ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/03/2010 13:30 ម៉ោងសកល
នៅទីក្រុងបាងកកប្រទេសថៃ Jean-François TAIN បានជួបអ្នកបើកTaxi ម្នាក់ដែលដូចអ្នកបើកTaxi ចំនួន៦០%ដទៃផ្សេងទៀតដែរ សុទ្ធសឹងជាពួកអាវក្រហម អ្នកគាំទ្រ លោកអតីតនាយករដ្ឋមន្ត្រីThaksin។ ពួកអាវក្រហម បាននិងកំពុងបន្តកេណ្ឌគ្នា ធ្វើយ៉ាងណាដើម្បីឲ្យបាតុកម្មប្រឆាំងរដ្ឋាភិបាលAbhisit នៅថ្ងៃទី ១៤ ឬទី១៥មិនាខាងមុខមានកម្លាំងខ្លាំងជាងពេលមុនៗ។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖មានមាឌធំដំបង សម្បុរខ្មៅ សក់រួញក្រញាញ់ Somchai ដៃឆ្វេងទប់ចង្កូតឡានtaxi ដៃស្តាំស្រវាទាញអាវយឺតពណ៌ក្រហមចេញពីក្រោមកៅអីឡាន ហើយនិយាយរៀបរាប់ជាភាសាអង់គ្លេសប៉ៃឡាំៗថា "នៅថ្ងៃទី១៤មិនាខាងមុខ ខ្ញុំនឹងពាក់អាវក្រហមនេះទៅចូរួមធ្វើមហាបាតុកម្ម ដើម្បីរំលំរដ្ឋាភិបាលAbhisit ខ្ញុំមិនខ្លាចពួកអាវលឿងដែលជួយរដ្ឋាភិបាលមិនស្របច្បាប់របស់Abhisitទេ"។ ក៏ដូចពួកអ្នកបើកtaxi ប្រមាណ៦០%ដទៃទៀតដែរ Somchai ជាសមាជិកនៃចលនារបស់ពួកអាវក្រហមដែលគាំទ្រលោកThaksin។ លោកThaksin ដែលបានកាន់កាប់តំណែងនាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦ មុននឹងត្រូវបានផ្តួលរំលំចេញពីអំណាច ដោយរដ្ឋប្រហារមួយ កាលពីជាងបីឆ្នាំមុន និងដែលសព្វថ្ងៃរស់នៅបរទេស។
កាលពីសប្តាហ៍មុន តុលាការកំពូល នៅទីក្រុងបាងកក បានកាត់ក្តីឲ្យរដ្ឋរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់ គិតជាទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារ ដែលចៅក្រមសន្និដ្ឋានថា សុទ្ធតែបានមកពីការកេងប្រវ័ញ្ច កាលគាត់នៅធ្វើជានាយករដ្ឋមន្រ្តី។
"Thaksin ជាអ្នកមាន សែនមហាមាន មុនគាត់ចូលធ្វើនយោបាយទៅទៀត រឿងអីគាត់ចាំបាច់ទៅប្រើអំណាចនាយករដ្ឋមន្ត្រី ដើម្បីកេងប្រវ័ញ្ចយកលុយគេនោះ"។ នេះជាសំដីរបស់Somchai ដែលបើកTaxi បណ្តើនិយាយឆ្ការដៃ ឆ្ការជើងបណ្តើ។ បុរសកូនអ្នកស្រែរូបនេះ ដែលចេញពីតំបន់ប៉ែកខាងជើងនៃប្រទេសថៃមករត់ឡាន នៅទីក្រុងបាងកក អស់រយៈពេលប្រាំឆ្នាំកន្លងមកហើយ ស្រែកខ្លាំងៗបន្ថែមទៀតថា "ពួកយើង ពួកអាវក្រហមនឹងមិនបោះបង់ចោលការតស៊ូរបស់យើងទេ ដរាបណាThaksin នៅតែមិនអាចវិលត្រឡប់មកក្នុងប្រទេសវិញទេនោះ"។
តាមពិត ការបែងចែកគ្នាក្នុងគ្រាបច្ចុប្បន្នរវាងពួកអាវក្រហម និងពួកអាវលឿង វាជារូបភាពនៃការប្រេះឆាររវាងអ្នកស្រុកស្រែចម្ការ និងអ្នកទីក្រុង ពិសេសអ្នកទីក្រុងបាងកក រវាងអ្នកក្រ និងអ្នកមានព្រមទាំងអ្នកមានអំណាច។ ការប្រេះឆារបែបនេះ នៅក្នុងសង្គមថៃបច្ចុប្បន្ន វាមានជាយូរយារណាស់មកហើយ។ ក៏ប៉ុន្តែ មុនលោកThaksin អ្នកស្រុកស្រែចម្ការគ្មានឥទ្ធិពលបានត្រឹមបណ្តោយខ្លួនឲ្យអ្នកទីក្រុងដឹកមុខបានត្រឹមឈរឱបដៃមើលការប្រែប្រួលនយោបាយដែលត្រូវបានសម្រេចដោយអ្នកមាន និងអ្នកមានអំណាច នៅទីក្រុងបាងកកតែប៉ុណ្ណោះ។
ជាមួយលោកThaksin អ្នកក្រីក្រ នៅតាមជនបទក្លាយទៅជាកម្លាំងតែមួយទៅជាសម្លេងនយោបាយតែមួយ ដោយសារថា Thaksin ចេះយកចិត្តប្រជារាស្រ្តតូចតាចទាំងនេះតាមរយៈនយោបាយអភិវឌ្ឍន៍ស្រុកស្រែចម្ការ តាមរយៈនយោបាយជួយបង្កើនជីវភាពអ្នកក្រីក្រដោយបើកលទ្ធភាពឲ្យអ្នកក្រខ្លាំងព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់។
និយាយបែបផ្សេង Thaksin បានធ្វើឲ្យអ្នកស្រុកស្រែចម្ការក្លាយជាម្ចាស់សម្លេងឆ្នោតរបស់គាត់។ អ៊ីចឹងហើយបានជាគណបក្សThai Rak Thai របស់គាត់បានឈ្នះឆ្នោតពីរលើកផ្ទួនៗគ្នា នៅឆ្នាំ២០០១ និងនៅឆ្នាំ២០០៥។ អ៊ីចឹងហើយបានជា Somchai អ្នកបើកTaxi ដែលខ្ញុំបានជួបនៅបាងកកហ៊ានពោលក្តែងៗថា "Thaksin គឺជាអ្នកនយោបាយថៃតែម្នាក់គត់ដែលចេះអាណិតអាសូរអ្នកក្រ"។ គឺប្រហែលជាអ៊ីចឹងហើយដែរ បានជាអ្នកនយោបាយដែលមិនអាចយកឈ្នះThaksinតាមរយៈការបោះឆ្នោត បានត្រូវរ៉ូវគ្នាជាមួយកងទ័ព និងជាមួយព្រះបរមរាជវាំងធ្វើរដ្ឋប្រហារទម្លាក់Thaksin នៅថ្ងៃទី១៩កញ្ញាឆ្នាំ២០០៦។
យ៉ាងណាក៏ដោយ ទម្រាំដល់ថ្ងៃទី ១៤មិនា Somchai និងពួកអ្នកបើកTaxiផ្សេងទៀតរួមប្រជុំគ្នាមួយអាទិត្យម្តង ដើម្បីប្រមូលគ្នីគ្នាឲ្យបានមួយលាននាក់ នៅថ្ងៃធ្វើបាតុកម្ម។ ក៏ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ នៅបាងកកអះអាងថា បាតុកម្មនេះ ទោះបីវានឹងមានអ្នកចូលរួមច្រើនយ៉ាងណាក៏ដោយ ក៏មិនងាយរំលំAbhisit បានស្រួលៗនោះឡើយ ពីព្រោះកងទ័ព និងព្រះបរមរាជវាំង នៅពីក្រោយរដ្ឋាភិបាលបច្ចុប្បន្ន។ ហើយកងទ័ពអាចនឹងវាយបង្ក្រាបចលនាបាតុកម្ម ដូចកាលពីឆ្នាំទៅមិញម្តងទៀត ប្រសិនបើពួកអាវក្រហមប៉ះពាល់សន្តិសុខជាតិ និងធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ៕
ព្រឹត្តិការណ៍អាស៊ី
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាលនេះដែរ។
21/04/2010 12:52 ម៉ោងសកល
ជាងមួយខែកន្លងមកហើយ ដែលពួកអាវក្រហមធ្វើបាតុកម្មនៅទីក្រុងបាងកក។ អ្វីដែលមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ប្រជាជាតិថៃ គឺនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាលអាភីស៊ីតនេះ មានឆន្ទៈដ៏មោះមត់របស់ប្រជាជនក្រីក្រ ក្នុងការផ្តួលរំលំរចនាសម្ព័ន្ធសង្គមបច្ចុប្បន្នរបស់រាជាណាចក្រថៃ។
14/04/2010 14:24 ម៉ោងសកល
07/04/2010 13:17 ម៉ោងសកល
មុនការដកទ័ពនៃប្រទេសបស្ចិមលោកចេញពីប្រទេសអាហ្វហ្កានិស្តង់នៅពេលខាងមុខនេះ ក្រុមបក្សសម្ពន្ធក្នុងតំបន់បានចាប់រៀបចំប្រុងប្រៀបរៀងៗខ្លួន។ ប្រទេសប៉ាគីស្តង់ចង់ឆ្លៀតបញ្ចេញអានុភាពនិងក្តោបកាន់កាប់តំបន់។ ប៉ុន្តែប្រទេសឥណ្ឌាក៏មានមហិច្ឆតាដូចគ្នាអ៊ីចឹងដែរ។
31/03/2010 09:36 ម៉ោងសកល
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការ បិទវែបសៃត៍របស់ខ្លួននៅចិន។ តើហេតុអ្វីបានជា Google ដកខ្លួនចេញពីទីផ្សារអ៊ីនធ័រណែតដ៏សម្បើមមួយនេះ? តើអ្នកណាជាអ្នកខាត ហើយអ្នកណាជាអ្នកចំណេញ ពីការដកខ្លួនរបស់ Google នេះ?
15/04/2010 10:54 ម៉ោងសកល
ខណៈដែលតុលាការរាជធានីភ្នំពេញកំពុងចាត់ការយ៉ាងក្តៅគគុកចំពោះសំណុំរឿងទី២ដែលរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីទាក់ទងនឹងការក្លែងបន្លំឯកសារព្រំដែន មានការគូសវាសសេណារីយ៉ូមួយចំនួនទាក់ទងនឹងអនាគតប្រជាធិបតេយ្យ នៅកម្ពុជា។ តើអវត្តមានជា យថាហេតុរបស់លោកសម រង្ស៊ីពីក្នុងប្រទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនឹងជះឥទិ្ធពលអ្វីខ្លះដល់ប្រជាធិបតេយ្យនៅកម្ពុជា?
17/03/2010 08:58 ម៉ោងសកល
10/03/2010 13:06 ម៉ោងសកល
នៅថ្ងៃនេះ ឥណ្ឌា និងប៉ាគីស្តង់នឹងជួបចរចាគ្នាឡើងវិញ នៅទីក្រុងNew Delhi។ គោលដៅសំខាន់ គឺផ្តល់សន្ទុះដល់អភិក្រមនៃការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ក្រោយពីកិច្ចសន្ទនាត្រូវបានផ្អាកចោលអស់ជាងមួយឆ្នាំ ពោលគឺតាំងពីមានភេរវកម្មនៅខែវិច្ឆិកាឆ្នាំ២០០៨ នៅទីក្រុងBombay រួចមក។
25/02/2010 09:01 ម៉ោងសកល
អគ្គមគ្គទេសន៍កូរ៉េខាងជើងKim Jong Il បានប្រារព្ធខួបគម្រប់៦៨ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។ គឺជាថ្ងៃបុណ្យមួយសោះកក្រោះ ពីព្រោះKim Jong Il កំពុងឈឺធ្ងន់ ជាហេតុបង្កឲ្យមានសង្គ្រាមដណ្តើមអំណាចគ្នា និងពីព្រោះប្រទេសកុម្មុយនិស្តដ៏ចាស់ដុះស្លែមួយនេះកំពុងប្រទះនឹងគ្រោះទុរភិក្ស។
17/02/2010 17:24 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
28/02/2010 14:45 ម៉ោងសកល
27/02/2010 14:34 ម៉ោងសកល
26/02/2010 17:22 ម៉ោងសកល
21/02/2010 14:17 ម៉ោងសកល
18/02/2010 15:05 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល