publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សេដ្ឋកិច្ច​

អ្នក​​​ជំនួញ​​​ខ្មែរ​​​​ចូល​​ចិត្ត​​​ធ្វើ​​​ពាណិជ្ជកម្ម​​​ទិញ​​​លក់​​​ជាជាង​​​ការ​​​ធ្វើ​​​ផលិតកម្ម​​​

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 01/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  02/03/2010 06:55 ម៉ោងសកល

អ្នក​ជំនួញ​ខ្មែរ​ចូល​ចិត្ត​ធ្វើ​ពាណិជ្ជ​ទិញ​លក់​ ជា​ជាង​ការ​ធ្វើ​ជំនួញ​ផលិត​កម្ម។ ​តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ?

សូមចុចខាងក្រោមដើម្បីស្តាប់ ៖

បទ​វិភាគ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

01/03/2010

អ្នក​ជំនួញ​ខ្មែរ​មិន​ចូល​ចិត្ត​ធ្វើ​​ផលិតកម្មទេ(រូបថត ៖ សោភា)

អ្នក​ជំនួញ​ខ្មែរ​មិន​ចូល​ចិត្ត​ធ្វើ​​ផលិតកម្មទេ
(រូបថត ៖ សោភា)

សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​មានការ​រីក ចម្រើន ​គួរ​អោយ​កត់ សម្គាល់​ពី មួយ​ឆ្នាំ ទៅ​មួយ ឆ្នាំ។

ជាក់ស្តែង​ផលិតករ​​ពាណិជ្ជករ​ខ្មែរ ចាប់​ផ្តើម​បង្កើត​និង​ពង្រីក​អាជីវកម្មរ​បស់ខ្លួន​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ទីផ្សារ​នៅ ក្នុង​ប្រទេស។ សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស មាន​សភាព​ផុលផុស​ជាង​កាល​ពី​ឆ្នាំ​កន្លង​ទៅ មែន ប៉ុន្តែ​​​បើយោងតាម​ការ​សង្កេត​ជាក់ស្តែង គេ កត់​សម្គាល់​ឃើញ​ថា​អ្នក ជំនួញ​ខ្មែរ​ចូល ចិត្ត​ធ្វើ​ជំនួញ​ទិញ លក់​ជា​ជាង ការ​ធ្វើ​ជំនួញ​ផលិតកម្ម។

ជំនួញ​ទិញ​លក់​គឺ​ជា​សេវា​ពាណិជ្ជកម្ម​គ្រាន់តែ​ទិញ​ចូល​និង​លក់​ចេញ​ប៉ុណ្ណោះ។ ឧទាហរណ៏​ជាក់ស្តែង​ពាណិជ្ជករ​ខ្មែរ​ជា​ច្រើន​នាក់ បាន​និង​កំពុង​នាំ​ចូល​ឥវ៉ាន់​គ្រប់​មុខ​ពី​បរទេស​មក​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស។

រីឯ​ទាក់ទង​ទៅ​នឹង​សេវា​ជំនួញ​ផលិតកម្ម​វិញ អ្នក​ជំនួញ​ខ្មែរ​មិន​សូវ​បោះទុន​ផលិត​ប៉ុន្មាន​នោះ​ទេ។

តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​រកស៊ី​ខ្មែរ​ចូលចិត្ត​ធ្វើ​ជំនួញ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ជាជាង​ការ​បង្កើត​សេវាកម្ម​ផលិតកម្ម​នោះ? តើ​ជំនួញ​ពាណិជ្ជកម្ម​និង​ជំនួញ​ផលិតកម្ម​មាន​ផល​ប្រយោជន៍​ខុស​គ្នា​យ៉ាង​ដូច​ម្តេច?

អ្នក​វិភាគ​មួយ​ចំនួន បាន​ពន្យល់​ថា​អ្នកជំនួញ​ចូលចិត្ត​ធ្វើ​ពាណិជ្ជកម្ម​ជាង​ធ្វើ​ផលិតកម្ម​ពីព្រោះ​ការ​ធ្វើ​ពាណិជ្ជកម្ម មាន​លក្ខណៈ​ឯាយស្រួល​។ ចំនុច​ងាយស្រួល​ទាំង​នោះ​ជារួម​មាន​៖​តម្រូវការ​ទុន​វិនិយោគ​តិច តម្រូវការ​ពេលវេលា​តិចតួច​ក្នុង​ការ​តម្លើង​ក្រុមហ៊ុន​តម្រូវការ​បុគ្គលិក​តិចតួច​ រីឯ​ប្រាក់​ចំណេញ​បាន​មក​វិញ​អាច​ទទួល​បាន​ភ្លាមៗ​។ និយាយ​បែប​ផ្សេង​​សេវា​ពាណិជ្ជកម្ម​គឺ​ជា​សេវាកម្ម​ដើរ​តួ​ជា​ឈ្មួញ​កណ្តាល​មានន័យ​ថា​​ទិញ​ចូល​ថោក​លក់ចេញ​ថ្លៃ​។

សម្រាប់​សេវាកម្ម​ផលិតកម្ម​វិញ​​ឧបសគ្គ​មាន​ច្រើន​ស្ទើរ​រាប់​មិនអស់។ ជា​ឧទាហរណ៍​ផលិតករ​ត្រូវការ​ដើមទុន​ធំ​​ត្រូវការ​ពេលវេលា​ច្រើន​សម្រាប់​បង្កើត​ក្រុមហ៊ុន​​​​​ហានិភ័យ​មាន​កម្រិត​ខ្ពស់​​​កង្វះខាត​ធនធាន​មនុស្ស​ក្នុងការ​ផលិត​។ល។

ម៉្យាងវិញទៀត​លិតករ​តែងតែ​ត្អូញត្អែរ​ថា​​ថ្លៃដើម​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិតខាង​ដោយសារ​តម្លៃ​​ភ្លើង​ទឹក​និង​ទូរគមនាគមន៍​មាន​តម្លៃ​ខ្ពស់។

ដោយសារ​លក្ខណៈ​ខុសគ្នា​នេះ​ហើយ​ទើប​អ្នករកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​

ចូលចិត្ត​រកស៊ី​សេវា​កម្មពាណិជ្ជ​ទិញលក់​ជាង​សេវាកម្ម​ផលិតកម្ម។

បើផ្អែក​លើ​លក្ខណៈ​សេដ្ឋកិច្ច​គេពិត​ជាអាច​និយាយ​បាន​ថា​​​​សេវា​កម្មពាណិជ្ជកម្ម​ពិតជា​ផ្តល់​ប្រាក់​ចំណេញ​មកវិញ​លឿន​មែន​សម្រាប់​ពាណិជ្ជករ​​ប៉ុន្តែ​សេវាកម្ម​ប្រភេទ​នេះ​មិនសូវ​ជួយ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​ប្រទេស​ប៉ុន្មាន​នោះ​ទេ​។ ការ​ធ្វើ​ពាណិជ្ជកម្ម​គឺ​ប្រាក់​ចំណេញ​មួយ​ចំនួន​ធំ​រត់​ចូល​ទៅ​ក្នុង​ហោប៉ៅ​តែ​បុគ្គល​ដែលជា​ថៅកែ​ប៉ុណ្ណោះ។

លោក​អាំង​សុវណ្ណរ័ត្ន​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​សកលវិទ្យាល័យ​និតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បាន​ពន្យល់​ថា​ការធ្វើ​ជំនួញ​ផលិតកម្ម​វាជួយ​បង្កើត​ការងារ​បាន​ច្រើន​និង​ជួយ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​បាន​ខ្លាំង

សូម​បញ្ជាក់ថា​ដោយសារ​តែ​អ្នក​ជំនួញ​ខ្មែរ​ចូលចិត្ត​ធ្វើ​សេវា​ពាណិជ្ជកម្ម​យ៉ាង​ដូច្នេះ​ហើយ​ទើប​តម្លៃ​នៃការ​នាំចូល​របស់​កម្ពុជា​នៅតែ​ខ្ពស់​ជាង​ការ​នាំចេញ​ជា​រៀងរាល់​ឆ្នាំ​ពោល​គឺ​កម្ពុជា​ជួប​ប្រទះ​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ជា​រៀងរាល់ឆ្នាំ។

របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា​​នៅឆ្នាំ ២០០៩​កន្លងមកនេះ​​ប្រទេស​កម្ពុជា​បាន​នាំចេញ ៣៦០០​លាន​ដុល្លារ​អាមេរិក​ប៉ុន្តែ​ប្រទេស​ក្រីក្រ​មួយ​នេះ​​បាន​នាំចូល​ក្នុងទឹក​ប្រាក់​សរុប ៥២០០​លាន​ដុល្លារ​អាមេរិក។

តាមរយៈ​តួលេខ​នេះ​​វារឹត​តែ​បង្ហាញ​អោយ​ច្បាស់​បន្ថែម​ទៀតថា​​កម្ពុជា​ផលិត​ដើម្បី​ធ្វើការ​នាំចេញ​នូវ​មាន​បរិមាណ​តិចតួច​ជាង​ការ​នាំចូល​ច្រើន​ណាស់។ ម៉្យាងវិញទៀត​​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុងទៅលើ​ផលិតផល​សម្លៀក​បំពាក់។ ក្រៅពីនេះ​ប្រទេស​កម្ពុជា​មិនមាន​អ្វី​នាំចេញ​ជាដុំ​កំ​ភួន​នោះទេ។

អ្នក​រិៈគន់​មួយ​ចំនួន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អោយ​ជួយ​សម្រួល​ដល់​អាជីវករ​ដែល​បាន​ចូល​រួម​សកម្មភាព​ផលិតកម្ម​តាមរយៈ​ការ​លើក​ទឹកចិត្ត​នានា។ ប្រសិនបើ​ផលិតករ​ខ្មែរ​នាំគ្នា​ផលិត​អោយ​បាន​គ្រប់គ្រាន់​ជាមួយ​នឹង​តម្លៃ​សមរម្យ​ហើយ​មាន​គុណភាព​ល្អ​បូកផ្សំ​និង​​អ្នក​ប្រើប្រាស់​ខ្មែរ​ជួយ​គាំទ្រ​ទៀត​នោះ ពេលនោះ​ផលិតផល​របស់​ខ្មែរ​ពិត​ជា​អាច​មាន​វត្តមាន​បន្តិច​ម្តង​ៗ​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល