ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 04/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 04/03/2010 11:31 ម៉ោងសកល
អស់រយៈពេលជិត២សតវត្សរ៍មកហើយ ដែលប្រព័ន្ធច្បាប់ និងយុត្តិធម៌ខ្មែរ ទទួលឥទ្ធិពលពីបារាំង។ ប្រព័ន្ធយុត្តិធម៌ខ្មែរ នាសម័យបច្ចុប្បន្ន ចម្លងតាមស្ទើរតែទាំងស្រុងពីប្រព័ន្ធយុត្តិធម៌បារាំង គឺជាកេរមរតក ដែលបន្សល់ទុកពីអាណានិគមបារាំង។
តើមុនពេលបារាំងចូលមកកាន់កាប់ប្រទេសកម្ពុជា ខ្មែរមានប្រព័ន្ធយុត្តិធម៌ផ្ទាល់របស់ខ្លួនដែរឬទេ? កាលពីពេលថ្មីៗនេះ លោក ហ៊ែល ចំរើន អ្នកច្បាប់ខ្មែរជំនាន់ក្រោយបានចេញផ្សាយសៀវភៅមួយ ដោយធ្វើការសិក្សាលើកម្រងរឿងព្រេង និងរឿងសាស្រ្តាខ្មែរ ដើម្បីស្វែងយល់អំពីប្រព័ន្ធយុត្តិធម៌ខ្មែរសម័យដើម។
សូមចុចខាងក្រោម ដើម្បីស្តាប់៖
“មរតកយុត្តិធម៌ខ្មែរ” គឺជាចំណងជើងសៀវភៅ ដែលជាស្នាដៃដ៏ថ្មីស្រឡាងមួយរបស់បណ្ឌិត ហ៊ែល ចំរើន ចុះផ្សាយ កាលពីចុងឆ្នាំ២០០៩ កន្លងទៅនេះ។ បន្ទាប់ពីបាននិពន្ធសៀវភៅមួយ ស្តីពី "នីតិការងារកម្ពុជា" លោកហ៊ែល ចំរើន ដែលជាបណ្ឌិតច្បាប់ បញ្ចប់ការសិក្សាពីប្រទេសបារាំង បានងាកមកចាប់អារម្មណ៍លើឫសគល់នៃប្រព័ន្ធយុត្តិធម៌ខ្មែរវិញម្តង។
ជិត២សតវត្សរ៍ ក្រោមឥទ្ធិពលច្បាប់បារាំង ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ខ្មែរ បានចម្លងស្ទើរតែទាំងស្រុងពីបារាំង។ នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធច្បាប់ខ្មែរនៅតែបន្តទទួលឥទ្ធិពលពីបរទេស តាមរយៈគម្រោងបង្កើតច្បាប់ថ្មីៗទៀត ដែលមានជំនួយពីបរទេស។
សំណួរសួរថា តើនៅមុនពេល ដែលឥទ្ធិពលបរទេសវាយលុកចូលមកប្រទេសកម្ពុជា ជាពិសេស មុនឆ្នាំ១៨៦៣ ដែលបារាំងចូលមកកាន់កាប់ប្រទេសកម្ពុជា តើខ្មែរមានប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ផ្ទាល់របស់ខ្លួនដែរឬទេ?
នៅក្នុងសៀវភៅ “មរតកយុត្តិធម៌ខ្មែរ” លោកហ៊ែល ចំរើន បានធ្វើការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងបណ្តារឿងសាស្រ្តា និងរឿងព្រេងខ្មែរមួយចំនួន ដែលទាក់ទងនឹងការកាត់ក្តី ជាពិសេស រឿងព្រេង ទាក់ទងនឹង សុភាទន្សាយ ដែលជាតួអង្គដ៏ល្បីល្បាញមួយ ក្នុងសង្គមខ្មែរ ថា ជាអ្នកពូកែកាត់ក្តី ប្រកបដោយប្រាជ្ញាវាងវៃ និងប្រកបដោយយុត្តិធម៌។
បើទោះជាគេមិនអាចសន្និដ្ឋានឲ្យប្រាកដប្រជាថា រឿងព្រេង និងរឿងសាស្រ្តាខ្មែរពិតជាឆ្លុះបញ្ចាំងអំពីប្រព័ន្ធយុត្តិធម៌ខ្មែរសម័យបុរាណក៏ដោយ ក៏ប៉ុន្តែ រឿងព្រេងទាំងនេះគឺជារឿងខ្មែរ និយាយអំពីរបៀបកាត់ក្តីពីសម័យដើម។
នៅក្នុងកាលៈទេសៈមួយ ដែលឯកសារស្តីពីប្រវត្តិច្បាប់ខ្មែរ ត្រូវបាត់បង់ស្ទើរតែទាំងស្រុង ដោយឆ្លងកាត់សង្រ្គាមរាប់សតវត្សរ៍ សៀវភៅ “មរតកយុត្តិធម៌ខ្មែរ” នេះ គឺជាវិភាគទានមួយ ក្នុងការស្វែងយល់អំពីប្រវត្តិ និងឫសគល់នៃប្រព័ន្ធយុត្តិធម៌ខ្មែរសម័យបុរាណ។ គឺជាការព្យាយាមបង្ហាញឲ្យឃើញថា នៅមុនពេល ដែលទទួលការវាយលុកពីឥទ្ធិពលច្បាប់បរទេស ខ្មែរក៏មានប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់ខ្លួនដែរ។
រហូតមកទល់សព្វថ្ងៃនេះ បើទោះជាច្បាប់ខ្មែរទទួលឥទ្ធិពលខ្លាំងក្លា ពីបារាំងក៏ដោយ ក៏មានគោលការណ៍ច្បាប់ខ្មែរបុរាណខ្លះ នៅតែចាក់ឫសជាប់ក្នុងការអនុវត្តជាក់ស្តែង ក្នុងសង្គមខ្មែរដែរ។
ជាការពិតថា រឿងព្រេងមិនអាចជាភស្តុតាងជាក់លាក់ ១០០% បញ្ជាក់អំពីប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ខ្មែរសម័យបុរាណបាននោះទេ។ ក៏ប៉ុន្តែ នេះជាជំហានដំបូងដ៏សំខាន់មួយ ក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់អំពីឫសគល់ច្បាប់ខ្មែរ។
ការសិក្សាស្រាវជ្រាវ មិនខុសអំពីការសាងសង់នោះទេ។ ដើម្បីបានប្រាសាទដ៏ស្កឹមស្កៃមួយ គេចាប់ផ្តើមពីថ្មមួយដុំទៅ។ ដូចដែលអ្នកនិពន្ធបានបញ្ជាក់ច្បាស់ស្រាប់ នៅក្នុងសេចក្តីផ្តើម ថា សៀវភៅ “មរតកយុត្តិធម៌ខ្មែរ” គឺ “ប្រៀបបាននឹងល្អងធូលីដ៏សុខុមល្អិត ក្នុងកណ្តាលបំណែកនៃមហាប្រាង្គប្រាសាទវប្បធម៌នីតិសាស្រ្ត និងធម្មសាស្រ្តខ្មែរ”៕
បទសម្ភាសន៍
នៅក្នុងនាទីជីវិតជោគជ័យក្នុងសប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ជួង ជី ហៅ កុយ។ លោក កុយ ដែលកំពុងមានឈ្មោះបោះសំឡេងជាអ្នកកំប្លែងនៅក្នុងប្រទេសកម្ពុជា។
20/04/2010 09:11 ម៉ោងសកល
ភ្ញៀវប្រចាំសប្តាហ៍របស់ Jean-François TAIN នៅថ្ងៃសៅរ៍នេះ គឺ Père François PONCHAUD អ្នកផ្សព្វផ្សាយសាសនាកាតូលីក។ Père Ponchaud ដែលឋិត នៅទីក្រុងភ្នំពេញ ក្នុងថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ បានឃើញផ្ទាល់ភ្នែកពួកយោធាខ្មែរក្រហមចូលកាន់កាប់ ទីក្រុងភ្នំពេញ កាលពី ៣៥ឆ្នាំមុន។
17/04/2010 14:42 ម៉ោងសកល
13/04/2010 08:58 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ហ្សង់-ហ្វ្រង់ស័រ តាន់ លោក លឺ ឡាយស្រេង អនុប្រធាននៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សជាតិនិយមដែលជា បំណែកសេសសល់ពីការបែកបាក់គ្នានៅក្នុងជួរគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីមុនការបោះ ឆ្នោតឆ្នាំ២០០៨ ចាំបាច់ត្រូវតែរួបរួមគ្នាវិញ។
11/04/2010 06:55 ម៉ោងសកល
កាលពីសប្តាហ៍មុន លោក-អ្នកស្តាប់បានស្តាប់ការរៀបរាប់របស់អ្នកពិគ្រោះយោបល់ផ្នែកជំនួញម្នាក់ អំពីចំណុចគន្លឹះ ដែលគេត្រូវធ្វើការសិក្សាមុននឹងឈានទៅបើកមុខជំនួញ។ នៅថ្ងៃនេះ សេង ឌីណា បានស្វែងរកការបកស្រាយពន្យល់ពីមន្រ្តីធនាគារម្នាក់ ជុំវិញការខ្ចីលុយពីធនាគារ ដើម្បីយកទៅរកស៊ី។
08/04/2010 15:11 ម៉ោងសកល
06/04/2010 13:17 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណអង្គការសហប្រជាជាតិដែលបានគំាទ្រលើទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពង្រឹង និងការអភិវឌ្ឍន៍បន្ថែមទៀត លើបញ្ហាសិទ្ធិមនុស្ស។ ក្នុងនាមកម្ពុជា ជាប្រទេសអធិបតេយ្យមួយ លោក ឱម យ៉ិនទៀងបានអំពាវនាវឲ្យប្រទេសដទៃ និងអង្គការអន្តរជាតិមួយចំនួនបញ្ឈប់ការត្រួតត្រា បញ្ឈប់ការចង្អុលបញ្ជាលើកម្ពុជាតាមទំនើងចិត្ត។
03/04/2010 13:03 ម៉ោងសកល
01/04/2010 12:01 ម៉ោងសកល
30/03/2010 11:55 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់អាស៊ីត បានពន្យល់ពីសារៈសំខាន់នៃការបង្កើតឲ្យមានច្បាប់ទឹកអាស៊ីត។ គោលការណ៍រួមនៃច្បាប់អាស៊ីត គឺមានចរិកបង្ការ និងបង្ក្រាបដើម្បីឈានទៅកាត់បន្ថយបទឧក្រិដ្ឋដោយប្រើទឹកអាស៊ីតជាអាវុធ។ ជនដែលប្រព្រឹត្តបទល្មើសជះទឹកអាស៊ីត នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅមួយជីវិត។
13/04/2010 12:36 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
04/03/2010 11:20 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល