ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 25/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 04/03/2010 11:32 ម៉ោងសកល
ឆ្លៀតក្នុងសភាពការណ៍តានតឹង នៅតាមព្រំដែនរវាងកម្ពុជា និងថៃ នៅក្នុងនាទីយល់ដឹងអំពីច្បាប់ នៅថ្ងៃព្រហស្បតិ៍នេះ សេង ឌីណា សូមងាកមកនិយាយអំពីច្បាប់អន្តរជាតិម្តង ជាពិសេស គឺផ្តោតទៅលើសន្ធិសញ្ញាកំណត់ព្រំដែនខ្មែរ-ថៃ និងទៅលើសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ ដែលកាត់ក្តីឲ្យខ្មែរឈ្នះថៃ កាលពីឆ្នាំ១៩៦២។ ទាំងនេះ ដោយមានការពន្យល់ពីសំណាក់លោក Raoul Jennar ដែលធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវច្រើនអំពីប្រវត្តិសាស្រ្ត និងនយោបាយកម្ពុជា។ លោកថែមទាំងបានសរសេរនិក្ខេបទថ្នាក់បណ្ឌិត អំពីបញ្ហាព្រំដែនរបស់កម្ពុជាទៀតផង។
សូមចុចខាងក្រោម ដើម្បីស្តាប់៖
នៅក្នុងចរចាទ្វេភាគីរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនព្រះវិហារ ថៃតែងតែលើកយកផែនទី ដែលថៃគូសដោយខ្លួនឯង ជាឯកតោភាគី មកធ្វើជាសំអាង ដើម្បីបង្ហាញថា ដីជុំវិញប្រាសាទព្រះវិហារ ចំនួន ៤,៦គីឡូម៉ែត្រក្រឡា គឺជាដីរបស់ថៃ។
ចំណែកខាងភាគីកម្ពុជាវិញ យកផែនទី ឧបសម្ព័ន្ធទី១ មកធ្វើជាសំអាង។ ផ្ទុយពីផែនទីរបស់ថៃ ផែនទី ដែលកម្ពុជាលើកយកមកធ្វើជាសំអាងនេះ គឺជាផែនទី ដែលកើតចេញពីសន្ធិសញ្ញា ចុះហត្ថលេខាដោយប្រទេសថៃខ្លួនឯងផ្ទាល់ ជាមួយបារាំង ដែលជាតំណាងរបស់កម្ពុជា (ព្រោះបារាំងជាអាណាព្យាបាលកម្ពុជា) ហើយមានសុពលភាពគតិយុត្តិ ស្របតាមច្បាប់អន្តរជាតិ។
ក្រោយៗមកទៀត បារាំង និងសៀម បានចុះកិច្ចព្រមព្រៀងផ្សេងៗទៀត ដូចជា កិច្ចព្រមព្រៀងមិត្តភាពបារាំង-សៀម ឆ្នាំ១៩២៥, កិច្ចព្រមព្រៀងឆ្នាំ១៩២៦, កិច្ចព្រមព្រៀងឆ្នាំ១៩៣៧ និងកិច្ចព្រមព្រៀងឆ្នាំ១៩៤៦ ដែលក្នុងកិច្ចព្រមព្រៀងទាំងនេះ រាជាណាចក្រសៀមសុទ្ធតែបានបញ្ជាក់អំពីការគោរពព្រំដែន ដែលបានកំណត់ក្នុងសន្ធិសញ្ញាឆ្នាំ ១៩០៤ និង១៩០៧។ ទាំងនេះបញ្ជាក់ច្បាស់ថា ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានកំណត់ច្បាស់លាស់តាំងពីឆ្នាំ១៩០៨ម៉្លេះ (ឆ្នាំដែលគណៈកម្មការចម្រុះបារាំង-សៀម បញ្ចប់ការវាស់វែងខ្សែបន្ទាត់ព្រំដែន) ប្រទេសថៃក៏បានទទួលស្គាល់ជាផ្លូវការហើយដែរ នូវខ្សែបន្ទាត់ព្រំដែននេះ។
ក៏ប៉ុន្តែ នៅក្រោយពេលកម្ពុជាទទួលឯករាជ្យពីប្រទេសបារាំង ស្រាប់តែថៃលែងទទួលស្គាល់ខ្សែព្រំដែន ដែលខ្លួនឯងបានចុះហត្ថលេខា ហើយបានលើកទ័ពចូលមកកាន់កាប់ប្រាសាទព្រះវិហារ ដែលស្ថិតនៅក្នុងដីកម្ពុជា។ រដ្ឋាភិបាលកម្ពុជាក៏បានប្តឹងទៅតុលាការក្រុងឡាអេ។
នៅចំពោះមុខតុលាការក្រុងឡាអេ ដោយមើលឃើញថា បើនិយាយពីបញ្ហាព្រំដែន ខាងផ្នែកច្បាប់ កម្ពុជាមានប្រៀបជាង ភាគីថៃក៏បានបដិសេធមិនឲ្យតុលាការលើកយកបញ្ហាព្រំដែនមកជំនុំជម្រះ ដោយលើកឡើងថា ពេលកម្ពុជាប្តឹងមក ក្នុងពាក្យបណ្ដឹងនិយាយតែអំពីប្រាសាទព្រះវិហារ មិនមាននិយាយពីរឿងព្រំដែន។
ក៏ប៉ុន្តែ ចៅក្រមបានសម្រេចសេចក្តី តាមរយៈសាលក្រម ឆ្នាំ១៩៦១ (១ឆ្នាំមុនពេលសម្រេចសេចក្តីលើរឿងប្រាសាទ) ថា ថ្វីដ្បិតតែក្នុងពាក្យសុំនិយាយអំពីប្រាសាទព្រះវិហារ ក៏ប៉ុន្តែ ក្នុងជម្លោះដណ្តើមប្រាសាទគ្នានេះ ភាគីម្ខាងៗ ទាំងខាងកម្ពុជា និងខាងថៃ សុទ្ធតែអះអាងថា ប្រាសាទនេះស្ថិតក្នុងទឹកដីរបស់ខ្លួន។ ដូច្នេះ ជម្លោះដណ្តើមប្រាសាទនេះ គឺជាជម្លោះព្រំដែន ពីព្រោះថា បើមិនដឹងថាព្រំដែននៅត្រង់ណាទេ គេមិនអាចដឹងថា តើប្រាសាទនេះស្ថិតក្នុងដីរបស់អ្នកណានោះទេ។

ផែនទីឧបសម្ព័ន្ធទី១ ដែលតុលាការក្រុងឡាអេយកមកធ្វើជាសំអាង ក្នុងសាលក្រមថ្ងៃទី១៥ មិថុនា ១៩៦២ (ចំណុចក្រហម៖ តួប្រាសាទព្រះវិហារ)
នៅឆ្នាំ១៩៦២ តុលាការក្រុងឡាអេ ក៏បានសម្រេចឲ្យកម្ពុជាឈ្នះក្តី។ ចៅក្រមបានយកសន្ធិសញ្ញាបារាំង-សៀម និងផែនទី ដែលភ្ជាប់ជាឧបសម្ព័ន្ធទី១ មកធ្វើជាសំអាង ហើយសម្រេចថា ខ្សែបន្ទាត់ព្រំដែន ដែលមានគូសលើផែនទីនេះ គឺជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់អន្តរជាតិ រវាងកម្ពុជា និងថៃ។ ដោយមើលតាមខ្សែបន្ទាត់ព្រំដែននេះ ចៅក្រមបានធ្វើសេចក្តីសន្និដ្ឋានចុងក្រោយថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងដីកម្ពុជា។
ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ ក៏រហូតមកទល់នឹងសព្វថ្ងៃនេះ ថៃនៅតែបន្តអះអាងថា សាលក្រមតុលាការក្រុងឡាអេ កាលពីឆ្នាំ១៩៦២ សម្រេចឲ្យតែតួប្រាសាទព្រះវិហារប៉ុណ្ណោះ មកឲ្យកម្ពុជា។ ចំណែកដី ដែលនៅជុំវិញប្រាសាទ គឺជាដីរបស់ថៃ។
ការខ្វែងគំនិតគ្នាលើអត្ថន័យ និងវិសាលភាពនៃសាលក្រមឆ្នាំ១៩៦២នេះហើយ ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាប្រកាសរៀបចំសំណើសុំឲ្យតុលាការក្រុងឡាអេ ធ្វើការពន្យល់បកស្រាយឡើងវិញអំពីអត្ថន័យសាលក្រមនេះ។ ប្រសិនបើតុលាការបញ្ជាក់ច្បាស់ ជាលើកទី២ ទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន តាមផែនទី ឧបសម្ព័ន្ធទី១ ប៉ុន្តែ ថៃនៅតែមិនទទួលយកទៀត ជំហានទី២ គឺកម្ពុជាអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័នមានសមត្ថកិច្ច ធានាការអនុវត្តសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ៕
បទសម្ភាសន៍
នៅក្នុងនាទីជីវិតជោគជ័យក្នុងសប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ជួង ជី ហៅ កុយ។ លោក កុយ ដែលកំពុងមានឈ្មោះបោះសំឡេងជាអ្នកកំប្លែងនៅក្នុងប្រទេសកម្ពុជា។
20/04/2010 09:11 ម៉ោងសកល
ភ្ញៀវប្រចាំសប្តាហ៍របស់ Jean-François TAIN នៅថ្ងៃសៅរ៍នេះ គឺ Père François PONCHAUD អ្នកផ្សព្វផ្សាយសាសនាកាតូលីក។ Père Ponchaud ដែលឋិត នៅទីក្រុងភ្នំពេញ ក្នុងថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ បានឃើញផ្ទាល់ភ្នែកពួកយោធាខ្មែរក្រហមចូលកាន់កាប់ ទីក្រុងភ្នំពេញ កាលពី ៣៥ឆ្នាំមុន។
17/04/2010 14:42 ម៉ោងសកល
13/04/2010 08:58 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ហ្សង់-ហ្វ្រង់ស័រ តាន់ លោក លឺ ឡាយស្រេង អនុប្រធាននៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សជាតិនិយមដែលជា បំណែកសេសសល់ពីការបែកបាក់គ្នានៅក្នុងជួរគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីមុនការបោះ ឆ្នោតឆ្នាំ២០០៨ ចាំបាច់ត្រូវតែរួបរួមគ្នាវិញ។
11/04/2010 06:55 ម៉ោងសកល
កាលពីសប្តាហ៍មុន លោក-អ្នកស្តាប់បានស្តាប់ការរៀបរាប់របស់អ្នកពិគ្រោះយោបល់ផ្នែកជំនួញម្នាក់ អំពីចំណុចគន្លឹះ ដែលគេត្រូវធ្វើការសិក្សាមុននឹងឈានទៅបើកមុខជំនួញ។ នៅថ្ងៃនេះ សេង ឌីណា បានស្វែងរកការបកស្រាយពន្យល់ពីមន្រ្តីធនាគារម្នាក់ ជុំវិញការខ្ចីលុយពីធនាគារ ដើម្បីយកទៅរកស៊ី។
08/04/2010 15:11 ម៉ោងសកល
06/04/2010 13:17 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណអង្គការសហប្រជាជាតិដែលបានគំាទ្រលើទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពង្រឹង និងការអភិវឌ្ឍន៍បន្ថែមទៀត លើបញ្ហាសិទ្ធិមនុស្ស។ ក្នុងនាមកម្ពុជា ជាប្រទេសអធិបតេយ្យមួយ លោក ឱម យ៉ិនទៀងបានអំពាវនាវឲ្យប្រទេសដទៃ និងអង្គការអន្តរជាតិមួយចំនួនបញ្ឈប់ការត្រួតត្រា បញ្ឈប់ការចង្អុលបញ្ជាលើកម្ពុជាតាមទំនើងចិត្ត។
03/04/2010 13:03 ម៉ោងសកល
01/04/2010 12:01 ម៉ោងសកល
30/03/2010 11:55 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់អាស៊ីត បានពន្យល់ពីសារៈសំខាន់នៃការបង្កើតឲ្យមានច្បាប់ទឹកអាស៊ីត។ គោលការណ៍រួមនៃច្បាប់អាស៊ីត គឺមានចរិកបង្ការ និងបង្ក្រាបដើម្បីឈានទៅកាត់បន្ថយបទឧក្រិដ្ឋដោយប្រើទឹកអាស៊ីតជាអាវុធ។ ជនដែលប្រព្រឹត្តបទល្មើសជះទឹកអាស៊ីត នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅមួយជីវិត។
13/04/2010 12:36 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
14/02/2010 13:57 ម៉ោងសកល
12/02/2010 10:58 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល