publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ឥណ្ឌា​-​ប៉ាគីស្តង់

ឥណ្ឌា និង​ប៉ាគីស្តង់​វិល​ត្រឡប់​មក​តុ​ចរចា​វិញ

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 24/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  25/02/2010 09:19 ម៉ោងសកល

នៅថ្ងៃ​​នេះ ឥណ្ឌា និង​ប៉ាគីស្តង់​នឹង​ជួប​ចរចា​គ្នា​ឡើង​វិញ នៅ​ទីក្រុង​New Delhi។ គោលដៅ​សំខាន់ គឺ​ផ្តល់​សន្ទុះ​ដល់​អភិក្រម​នៃ​ការ​ស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ក្រោយពី​កិច្ចសន្ទនា​ត្រូវ​បាន​ផ្អាក​ចោល​អស់​ជាង​មួយ​ឆ្នាំ ពោល​គឺ​តាំងពី​មាន​ភេរវកម្ម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ នៅ​ទីក្រុង​Bombay រួច​មក។

សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

បទ​វិភាគ​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់

24/02/2010

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ (រូបឆ្វេង) និង​សមភាគី​​ប៉ាគីស្តង់ ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ២០១០(រូបថត : Reuters)

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ (រូបឆ្វេង) និង​សមភាគី​​ប៉ាគីស្តង់ ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ២០១០
(រូបថត : Reuters)

ឥណ្ឌា និង​ ប៉ាគីស្តង់ ដែល​តាំង​ពី​ឆ្នាំ​១៩៤៧​មក បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​ចំនួន​បី​លើក​រួច​មក ហើយ​បាន​ផ្តើម​អភិក្រម​នៃ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​គ្នា នៅ​ឆ្នាំ​២០០៤។ ដោយសារ​តែ​កិច្ចចរចា​នេះ ភាព​តានតឹង​រវាង​មហា​អំណាច​បរមាណូ​ទាំងពីរ ដែល​ដណ្តើម​ទឹកដី​គ្នា​នៅ​Cachemire បាន​ធូរ​ស្រាល​មិន​តិច​ទេ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក៏ប៉ុន្តែ ស្រាប់តែ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ ក្រោយពី​មាន​ភេរវកម្ម​នៅ​ទីក្រុង​Bombay ប្រទេស​ឥណ្ឌា​ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​១៦៦​នាក់ ថ្នាក់​ដឹកនាំ​ឥណ្ឌា​បាន​សម្រេច​ផ្អាក កិច្ចចរចា​សន្តិភាព​ជាមួយ​ប៉ាគីស្តង់។ មូលហេតុ គឺ​មក​អំពី​ឥណ្ឌា​មាន​ជំនឿ​ក្នុង​ចិត្ត​ច្បាស់​ថា​ អំពើ​សាហាវ​យង់ឃ្នង​នេះ​ជា​ស្នាដៃ​របស់ Inter Service Intelligence ពោល​គឺ​ទីភ្នាក់ងារ​ចារកិច្ច​របស់​ប្រទេស​ប៉ាគីស្តង់។ ទីក្រុង​New Delhi បាន​ទាមទារ​ឲ្យ​ទីក្រុង​Islamabad តាម​កំចាត់​ពួក​អ៊ីស្លាម​ជ្រុល​និយម​នៅ​Cachemire និង​បាន​ទាមទារ​ឲ្យ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្តង់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ពួក​ក្រុម​ភេរវជន​ដែល​ចេះ​តែ​ចូល​មក​បង្ក​ភេរវកម្ម​ នៅ​ខាង​Cachemire​ឥណ្ឌា និង​នៅក្នុង​ទឹកដី​ឥណ្ឌា។ បើ​ពុំ​នោះ​សោត​ទេ នឹង​មិន​អាច​មាន​ឡើង​វិញ​ទេ​កិច្ចចរចា​រវាង​ប្រទេស​ទាំងពីរ។

នៅទីបំផុត ក្រោយពី​ខាន​ទាក់ទង​គ្នា​អស់​ជិត​ពីរ​ឆ្នាំ នា​ថ្ងៃ​នេះ​ គណៈប្រតិភូ​នៃ​ប្រទេស​បងប្អូន​គូ​សត្រូវ​ទាំងពីរ​ នឹង​ជួប​ចរចា​គ្នា​ជា​ថ្មី​ និង​ជា​ផ្លូវការ នៅ​ទីក្រុង​New Delhi។

ទាហាន​ប៉ាគីស្តង់ និង​ឥណ្ឌា ដើរ​ល្បាត​នៅ​តាម​ព្រំ​ប្រទល់​ខណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ(រូបថត : Reuters)

ទាហាន​ប៉ាគីស្តង់ និង​ឥណ្ឌា ដើរ​ល្បាត​នៅ​តាម​ព្រំ​ប្រទល់​ខណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ
(រូបថត : Reuters)

ហេតុអ្វី​បាន​ជា​ឥណ្ឌា​យល់​ព្រម​ត្រឡប់​មក​អង្គុយ​នៅ​តុ​ចរចា​វិញ ?

ជាផ្លូវការ​ទីក្រុង​New Delhi អះអាង​ថា គេ​សុខ​ចិត្ត​ត្រឡប់​មក​ចរចា​វិញ ដោយសារ​តែ​ប្រទេស​ប៉ាគីស្តង់​បាន​ខ្នះខ្នែង​តាម​កំចាត់​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​ នៅ​ក្នុង​ទូទាំង​ប្រទេស​ខ្លួន ជា​ពិសេស​នៅ​Cachemire។

ក៏ប៉ុន្តែ តាម​ពិត​គឺ​សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋ​អាមេរិក​ទេ​តើ ដែល​បាន​បង្ខំ​ថ្នាក់​ដឹកនាំ​ឥណ្ឌា​ឲ្យ​ត្រឡប់​ទៅ​ចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ប៉ាគីស្តង់​វិញ។ សហរដ្ឋ​អាមេរិក​ដែល​កំពុង​បន្ត​សង្គ្រាម​នៅ​អាហ្វហ្កានីស្តង់​ និង​ដែល​ពឹងពាក់​ប្រទេស​ប៉ាគីស្តង់​ខ្លាំង​នៅ​ក្នុង​សង្គ្រាម​នេះ មិន​ចង់​ឃើញ​ឥណ្ឌា និង​ប៉ាគីស្តង់​ឈ្លោះ​ប្រកែក​គ្នា​ទេ មិន​អាច​អនុញ្ញាត​ឲ្យ​សង្គ្រាម​ថ្មី​មួយ​ផ្ទុះ​ឡើង​រវាង​ឥណ្ឌា និង ប៉ាគីស្តង់​បាន​ឡើយ។ ពីព្រោះ ភាព​តានតឹង​ជា​អចិន្រៃ្តយ៍​រវាង​ប្រទេស​បងប្អូន​គូ​សត្រូវ​ទាំងពីរ កាត់​បន្ថយ​ជា​ស្វ័យប្រវត្តិ​សមត្ថភាព​របស់​ប៉ាគីស្តង់ ក្នុង​ការ​ជួយ​សហរដ្ឋ​អាមេរិក ដើម្បី​កំចាត់​ពួក​Al-Qaïda និង​ពួក​Talibans នៅ​អាហ្វហ្វានីស្តង់។

យ៉ាងណាមិញ ប៉ាគីស្តង់​ដែល​ក្នុង​ពេល​បច្ចុប្បន្ន​ជា​ប្រទេស​មួយ​ប្រកប​ទៅ​ដោយ​អស្ថិរភាព មិន​អាច​បណ្តោយ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ល្អក់​កករ​ និង​តានតឹង​ខ្លាំង​អ៊ីចឹង​តទៅ​ទៀត​បាន​ទេ​ ជាពិសេស នៅ​ក្នុង​បរិបទ​មួយ ដែល​ក្រុម​នាយ​ទាហាន​ឥណ្ឌា​កំពុង​តុបតែង​ឡើង​នូវ​យុទ្ធសាស្រ្ត​យោធា​មួយ​ថ្មី។ គួររំឭក​ថា កាលពី​ដើម​ខែ​មករា​កន្លង​ទៅ​នេះ ព័ត៌មាន​បាន​លេច​ឮ​ឲ្យ​ដឹង​ថា នាយ​សេនាធិការដ្ឋាន​នៃ​ប្រទេស​ឥណ្ឌា​ត្រៀម​បង្កើន​សមត្ថភាព​យោធា​ ដើម្បី​ធ្វើ​សង្គ្រាម​ជា​យថាហេតុ​ជាមួយ​ប្រទេស​ប៉ាគីស្តង់។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្តើម​ចរចា​រវាង​គ្នា​ឡើង​វិញ​នៅ​ថ្ងៃ​​នេះ មិន​មែន​បាន​ន័យ​ថា សន្តិភាព​នឹង​កើត​ឡើង ឬ​ភាព​តានតឹង​នឹង​ធូរ​ស្រាល រវាង​ឥណ្ឌា និង​ប៉ាគីស្តង់​ឡើយ។ ពីព្រោះ ប្រទេស​ទាំងពីរ​មាន​ល័ក្ខខ័ណ្ឌ​ខុសគ្នា។ ទីក្រុង​New Delhi ចង់​ឲ្យ​កិច្ចចរចា​ផ្តោត ជា​បឋម​ទៅ​លើ​បញ្ហា​ភេរវកម្ម ទៅ​លើ​វិធានការ​ ឬ​សហប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម។ រីឯ​ទីក្រុង​Islamabad វិញ​ ចង់​ឲ្យ​កិច្ចចរចា​ផ្តោត​ភ្លាមៗ​ទៅ​លើ​អភិក្រម​នៃ​ការ​ស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ៕

ព្រឹត្តិការណ៍អាស៊ី

ចិន-អាស៊ី​កណ្តាល

ប្រធានាធិបតី​ចិនHu Jintao (ឆ្វេង) និង​បណ្តា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុងតំបន់​អាស៊ី​កណ្តាល​ (រូបថត៖reuters)

អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ

តាំង​ពី​របប​របស់​Bakiev បាន​ដួល​រលំ​នៅ​Kirghiszistan មក ក្រុម​អ្នក​សង្កេតការណ៍​បន្ត​ចង្អុល​ឲ្យ​ឃើញ​ថា អាមេរិក​និង​រុស្ស៊ី​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​Kirghiszistan ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​កណ្តាល​ជា​ទូទៅ។ ពួក​គេ​ភ្លេច​ថា ប្រទេស​ចិន​ក៏​សម្លឹង​ឃើញ​ប្រយោជន៍​ដ៏​សែន​សំខាន់​នៃ​តំបន់​អាស៊ី​កណ្តាល​នេះ​ដែរ។

21/04/2010 12:52 ម៉ោងសកល

ថៃ

ក្រុម​បាតុករអាវក្រហមថៃ​ ដង្ហែរ​ក្តា​មឈូស​សព​សហការី​​របស់គេ​(រូបថត ៖ Vivek Prakash/Reuters )

ហេតុអ្វី​បាន​ជា​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ?​

ជាង​មួយ​ខែ​កន្លង​មក​ហើយ ដែល​ពួក​អាវ​ក្រហម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក។ អ្វី​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ថៃ គឺ​នៅ​ពី​ក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អាភីស៊ីត​នេះ មាន​ឆន្ទៈ​ដ៏​មោះមត់​របស់​ប្រជាជន​ក្រីក្រ ក្នុង​ការ​ផ្តួល​រំលំ​រចនាសម្ព័ន្ធ​សង្គម​បច្ចុប្បន្ន​របស់​រាជាណាចក្រ​ថៃ។

14/04/2010 14:24 ម៉ោងសកល

អាស៊ាន

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ មេសា ២០១០នៅ​ទីក្រុង​ហាណូយ​(រូបថត៖reuters)

អាស៊ាន​ពិបាក​នឹង​ដើរ​ដល់​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ទាំង​ស្រុង

មហិច្ឆតា​ក្នុង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥ នេះ​ហើយ​គឺ ជា​ប្រធាន​រឿង​មួយ​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​អាស៊ី​អាគ្នេយ៍ នឹង​លើក​យក​មក​ជជែក​គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក និង​ថ្ងៃ​សុក្រ​ខាន​ស្អែក នា​ឱកាស​ជំនួប​កំពូល​អាស៊ាន នៅ​ទីក្រុង​Hanoi ប្រទេស​វៀតណាម។

07/04/2010 13:17 ម៉ោងសកល

ឥណ្ឌា-ប៉ាគីស្តង់

លោក​នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា,​ Manmohan Singh​​ (ខាងឆ្វេង),​និង លោក​នាយក​រដ្ឋមន្ត្រី​​​​ប៉ាគីស្តង់,​ Yousouf Raza Gilani​ (ខាងស្ដាំ)​.(រូបថត : Reuters)

ទំនាក់ទំនងឥណ្ឌា-ប៉ាគីស្តង់

មុន​ការដក​ទ័ព​នៃ​ប្រទេស​បស្ចិមលោក​ចេញ​ពី​ប្រទេស​អាហ្វហ្កានិស្តង់​នៅ​ពេល​ខាងមុខនេះ​ ក្រុម​បក្ស​សម្ពន្ធ​ក្នុង​តំបន់​បានចាប់​រៀបចំ​ប្រុង​ប្រៀប​រៀងៗ​ខ្លួន។​ ប្រទេស​ប៉ាគីស្តង់​ចង់​ឆ្លៀត​បញ្ចេញ​អានុភាព​និង​ក្តោប​កាន់កាប់​តំបន់។​ ប៉ុន្តែ​ប្រទេស​ឥណ្ឌា​ក៏​មាន​មហិច្ឆតា​ដូចគ្នា​អ៊ីចឹងដែរ។

31/03/2010 09:36 ម៉ោងសកល

ចិន-អ៊ីនធ័រណែត

ទីស្នាក់​ការ​​ក្រុមហ៊ុន​​ Google​​ នៅ​​ក្នុង​​ប្រទេស​​ចិន​(រូបថត ៖ Reuters)

Google ដកខ្លួនចេញ​ពី​ចិន៖ តើ​អ្នកណា​ខាត អ្នកណា​ចំណេញ?

កាល​ពី​ថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បាន​ប្រកាស​ជា​ផ្លូវការ ​បិទ​​វែបសៃត៍​របស់ខ្លួន​នៅចិន។ តើ​ហេតុអ្វី​បាន​ជា​ Google ដកខ្លួន​ចេញ​ពី​ទីផ្សារ​អ៊ីនធ័រណែត​ដ៏សម្បើម​មួយនេះ? តើ​​អ្នកណា​ជាអ្នកខាត ហើយ​អ្នកណា​ជាអ្នកចំណេញ ពី​ការ​ដកខ្លួន​របស់​ Google នេះ?

15/04/2010 10:54 ម៉ោងសកល

ព្រឹត្តិការណ៍​អាស៊ី

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង(រូបថត៖​រក្សាសិទ្ធិ)

ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​លោក​សម រង្ស៊ី

ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ចាត់ការ​យ៉ាង​ក្តៅគគុក​ចំពោះ​សំណុំ​រឿង​ទី២​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​សម រង្ស៊ី​ទាក់ទង​នឹង​ការក្លែងបន្លំ​ឯកសារ​ព្រំដែន មាន​ការគូសវាស​សេណារីយ៉ូ​មួយ​ចំនួន​ទាក់ទង​នឹង​អនាគត​ប្រជាធិបតេយ្យ នៅ​កម្ពុជា។ តើ​អវត្តមាន​ជា យថាហេតុ​របស់​លោក​សម រង្ស៊ី​ពី​ក្នុង​ប្រទេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នឹង​ជះ​ឥទិ្ធពល​អ្វី​ខ្លះ​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

17/03/2010 08:58 ម៉ោងសកល

ជប៉ុន-សហរដ្ឋអាមេរិក

លោក Katsuya Okada ប្រមុខការទូតជប៉ុន (រូបថត៖ Reuters)

ទីក្រុង​តូក្យូ​បន្ត​គាស់​កកាយ​រឿង​អតីតកាល​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន

តំាង​ពី​ឆ្នំា ២០០៩ មក ពោល​គឺ តំាង​ពី​គណបក្ស​ឆ្វេង​និយម​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជប៉ុន​មក បរិបទ​នយោបាយ​នៃ​ប្រទេស​ជប៉ុន​ចាប់​ផ្តើម​ប្រែប្រួល​បន្តិច​ម្តងៗ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក។ ផ្ទុយ​ស្រឡះ​ពី​រដ្ឋាភិបាល​ជប៉ុន​មុនៗ​ដែល​រណប​ខ្លំាង​នឹង​អាមេរិក​នោះ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្រ្តី Yukio Hatoyama បច្ចុប្បន្ន ចង់​ឲ្យ​ប្រទេស​ជប៉ុន​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​សហរដ្ឋអាមេរិក។ បន្តិច​ម្តងៗ ទីក្រុង​តូក្យូ​បាន​ចាប់​ផ្តើម​សើរើ​រឿង​អតីតកាល​មួយ​ចំនួន ដែល​រដ្ឋាភិបាល​មុនៗ បាន​ចុះ​ហត្ថលេខា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

10/03/2010 13:06 ម៉ោងសកល

ថៃ

ក្រុម​អាវ​ក្រហម​ដែល​ជា​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​(រូបថត៖reuters)

តើ​ពួក​អាវ​ក្រហម​នឹង​កេណ្ឌ​គ្នីគ្នា​បាន​មួយ​លាន​នាក់ នា​ពេល​បាតុកម្ម​ខាង​មុខ​ឬ​ទេ?

នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ Jean-François TAIN បាន​ជួប​អ្នកបើក​Taxi ម្នាក់​ដែល​ដូច​អ្នកបើក​Taxi ចំនួន​៦០%​ដទៃ​ផ្សេង​ទៀត​ដែរ សុទ្ធសឹង​ជា​ពួកអាវក្រហម អ្នកគាំទ្រ លោក​អតីត​នាយក​រដ្ឋមន្ត្រី​Thaksin។ ពួកអាវក្រហម បាន​និង​កំពុង​បន្ត​កេណ្ឌ​គ្នា ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលAbhisit នៅ​ថ្ងៃ​ទី ១៤ ឬ​ទី​១៥​មិនា​ខាង​មុខ​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​មុនៗ។

10/03/2010 08:06 ម៉ោងសកល

កូរ៉េខាងជើង/អត្ថបទវិភាគ

ប្រជាជន​កូរ៉េ​ខាង​ជើង​នាំ​គ្នា​រាំ​អបអរ​ពិធីបុណ្យ​កំណើត​របស់​មេដឹកនាំ​របស់​ខ្លួន គឺ​លោក​គីម ជុងអ៊ីល(រូបថត៖reuters)

ខួប​កំណើត​ដ៏​សោះ​កក្រោះ​របស់​Kim Jong IL​ដ្បិត​គាត់​ឈឺ​ហើយ​រាស្ត្រ​ខ្វះ​បាយ​ហូប

អគ្គមគ្គទេសន៍​កូរ៉េ​ខាងជើង​Kim Jong Il បាន​ប្រារព្ធ​ខួប​គម្រប់​៦៨​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ គឺ​ជា​ថ្ងៃ​បុណ្យ​មួយ​សោះកក្រោះ ពីព្រោះ​Kim Jong Il កំពុង​ឈឺ​ធ្ងន់ ជាហេតុ​បង្ក​ឲ្យ​មាន​សង្គ្រាម​ដណ្តើម​អំណាច​គ្នា និង​ពីព្រោះ​ប្រទេស​កុម្មុយនិស្ត​ដ៏​ចាស់​ដុះស្លែ​មួយ​នេះ​កំពុង​ប្រទះ​នឹង​គ្រោះ​ទុរភិក្ស។

17/02/2010 17:24 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល