ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 05/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 05/03/2010 13:22 ម៉ោងសកល
នាយករដ្ឋមន្រ្តីទួរគី បានប្រកាសកោះហៅឯកអគ្គរដ្ឋទូតទួរគី ពីរដ្ឋធានីវ៉ាស៊ីងតោនមកទួរគីវិញ ក្រោយពីគណៈកម្មាធិការសភាអាមេរិក អនុម័តសេចក្តីសម្រេចមួយ ចោទទួរគីថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ទៅលើជនជាតិអារម៉េនី (Arménie) កាលពីក្នុងអំឡុងសង្រ្គាមលោកលើកទី១។ ជម្លោះការទូតជាមួយទួរគី ដែលជាសម្ព័ន្ធជិតស្និទ្ធបំផុត ក្នុងចំណោមប្រទេសកាន់សាសនាអ៊ីស្លាមនេះ អាចនឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតប្រយោជន៍ច្រើន។
សូមចុចខាងក្រោម ដើម្បីស្តាប់៖

រដ្ឋមន្រ្តីការបរទេសទួរគី៖ ដំណើរការផ្សះផ្សាជាមួយអារម៉េនីនឹងនៅតែបន្ត ទោះបីមានរឿងជាមួយអាមេរិក
(រូបថត៖ Reuters)
កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចមួយ ទាមទារឲ្យលោកអូបាម៉ា ប្រើពាក្យ “ប្រល័យពូជសាសន៍” ក្នុងការនិយាយពាក់ព័ន្ធនឹងការសម្លាប់រង្គាលជនជាតិអារម៉េនី ដោយពួកទួរគី កាលពីក្នុងអំឡុងសង្រ្គាមលោកលើកទី១។
ការអនុម័តនេះបានធ្វើឡើងដោយប្រកៀកប្រកិតគ្នាបំផុត ដោយសំឡេងប្រឆាំងមាន ២២ និងសំឡេងគាំទ្រមាន ២៣ ពោលគឺ លើសតែ១សំឡេងប៉ុណ្ណោះ។
គួររំឭកថា នៅក្នុងពេលកាន់តំណែងជាសមាជិកព្រឹទ្ធសភា លោកអូបាម៉ា និងលោកស្រីគ្លីនតុន សុទ្ធតែធ្លាប់បានហៅការសម្លាប់រង្គាលជនជាតិអារម៉េនីនេះ ថា ជាអំពើប្រល័យពូជសាសន៍។
នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ក៏លោកអូបាម៉ាធ្លាប់បានសន្យាដែរថា នឹងប្រើពាក្យ “ប្រល័យពូជសាសន៍”នេះ ពេលជាប់ឆ្នោត។
ក៏ប៉ុន្តែ កាលពីម្សិលមិញនេះ ទាំងលោកអូបាម៉ា និងលោកស្រីគ្លីនតុន សុទ្ធតែបានព្យាយាមរារាំងកុំឲ្យគណៈកម្មាធិការសភាអនុម័តសេចក្តីសម្រេចប្រើពាក្យ “ប្រល័យពូជសាសន៍”នេះទៅវិញ។
លោកស្រីគ្លីនតុនបានអះអាងថា រដ្ឋាភិបាលរបស់លោកអូបាម៉ា មិនចង់ឲ្យការអនុម័តសេចក្តីសម្រេចរបស់សភានេះ នាំឲ្យខូចដំណើរការផ្សះផ្សារគ្នា រវាងប្រទេសទួរគី និងអារម៉េនី។ រដ្ឋាភិបាលទាំងពីរនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយ កាលពីខែតុលា ឆ្នាំ២០០៩ ក្នុងការតភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។
ក៏ប៉ុន្តែ ក្រៅពីហេតុផលនេះ រដ្ឋាភិបាលរបស់លោកអូបាម៉ាអាចមានហេតុផលផ្សេងទៀត។ គួរបញ្ជាក់ថា ទួរគី គឺជាសម្ព័ន្ធយ៉ាងជិតស្និទ្ធិបំផុតរបស់អាមេរិក ក្នុងចំណោមប្រទេសកាន់សាសនាអ៊ីស្លាម។ ទួរគី គឺជាសមាជិកអង្គការអូតង់ គឺជាប្រទេស ដែលមានឥទ្ធិពលជួយអាមេរិក ក្នុងសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន សំណុំរឿងនុយក្លេអ៊ែរអៀរ៉ង់ និងជាប្រទេសមានទីតាំងភូមិសាស្រ្តមានអំណោយផល ដល់ប្រតិបត្តិការយោធាអាមេរិក នៅក្នុងប្រទេសអៀរ៉ាក់។
នៅពេល ដែលអាមេរិកដកកងទ័ពចេញពីអៀរ៉ាក់ នាពេលខាងមុខ គឺគេគ្រោងដកតាមប្រទេសទួរគីនេះឯង ព្រោះវាងាយស្រួលជាង មានសុវត្ថិភាព ហើយមិនសូវចំណាយលុយច្រើនផង។
ជម្លោះការទូត ក្នុងរឿងប្រល័យពូជសាសន៍នេះ អាចនឹងធ្វើឲ្យអាមេរិកខាតបង់ប្រយោជន៍ច្រើន។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលលោកអូបាម៉ា កំពុងតែព្យាយាមទប់ស្កាត់ កុំឲ្យជម្លោះនេះរាលដាលតទៅមុខទៀត។
គួររំឭកឡើងវិញថា នៅក្នុងអំឡុងសង្រ្គាមលោកលើកទី១ (១៩១៤-១៩១៨) ប្រទេសទួរគីមិនទាន់បង្កើតឡើងនៅឡើយទេ។ ទួរគីគ្រាន់តែជាផ្នែកមួយរបស់ចក្រភពអូតូម៉ង់តែប៉ុណ្ណោះ។ អារម៉េនី ក៏ស្ថិតក្នុងចក្រភពអូតូម៉ង់នេះដែរ។ នៅក្នុងពេល ដែលប្រទេសកំពុងស្ថិតក្នុងភាពចលាចល ដោយសង្រ្គាមផង និងដោយមានវិបត្តិផ្ទៃក្នុង ធ្វើឲ្យចក្រភពអូតូម៉ង់ឈានទៅរកការដួលរលំផងនោះ ពួកជនជាតិទួរគី ដែលពេលនោះ ជាអ្នកគ្រប់គ្រងរដ្ឋាភិបាលអូតូម៉ង់ បានជម្លៀសជនជាតិអារម៉េនី យកទៅវាលរហោឋាន ក្នុងប្រទេសស៊ីរី។
នៅក្នុងការជម្លៀសនេះ ជនជាតិអារម៉េនីជាច្រើននាក់បានស្លាប់ ខ្លះដោយអត់បាយ ខ្លះដោយពួកទាហានទួរគីសម្លាប់។ ចំនួនអ្នកស្លាប់នេះ មានការអះអាងខុសៗគ្នា។ ខ្លះថា ជាង១លាននាក់។ ឯខ្លះទៀតថា មិនដល់មួយលាននាក់ទេ។
រដ្ឋាភិបាលទួរគី នៅពេលនេះ ក៏បានទទួលស្គាល់ដែរថា ពិតជាមានការសម្លាប់រង្គាលជនជាតិអារម៉េនីមែន នៅពេលនោះ។ ប៉ុន្តែ មិនមានស្លាប់រហូតដល់ជាង១លាននោះទេ គឺត្រឹមតែ ៣០ម៉ឺននាក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការសម្លាប់នេះ គឺមិនមែនធ្វើឡើង ដោយមានការរៀបចំគម្រោងការទុកជាមុន ដើម្បីកម្ទេចពួកជនជាតិអារម៉េនីនោះដែរ។ ដូច្នេះ គេមិនអាចនិយាយថា នេះជា “អំពើប្រល័យពូជសាសន៍” នោះទេ។
ទោះជាយ៉ាងណា មានអ្នកជំនាញខ្លះយល់ថា ទំហំនៃការសម្លាប់រង្គាលនេះ បង្ហាញថា ទួរគីពិតជាមានផែនការទុកជាមុន ក្នុងការសម្លាប់ពួកអារម៉េនីពិតមែន។
បច្ចុប្បន្ននេះ មានប្រទេសប្រមាណជា ២០ ក្នុងនោះក៏មានប្រទេសបារាំងផងដែរ ទទួលស្គាល់ជាផ្លូវការថា ការសម្លាប់រង្គាលជនជាតិអារម៉េនី កាលពីក្នុងសង្រ្គាមលោកលើកទី១ គឺជា អំពើប្រល័យពូជសាសន៍៕
ព្រឹត្តិការណ៍ប្រចំាថ្ងៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
21/04/2010 12:55 ម៉ោងសកល
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
20/04/2010 12:39 ម៉ោងសកល
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
19/04/2010 14:18 ម៉ោងសកល
នៅពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានព្រមានថា អ៊ីស្រាអែលអាចនឹងប្តូរប្រែឥរិយាបថរបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់Cisjordanie បើប្រសិនជាភាគីប៉ាលេស្ទីនពុំព្រមចាប់ធ្វើការចរចាឡើងវិញដើម្បីស្វែងរកសន្តិភាពទេនោះ។
18/04/2010 16:11 ម៉ោងសកល
ពួកអ្នកដឹកនាំចលនាអាវក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គេនៅតែបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអភិស៊ីត ហើយទន្ទឹមគ្នានេះ គេបានប្រកាសទៀតថា គេនឹងយល់ព្រមប្រគល់ខ្លួនឲ្យនគរបាលថៃ ក៏ប៉ុន្តែនៅក្រោយថ្ងៃ១៥ឧសភា។
17/04/2010 15:19 ម៉ោងសកល
នៅថ្ងៃសុក្រនេះ ដែលជាទិវាចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី កងកម្លាំងរក្សាសន្តិសុខថៃបានធ្វើប្រតិបត្តិការក្រសោបចាប់ពួកមេដឹកនាំអាវក្រហម នៅសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក។ ក៏ប៉ុន្តែពួកមេដឹកនាំចលនាបាតុកម្ម បានរត់គេចខ្លួនទាន់។ ប្រតិបត្តិការនេះ បានធ្វើឲ្យស្ថានភាពទូទៅតានតឹងឡើងវិញខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងពួកបាតុករអាវក្រហមនិងរដ្ឋាភិបាលអាភីស៊ីត អាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងវិញគ្រប់ពេលវេលា។
16/04/2010 14:03 ម៉ោងសកល
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង នៅខណៈដែលប្រទេសអ៊ីស្រាអែលកំពុងស្គាល់ភាពឯកានៅលើឆាកអន្តរជាតិ។
14/04/2010 14:21 ម៉ោងសកល
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរដោយពួកភេរវជនមានកាន់តែខ្លាំងឡើងៗ។ ហើយទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍សរសើរដល់សេចក្តីសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែនដែលបានយល់ព្រមកំទេចស្តុកនៃជាតិ Uranium ចម្រើនធាតុដើម្បីរក្សាសន្តិសុខ កុំឲ្យវត្ថុធាតុទាំងនោះធ្លាក់ទៅក្នុងដៃរបស់ពួកភេរវជន។
13/04/2010 13:55 ម៉ោងសកល
២ ថ្ងៃ ក្រោយពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងបាតុករអាវក្រហម និងទាហាន កាលពីថ្ងៃសៅរ៍ ទី១០ មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួសជិត ៩០០នាក់មក។ នៅថ្ងៃទី១២ មេសានេះ ពួកអាវបានធ្វើបុណ្យសពឲ្យគ្នីគ្នាគេ។
12/04/2010 15:31 ម៉ោងសកល
ក្រោយពីបានដកថយកាលពីក្បាលព្រលប់ ទាហាន និងប៉ូលិសថៃ បានសម្រុកចូលបង្រ្កាបពួកអាវក្រហមជាថ្មីម្តងទៀត នៅពេលយប់។ ការប្រយុទ្ធគ្នារវាងបាតុករ និងទាហាន បានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួស ជាង ៨០០។ ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកកាសែតជនជាតិជប៉ុនម្នាក់ដែរ។
11/04/2010 14:42 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
11/10/2009 11:32 ម៉ោងសកល
07/04/2009 15:16 ម៉ោងសកល
07/04/2009 11:08 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល