ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 17/02/2010 17:24 ម៉ោងសកល
អគ្គមគ្គទេសន៍កូរ៉េខាងជើងKim Jong Il បានប្រារព្ធខួបគម្រប់៦៨ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។ គឺជាថ្ងៃបុណ្យមួយសោះកក្រោះ ពីព្រោះKim Jong Il កំពុងឈឺធ្ងន់ ជាហេតុបង្កឲ្យមានសង្គ្រាមដណ្តើមអំណាចគ្នា និងពីព្រោះប្រទេសកុម្មុយនិស្តដ៏ចាស់ដុះស្លែមួយនេះកំពុងប្រទះនឹងគ្រោះទុរភិក្ស។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖
ប្រជាជនកូរ៉េខាងជើងនាំគ្នារាំអបអរពិធីបុណ្យកំណើតរបស់មេដឹកនាំរបស់ខ្លួន គឺលោកគីម ជុងអ៊ីល
(រូបថត៖reuters)
ថ្ងៃអង្គារម្សិលមិញ ប្រជាជាតិកូរ៉េខាងជើងបានប្រារព្ធថ្ងៃខួបកំណើតរបស់អគ្គមគ្គទេសក៍របស់ខ្លួន ក្នុងបរិយាកាសសោះកក្រោះមិនសូវជាអធិកអធមខ្លាំងដូចឆ្នាំមុនៗទេ។ អាជ្ញាធរបានត្រឹមចែកស្ករគ្រាប់ និងនំនែកបន្តិចបន្តួចឲ្យសិស្សានុសិស្ស។ ក្រៅពីនេះ ព័ត៌មានដែលបានលេចឮមកដល់បរទេសគ្រាន់តែបញ្ជាក់ថា បុរសខ្លាំងទីពីរនៃរបបកុម្មុយនិស្តPyongyang គឺលោកKim Yong-nam បានដឹកនាំអង្គប្រជុំថ្នាក់ជាតិមួយ ដើម្បីថ្លែងសុន្ទរកថាអបអរសាទរថ្ងៃខួបកំណើតគម្រប់ ៦៨ឆ្នាំរបស់អគ្គមគ្គទេសក៍Kim Jong Il។
បរិយាកាសសោះកក្រោះនៃថ្ងៃបុណ្យនេះ មិនមែនចៃដន្យទេ។ ប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពស្បៀងអាហាររបស់ប្រជាជនកូរ៉េខាងជើងបានធ្លាក់ដុនដាបខ្លាំងមែនទែន។ នេះបើយោងទៅតាមរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអះអាង កាលពីម្សិលមិញថា ប្រទេសកុម្មុយនិស្តរបស់Kim Jong Il ខ្វះអង្ក១៨០០០០០តោន នៅក្នុងអំឡុងឆ្នាំ២០០៩កន្លងទៅថ្មីៗនេះ និងថាស្ថានភាពនឹងរឹងរឹតតែពិបាក នៅក្នុងឆ្នាំ២០១០នេះ។
មូលហេតុ គឺមកអំពីលោកប្រធានាធិបតីកូរ៉េខាងត្បូងLee Myun-bakបានកាត់បន្ថយជំនួយជីគីមីនិងធញ្ញជាតិមួយចំនួនធំ។ រីឯប្រទេសចិនក៏ដូចគ្នាអ៊ីចឹងដែរ បានកាត់បន្ថយមិនតិចទេជំនួយអង្ក ពោតនិងសណ្តែក។ ទីក្រុងPékin បានបន្ថយជំនួយពីព្រោះ របបកុម្មុយនិស្តPyongyang នៅតែមិនព្រមវិលមកអង្គុយនៅតុចរចាប្រាំមួយភាគីវិញ ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ។
ទន្ទឹមជាមួយគ្នានេះ ថ្នាក់ដឹកនាំកូរ៉េខាងជើងរកប្រាក់ចំណូលពីការលក់អាវុធមិនបានក្រាស់ក្រែល ដោយហេតុតែទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ទណ្ឌកម្មដែលតម្រូវជាអាទិ៍ ឲ្យគ្រប់ប្រទេសក្នុងលោក កាក់ស្ទាក់នាវា ឬយន្តហោះណាដែលគេសង្ស័យថា ដឹកទំនិញ ឬគ្រឿងសម្ភារៈខុសច្បាប់ ចេញពី ឬចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ គឺនៅក្នុងបរិបទនៃស្ថានភាពស្បៀងអាហារដុនដាបខ្លាំងនេះហើយដែលKim Jong Il បានទទួលស្គាល់កន្លងទៅថ្មីៗនេះថា ប្រជារាស្ត្ររបស់លោកគ្មានបាយហូបគ្រប់គ្រាន់ទេ។
ដោយឡែក លោកអគ្គមគ្គទេសក៍Kim Jong Ilកំពុងតែមានជម្ងឺធ្ងន់ធ្ងរ។ នេះបើយោងទៅតាមក្រុមអ្នកសង្កេតការណ៍ និងបើយោងទៅតាមក្រសួងស៊ើបការណ៍សម្ងាត់អាមេរិកាំង និងកូរ៉េខាងត្បូង។ ប្រភពដដែលទាំងនេះ បានរហូតដល់ទៅនិយាយអះអាងថា គឺមកអំពីKim Jong Il មានជម្ងឺប្រចាំកាយ អ៊ីចឹងហើយ បានជាលោកបន្តបង្កការរករឿងកាន់តែខ្លាំង តាមរយៈការសាកល្បងអាវុធនុយក្លេអ៊ែរ ការបាញ់សាកល្បងកាំជ្រួចមីស៊ីល និងការធ្វើសមយុទ្ធ នៅព្រំដែនទឹករវាងកូរ៉េទាំងពីរ ម្តុំសមុទ្រលឿង។
តាមពិតទៅ មានមូលហេតុពីរ ដែលជម្រុញឲ្យអគ្គមគ្គទេសក៍កូរ៉េខាងជើងប្រកាន់ជំហររឹងរូស និងកោងកាចខ្លាំង ក្នុងខណៈនេះ។ មូលហេតុពីរយ៉ាងដែលជាប់ពាក់ព័ន្ធគ្នាយ៉ាងស្អិតល្មួត។
មូលហេតុទីមួយ គឺមហិច្ឆតាដើមដែលKim Jong-Il មិនដែលបោះបង់ចោលឡើយ នោះគឺ ការធ្វើឲ្យកូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរ ដើម្បីកុំឲ្យសត្រូវបរទេស ពិសេសអាមេរិកមករំលំរបបកុម្មុយនិស្ត នៅPyongyang បាន។ នៅក្នុងន័យនេះ Kim Jong-Il គ្មានជម្រើសអ្វីផ្សេងក្រៅពីបន្តសាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលដែលអាចពាំក្បាលនុយក្លេអ៊ែរបាន។
ឯមូលហេតុទីពីរ គឺមកពី Kim Jong-Il ដែលមានជំងឺប្រចាំកាយត្រូវផ្តើមរៀបចំការស្នងតំណែងពីឥឡូវទៅឲ្យហើយ។ គេនាំគ្នានិយាយថា Kim Jong-Il បានជ្រើសរើសរួចហើយ ជ្រើសរើសកូនប្រុសទីបីរបស់លោក គឺ Kim Jong-Un ឲ្យឡើងដឹកនាំប្រទេសកូរ៉េខាងជើង ក្រោយមរណភាពរបស់លោក។ ការតែងតាំងKim Jong-Un តែមាត់អ៊ីចឹងមិនទាន់គ្រប់គ្រាន់ទេ ចាំបាច់ត្រូវតែបង្កើតបរិយាកាសនយោបាយ សេដ្ឋកិច្ច និងយោធាមួយ ដែលជួយសម្រួលឲ្យការស្នងតំណែងពីឱពុកមកកូននេះប្រព្រឹត្តទៅកើត។ ហើយបើតាមក្រុមអ្នកសង្កេតការណ៍ ការបង្កដោយចេតនា ឲ្យមានភាពតានតឹងបែបនេះឡើងរវាងកូរ៉េខាងជើង និងពិភពលោក ជាឱកាសមួយសម្រាប់ឲ្យKim Jong-Il បង្កើន និងពង្រឹងអំណាចរបស់ខ្លួន នៅក្នុងជួរកងទ័ព ដើម្បីនៅទីបំផុតអនុញ្ញាតឲ្យកូនប្រុសបណ្តូលចិត្ត Kim Jong-Un ទទួលអំណាចពីលោក៕
ព្រឹត្តិការណ៍អាស៊ី
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាលនេះដែរ។
21/04/2010 12:52 ម៉ោងសកល
ជាងមួយខែកន្លងមកហើយ ដែលពួកអាវក្រហមធ្វើបាតុកម្មនៅទីក្រុងបាងកក។ អ្វីដែលមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ប្រជាជាតិថៃ គឺនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាលអាភីស៊ីតនេះ មានឆន្ទៈដ៏មោះមត់របស់ប្រជាជនក្រីក្រ ក្នុងការផ្តួលរំលំរចនាសម្ព័ន្ធសង្គមបច្ចុប្បន្នរបស់រាជាណាចក្រថៃ។
14/04/2010 14:24 ម៉ោងសកល
07/04/2010 13:17 ម៉ោងសកល
មុនការដកទ័ពនៃប្រទេសបស្ចិមលោកចេញពីប្រទេសអាហ្វហ្កានិស្តង់នៅពេលខាងមុខនេះ ក្រុមបក្សសម្ពន្ធក្នុងតំបន់បានចាប់រៀបចំប្រុងប្រៀបរៀងៗខ្លួន។ ប្រទេសប៉ាគីស្តង់ចង់ឆ្លៀតបញ្ចេញអានុភាពនិងក្តោបកាន់កាប់តំបន់។ ប៉ុន្តែប្រទេសឥណ្ឌាក៏មានមហិច្ឆតាដូចគ្នាអ៊ីចឹងដែរ។
31/03/2010 09:36 ម៉ោងសកល
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការ បិទវែបសៃត៍របស់ខ្លួននៅចិន។ តើហេតុអ្វីបានជា Google ដកខ្លួនចេញពីទីផ្សារអ៊ីនធ័រណែតដ៏សម្បើមមួយនេះ? តើអ្នកណាជាអ្នកខាត ហើយអ្នកណាជាអ្នកចំណេញ ពីការដកខ្លួនរបស់ Google នេះ?
15/04/2010 10:54 ម៉ោងសកល
ខណៈដែលតុលាការរាជធានីភ្នំពេញកំពុងចាត់ការយ៉ាងក្តៅគគុកចំពោះសំណុំរឿងទី២ដែលរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីទាក់ទងនឹងការក្លែងបន្លំឯកសារព្រំដែន មានការគូសវាសសេណារីយ៉ូមួយចំនួនទាក់ទងនឹងអនាគតប្រជាធិបតេយ្យ នៅកម្ពុជា។ តើអវត្តមានជា យថាហេតុរបស់លោកសម រង្ស៊ីពីក្នុងប្រទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនឹងជះឥទិ្ធពលអ្វីខ្លះដល់ប្រជាធិបតេយ្យនៅកម្ពុជា?
17/03/2010 08:58 ម៉ោងសកល
10/03/2010 13:06 ម៉ោងសកល
នៅទីក្រុងបាងកកប្រទេសថៃ Jean-François TAIN បានជួបអ្នកបើកTaxi ម្នាក់ដែលដូចអ្នកបើកTaxi ចំនួន៦០%ដទៃផ្សេងទៀតដែរ សុទ្ធសឹងជាពួកអាវក្រហម អ្នកគាំទ្រ លោកអតីតនាយករដ្ឋមន្ត្រីThaksin។ ពួកអាវក្រហម បាននិងកំពុងបន្តកេណ្ឌគ្នា ធ្វើយ៉ាងណាដើម្បីឲ្យបាតុកម្មប្រឆាំងរដ្ឋាភិបាលAbhisit នៅថ្ងៃទី ១៤ ឬទី១៥មិនាខាងមុខមានកម្លាំងខ្លាំងជាងពេលមុនៗ។
10/03/2010 08:06 ម៉ោងសកល
នៅថ្ងៃនេះ ឥណ្ឌា និងប៉ាគីស្តង់នឹងជួបចរចាគ្នាឡើងវិញ នៅទីក្រុងNew Delhi។ គោលដៅសំខាន់ គឺផ្តល់សន្ទុះដល់អភិក្រមនៃការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ក្រោយពីកិច្ចសន្ទនាត្រូវបានផ្អាកចោលអស់ជាងមួយឆ្នាំ ពោលគឺតាំងពីមានភេរវកម្មនៅខែវិច្ឆិកាឆ្នាំ២០០៨ នៅទីក្រុងBombay រួចមក។
25/02/2010 09:01 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
09/02/2010 11:58 ម៉ោងសកល
24/01/2010 12:35 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល