ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/03/2010 12:38 ម៉ោងសកល
នៅថ្ងៃពុធ ទី៣ មីនា ២០១០នេះ សភាប្រជាជនចិនបានចាប់ផ្តើមបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងឆាកនយោបាយចិន។ កិច្ចប្រជុំ នៅឆ្នាំនេះ រឹតតែសំខាន់ទៅទៀត សម្រាប់ប្រជាជនចិន ពីព្រោះ គេរំពឹងថា សភានឹងអនុម័តនូវនយោបាយមួយចំនួន ដើម្បីឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ទាំងអ្នកក្រុង និងអ្នកនៅតាមជនបទ អាចទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ ពីកំណើនសេដ្ឋកិច្ចចិន។
សូមចុចខាងក្រោម ដើម្បីស្តាប់៖
កិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជន នឹងចាប់ផ្តើម ដោយការប្រជុំពិគ្រោះយោបល់ មុននឹងឈានទៅបើកកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ នៅថ្ងៃសុក្រ ខាងមុខ។
សភាប្រជាជនចិន មានសមាជិកជិត ៣០០០នាក់។ ក៏ប៉ុន្តែ សម័យប្រជុំពេញអង្គប្រព្រឹត្តធ្វើទៅ តែម្តងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ក្រៅពីនេះ គណៈអចិន្រ្តៃយ៍សភា ដែលមានសមាជិក ១៦០រូប គឺជាអ្នកនៅប្រចាំការ ដោយបើកកិច្ចប្រជុំ រៀងរាល់ ២ខែ ម្តង។
យោងតាមរដ្ឋធម្មនុញចិន សភាប្រជាជនចិន គឺជាស្ថាប័នដែលមានអំណាចកំពូល ខាងនីតិបញ្ញត្តិ។ សភាប្រជាជនចិន គឺជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាលចិន។ សភា គឺជាអ្នកអនុម័តច្បាប់ អនុម័តគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋ និងអនុម័តថវិការដ្ឋ។
ប្រធានរដ្ឋសភា គឺជាឥស្សរជននយោបាយជាន់ខ្ពស់លំដាប់ទីពីរ បន្ទាប់ពីប្រធានាធិបតី។
ក៏ប៉ុន្តែ ទាំងនេះ គ្រាន់តែជាអំណាច ដែលមានសរសេរនៅលើក្រដាសតែប៉ុណ្ណោះ។ នៅក្នុងការអនុវត្តជាក់ស្តែង សភាចិន ក៏មិនខុសគ្នាពីរដ្ឋាភិបាលចិនដែរ គឺស្ថិតក្រោមអំណាចរបស់គណបក្សកុម្មុយនិស្តចិន។ អ្នកដែលមានអំណាចបំផុត នៅចិន គឺគណៈអចិន្រ្តៃយ៍បក្ស។
ទោះជាយ៉ាងណា គេសង្កេតឃើញថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ សភាប្រជាជន អាចបើកធ្វើការជជែកដេញដោល លើច្បាប់ ឬកំណែទម្រង់សំខាន់ៗមួយចំនួន។
នៅឆ្នាំនេះ បញ្ហាសំខាន់ ដែលប្រជាជនចិនរង់ចាំមើល គឺកំណែទម្រង់ ស្តីពីគម្លាតរវាងអ្នកក្រុង និងអ្នកនៅតាមជនបទ។ នៅពេលដែលសេដ្ឋកិច្ចរបស់ចិន មានកំណើនដ៏សន្ធឹកសន្ធាប់ អ្នកដែលទទួលផលចំណេញពីកំណើនសេដ្ឋកិច្ចនេះ គឺពួកអ្នកនៅតាមទីក្រុង។ កម្រិតជីវភាពរបស់អ្នកក្រុង និងអ្នកនៅតាមទីជនបទ កាន់តែមានគម្លាតធំឡើងៗ ដែលជាហេតុជំរុញឲ្យអ្នកនៅតាមជនបទ នាំគ្នាចាកចោលផ្ទះសម្បែង មកស្វែងរកការងារធ្វើ នៅតាមទីក្រុង។
ពេលមកដល់ទីក្រុង កម្មករចំណាកស្រុកទាំងនេះ ក៏ជួបនឹងបញ្ហាគ្រប់មុខដែរ ជាពិសេស គឺការខ្វះខាតកន្លែងស្នាក់នៅ។ មានកម្មករខ្លះ នាំគ្នាទៅស្នាក់ក្នុងបង្គន់សាធារណៈក៏មាន។
នៅមុនពេលសភាប្រជាជនបើកកិច្ចប្រជុំពេញអង្គ គេឃើញមានញត្តិជាច្រើន ត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធ័រណែត ទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់សេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនចិនគ្រប់ស្រទាប់វណ្ណៈ ទាំងអ្នកក្រុង និងអ្នកជនបទ អាចទទួលបានផលចំណេញ ពីកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌៕
ព្រឹត្តិការណ៍ប្រចំាថ្ងៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
21/04/2010 12:55 ម៉ោងសកល
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
20/04/2010 12:39 ម៉ោងសកល
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
19/04/2010 14:18 ម៉ោងសកល
នៅពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានព្រមានថា អ៊ីស្រាអែលអាចនឹងប្តូរប្រែឥរិយាបថរបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់Cisjordanie បើប្រសិនជាភាគីប៉ាលេស្ទីនពុំព្រមចាប់ធ្វើការចរចាឡើងវិញដើម្បីស្វែងរកសន្តិភាពទេនោះ។
18/04/2010 16:11 ម៉ោងសកល
ពួកអ្នកដឹកនាំចលនាអាវក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គេនៅតែបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអភិស៊ីត ហើយទន្ទឹមគ្នានេះ គេបានប្រកាសទៀតថា គេនឹងយល់ព្រមប្រគល់ខ្លួនឲ្យនគរបាលថៃ ក៏ប៉ុន្តែនៅក្រោយថ្ងៃ១៥ឧសភា។
17/04/2010 15:19 ម៉ោងសកល
នៅថ្ងៃសុក្រនេះ ដែលជាទិវាចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី កងកម្លាំងរក្សាសន្តិសុខថៃបានធ្វើប្រតិបត្តិការក្រសោបចាប់ពួកមេដឹកនាំអាវក្រហម នៅសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក។ ក៏ប៉ុន្តែពួកមេដឹកនាំចលនាបាតុកម្ម បានរត់គេចខ្លួនទាន់។ ប្រតិបត្តិការនេះ បានធ្វើឲ្យស្ថានភាពទូទៅតានតឹងឡើងវិញខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងពួកបាតុករអាវក្រហមនិងរដ្ឋាភិបាលអាភីស៊ីត អាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងវិញគ្រប់ពេលវេលា។
16/04/2010 14:03 ម៉ោងសកល
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង នៅខណៈដែលប្រទេសអ៊ីស្រាអែលកំពុងស្គាល់ភាពឯកានៅលើឆាកអន្តរជាតិ។
14/04/2010 14:21 ម៉ោងសកល
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរដោយពួកភេរវជនមានកាន់តែខ្លាំងឡើងៗ។ ហើយទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍សរសើរដល់សេចក្តីសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែនដែលបានយល់ព្រមកំទេចស្តុកនៃជាតិ Uranium ចម្រើនធាតុដើម្បីរក្សាសន្តិសុខ កុំឲ្យវត្ថុធាតុទាំងនោះធ្លាក់ទៅក្នុងដៃរបស់ពួកភេរវជន។
13/04/2010 13:55 ម៉ោងសកល
២ ថ្ងៃ ក្រោយពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងបាតុករអាវក្រហម និងទាហាន កាលពីថ្ងៃសៅរ៍ ទី១០ មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួសជិត ៩០០នាក់មក។ នៅថ្ងៃទី១២ មេសានេះ ពួកអាវបានធ្វើបុណ្យសពឲ្យគ្នីគ្នាគេ។
12/04/2010 15:31 ម៉ោងសកល
ក្រោយពីបានដកថយកាលពីក្បាលព្រលប់ ទាហាន និងប៉ូលិសថៃ បានសម្រុកចូលបង្រ្កាបពួកអាវក្រហមជាថ្មីម្តងទៀត នៅពេលយប់។ ការប្រយុទ្ធគ្នារវាងបាតុករ និងទាហាន បានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួស ជាង ៨០០។ ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកកាសែតជនជាតិជប៉ុនម្នាក់ដែរ។
11/04/2010 14:42 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល