publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

យោធា អាមេរិក កម្ពុជា

មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទស្សនកិច្ច ៥​ថ្ងៃ នៅ​កម្ពុជា

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  10/03/2010 12:50 ម៉ោងសកល

នាយក​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងត្បូង​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​វីល្លាម ក្រូ William Crow​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ នៅ​កម្ពុជា នៅ​ថ្ងៃ​នេះ។ ទស្សនកិច្ច​នេះ​មាន​គោលបំណង​ពិនិត្យ​មើល​ការរៀបចំ​សមយុទ្ធ​យោធា​ពហុសាសន៍​ដែល​គ្រោង​ធ្វើ នៅ​ខែ​កក្កដា​ខាង​មុខ និង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ផ្នែក​ការពារ​កម្ពុជា​ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

10/03/2010

ទាហាន​អាមេរិក​ធ្លាប់​បាន​បណ្តុះបណ្តាល​ទាហាន​កម្ពុជា​(រូបថត៖​សុវណ្ណារ៉ា)

ទាហាន​អាមេរិក​ធ្លាប់​បាន​បណ្តុះបណ្តាល​ទាហាន​កម្ពុជា​
(រូបថត៖​សុវណ្ណារ៉ា)

លោក​ឧត្តម​សេនីយត្រី វីល្លាម ក្រូ William Crow នាយក​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងត្បូង​នៃ​អាស៊ី​អាគ្នេយ៍​កំពុង​ធ្វើ​ទស្សនកិច្ច ៥​ថ្ងៃ នៅ​កម្ពុជា។ លោក​វីល្លាម ក្រូ ដែល​ជា​មន្ត្រី​របស់​ឧបការីរង​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក នឹង​ទស្សនៈកិច្ច​មើល​ការប្រុងប្រៀប​រៀបចំ​សមយុទ្ធ​យោធា​ពហុសាសន៍​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ព្រម​ទាំង​គ្រោង​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​ការពារ​ជាតិកម្ពុជា លើ​ទំនាក់​ទំនង​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។

លោក​ឧត្តម​សេនីយឯក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​កម្ពុជា​បាន​ថ្លែង​អោយ​ដឹង​ថា កម្ពុជា​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដែល​នឹង​មាន​ការចូលរួម​ពី​យោធា​ចំនួន​ប្រហែល​១០០០​នាក់​មក​ពីបណ្តា​ប្រទេស​ជាង​២០ រួម​មាន​មក​ពី​អាស៊ាន ប្រទេស​ក្នុង​តំបន់ និង​សហរដ្ឋ​អាមេរិក​ផង នៅ​ខែ​កក្កដា​ខាងមុខ​នេះ។

បើ​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ខ្មែរ ក្រៅ​ពី​ពិនិត្យ​មើល​ទីតាំង​នៃ​ការរៀបចំ​សមយុទ្ធ​ពហុសាសន៍ តំណាង​ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក​ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ដើម្បី​និយាយ​អំពី​សហ​ប្រតិបត្តិការ​នៃ​កងរក្សា​សន្តិសុខ​ពិភពលោក និង​ការ​ពង្រឹង​ទំនាក់​ទំនង​វិស័យ​យោធា​រវាង​ទីក្រុង​វ៉ាស៊ីតោន និង​ក្រុង​ភ្នំពេញ ដែល​ក្នុង​ប្រធានបទ​នេះ ការប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​បញ្ហា​សន្តិសុខ​លំហ​សមុទ្រ​អាច​នឹង​ត្រូវ​ភាគី​ទាំង២​លើក​យក​មក​ជជែក​ផង​ដែរ។

លោក​ឈុំ សុជាតិ​បាន​អត្ថាធិប្បាយ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ទំនាក់​ទំនង​អាមេរិក​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​ល្អ​ប្រសើរ ជា​ពិសេស​ក្នុង​វិស័យ​យោធា​នេះ ដែល​ស្តែង​ចេញ​តាមរយៈ​ការធ្វើ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ខ្មែរ លោក​ទៀ បាញ់ នៅ​ក្រសួង​ការពារ​ជាតិ​ប៉ង់តាហ្កូន​Pantagone​របស់​សហរដ្ឋអាមេរិក និង​ការចូលចត​នៃ​នាវា​សង្គ្រាម​របស់​អាមេរិក​ជា​ហូរហែ នៅ​កម្ពុជា​ជាដើម។

គួរ​បញ្ជាក់​ថា ក្រុង​វ៉ាស៊ីតោន​កំពុង​ពង្រឹង​ទំនាក់​ទំនង​វិស័យ​យោធា​ខ្លាំង​ជាមួយ​កម្ពុជា ដើម្បី​ការរក្សា​សន្តិសុខ​ក្នុង​តំបន់ រីឯ មហា​អំណាច​ក្រុង​ប៉េកាំង​វិញ​កំពុង​តែ​នាំ​មុខ​គេ នៅ​កម្ពុជា​ក្នុង​ការផ្តល់​ជំនួយ​សង្គម​សេដ្ឋកិច្ច៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល