publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សហរដ្ឋអាមេរិក-ឧបទ្វីបអាមេរិកឡាទីន

ទស្សនកិច្ចរបស់លោកស្រីHillary Clinton នៅអាមេរិកឡាទី

ដោយ សៀក សារិន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 02/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  02/03/2010 15:23 ម៉ោងសកល

ទស្សនកិច្ច​របស់​លោក​ស្រី​Hillary Clinton នៅ​អាមេរិក​ឡាទីន​លើកនេះ​ ជា​ទស្សនកិច្ច​មួយ​ពោរពេញ​ទៅដោយ​ការ​លំបាក​ច្រើន​ ជាពិសេស​ដំណាក់​ទស្សនកិច្ច​នៅ​ប្រទេស Brésil​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​Brasilia​ពុំចុះ​សម្រុង​នឹង​គ្នា​ពាក់ព័ន្ធ​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់។

លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិកHillary Clinton (រូបថត : Hyungwon Kan/Reuters)

លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិកHillary Clinton
(រូបថត : Hyungwon Kan/Reuters)

ទស្សនកិច្ច​របស់​លោក​ស្រី​Hillary Clinton នៅ​អាមេរិក​ឡាទីន​លើកនេះ​ ជួប​នឹង​ការ​លំបាក​ច្រើន​ ដោយ​ហេតុ​ថា​លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ត្រូវ​ចេះ​ថ្លែង​និយាយ​បញ្ចុះ​បញ្ជូល​និង​ពន្យល់​ប្រទេស​អាមេរិក​ឡាទីន​ដែល​មាន​ការ​ខកចិត្ត​ច្រើន​នឹង​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​នៅ​ឧបទ្វីប​អាមេរិក​ឡាទីន​ ដែល​ទាំងនេះ​បាន​បណ្តាល​ឲ្យ​កើត​មាន​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អាមេរិក​ឡាទីន។

លោក​ស្រី​Hillary Clinton​ចាប់​ធ្វើ​ទស្សនកិច្ច​កាល​ពី​ម្សិល​មិញ​នៅ​តំបន់​ឧបទ្វីប​អាមេរិក​ឡាទីន។​ ដំណាក់​ទស្សនកិច្ច​ដែល​លំបាក​ជាងគេ​គឺ​នៅ​ប្រទេស​Brésil ​ ពី​ព្រោះ​ថា​គឺ​នៅទីនោះ​ហើយ​ដែល​លោក​ស្រី​Hillary Clinton​ត្រូវ​ចេះ​និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​ទីក្រុង​Brasilia​គាំទ្រ​គោល​ជំហរ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។​ សូមគូស​បញ្ជាក់ថា​ ជិត​មួយឆ្នាំ​ហើយ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​មាន​ជំនួប​ជា​មួយ​ប្រទេស​អាមេរិក​ឡាទីន​នៅ​ជំនួប​កំពូល​តំបន់​អាមេរិក​នៅ​Trinité-et-Tobago។​ ក៏​ប៉ុន្តែ​ចាប់​ពីពេល​នោះ​មក​ ប្រទេស​អាមេរិក​ឡាទីន​មាន​ស្មារតី​យល់ឃើញ​ថា​ សហរដ្ឋ​អាមេរិក​ពុំ​សូវ​ឲ្យ​តម្លៃ​មក​លើ​ពួក​ខ្លួន​ឡើយ។​ នយោបាយ​ការបរទេស​អាមេរិកាំង​ច្រើន​ឲ្យ​សារៈសំខាន់​ទៅលើ​បញ្ហា​អាហ្វហ្កានិស្តង់​និង​អៀរ៉ង់​ច្រើន​ជាង​បញ្ហា​អាមេរិក​ឡាទីន​ដែល​ជា​ប្រទេស​ជិតខាង​របស់​សហរដ្ឋ​អាមេរិក។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​អាមេរិក​ឡាទីន​មួយ​ចំនួន​ចាប់​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​ជាមួយ​ប្រទេស​អឺរ៉ុប​ ជា​ពិសេស​ជា​មួយ​ទីក្រុង​ម៉ូស្គូ​និង​ជា​មួយ​ទីក្រុង​តេហេរ៉ង់។​ មិន​តែ​ប៉ុណ្ណោះ​ បន្ទាត់​នយោបាយ​ថាមពល-សេដ្ឋកិច្ច​(Axe Energético-Economique )​មួយ​ដ៏​ពិត​ប្រាកដ​បាន​ឃើញ​មាន​រូបរាង​បន្តិច​ម្តងៗ​ពោលគឺ​ បន្ទាត់​នយោបាយ​ថាមពល-សេដ្ឋកិច្ច​Russie-Iran-Venezuela​ ដែល​សុទ្ធ​ជា​ប្រទេស​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ខ្លាំង​ជាងគេ។

គួរកត់​សម្គាល់​ថា​ នាឱកាស​ទស្សនកិច្ច​ចំនួន​ប្រាំ​ថ្ងៃ​របស់​លោក​ស្រី​Hillary Clinton នៅ​អាមេរិក​ឡាទីន​ដែល​ចាប់​ធ្វើ​ពី​ប្រទេស​Uruguay Argentine Chili Brésil CostaRica និង​ប្រទេស​Guatemala​ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ Hillary Clinton​ត្រូវ​ចេះ​សម្ដែង​ឲ្យ​ឃើញ​នូវ​សាមគ្គីភាព​របស់​សហរដ្ឋ​អាមេរិក​ជា​មួយ​ប្រទេស​អាមេរិក​ឡាទីន​ ជាពិសេស​នៅ​ខណៈ​ដែល​ប្រទេស​Chili ​ដែល​ជា​ប្រទេស​ជិតខាង​កំពុង​តែ​ទទួល​រង​គ្រោះ​ជា​ទម្ងន់​ដោយ​គ្រោះ​មហន្តរាយ​រញ្ជួយ​ផែនដី។

ដំណាក់​ទស្សនកិច្ច​ដែល​មាន​ការ​លំបាក​ជាង​គេ​សម្រាប់​លោក​ស្រី​Hillary Clinton គឺ​ដំណាក់​ទស្សនកិច្ច​នៅ​ប្រទេស​Brésil និង​នៅ​ប្រទេស​Argentine។​ ដោយ​ហេតុ​ថា​ ភាព​តានតឹង​នៅ​តែ​កើត​មាន​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​Buenos Aires។​ លោក​ស្រី​ប្រធានាធិបតី​Argentine​ Cristina Kirchner​ដែល​កំពុង​តែ​ត្រូវ​ប្រឈម​មុខ​ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ​នៅ​Argentine​ ក៏​នៅ​តែ​ប្រើ​ពាក្យ​សំដី​យ៉ាង​ខ្លាំងៗ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។​ ហើយ​លោក​ស្រី​Cristina Kirchner​មាន​ទំនាក់​ទំនង​យ៉ាង​ស្និទ្ធ​ផងទៀត​ជាមួយ​ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​Vénézuéla ​លោក​Hugo Chavez​ដែលពុំ​ចូល​ចិត្ត​សហរដ្ឋ​អាមេរិក។​ ក៏​ប៉ុន្តែ​លោក​ស្រី​ Hillary Clinton​បាន​សរសើរ​គោល​ជំហរ​របស់​លោក​ស្រី​Cristina Kirchner​ក្នុង​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់​ដែល​ទាំងនេះ​ខុស​ផ្ទុយ​ទាំង​ស្រុង​ពី​ឥរិយាបថ​របស់​ប្រធានាធិបតី​Brésil លោក​Lula ​ដែល​មាន​ទំនាក់​ទំនង​យ៉ាងល្អ​ជាមួយ​លោក​ប្រធានាធិបតី​អៀរ៉ង់​Ahmadinejad​ដែល​កំពុង​តែ​ធ្វើ​ផ្គើន​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ។

នាឱកាស​ទស្សនកិច្ច​របស់​លោក​ស្រី​ Hillary Clinton​នៅ​ទីក្រុង​Brasilia​ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ត្រូវ​ខិតខំ​និយាយ​ពន្យល់​ឲ្យ​ភាគី​ Brésil​យល់ព្រម​តាម​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​ទីក្រុង​តេហេរ៉ង់​បញ្ឈប់​កម្មវិធី​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន។​ ដោយ​ហេតុថា​បច្ចុប្បន្ន​នេះ​ប្រទេស​Brésil​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​រយៈកាល​ពីរ​ឆ្នាំ។​ ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​ការ​សំឡេង​គាំទ្រ​របស់​ប្រទេស​ Brésil​ដើម្បី​អាច​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់​ពាក់ព័ន្ធ​នឹង​កម្មវិធី​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល