ដោយ សៀក សារិន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 07/03/2010 12:57 ម៉ោងសកល
គ្រាប់បែកជាច្រើនគ្រាប់បានផ្ទុះហើយបានបណ្តាលឲ្យមានមនុស្សស្លាប់១៦នាក់នៅថ្ងៃអាទិត្យនេះនៅទីក្រុងBagdad ក្នុងខណៈដែលប្រជាជនអៀរ៉ាក់កំពុងត្រូវចូលរួមធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកសភារបស់ខ្លួន។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
ការបាញ់បំផ្លោងដោយកាំភ្លើងត្បាល់ជាច្រើនគ្រាប់និងការដាក់គ្រាប់បែកបំផ្ទុះបានលាន់ឮពេញទាំងរដ្ឋធានីBagdadនៅថ្ងៃអាទិត្យនេះ ក្នុងខណៈដែលប្រជាជនអៀរ៉ាក់ប្រមាណ១៩លាននាក់ត្រូវចូលរួមធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកសភារបស់ខ្លួន។ ការិយាល័យបោះឆ្នោតត្រូវបើកទ្វារនៅម៉ោង៧ព្រឹកត្រូវជាម៉ោង៤ម៉ោងសាកលនៅតាមទីក្រុងដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមSunnite។
ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅប្រទេសអៀរ៉ាក់លើកនេះគឺជាការបោះឆ្នោតលើកទីពីរហើយចាប់តាំងពីមានការវាយលុករបស់កងកម្លាំងយោធាអន្តរជាតិនៅខែមីនាឆ្នាំ២០០៣និងក្រោយពីការផ្តួលរំលំរបបផ្តាច់ការរបស់Saddam Hussein រួចមក។ ហើយការបោះឆ្នោតនេះក៏ជាTestមួយផងដែរសម្រាប់សាកល្បងមើលសមត្ថភាពនៃការទប់ទល់នៃប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅប្រទេសអៀរ៉ាក់ប្រឈមមុខទល់នឹងអធិករណ៍ជាតិពិន្ធុ អធិករណ៍សាសនា ហើយនិងការបះបោរដោយក្រុមប្រដាប់អាវុធ។
ហើយការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅប្រទេសអៀរ៉ាក់នេះក៏មានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិកដែលគ្រោងធ្វើការកាត់បន្ថយចំនួនយោធារបស់ខ្លួនប្រមាណពាក់កណ្តាលនៅប្រទេសអៀរ៉ាក់នារយៈប្រាំខែខាងមុខនេះ ហើយនិងគ្រោងដកកងទ័ពអាមេរិកចេញឲ្យអស់ពីប្រទេសអៀរ៉ាក់ចាប់ពីពេលនេះទៅទល់ចុងឆ្នាំ២០១១។
គួរកត់សម្គាល់ថា ប្រជាជនអៀរ៉ាក់ប្រមាណ១៨លាន៩សែននាក់បានមកចុះឈ្មោះបោះឆ្នោតក្នុងចំណោមប្រជាជនអៀរ៉ាក់មានទាំងអស់៣០លាននាក់ដែលត្រូវបោះឆ្នោតជ្រើសរើសក្នុងចំណោមបេក្ខជនទាំងអស់៦២០០នាក់ដែលចេញពី៨៦គណបក្សនយោបាយ សម្រាប់៣២៥អាសនៈនៅក្នុងក្រុមប្រឹក្សាអ្នកតំណាងអៀរ៉ាក់។
គេហាក់ដូចជាពិបាកនឹងប្រមើលមើលឲ្យដឹងពីមុខមាត់នៃរដ្ឋាភិបាលអៀរ៉ាក់ថ្មីដែលប្រសូតចេញពីការបោះឆ្នោតជ្រើសតាំងសមាជិកសភាលើកនេះណាស់។ ដោយហេតុថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភាលើកមុនពោលគឺនៅឆ្នាំ២០០៥ គេត្រូវការពេលវេលាដល់ទៅប្រាំខែដើម្បីឲ្យគណបក្សនយោបាយផ្សេងៗគ្នានៅអៀរ៉ាក់អាចរកលទ្ធភាពចងសម្ពន្ធភាពនឹងគ្នាដើម្បីបង្កើតបានរដ្ឋាភិបាលចម្រុះមួយ។
សូមគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអៀរ៉ាក់បច្ចុប្បន្នលោកNouri al Maliki បានអំពាវនាវឲ្យបេក្ខជនសមាជិកសភាអៀរ៉ាក់ទាំងអស់យល់ព្រមទទួលយកលទ្ធផលនៃការបោះឆ្នោត ទោះបីជាយ៉ាងណាក៏ដោយ។ ពីព្រោះលោកយល់ថា អ្នកដែលចាញ់គេលើកនេះ អាចនឹងឈ្នះគេវិញនៅពេលបោះឆ្នោតលើកក្រោយ។ ហើយអ្នកឈ្នះគេលើកនេះក៏អាចចាញ់គេវិញដែរនៅពេលក្រោយ។ លោកនាយករដ្ឋមន្ត្រីអៀរ៉ាក់បច្ចុប្បន្នលោកNouri al Malikiដែលជាអ្នកកាន់សាសនាអ៊ីស្លាមChiite សង្ឃឹមថានឹងទទួលបានសំឡេងឆ្នោតគាំទ្រច្រើន ដោយហេតុថាលោកបានទទួលលទ្ធផលក្នុងការកាត់បន្ថយបញ្ហាអសន្តិសុខ បើប្រៀបផ្ទឹមទៅនឹងអំពើហិង្សាដ៏សែនឃោរឃៅដែលកើតមាននៅឆ្នាំ២០០៦-២០០៧។
អ្នកតំណាងជនជាតិអៀរ៉ាក់នៅតំបន់Kurdistan មានតួនាទីជាអាជ្ញាកណ្តាលនៅក្នុងសភាអៀរ៉ាក់។ ហើយទាំងនេះមានតាំងពីការវាយលុករបស់កងកម្លាំងយោធាអាមេរិកនៅឆ្នាំ២០០៣មក។ ជនជាតិអៀរ៉ាក់នៅតំបន់Kurdistanមាននៅក្នុងចលនាអ្នកជាតិនិយមបដិបក្សKurdesពីរសំខាន់ៗដែលគ្រប់គ្រងតំបន់Kurdistanស្វយ័តពោលគឺគណបក្សប្រជាធិបតេយ្យKurdistanPDK ហើយនិងសហភាពស្នេហាជាតិនៃKurdistan UPK។
ចលនាដើម្បី“រដ្ឋអ៊ីស្លាមអៀរ៉ាក់”ដែលជាសាខានៃចលនាភេរវនិយមអាល់កៃដានៅប្រទេសអៀរ៉ាក់បានប្រកាសគំរាមកុំឲ្យប្រជាជនអៀរ៉ាក់ចូលរួមធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅប្រទេសអៀរ៉ាក់នៅថ្ងៃអាទិត្យនេះ បើគេពុំស្ដាប់ពាក្យបញ្ជានេះទេ គេនឹងត្រូវទទួលទារុណកម្មជាពុំខាន។ សូមគូសបញ្ជាក់ថា នារយៈប៉ុន្មានថ្ងៃមុនការបោះឆ្នោតនេះ គេកត់សម្គាល់ឃើញមានអំពើភេរវកម្មដែលបានផ្តាច់ជីវិតមនុស្សអស់៤៩នាក់។ សន្តិសុខនាឱកាសបោះឆ្នោតជ្រើសតាំងសមាជិកសភានៅប្រទេសអៀរ៉ាក់លើកនេះបានត្រូវធានាដោយកងកម្លាំងយោធានិងនគរបាលអៀរ៉ាក់ប្រមាណ៦៧០ ០០០នាក់ដោយមានជំនួយផងទៀតពីសំណាក់យោធាអាមេរិកប្រមាណ៩៦ ០០០នាក់៕
ព្រឹត្តិការណ៍ប្រចំាថ្ងៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
21/04/2010 12:55 ម៉ោងសកល
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
20/04/2010 12:39 ម៉ោងសកល
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
19/04/2010 14:18 ម៉ោងសកល
នៅពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានព្រមានថា អ៊ីស្រាអែលអាចនឹងប្តូរប្រែឥរិយាបថរបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់Cisjordanie បើប្រសិនជាភាគីប៉ាលេស្ទីនពុំព្រមចាប់ធ្វើការចរចាឡើងវិញដើម្បីស្វែងរកសន្តិភាពទេនោះ។
18/04/2010 16:11 ម៉ោងសកល
ពួកអ្នកដឹកនាំចលនាអាវក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គេនៅតែបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអភិស៊ីត ហើយទន្ទឹមគ្នានេះ គេបានប្រកាសទៀតថា គេនឹងយល់ព្រមប្រគល់ខ្លួនឲ្យនគរបាលថៃ ក៏ប៉ុន្តែនៅក្រោយថ្ងៃ១៥ឧសភា។
17/04/2010 15:19 ម៉ោងសកល
នៅថ្ងៃសុក្រនេះ ដែលជាទិវាចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី កងកម្លាំងរក្សាសន្តិសុខថៃបានធ្វើប្រតិបត្តិការក្រសោបចាប់ពួកមេដឹកនាំអាវក្រហម នៅសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក។ ក៏ប៉ុន្តែពួកមេដឹកនាំចលនាបាតុកម្ម បានរត់គេចខ្លួនទាន់។ ប្រតិបត្តិការនេះ បានធ្វើឲ្យស្ថានភាពទូទៅតានតឹងឡើងវិញខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងពួកបាតុករអាវក្រហមនិងរដ្ឋាភិបាលអាភីស៊ីត អាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងវិញគ្រប់ពេលវេលា។
16/04/2010 14:03 ម៉ោងសកល
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង នៅខណៈដែលប្រទេសអ៊ីស្រាអែលកំពុងស្គាល់ភាពឯកានៅលើឆាកអន្តរជាតិ។
14/04/2010 14:21 ម៉ោងសកល
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរដោយពួកភេរវជនមានកាន់តែខ្លាំងឡើងៗ។ ហើយទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍សរសើរដល់សេចក្តីសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែនដែលបានយល់ព្រមកំទេចស្តុកនៃជាតិ Uranium ចម្រើនធាតុដើម្បីរក្សាសន្តិសុខ កុំឲ្យវត្ថុធាតុទាំងនោះធ្លាក់ទៅក្នុងដៃរបស់ពួកភេរវជន។
13/04/2010 13:55 ម៉ោងសកល
២ ថ្ងៃ ក្រោយពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងបាតុករអាវក្រហម និងទាហាន កាលពីថ្ងៃសៅរ៍ ទី១០ មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួសជិត ៩០០នាក់មក។ នៅថ្ងៃទី១២ មេសានេះ ពួកអាវបានធ្វើបុណ្យសពឲ្យគ្នីគ្នាគេ។
12/04/2010 15:31 ម៉ោងសកល
ក្រោយពីបានដកថយកាលពីក្បាលព្រលប់ ទាហាន និងប៉ូលិសថៃ បានសម្រុកចូលបង្រ្កាបពួកអាវក្រហមជាថ្មីម្តងទៀត នៅពេលយប់។ ការប្រយុទ្ធគ្នារវាងបាតុករ និងទាហាន បានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួស ជាង ៨០០។ ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកកាសែតជនជាតិជប៉ុនម្នាក់ដែរ។
11/04/2010 14:42 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
09/12/2009 13:44 ម៉ោងសកល
21/06/2009 14:01 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល