ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 08/03/2010 13:16 ម៉ោងសកល
នៅថ្ងៃចន្ទនេះ សន្និសីទអន្តរជាតិ ស្តីពីវិស័យនុយក្លេអ៊ែរស៊ីវិល បានចាប់បើកធ្វើ នៅទីក្រុងប៉ារីស។ ថ្លែងក្នុងសុន្ទរកថា បើកសន្និសីទនេះ លោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតីបារាំង បានប្រកាសពីគម្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរអន្តរជាតិ និងជំរុញឲ្យធនាគារអន្តរជាតិធំៗ បង្កើនឥណទានដល់ប្រទេស ដែលចង់សាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ។
សូមចុចខាងក្រោម ដើម្បីស្តាប់៖

លោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតីបារាំង ថ្លែងក្នុងសន្និសីទអន្តរជាតិស្តីពីនុយក្លេអ៊ែរស៊ីវិល
(រូបថត៖ Reuters)
១ខែ មុនពេល ដែលលោកអូបាម៉ា បើកធ្វើសន្និសីទអន្តរជាតិ ស្តីពីសុវត្ថិភាពផ្នែកនុយក្លេអ៊ែរ ប្រទេសបារាំង បានរៀបចំធ្វើសន្និសីទអន្តរជាតិមួយដែរ ស្តីពីបញ្ហានុយក្លេអ៊ែរនេះ ប៉ុន្តែ ផ្តោតទៅលើការពង្រីកវិស័យនុយក្លេអ៊ែរស៊ីវិល។
សន្និសីទអន្តរជាតិ ដោយមានការចូលរួមពីបណ្តាប្រទេស ចំនួន ៦៥ បានចាប់បើកធ្វើ នៅព្រឹកថ្ងៃចន្ទនេះ នៅទីក្រុងប៉ារីស សម្រាប់រយៈពេល ២ថ្ងៃ។
ក្រៅពីតំណាងរដ្ឋាភិបាល អ្នកចូលរួមក្នុងសន្និសីទនេះ ក៏មាន លោក យូគីយ៉ូ អាម៉ាណូ (Yukio Amano) អគ្គនាយកទីភ្នាក់ងារថាមពលបរមណូអន្តរជាតិ (AIEA), អ្នកជំនាញខាងនុយក្លេអ៊ែរ និងតំណាងក្រុមហ៊ុនថាមពលនុយក្លេអ៊ែរធំៗជាច្រើននាក់ផងដែរ។
នៅក្នុងសុន្ទរកថា បើកសន្និសីទនេះ លោកនីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតីបារាំង បានជំរុញឲ្យពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល ព្រោះលោកយល់ថា នេះជាអាវុធមួយដ៏សំខាន់ ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។
ក្នុងពេលជាមួយគ្នានេះ លោកប្រធានាធិបតីបារាំង ក៏បានរិះគន់ជាប្រយោលដល់ប្រទេសអៀរ៉ង់ផងដែរ ដែលបានរំលោភលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយលបលួចមានកម្មវិធីនុយក្លេអ៊ែរជាសម្ងាត់។ លោកបានប្រកាសថា បារាំងនឹងបញ្ឈប់រាល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យនុយក្លេអ៊ែរ ជាមួយប្រទេសណា ដែលមិនគោរពតាមល័ក្ខខ័ណ្ឌ នៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា អៀរ៉ង់ និងកូរ៉េខាងជើង មិនត្រូវបានគេអញ្ជើញឲ្យមកចូលរួម នៅក្នុងសន្និសីទអន្តរជាតិ នៅប៉ារីសនេះទេ។
លោកសាកូហ្ស៊ី បានប្រកាស នៅព្រឹកថ្ងៃចន្ទនេះ អំពីគម្រោងបង្កើត “វិទ្យាស្ថាននុយក្លេអ៊ែរអន្តរជាតិ” ដោយក្នុងនេះ នឹងបង្កើតសាលាបណ្តុះបណ្តាលបច្ចេកវិទ្យានុយក្លេអ៊ែរមួយ ដោយប្រមូលផ្តុំសាស្រ្តាចារ្យល្បីៗ មកពីគ្រប់ប្រទេស។
លោកក៏បានជំរុញផងដែរឲ្យធនាគារពិភពលោក, ធនាគារអភិវឌ្ឍអឺរ៉ុប និងធនាគារអន្តរជាតិធំៗផ្សេងទៀត បង្កើនឥណទានរបស់ខ្លួន ដើម្បីជួយដល់ប្រទេស ដែលចង់សាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ៕
ព្រឹត្តិការណ៍ប្រចំាថ្ងៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
21/04/2010 12:55 ម៉ោងសកល
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
20/04/2010 12:39 ម៉ោងសកល
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
19/04/2010 14:18 ម៉ោងសកល
នៅពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានព្រមានថា អ៊ីស្រាអែលអាចនឹងប្តូរប្រែឥរិយាបថរបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់Cisjordanie បើប្រសិនជាភាគីប៉ាលេស្ទីនពុំព្រមចាប់ធ្វើការចរចាឡើងវិញដើម្បីស្វែងរកសន្តិភាពទេនោះ។
18/04/2010 16:11 ម៉ោងសកល
ពួកអ្នកដឹកនាំចលនាអាវក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គេនៅតែបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអភិស៊ីត ហើយទន្ទឹមគ្នានេះ គេបានប្រកាសទៀតថា គេនឹងយល់ព្រមប្រគល់ខ្លួនឲ្យនគរបាលថៃ ក៏ប៉ុន្តែនៅក្រោយថ្ងៃ១៥ឧសភា។
17/04/2010 15:19 ម៉ោងសកល
នៅថ្ងៃសុក្រនេះ ដែលជាទិវាចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី កងកម្លាំងរក្សាសន្តិសុខថៃបានធ្វើប្រតិបត្តិការក្រសោបចាប់ពួកមេដឹកនាំអាវក្រហម នៅសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក។ ក៏ប៉ុន្តែពួកមេដឹកនាំចលនាបាតុកម្ម បានរត់គេចខ្លួនទាន់។ ប្រតិបត្តិការនេះ បានធ្វើឲ្យស្ថានភាពទូទៅតានតឹងឡើងវិញខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងពួកបាតុករអាវក្រហមនិងរដ្ឋាភិបាលអាភីស៊ីត អាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងវិញគ្រប់ពេលវេលា។
16/04/2010 14:03 ម៉ោងសកល
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង នៅខណៈដែលប្រទេសអ៊ីស្រាអែលកំពុងស្គាល់ភាពឯកានៅលើឆាកអន្តរជាតិ។
14/04/2010 14:21 ម៉ោងសកល
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរដោយពួកភេរវជនមានកាន់តែខ្លាំងឡើងៗ។ ហើយទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍សរសើរដល់សេចក្តីសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែនដែលបានយល់ព្រមកំទេចស្តុកនៃជាតិ Uranium ចម្រើនធាតុដើម្បីរក្សាសន្តិសុខ កុំឲ្យវត្ថុធាតុទាំងនោះធ្លាក់ទៅក្នុងដៃរបស់ពួកភេរវជន។
13/04/2010 13:55 ម៉ោងសកល
២ ថ្ងៃ ក្រោយពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងបាតុករអាវក្រហម និងទាហាន កាលពីថ្ងៃសៅរ៍ ទី១០ មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួសជិត ៩០០នាក់មក។ នៅថ្ងៃទី១២ មេសានេះ ពួកអាវបានធ្វើបុណ្យសពឲ្យគ្នីគ្នាគេ។
12/04/2010 15:31 ម៉ោងសកល
ក្រោយពីបានដកថយកាលពីក្បាលព្រលប់ ទាហាន និងប៉ូលិសថៃ បានសម្រុកចូលបង្រ្កាបពួកអាវក្រហមជាថ្មីម្តងទៀត នៅពេលយប់។ ការប្រយុទ្ធគ្នារវាងបាតុករ និងទាហាន បានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួស ជាង ៨០០។ ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកកាសែតជនជាតិជប៉ុនម្នាក់ដែរ។
11/04/2010 14:42 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
02/03/2010 10:56 ម៉ោងសកល
24/02/2010 16:35 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល