publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អាមេរិក-ដើមបូព៌ា

ទស្សនកិច្ច​របស់លោក Joe Biden​ នៅ​អ៊ីស្រាអែល​ និង​នៅ​ដែនដី​ប៉ាលេស្ទីន​

ដោយ សៀក សារិន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  09/03/2010 14:20 ម៉ោងសកល

លោក​អនុ​ប្រធានាធិបតី​អាមេរិក​Joe Biden ​អញ្ជើញ​ទៅ​ដើម​បូព៌ា។​ ការ​ផ្តើម​ធ្វើ​ទស្សនកិច្ច​នេះ​ធ្លាក់​ចំពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រៀបចំ​ឲ្យ​មាន​កិច្ចចរចា​មិន​ចំពោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន។

សូមចុចខាងក្រោមដើម្បីស្ដាប់៖

បទអន្តរាគមន៍របស់​សៀក សារិន

09/03/2010

លោកអនុប្រធានាធិបតីអាមេរិកJoe Biden (​ រូបថត៖ Reuters )

លោកអនុប្រធានាធិបតីអាមេរិកJoe Biden
(​ រូបថត៖ Reuters )

នៅ​ខណៈ​ដែល​លោក​អនុ​ប្រធានាធិបតី​អាមេរិក​Joe Biden​អញ្ជើញ​ដល់​ដើមបូព៌ា​ បេសកជន​ពិសេស​អាមេរិកាំង​លោក​George Mitchell ឯណោះ​ក៏​បាន​វិល​ត្រឡប់​មក​ទីក្រុង​វ៉ាស៊ីតោន​វិញ​ ដើម្បី​ធ្វើ​របាយការណ៍​ជំរាប​លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​Hillary Clinton ​មុន​នឹង​អញ្ជើញ​ទៅ​ដើមបូព៌ា​ទៀត​នៅ​សប្តាហ៍​ក្រោយ​។​ លោក​George Mitchell បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​កិច្ច​ព្រមេព្រៀង​ជា​គោលការណ៍​ដែល​ទទួល​បាន​ពី​ភាគី​អ៊ីស្រាអែល​និង​ភាគី​ប៉ាលេស្ទីន​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​កិច្ចចរចា​មិន​ចំពោះ​ ដោយ​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ទាំងនេះ​នឹង​ជួយ​បើក​ច្រក​រក​ផ្លូវ​សម្រាប់​ពេល​អនាគត។​ នៅ​ពេល​អនាគត​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចង់ឲ្យ​មាន​នូវ​កិច្ចចរចា​មួយ​ដោយ​ផ្ទាល់​រវាង​រាល់​ភាគី​ពាក់ព័ន្ធ។

សូមគូស​បញ្ជាក់ថា​ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ធ្លាប់​បាន​បញ្ជូន​លោក​ស្រី​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​Hillary Clinton ​ទៅ​ដើម​បូព៌ា​រួច​ម្តងហើយ​ដើម្បី​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​អ៊ីស្រាអែល-ប៉ាលេស្ទីន។​ លើកនេះ​ លោក​អូបាម៉ា​បាន​បញ្ជូន​លោក​អនុ​ប្រធានាធិបតី​អាមេរិក​Joe Biden​ ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ចង់​សង្កត់​បញ្ជាក់​ឲ្យ​ឃើញ​ពី​សារៈ​សំខាន់​ដែល​សហរដ្ឋ​អាមេរិក​ឲ្យ​ទៅលើ​សំណុំ​រឿងនេះ។​ ហើយ​នៅទី​បញ្ចប់​គឺ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ខ្លួនឯង​ផ្ទាល់​តែ​ម្តង​ដែល​ត្រូវ​អញ្ជើញ​ទៅ​​ដើម​បូព៌ា។​ ក៏​ប៉ុន្តែ​ បើ​មើល​ទៅ​ស្ថានការណ៍​បច្ចុប្បន្ន​ គេ​ហាក់​ដូចជា​គ្មាន​សង្ឃឹម​ឡើយថា​ លោក​អូបាម៉ា​អាច​នឹង​អញ្ជើញ​ទៅ​តំបន់​ដើម​បូព៌ា​នៅ​ពេល​អនាគត​ឆាប់ៗ​ខាងមុខនេះ។

បើ​យោងតាម​របាយការណ៍​ផ្ទៃក្នុង​នៃ​ក្រសួង​ការបរទេស​អ៊ីស្រាអែល​នៅ​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ អ៊ីស្រាអែល​នៅ​ពុំទាន់​មាន​ជំនឿ​ពិត​ប្រាកដ​នៅ​ឡើយ​ទៅលើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជំរុញ​អភិក្រម​សន្តិភាព​អ៊ីស្រាអែល-ប៉ាលេស្ទីន។​ សម្រាប់​រដ្ឋ​អំណាច​អ៊ីស្រាអែល​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​មាន​កង្វល់​ខ្វល់ខ្វាយ​ពី​នយោបាយ​ផ្ទៃក្នុង​អាមេរិកាំង​ច្រើនជាង​បញ្ហា​ដើម​បូព៌ា​ ហើយ​ទាំងនេះ​អ៊ីស្រាអែល​ពុំ​និយាយ​ពី​គោលជំហរ​របស់​សហរដ្ឋ​អាមេរិក​ដែល​ខិត​ចូល​ជិត​ប៉ាលេស្ទីន​កាន់​តែ​ខ្លាំងឡើងៗ។​ ដូច្នេះ​បាន​សេចក្តីថា​ ទស្សនៈ​របស់​អ៊ីស្រាអែល​ និង​អាមេរិកាំង​ពាក់ព័ន្ធ​នឹង​បញ្ហា​ដើម​បូព៌ា​មាន​គម្លាត​ឃ្លាត​ពី​គ្នា​កាន់តែ​ឆ្ងាយទៅៗ។​ ហើយ​ការ​ចាប់​មាន​កិច្ចចរចា​នឹងគ្នា​ឡើងវិញ​រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​ទោះបី​ជា​មិន​ចំពោះ​ក៏​ដោយ​ ក៏​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចម្រុះ​អ៊ីស្រាអែល​របស់​លោក​នាយក​រដ្ឋមន្ត្រី​Benyamin Netanyahu ​ស្គាល់​ការ​បែកបាក់​ប្រេះឆា​ជាពុំខាន។

ចំណែក​ឯ​ពួក​ប៉ាលេស្ទីន​វិញ​ គេបាន​ឲ្យ​សញ្ញា​​ភ្លើង​ខៀវ​ទៅ​លោក​Mahmoud Abbas ឲ្យ​ធ្វើ​កិច្ចចរចា​មិន​ចំពោះ​ផ្ទាល់​ជាមួយ​អ៊ីស្រាអែល​តាម​សំណើ​របស់​ទីក្រុង​វ៉ាស៊ីនតោន។​ សេចក្តី​សម្រេច​ចិត្ត​នេះ​នឹង​អនុញ្ញាត​ឲ្យ​ចាប់​មាន​ឡើងវិញ​នូវ​អភិក្រម​សន្តិភាព​ដែល​បាន​ផ្អាក​ឈប់​អស់រយៈ​១៤ខែ។

គួរកត់​សម្គាល់​ថា​ ចាប់តាំងពី​មាន​សង្គ្រាម​នៅ​តំបន់​Gaza នៅ​ខែ​ធ្នូ​ឆ្នាំ២០០៨​មក​ ពួក​ប៉ាលេស្ទីន​បាន​បដិសេធ​ពុំ​ព្រម​មាន​កិច្ចចរចា​ជាមួយ​អ៊ីស្រាអែល​ឡើយ។​ ហើយ​ទោះបី​ជា​បច្ចុប្បន្ន​នេះ​ ប៉ាលេស្ទីន​បានឆ្លើយ​យល់ព្រម​ចរចា​ជាមួយ​អ៊ីស្រាអែល​ ក៏​ឆ្លើយ​យល់ព្រម​ទាំងទើស​ទាំងទាល់​ដែរ។​ លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន​បាន​ដាក់​តំណត់​រយៈកាល​៤ខែ​សម្រាប់​វិនិច្ឆ័យ​ទៅលើ​ភាព​ស្មោះត្រង់​នៃ​កិច្ចចរចា​នេះ។​ ហើយ​លោក ​Mahmoud Abbas ក៏​គ្មាន​ជំនួប​ឡើយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ Benyamin Netanyahu។​ កិច្ចចរចា​ដោយ​មិន​ចំពោះ​ផ្ទាល់​នេះ​ ប្រព្រឹត្ត​ទៅ​តាម​រយៈ​បេសកជន​ពិសេស​អាមេរិក​លោក​George Mitchell​ដែល​ធ្វើ​ដំណើរ​ទៅមក​រវាង​ទីក្រុង​Jérusalem​និង​Ramallah។

សូម​គូស​បញ្ជាក់ថា​ មាន​ក្រុម​ប៉ាលេស្ទីន​Hamas ជាច្រើន​បាន​បរិហា​ពី​កិច្ចចរចា​នេះ។​ ហើយ​លោក​Mahmoud Abbas​ផងទៀត​ក៏​ត្រូវ​ខិតខំ​ពន្យល់​បញ្ចុះ​បញ្ចូល​ពួក​ប៉ាលេស្ទីន​Fatah ខ្លះ​ដែល​នៅ​រួញ​រា​ឲ្យ​យល់​ព្រម​តាម​ជំហរ​របស់​ខ្លួន។​ រីឯ​សំណុំ​រឿង​ទីមួយ​ដែល​ត្រូវ​លើក​យក​មក​ដោះស្រាយ​គឺ​បញ្ហា​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​អនាគត​រដ្ឋ​ប៉ាលេស្ទីន។

ចំណែក​ឯ​ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benyamin Netanyahu​វិញ​ បាន​ថ្លែង​ឲ្យ​ដឹង​រួច​ជា​ស្រេច​ថា​ គេ​ពុំ​បោះ​បង់​ចោល​ឡើយ​ព្រំដែន​ជាមួយ​ប្រទេស​Jordanie។​ លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន​វិញ​បាន​ប្រកាស​ប្រាប់ថា​ កិច្ច​ព្រព្រៀង​អ្វីៗ​ក៏​សម្រេច​ពុំ​បាន​ឡើយ​ បើ​គ្មាន​ទីក្រុង​Jérusalem ​ប៉ែក​ខាងកើត​សម្រាប់​ប៉ាលេស្ទីន​ទេនោះ៕

ព្រឹត្តិការណ៍ប្រចំាថ្ងៃ

FMI

ស្លាកសញ្ញា​មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) (រូបថត: Wikipédia)

FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

21/04/2010 12:55 ម៉ោងសកល

អាស៊ី

ផ្សារ​Tsukiji​ដែល​ជា​ផ្សារ​ត្រី​Saumon​ធំ​ជាងគេ​នៅទីក្រុងTokyo មាន​វិបត្តិ​គ្មាន​ត្រីSaumonមក​ពី​ប្រទេស​Norvège(រូបថត៖reuters)

សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

20/04/2010 12:39 ម៉ោងសកល

អឺរ៉ុប

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយ​សារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង(រូបថត៖ Reuters)

ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

19/04/2010 14:18 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល-ប៉ាលេស្ទីន

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahuរូបថត : AFP

អ៊ីស្រាអែល​ចង់ប្តូរឥរិយាបថ​ក្នុងបញ្ហាអាណានិគមកិច្ច​

នៅ​ពេលថ្មីៗ​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​បាន​ព្រមាន​ថា​ អ៊ីស្រាអែល​អាច​នឹង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន​ថ្មី​នៅ​តំបន់​Cisjordanie បើ​ប្រសិន​ជា​ភាគី​ប៉ាលេស្ទីន​ពុំព្រម​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ដើម្បី​ស្វែងរក​សន្តិភាព​ទេនោះ។

18/04/2010 16:11 ម៉ោងសកល

ថៃ-វិបត្តិនយោបាយ

បាតុករអាវក្រហម និង​ នគរបាលថៃ(រូបថត : AFP)

ពួកអ្នកដឹកនាំ​អាវក្រហម​នឹងយល់ព្រម​ប្រគល់ខ្លួន​ឲ្យអាជ្ញាធរថៃ​

ពួក​អ្នក​ដឹកនាំ​ចលនា​អាវក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះថា​ គេ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អភិស៊ីត​ ហើយ​ទន្ទឹម​គ្នា​នេះ​ គេ​បាន​ប្រកាស​ទៀត​ថា​ គេ​នឹង​យល់ព្រម​ប្រគល់ខ្លួន​ឲ្យ​នគរបាល​ថៃ​ ក៏​ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​១៥​ឧសភា។

17/04/2010 15:19 ម៉ោងសកល

វិបត្តិ​ថៃ

មេដឹកនាំ​ក្រុម​ប្រឆាំង​រត់គេច​ខ្លួន​ចេញ​ពី​ការតាម​ចាប់​របស់​ប៉ូលីស​ថៃ(រូបថត៖ Reuters)

ចូល​ឆ្នាំ​ចប់ ស្ថានភាព​តានតឹង​ឡើង​វិញ

នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ទិវា​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី កង​កម្លាំង​រក្សា​សន្តិសុខ​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​ក្រសោប​ចាប់​ពួក​មេដឹកនាំ​អាវក្រហម នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក។ ក៏​ប៉ុន្តែ​ពួក​មេដឹកនាំ​ចលនា​បាតុកម្ម បាន​រត់គេច​ខ្លួន​ទាន់។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​តានតឹង​ឡើង​វិញ​ខ្លាំង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពួក​បាតុករ​អាវ​ក្រហម​និង​រដ្ឋាភិបាល​អាភីស៊ីត អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា។

16/04/2010 14:03 ម៉ោងសកល

ដើមបូព៌ា-អ៊ីស្រាអែល

លោកប្រធានាធិបតីអ៊ីស្រាអែល​Shimon Peres​​និង​លោក​រដ្ឋមន្ត្រី ក្រសួង​ការបរទេស​បារាំង​Bernard Kouchner(រូបថត : Reuters)

ទស្សនកិច្ច​នៃប្រធានាធិបតី​អ៊ីស្រាអែល​នៅប្រទេសបារាំង​

លោក​ប្រធានាធិបតី​អ៊ីស្រាអែល​Shimon Peres​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​ នៅ​ខណៈ​ដែល​ប្រទេស​អ៊ីស្រាអែល​កំពុង​ស្គាល់​ភាព​ឯកា​នៅ​លើ​ឆាក​អន្តរជាតិ។

14/04/2010 14:21 ម៉ោងសកល

អាមេរិក-ជំនួបកំពូល​នុយក្លេអ៊ែរ

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​( រូបថត : Jason Reed / Reuters )

ជំនួបកំពូល ស្ដីពី ការគំរាម នៃអាវុធ នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ពួក​ភេរវជន​មាន​កាន់តែ​ខ្លាំងឡើងៗ។​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្វាគមន៍​សរសើរ​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស​អ៊ុយក្រែន​ដែល​បាន​យល់ព្រម​កំទេច​ស្តុក​នៃ​ជាតិ Uranium ចម្រើន​ធាតុ​ដើម្បី​រក្សា​សន្តិសុខ​ កុំឲ្យ​វត្ថុធាតុ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ភេរវជន។

13/04/2010 13:55 ម៉ោងសកល

ថៃ

ពួក​អាវ​ក្រហម​ហែសព​គ្នី​គ្នា​គេ(រូបថត៖ Reuters)

ពួក​អាវ​ក្រហម​ហែ​សព​គ្នី​គ្នា​គេ

២ ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ​អាវ​ក្រហម និង​ទាហាន កាល​​ពី​ថ្ងៃ​សៅរ៍ ទី១០ មេសា ដែល​បាន​បណ្តាល​​​​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួសជិត ៩០០​នាក់​មក។ នៅ​ថ្ងៃ​ទី១២ មេសា​នេះ ពួក​អាវ​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​គ្នីគ្នា​គេ។

12/04/2010 15:31 ម៉ោងសកល

ថៃ

ថៃ​ឆ្លងកាត់​អំពើហិង្សា​នយោបាយ​ដ៏​អាក្រក់​មិនធ្លាប់​ជួប ក្នុងរយៈពេល​ជិត​២០ឆ្នាំ(រូបថត៖ Reuters)

ចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ២១នាក់ ក្នុងការបង្រ្កាប​បាតុកម្ម​អាវក្រហម

ក្រោយ​ពី​បាន​ដកថយ​កាលពីក្បាល​ព្រលប់​ ទាហាន និង​ប៉ូលិស​ថៃ បាន​សម្រុក​ចូល​បង្រ្កាប​ពួកអាវក្រហម​ជាថ្មីម្តងទៀត​ នៅពេលយប់។ ការប្រយុទ្ធគ្នា​រវាង​បាតុករ​ និង​ទាហាន បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ និង​របួស ជាង ៨០០។ ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏មាន​អ្នកកាសែត​ជនជាតិ​ជប៉ុនម្នាក់​ដែរ។

11/04/2010 14:42 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល