ដោយ សៀក សារិន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 10/03/2010 14:41 ម៉ោងសកល
ច្បាប់ថ្មីពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសភូមាតម្រូវឲ្យសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យបណ្តេញចេញពីបក្សលោកស្រីអ៊ុងសានស៊ូជីដែលជាមេដឹកនាំបក្សប្រឆាំង។
សូមចុចខាងក្រោមដើម្បីស្ដាប់៖
អំណាចយោធាភូមាបានប្រកាសដាក់ឲ្យប្រើកាលពីថ្ងៃចន្ទកន្លងទៅនូវអត្ថបទច្បាប់ចំនួនប្រាំពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសភូមាដែលត្រូវប្រព្រឹត្តទៅនៅប៉ុន្មានខែខាងមុខនេះ។ នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ១៩៩០មក។ ក៏ប៉ុន្តែអត្ថន័យនៃច្បាប់ទាំងនេះបានត្រូវគេបង្ហាញឲ្យដឹងបន្តិចម្តងៗតាមរយៈបណ្តាញពត៌មានផ្សព្វផ្សាយ។
ច្បាប់ថ្មីស្ដីពីការចុះឈ្មោះនៃគណបក្សនយោបាយបានចែងថា ជនណាដែលមានទោសជាប់ពន្ធនាគារពុំអាចឋិតនៅក្នុងគណបក្សនយោបាយបានឡើយ។ ដូច្នេះច្បាប់នេះធ្វើឡើងសំដៅទៅលើលោកស្រីអ៊ុងសានស៊ូជីដែលបច្ចុប្បន្ននេះបានត្រូវតុលាការនៃរបបសឹកភូមាកាត់ទោសឲ្យជាប់ឃុំ១៨ខែ។
សូមគូសបញ្ជាក់ថា នៅក្នុងការបោះឆោ្នតសភាកាលពីម្ភៃឆ្នាំមុន គណបក្សរបស់លោកស្រីអ៊ុងសានស៊ូជីបានទទួលជ័យជំនះដ៏ធំធេង។ ក៏ប៉ុន្តែ សម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យពុំបានត្រូវគេអនុញ្ញាតឲ្យឡើងមកកាន់អំណាចឡើយ។ ផ្ទុយទៅវិញ លោកស្រីអ៊ុងសានស៊ូជីដែលជាមេបក្សប្រឆាំងបានត្រូវរបបសឹកភូមាចាប់ឃុំខ្លួនបាត់បង់សេរីភាពអស់រយៈជាង១៤ឆ្នាំ។
បន្ថែមពីលើនេះ ច្បាប់ថ្មីតម្រូវឲ្យរាល់គណបក្សនយោបាយចុះឈ្មោះក្នុងរយៈពេល៦០ថ្ងៃ។ ទាំងនេះ ក៏តម្រូវឲ្យផងដែរសកម្មជននិងកម្មាភិបាលនៃសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យធ្វើសេចក្តីសម្រេចចិត្តឲ្យបានឆាប់រហ័ស៕
មកទល់ពេលនេះ សម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យនៅពុំទាន់បានបញ្ចេញឲ្យឃើញជំហររបស់ខ្លួននៅឡើយ។ សម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យគ្រាន់តែបង្ហាញឲ្យដឹងពីការភ្ញាក់ផ្អើលរបស់ខ្លួន ហើយឆ្លើយថា៖ គេត្រូវតែធ្វើការឆ្លើយតបឲ្យបានយ៉ាងជាក់ច្បាស់។
គួរកត់សម្គាល់ថា នៅក្នុងអត្ថបទច្បាប់មួយទៀត របបសឹកភូមាបានបញ្ជាក់ឲ្យដឹងពីការក្តោបក្តាប់ត្រួតត្រាទាំងស្រុងទៅលើគណៈកម្មការបោះឆ្នោតដោយបានចែងថាសមាជិកនីមួយៗនៃគណៈកម្មការបោះឆ្នោតត្រូវតែមានការទទួលស្គាល់ពីសំណាក់អំណាចយោធាថា ជាឥស្សរជនមានការស្មោះស្ម័គ្រនឹងប្រទេសជាតិ និងមានការស្មោះស្ម័គ្រនឹងប្រជាជនភូមា។ ហើយនិងពុំមែនជាសមាជិកនៃគណបក្សនយោបាយណាមួយឡើយ។
សូមគូសបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលបានទទួលការអនុម័តក្រោយពីមានខ្យល់ព្យុះសង្ឃរាNargis ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់១៣៨ ០០០នាក់ ធ្លាប់បានធ្វើការហាមឃាត់ម្តងរួចទៅហើយពុំឲ្យលោកស្រីអ៊ុងសានស៊ូជីចូលរួមបោះឆ្នោត ដោយហេតុតែលោកស្រីអ៊ុងសានស៊ូជីមានស្វាមីជាជនបរទេស។ ស្វាមីរបស់លោកស្រីអ៊ុងសានស៊ូជីដែលមានសញ្ជាតិអង់គ្លេសនិងមានឈ្មោះថាMichael Aris បានទទួលអនិច្ចកម្មនៅឆ្នាំ១៩៩៩។
សហគមន៍អន្តរជាតិធ្លាប់បានប្រកាសបញ្ជាក់ជាយូរខែមកហើយថា ការដោះលែងឲ្យលោកស្រីអ៊ុងសានស៊ូជីមានសិទ្ធិសេរីភាពគឺជាលក្ខខណ្ឌចាំបាច់ដើម្បីធ្វើឲ្យការបោះឆ្នោតនៅប្រទេសភូមាទទួលបាននូវការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ។
សហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យនៃក្រសួងការបរទេសលោកPhilip Crowleyបានថ្លែងប្រឆាំងនឹងការដាក់ឲ្យប្រើច្បាប់ថ្មីពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសភូមា។ ហើយសហរដ្ឋអាមេរិកប្រកាសបញ្ជាក់ទៀតថា សេចក្តីសម្រេចចិត្តឯកតោភាគីរបស់របបសឹកភូមាពាក់ព័ន្ធនឹងការដាក់ឲ្យប្រើច្បាប់ថ្មី ពុំអាចធ្វើឲ្យសហគមន៍អន្តរជាតិទទួលយកបានឡើយ។ សេចក្តីសម្រេចចិត្តឯកតោភាគីដែលគ្មានបានពិភាក្សាចរចាជាមួយបក្សប្រឆាំងភូមាពោលគឺ សម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីហើយនិងជាមួយមេដឹកនាំនៃជនជាតិភាគតិចភូមាបានធ្វើឲ្យសហរដ្ឋអាមេរិកមានការបារម្ភយ៉ាងខ្លាំង។ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឲ្យរបបសឹកភូមាចាប់បើកកិច្ចចរចាជាមួយរាល់ភាគីពាក់ព័ន្ធដើម្បីទទួលបានមកវិញនូវការទុកចិត្តពីសំណាក់សមហគមន៍អន្តរជាតិ៕
ព្រឹត្តិការណ៍ប្រចំាថ្ងៃ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
21/04/2010 12:55 ម៉ោងសកល
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
20/04/2010 12:39 ម៉ោងសកល
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
19/04/2010 14:18 ម៉ោងសកល
នៅពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានព្រមានថា អ៊ីស្រាអែលអាចនឹងប្តូរប្រែឥរិយាបថរបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់Cisjordanie បើប្រសិនជាភាគីប៉ាលេស្ទីនពុំព្រមចាប់ធ្វើការចរចាឡើងវិញដើម្បីស្វែងរកសន្តិភាពទេនោះ។
18/04/2010 16:11 ម៉ោងសកល
ពួកអ្នកដឹកនាំចលនាអាវក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គេនៅតែបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអភិស៊ីត ហើយទន្ទឹមគ្នានេះ គេបានប្រកាសទៀតថា គេនឹងយល់ព្រមប្រគល់ខ្លួនឲ្យនគរបាលថៃ ក៏ប៉ុន្តែនៅក្រោយថ្ងៃ១៥ឧសភា។
17/04/2010 15:19 ម៉ោងសកល
នៅថ្ងៃសុក្រនេះ ដែលជាទិវាចុងក្រោយនៃបុណ្យចូលឆ្នាំថ្មី កងកម្លាំងរក្សាសន្តិសុខថៃបានធ្វើប្រតិបត្តិការក្រសោបចាប់ពួកមេដឹកនាំអាវក្រហម នៅសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក។ ក៏ប៉ុន្តែពួកមេដឹកនាំចលនាបាតុកម្ម បានរត់គេចខ្លួនទាន់។ ប្រតិបត្តិការនេះ បានធ្វើឲ្យស្ថានភាពទូទៅតានតឹងឡើងវិញខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងពួកបាតុករអាវក្រហមនិងរដ្ឋាភិបាលអាភីស៊ីត អាចនឹងបង្កឲ្យមានអំពើហិង្សាកើតឡើងវិញគ្រប់ពេលវេលា។
16/04/2010 14:03 ម៉ោងសកល
លោកប្រធានាធិបតីអ៊ីស្រាអែលShimon Peresកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃនៅប្រទេសបារាំង នៅខណៈដែលប្រទេសអ៊ីស្រាអែលកំពុងស្គាល់ភាពឯកានៅលើឆាកអន្តរជាតិ។
14/04/2010 14:21 ម៉ោងសកល
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរដោយពួកភេរវជនមានកាន់តែខ្លាំងឡើងៗ។ ហើយទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍សរសើរដល់សេចក្តីសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែនដែលបានយល់ព្រមកំទេចស្តុកនៃជាតិ Uranium ចម្រើនធាតុដើម្បីរក្សាសន្តិសុខ កុំឲ្យវត្ថុធាតុទាំងនោះធ្លាក់ទៅក្នុងដៃរបស់ពួកភេរវជន។
13/04/2010 13:55 ម៉ោងសកល
២ ថ្ងៃ ក្រោយពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងបាតុករអាវក្រហម និងទាហាន កាលពីថ្ងៃសៅរ៍ ទី១០ មេសា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួសជិត ៩០០នាក់មក។ នៅថ្ងៃទី១២ មេសានេះ ពួកអាវបានធ្វើបុណ្យសពឲ្យគ្នីគ្នាគេ។
12/04/2010 15:31 ម៉ោងសកល
ក្រោយពីបានដកថយកាលពីក្បាលព្រលប់ ទាហាន និងប៉ូលិសថៃ បានសម្រុកចូលបង្រ្កាបពួកអាវក្រហមជាថ្មីម្តងទៀត នៅពេលយប់។ ការប្រយុទ្ធគ្នារវាងបាតុករ និងទាហាន បានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ និងរបួស ជាង ៨០០។ ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកកាសែតជនជាតិជប៉ុនម្នាក់ដែរ។
11/04/2010 14:42 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
18/02/2010 14:30 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល