ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 10/03/2010 12:40 ម៉ោងសកល
ក្រោយពីមានប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសលោកហោ ណាំហុង អគ្គលេខាធិការអាស៊ាន លោកសូរិន ពិតសូវ៉ានបានធ្វើលិខិតឆ្លើយបំភ្លឺប្រាប់ថ្នាក់ដឹកនាំកម្ពុជាថា លោកត្រូវបានកាសែតដកស្រង់សម្តីខុស។
កាលពីសប្តាហ៍មុន អគ្គលេខាធិការអាស៊ានត្រូវបានទីភ្នាក់ងារព័ត៌មានប៊ែរណាម៉ា Bernamaដកស្រង់សម្តីថា ការធ្វើសមយុទ្ធយោធារបស់កម្ពុជា គឺជាការបង្ហាញសញ្ញាអាក្រក់ទៅកាន់ពិភពលោកថា តំបន់អាស៊ានមិនមានស្ថេរភាព។
នៅក្នុងលិខិតឆ្លើយបំភ្លឺនាយករដ្ឋមន្ត្រី និងប្រមុខការទូតខ្មែរ លោកសូរិន ពិតសូវ៉ានបានសរសេរថា ខ្ញុំសូមធានាអះអាងជូនសម្តេចថា គ្រប់ពេលទាំងអស់ ខ្ញុំតែងតែមានចេតនាលើកស្ទួយ និងគោរពនូវបទដ្ឋាននៃភាពសុច្ចរិត និងការទទួលខុសត្រូវខ្ពស់បំផុតរបស់អគ្គលេខាធិការដ្ឋានអាស៊ាន ដែលមេដឹកនាំអាស៊ានបានប្រគល់អោយរូបខ្ញុំ ជាអ្នកទទួលបន្ទុក។ ខ្ញុំពុំមានបំណង ហើយក៏ពុំបាននិយាយទៅលើសមយុទ្ធយោធាជាក់លាក់ណា នៅកម្ពុជាដែលខ្ញុំពុំបានដឹងនៅពេលនោះទេ។
លោកសូរិនបញ្ជាក់ថា លោកមានការសោកស្តាយយ៉ាងជ្រាលជ្រៅ ដែលការអត្ថាធិប្បាយរបស់លោកបានបង្កអោយមានការយល់ខុស និងការមិនស្រួលក្នុងចិត្តយ៉ាងខ្លាំង៕
ទាក់ទងនឹងប្រធានបទនេះ
09/03/2010 06:33 ម៉ោងសកល
05/03/2010 11:38 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល