publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ

បក្ស​ប្រ​ឆាំង​និង​NGOs​សុំ​អោយ​រដ្ឋសភា​ពន្យាការ​ពិភាក្សា​ច្បាប់​ប្រឆាំង​អំ​ពើ​ពុក​រលួយ​រដ្ឋសភាបដិ​សេធ

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  09/03/2010 14:05 ម៉ោងសកល

នៅថ្ងៃទី១០មីនាស្អែក តាមគម្រោង រដ្ឋសភាកម្ពុជា​នឹងផ្តើម​ពិភាក្សាលើសេចក្តី​ព្រាងច្បាប់ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ។ ក៏ប៉ុន្តែនៅថ្ងៃនេះ ស្រាប់តែគណបក្សសម រង្ស៊ី និងសង្គម​ស៊ីវិល​បានធ្វើ​សេចក្តីថ្លែងការណ៍រៀងៗខ្លួន ស្នើសុំអោយរដ្ឋសភា​ពន្យារការចាប់ផ្តើម​ពិភាក្សាលើច្បាប់​ទៅខែ​ក្រោយ។

សេចក្តី​រាយការណ៍​របស់​ លាង ដឹលុច ​ពី​ទីក្រុង​ភ្នំពេញ

09/03/2010

NGOsសុំ​អោយ​រដ្ឋសភា​ពន្យារការ​ពិ​ភាក្សា​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​រដ្ឋសភា​បដិសេធ

NGOsសុំ​អោយ​រដ្ឋសភា​ពន្យារការ​ពិ​ភាក្សា​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​រដ្ឋសភា​បដិសេធ

បើយោង​តាមការ​ពន្យល់​របស់ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សសម រង្ស៊ីនៅ​ក្នុងលិខិត​ដែល​ពួក​គេបាន​សរសេរ​ដាក់ជូន​លោកហេង សំរិន​ប្រធាន​រដ្ឋសភា​នៅថ្ងៃនេះ គឺ​ក្រុមអ្នក​តំណាង​រាស្ត្រ​ចង់​បាន​អោយ​មាន​ពេលវេលា​ច្រើនជាង​នេះ​ទៀត​សម្រាប់អ្នកតំណាងរាស្ត្រក្នុង​ការ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​ជាការជជែក​ប្រមូល​គំនិត យោបល់ ឬ​អនុសាសន៍​ពី​ប្រជាពលរដ្ឋ និង​អង្គការ​សង្គមស៊ីវិល​នានា​ដើម្បី​ធ្វើ​យ៉ាងណាអោយ​សេចក្តី​ព្រាងច្បាប់​នេះកាន់​តែល្អឡើង​មុន​នឹងដាក់​ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋសភា។

            សូមបញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​នេះ បាន​ចូលដល់​រដ្ឋសភា​នៅកាល​ពីថ្ងៃទី​២៤កុម្ភៈ ហើយ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្សសម រង្ស៊ី​លោកសុន ឆ័យ​បានថ្លែង​ប្រាប់​អ្នកកាសែត​ថា លោក​ទើប​បានទទួល​សេចក្តីព្រាង​ច្បាប់នេះ​កាលពីថ្ងៃទី៤​មីនា​សប្តាហ៍​មុននេះ។ ហើយ​ស្រាប់តែ​ថ្ងៃទី១០​មិនា​ស្អែកនេះ រដ្ឋសភា​ចាប់ផ្តើម​ពិភាក្សា​តែម្តង។

            ក្រុមសង្គម​ស៊ីវិលចំនួន​៦អង្គការ​បាន​ធ្វើសេចក្តី​ថ្លែងការណ៍​រួ​ម​នៅថ្ងៃនេះ ដោយបាន​ផ្តល់​ហេតុផល​ដូច​គណបក្ស​ប្រឆាំង​ដូចគ្នា។ គឺបញ្ហា​ពេលវេលា​នៃការ​ពិនិត្យ​ច្បាប់​នេះឯង។ ពួកគេ​និយាយថា ពួកគេបានទទួលសំណៅដើម​នៃសេចក្តីព្រាងច្បាប់ក្នុងរយៈពេលខ្លីពេល ដែលធ្វើអោយ​ពួកគេមិន​អាចមានពេលគ្រប់គ្រាន់ក្នុងការវិភាគ និងផ្តល់​អនុសាសន៍​ជូនទៅរដ្ឋសភា។

            នៅរសៀលថ្ងៃទី៩មីនា​ក្រុមតំណាង​សង្គម​ស៊ីវិលបាន​នាំយក​សេចក្តីថ្លែង​ការណ៍​រួម​របស់​ពួកគេ​ទៅ​ជូន​រដ្ឋសភា ដែល​សេចក្តីថ្លែងការណ៍​នោះ​មាន​សំណូមពរ​៥ចំនុច។ ហើយចំនុច​ទី១​មុនគេ គឺការ​ស្នើសុំ​អោយ​រដ្ឋសភា​ពន្យារពេល​ពិភាក្សា​និងអនុម័ត​សេចក្តី​ព្រាងច្បាប់​នេះដល់​មួយ​ខែទៀត ហើយ​ស្នើអោយ​រដ្ឋសភា​បើក​អោយមាន​ការផ្តល់​មតិជា​សាធារណៈ​អោយ​ទូលំទូលាយ។ ទី២ គឺ​ត្រូវ​ធ្វើអោយ​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើពុក​រលួយ​ត្រូវតែ​ជាស្ថាប័ន​ឯករាជ្យ​ពិត​ប្រាកដ តាម​រយៈ​ការ​ប្រើ​ប្រាស់​បុគ្គល​ឯករាជ្យ ការ​ប្រើប្រាស់​ថវិកា​ដោយឡែក​ក្នុង​កញ្ចប់​ថវិកា​ជាតិ។ សំណូមពរ​ទី៣គឺ មិន​អោយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយដែលចំណុះ​អោយ​រដ្ឋាភិបាល​ធ្វើជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នោះទេ។ ទី៤ សូមអោយការ​ប្រកាស​ទ្រព្យសម្បត្តិ គួរធ្វើជា​សាធារណៈ និងទី៥ គឺគួរ​ចែង​លំអិតអំពី​ការការពារ​សាក្សី និងអ្នកប្តឹង។

            លោក​ងួន ញិល​បាន​ថ្លែងអោយ​ដឹងថា រដ្ឋសភា​បាន​ទទួល​លិខិត​សំណូមពរ​ទាំងអស់នោះ​ហើយ ប៉ុន្តែ​រដ្ឋសភា​នឹងមិន​អាចធ្វើ​តាម​សំណូមពរ​របស់​គណបក្ស​សម រង្ស៊ី និង​សង្គម​ស៊ីវិល ដោយ​លើក​ការ​ប្រជុំពេញ​អង្គនៅ​ថ្ងៃស្អែក​នោះឡើយ។ អនុប្រធាន​ទីមួយ​រដ្ឋសភា​បាន​ពន្យល់ថា ព្រោះ​តែច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ ស៊ីពេលយូរ​ឆ្នាំ​ហើយ ហើយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែនបានធ្វើសំណើមករដ្ឋសភា ក្នុងបរិបទ​នៃការ​ប្រញាប់​ទៀត ហេតុដូច្នេះហើយបានជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្រេច​បើកកិច្ច​ប្រជុំ​ពេញ​អង្គវិសាមញ្ញ​នៅថ្ងៃទី​១០មីនា​ស្អែក​នេះតែម្តង។

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល