ដោយ សៀក សារិន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/03/2010 13:59 ម៉ោងសកល
ប្រជាជនក្រិករាប់ម៉ឺននាក់បាននាំគ្នាចុះថ្នល់កាលពីថ្ងៃសុក្រទី៥មីនាដើម្បីសម្ដែងការប្រឆាំងនឹងវិធានការត្បិតត្បៀតរបស់រដ្ឋាភិបាល នៅខណៈដែលសភាកំពុងបោះឆ្នោតគាំទ្រវិធានការថ្មីរបស់រដ្ឋាភិបាលក្រិក។
សូមចុចខាងក្រោមដើម្បីស្ដាប់៖
ប្រជាជនក្រិកនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវិធានការត្បិតត្បៀតថ្មីរបស់រដ្ឋាភិបាលបែបនេះ មកពីគេយល់ឃើញថា ពួកគេជាប្រជាពលករក្រីក្រខិតខំធ្វើការយ៉ាងសែនវេទនា ទទួលបានប្រាក់បៀវត្សរ៍តិចតួចសម្រាប់ចិញ្ចឹមគ្រួសារ។ វិបត្តិហិរញ្ញវត្ថុដែលកំពុងកើតមាននៅប្រទេសក្រិកបច្ចុប្បន្ននេះគឺបណ្តាលមកពីមានទង្វើពុករលួយរបស់អ្នកដឹកនាំប្រទេស។ ដូច្នេះមានមូលហេតុអ្វីត្រូវឲ្យពួកគេមករងទទួលការបង់ខាតបែបនេះដោយវិធានការត្បិតត្បៀតថ្មីរបស់រដ្ឋាភិបាលដែលបង្ខំឲ្យពូកគេទទួលបង់ពន្ធបន្ថែមលើប្រេងឥន្ធនៈ ទទួលការដំឡើងពន្ធលើតម្លៃបន្ថែមTVA ទទួលការកាត់បន្ថយប្រាក់ខែ។ វិធានការទាំងអម្បាលមាណនេះហើយដែលប្រជាពលករក្រិកយល់ឃើញថា ជាវិធានការអយុត្តិធម៌។ ដូច្នេះ អ្នកដែលត្រូវទទួលការខាតបង់នៅពេលនេះគឺអ្នកដឺកនាំក្រិក ពុំមែនប្រជាជនក្រិកក្រីក្រដែលរស់ទាំងត្រដរទាំងប្រផិតប្រផើយនោះឡើយ។ គួរកត់សម្គាល់ថា បាតុកម្មនៅប្រទេសក្រិកកាលពីម្សិលមិញបានបណ្តាលឲ្យមានការប្រយុទ្ធតទល់គ្នាជាច្រើនកន្លែងរវាងបាតុករនិងនគរបាលក្រិក។ ហើយកូដកម្មជាតិមួយនឹងត្រូវកើតមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
លោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់Angela Merkelបានទទួលជួបពិភាក្សាកាលពីថ្ងៃសុក្រទី៥មីនាជាមួយលោកនាយករដ្ឋមន្ត្រីក្រិកGeorges Papandréou នៅទីក្រុងប៊ែរឡាំង។ ជាផ្លូវការ ជំនួបនេះធ្វើឡើងដើម្បីជំរាបឲ្យអ្នកដឹកនាំអាល្លឺម៉ង់ជ្រាបដឹងពី”ផែនការត្បិតត្បៀត”របស់ទីក្រុងAthènesដែលចង់បានការគាំទ្រនយោបាយពីសំណាក់ប្រទេសអាល្លឺម៉ង់ សហភាពអឺរ៉ុប និងពីសហគមន៍អន្តរជាតិ។ ដូចការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីក្រិកGeorges Papandréouមុននឹងអញ្ជើញដល់ទីក្រុងប៊ែរឡាំងថា លោកអញ្ជើញមកប្រទេសអាល្លឺម៉ង់នេះ គឺចង់បានការគាំទ្រនយោបាយ ពុំមែនចង់បានប្រាក់ជំនួយឡើយ។ ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ក៏ប្រកាសភ្លាមភ្លែតវាយសំពងថា “លោកនាយករដ្ឋមន្ត្រីក្រិកGeorges Papandréouថ្លែងថាលោកពុំចង់បានប្រាក់ជំនួយឡើយ។ ដូច្នេះរដ្ឋាភិបាលអាល្លឺម៉ង់ក៏ពុំត្រូវឲ្យមួយកាក់មួយសេនសោះឡើយទៅរដ្ឋាភិបាលក្រិក។
អ្នកដឹកនាំអាល្លឺម៉ង់ភាគច្រើន ហើយប្រជាជនអាល្លឺម៉ង់មានដល់ទៅ៨០%ប្រឆាំងជំទាស់ពុំឲ្យផ្តល់ជំនួយឲ្យរដ្ឋាភិបាលនៃប្រទេសក្រិក។ ដោយគេយល់ថា ស្ថានភាពហិរញ្ញវត្ថុក្រិកដែលធ្លាក់ដល់ស្ថានបាតាលបែបនេះគឺបណ្តាលមកពីទង្វើពុករលួយ ទង្វើភូតភរក្លែងបន្លំសព្វបែបយ៉ាងរបស់អ្នកដឹកនាំក្រិក ជាពិសេសពាក់ព័ន្ធនឹងបញ្ជីគណនេយ្យ។
ជាសរុប អ្នកដឹកនាំអឺរ៉ុបបានសម្ដែងឲ្យដឹងពីការទុកចិត្តរបស់គេទៅលើវិធានការត្បិតត្បៀតរបស់រដ្ឋាភិបាលក្រិក ហើយគេសង្ឃឹមថា វិធានការត្បិតត្បៀតនេះនឹងអាចជួយអូសទាញប្រទេសក្រិកឲ្យចេញផុតពីវិបត្តិហិរញ្ញវត្ថុដ៏សែនវេទនានេះ។
លោកនាយករដ្ឋមន្ត្រីក្រិកGeorges Papandréouបានទទួលការគាំទ្រនយោបាយ ក៏ប៉ុន្តែគ្មានទទួលបានការសន្យាឬជំនួយហិរញ្ញវត្ថុអ្វីឡើយ ក្រោយពីមានជំនួបជាមួយលោកប្រធានEurogroupeJean-Claude Junckerនៅទីក្រុងLuxembourg និង លោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់Angela Merkelនៅទីក្រុងប៊ែរឡាំង៕
ព្រឹត្តិការណ៍ប្រចំាថ្ងៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
21/04/2010 12:55 ម៉ោងសកល
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
20/04/2010 12:39 ម៉ោងសកល
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
19/04/2010 14:18 ម៉ោងសកល
នៅពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានព្រមានថា អ៊ីស្រាអែលអាចនឹងប្តូរប្រែឥរិយាបថរបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់Cisjordanie បើប្រសិនជាភាគីប៉ាលេស្ទីនពុំព្រមចាប់ធ្វើការចរចាឡើងវិញដើម្បីស្វែងរកសន្តិភាពទេនោះ។
18/04/2010 16:11 ម៉ោងសកល
ពួកអ្នកដឹកនាំចលនាអាវក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គេនៅតែបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអភិស៊ីត ហើយទន្ទឹមគ្នានេះ គេបានប្រកាសទៀតថា គេនឹងយល់ព្រមប្រគល់ខ្លួនឲ្យនគរបាលថៃ ក៏ប៉ុន្តែនៅក្រោយថ្ងៃ១៥ឧសភា។
17/04/2010 15:19 ម៉ោងសកល
នៅថ្ងៃសុក្រនេះ ដែលជាទិវាចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី កងកម្លាំងរក្សាសន្តិសុខថៃបានធ្វើប្រតិបត្តិការក្រសោបចាប់ពួកមេដឹកនាំអាវក្រហម នៅសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក។ ក៏ប៉ុន្តែពួកមេដឹកនាំចលនាបាតុកម្ម បានរត់គេចខ្លួនទាន់។ ប្រតិបត្តិការនេះ បានធ្វើឲ្យស្ថានភាពទូទៅតានតឹងឡើងវិញខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងពួកបាតុករអាវក្រហមនិងរដ្ឋាភិបាលអាភីស៊ីត អាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងវិញគ្រប់ពេលវេលា។
16/04/2010 14:03 ម៉ោងសកល
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង នៅខណៈដែលប្រទេសអ៊ីស្រាអែលកំពុងស្គាល់ភាពឯកានៅលើឆាកអន្តរជាតិ។
14/04/2010 14:21 ម៉ោងសកល
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរដោយពួកភេរវជនមានកាន់តែខ្លាំងឡើងៗ។ ហើយទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍សរសើរដល់សេចក្តីសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែនដែលបានយល់ព្រមកំទេចស្តុកនៃជាតិ Uranium ចម្រើនធាតុដើម្បីរក្សាសន្តិសុខ កុំឲ្យវត្ថុធាតុទាំងនោះធ្លាក់ទៅក្នុងដៃរបស់ពួកភេរវជន។
13/04/2010 13:55 ម៉ោងសកល
២ ថ្ងៃ ក្រោយពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងបាតុករអាវក្រហម និងទាហាន កាលពីថ្ងៃសៅរ៍ ទី១០ មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួសជិត ៩០០នាក់មក។ នៅថ្ងៃទី១២ មេសានេះ ពួកអាវបានធ្វើបុណ្យសពឲ្យគ្នីគ្នាគេ។
12/04/2010 15:31 ម៉ោងសកល
ក្រោយពីបានដកថយកាលពីក្បាលព្រលប់ ទាហាន និងប៉ូលិសថៃ បានសម្រុកចូលបង្រ្កាបពួកអាវក្រហមជាថ្មីម្តងទៀត នៅពេលយប់។ ការប្រយុទ្ធគ្នារវាងបាតុករ និងទាហាន បានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួស ជាង ៨០០។ ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកកាសែតជនជាតិជប៉ុនម្នាក់ដែរ។
11/04/2010 14:42 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
12/02/2010 13:50 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល