៩ ដែល​នាំ​ឲ្យ​កម្មករ​ប្រមាណ ៤៥.៥០០​នាក់ ត្រូវ​បាត់បង់​ការងារ។ ការបិទ​រោងចក្រ នៅ​ឆ្នាំ​កន្លង​មក ភាគច្រើន​ដោយសារ​តែ​ការថយ​ចុះ​ក្នុង​ការនាំចេញ។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បីស្តាប់៖

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

17/02/2010

កម្មករ​កាត់ដេរ​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ភាពអត់ការងារ​ធ្វើ​នៅ​ពេល​រោងចក្រ​បិទ​ទ្វារ(រូបថត៖​សុវណ្ណារ៉ា)

កម្មករ​កាត់ដេរ​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ភាពអត់ការងារ​ធ្វើ​នៅ​ពេល​រោងចក្រ​បិទ​ទ្វារ
(រូបថត៖​សុវណ្ណារ៉ា)

រោងចក្រ​បិទ​ទ្វារ និង​ការបាត់បង់​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ នៅ​ឆ្នាំ​២០០៩ កន្លង​មក ត្រូវ​បាន​គេ​បន្ទោស​លើ​វិបត្តិ​សេដ្ឋកិច្ច។ វិបត្តិ​សេដ្ឋកិច្ច​បាន​នាំ​ដល់​ការធ្លាក់​ចុះ នៃ​ការនាំចេញ​សម្លៀក​បំពាក់​កាត់ដេរ​កម្ពុជា។

រដ្ឋ​លេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក​អ៊ុំ មាន បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​មាន​ការបិទ​ទ្វារ​រោងចក្រ​ចំនួន ១០៦ នៅ​ឆ្នាំ​កន្លង​ទៅ ក៏​មាន​រោងចក្រ​ចំនួន ៦៦​បាន​ផ្អាក​ប្រតិបត្តិការ​ដែល​ធ្វើ​ឲ្យ​កម្មករ​កាត់ដេរ ៣៨.១២៤​នាក់​ត្រូវ​បាន​ព្យួរ​ការងារ ជា​បណ្តោះ​អាសន្ន។ ក៏​ប៉ុន្តែ ក្នុង​ពេល​ដំណាល​គ្នា​នោះ ក៏​មាន​រោងចក្រ​ចំនួន ៤៨​បាន​បើក​ថ្មី និង​ស្រូប​យក​កម្មករ​ប្រមាណ ១៦.៨៨៦​នាក់​ឲ្យ​ចូល​ធ្វើការ​ឡើង​វិញ។

កម្មការនី​កាត់ដេរ​កំពុង​ប្រឈម​មុខ​នឹង​ភាពអត់ការងារ​ធ្វើ​នៅ​ពេល​រោងចក្រ​បិទ​ទ្វារ(រូបថត៖reuters)

កម្មការនី​កាត់ដេរ​កំពុង​ប្រឈម​មុខ​នឹង​ភាពអត់ការងារ​ធ្វើ​នៅ​ពេល​រោងចក្រ​បិទ​ទ្វារ
(រូបថត៖reuters)

វិស័យ​កាត់ដេរ​បាន​នាំ​នូវ​ចំណូល​ដ៏​សំខាន់ ក្នុង​ការទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ បន្ទាប់​ពី​វិស័យ​ទេសចរណ៍ វិនិយោគ និង​សំណង់។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​២០០៩​កន្លង​មក ការនាំចេញ​សម្លៀក​បំពាក់​បំពាក់​កាត់ដេរ និង​ផលិត​ស្បែកជើង​របស់​កម្ពុជា​មាន​តម្លៃ​ត្រឹមតែ ២.៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ គឺ​ទាប​ជាង​ឆ្នាំ ២០០៨​ដែល​មាន​តម្លៃ ២.៩​លាន​ដុល្លារ​អាមេរិក។ ផលិតផល​វាយនភណ្ឌ​កាត់ដេរ និង​ស្បែកជើង​របស់​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​នាំ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។

គិត​ដល់​ដាច់​ឆ្នាំ ២០០៩ មាន​រោងចក្រ​កាត់ដេរ​ចំនួន ៤៦៨ នៅ​ដំណើរការ ជាមួយ​នឹង​កម្មករ​កាត់ដេរ​ប្រមាណ ៣៣០.០០០ នាក់។

ក្នុង​ពេល​ធ្លាក់ចុះ​នៃ​វិស័យ​កាត់ដេរ​ដែល​នាំ​ដល់​កម្មករ​អត់​ការងារ​ធ្វើ​នេះ ក្រសួង​ការងារ​ក៏​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​កសិកម្ម​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ជាង ៤​ម៉ឺន​នាក់ កាល​ពី​ឆ្នាំ ២០០៩។ ការបណ្តុះ​បណ្តាល​ជំនាញ​ដល់​កម្មករ​បាត់បង់​ការងារ​នេះ ដើម្បី​កុំ​ឲ្យ​កម្មករ​កាត់ដេរ​ដែល​ភាគច្រើន​ជា​ស្ត្រី ងាក​ទៅ​រក​ការងារ​ក្នុង​ឧស្សាហកម្ម​កំសាន្ត នៅ​តាម​ភោជនីយដ្ឋាន ក្លឹប​រាត្រី និង​ខ៉ារ៉ាអូខេ​ដែល​អាច​ឈាន​ដល់​ការបម្រើ​ផ្លូវភេទ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល