ដោយ គួច គន្ធារ៉ា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 10/03/2010 13:08 ម៉ោងសកល
តំាងពីឆ្នំា ២០០៩ មក ពោលគឺ តំាងពីគណបក្សឆ្វេងនិយមឡើងកាន់អំណាចនៅក្នុងប្រទេសជប៉ុនមក បរិបទនយោបាយនៃប្រទេសជប៉ុនចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ នៅចំពោះមុខសហរដ្ឋអាមេរិក។ ផ្ទុយស្រឡះពីរដ្ឋាភិបាលជប៉ុនមុនៗដែលរណបខ្លំាងនឹងអាមេរិកនោះ រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្រ្តី Yukio Hatoyama បច្ចុប្បន្ន ចង់ឲ្យប្រទេសជប៉ុនឃ្លាតឆ្ងាយបន្តិចពីសហរដ្ឋអាមេរិក។ បន្តិចម្តងៗ ទីក្រុងតូក្យូបានចាប់ផ្តើមសើរើរឿងអតីតកាលមួយចំនួន ដែលរដ្ឋាភិបាលមុនៗ បានចុះហត្ថលេខាជាមួយទីក្រុងវ៉ាស៊ីនតោន។ កាលពីម្សិលមិញ ជប៉ុនបានគាស់កកាយរឿងអតីតកាលមួយទៀត ដែលបន្សល់ទុកពីរដ្ឋាភិបាលមុន។ នោះគឺ វត្តមានកតិកាសញ្ញាសម្ងាត់ជាមួយអាមេរិកស្តីពីអាវុធនុយក្លេអ៊ែរ។
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់
ក្រោយសង្រ្គាមលោកលើកទី២មក ប្រជារាស្រ្តជប៉ុនបាក់ស្បាត ហើយក៏មិនចង់ដឹង មិនចង់ឮទៀតឡើយ គ្រាប់បែកបរមាណូ។ បាក់ស្បាត មិនចង់ដឹង មិនចង់ឮ ព្រោះតែពួកគេធ្លាប់បានភ្លក់រសជាតិវា ដល់ទៅពីរដង ម្តងនៅក្នុងទីក្រុង Hiroshima ក្នុងថ្ងៃទី ៦ សីហា ១៩៤៥ និងម្តងទៀតនៅក្នុងទីក្រុង Nagasaki ក្នុងថ្ងៃទី ៩ សីហា ១៩៤៥ ដដែល។ ពីរដងបន្តបន្ទាប់គ្នា ដែលបានបណ្តាលឲ្យបាត់បង់ប្រជារាស្រ្តជប៉ុនចំនួន ២១ម៉ឺននាក់។ មួយសប្តាហ៍ក្រោយមក រដ្ឋអំណាចជប៉ុនជំនាន់នោះបានបង្ខំចិត្តសុំចុះចាញ់ ហើយសង្រ្គាមលោកលើកទីពីរ ក៏បានបិទបញ្ចប់តំាងពីពេលនោះមកដែរ។
ក្រោយមកទៀតក្នុងឆ្នំា ១៩៦៨ ក្រោមអំណាចលោកនាយករដ្ឋមន្រ្តី Eisaku Sato ជប៉ុនបានអនុម័តយកនូវគោលការណ៍ ៣យ៉ាង ទីមួយ៖ មិនផ្ទុកគ្រាប់បែកបរមាណូ ទីពីរ៖ មិនផលិតគ្រាប់បែកបរមាណូ និងទីបី៖ មិនអនុញ្ញាតឲ្យប្រទេសណាមួយដឹកគ្រាប់បែកបរមាណូឆ្លងកាត់ ឬមួយក៏ទៅរក្សាទុកនៅក្នុងប្រទេសខ្លួនទេ។ គឺតាមរយៈគោលការណ៍ទំាង ៣ខាងលើនេះឯង ដែលបានអនុញ្ញាតឲ្យលោក Sato បានទទួលរង្វាន់ Nobel ផ្នែកសន្តិភាពក្នុងឆ្នំា ១៩៧៤។
ក៏ប៉ុន្តែ អ្វីដែលប្រជារាស្រ្តជប៉ុនមិនបានដឹង និងដែលរដ្ឋាភិបាលជប៉ុនមុនៗមានទំាងរដ្ឋាភិបាលរបស់លោក Sato បានព្យាយាមលាក់កំបំាងនោះ គឺកតិកាសញ្ញាសម្ងាត់មួយជាមួយសហរដ្ឋអាមេរិកស្តីពីអាវុធនុយក្លេអ៊ែរនោះឯង។ កតិកាសញ្ញាសម្ងាត់នោះបានត្រូវចុះហត្ថលេខានៅក្នុងសម័យសង្គ្រាមត្រជាក់ ដោយមានកិច្ចព្រមព្រៀងទំាងអស់ចំនួន ៤។ អ្វីដែលសំខាន់នៅក្នុងកិច្ចព្រមព្រៀងនោះ គឺការអនុញ្ញាតឲ្យនាវាចំបំាង និងយន្តហោះចំបំាងអាមេរិកំាងដែលមានផ្ទុកអាវុធនុយក្លេអ៊ែរ ចូលចតនៅតាមកំពង់ផែរបស់ខ្លួនមួយចំនួន និងទីពីរ អនុញ្ញាតឲ្យអាមេរិកំាងស្ទុកអាវុធនុយក្លេអ៊ែរនៅលើកោះ Okinawa ទោះបីជាក្រោយការប្រគល់កោះមួយនេះទៅឲ្យជប៉ុនវិញក្នុងឆ្នំា ១៩៧២ ក៏ដោយ។ ធ្ងន់ធ្ងរជាងនេះទៀត កិច្ចព្រមព្រៀងក៏បានអនុញ្ញាតផងដែរ ឲ្យទ័ពអាមេរិកំាងប្រើប្រាស់ទឹកដីជប៉ុននៅក្នុងករណីណាមានសង្គ្រាមផ្ទុះជាថ្មីនៅលើឧបទ្វីបកូរ៉េ។

លោក Eisaku Sato (រូបខាងឆ្វេង) នាយករដ្ឋមន្រ្តីជប៉ុន និងលោក Richard Nixon ប្រធានាធិបតីអាមេរិកំាង កាលពីថ្ងៃទី ៦ មករា ឆ្នំា ១៩៧២ នៅ Sacramento ក្នុងរដ្ឋ Californie
(រូបថត៖ Reuters)
គឺរឿងអាថ៌កំបំាងទំាងអស់នេះឯង ដែលត្រូវបានរដ្ឋាភិបាលជប៉ុនមុនៗលាក់ទុកមិននិយាយអ្វីទំាងអស់។ សូម្បីតែរដ្ឋាភិបាលដែលដឹកនំាដោយគណបក្សស្តំានិយមជាង ៥០ឆ្នំាចុងក្រោយនេះ ក៏បិទមាត់ ធ្វើមិនដឹង មិនឮដែរ។ គឺទើបនៅថ្ងៃម្សិលមិញនេះទេ ដែលការពិតត្រូវបានទម្លាយចេញជាសាធារណៈដោយរដ្ឋាភិបាលបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្រ្តី Yukio Hatoyama តាមរយៈលោកប្រមុខការទូត Katsuya Okada។ លោក Okada បានបញ្ជាក់យ៉ាងច្បាស់ៗថា ពិតជាមានមែនកតិកាសញ្ញាសម្ងាត់រវាងជប៉ុន និងអាមេរិកស្តីពីអាវុធនុយក្លេអ៊ែរ ហើយគ្រប់ប្រមុខរដ្ឋាភិបាលជប៉ុនជំនាន់នោះបានដឹងរឿងនេះទំាងអស់គ្នា។ តែពីនាយករដ្ឋមន្រ្តីម្នាក់ ទៅនាយករដ្ឋមន្រ្តីម្នាក់ទៀត សុទ្ធតែបានព្យាយាមលាក់កំបំាង មិននិយាយអ្វីទេ។ លោក Okada បានបន្ថែមទៀតថា គឺទើបតែនៅក្នុងឆ្នំា ១៩៩១ ទេ ដែលសហរដ្ឋអាមេរិកបានបញ្ឈប់ការដឹកអាវុធនុយក្លេអ៊ែររបស់ខ្លួនចូលក្នុងទឹកដីជប៉ុន។
ការធ្លាយចេញនូវរឿងអាស្រូវថ្មីនេះបានកើតមានឡើង ចំពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូបច្ចុប្បន្ន មិនសូវជាល្អូកល្អឺនដូចរដ្ឋាភិបាលជប៉ុនមុនៗទេ ពិសេស រដ្ឋាភិបាលជប៉ុនដែលដឹកនំាដោយគណបក្សស្តំានិយមដែលរណបខ្លំាងនឹងអាមេរិក នារយៈពេលជាងកន្លះសតវត្សកន្លងទៅនេះ។ សម្រាប់រដ្ឋាភិបាលថ្មីចេញមកពីគណបក្សឆ្វេងនិយម លោក Yukio Hatoyama ចង់ឲ្យប្រទេសជប៉ុនឃ្លាតឆ្ងាយបន្តិចពីសហរដ្ឋអាមេរិក និងចង់កាត់បន្ថយភាពតានតឹងជាមួយប្រទេសចិនវិញ។ គឺនៅខែឧសភាខាងមុខនេះឯង ដែលលោក Hatoyama ត្រូវសម្រេចចិត្តអំពីការរុះរើមូលដ្ឋានយោធាអាមេរិកំាងនៅកោះ Okinawa ដែលបច្ចុប្បន្ន មានទាហានអាមេរិកំាងជាង ២ម៉ឺននាក់កំពុងឈរជើងនៅទីនោះ ក្នុងចំណោមទាហានអាមេរិកំាងទំាង ៤ម៉ឺន ៧នាក់ ដែលកំពុងប្រចំាការក្នុងប្រទេសជប៉ុន។ ពិតជារឿងមួយយ៉ាងស្មុគស្មាញ និងសែនរសើប នៅក្នុងទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែជាការងារមួយដែលលោក Hatoyama ត្រូវតែធ្វើដោយខានមិនបាន ពីព្រោះទីមួយ បំពេញតាមសំណើរបស់ប្រជារាស្រ្តរស់នៅកោះ Okinawa ដែលធុញទ្រាន់ខ្លំាងណាស់នឹងវត្តមានទ័ពអាមេរិកំាងនៅទីនោះ និងទីពីរ មូលដ្ឋានយោធាអាមេរិកនៅកោះ Okinawa អាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជន ពីព្រោះវាស្ថិតនៅក្នុងទីប្រជុំជន Futenma តែម្តង។
ឆ្លើយនឹងរឿងអាស្រូវទាក់ទងនឹងកតិកាសញ្ញាសម្ងាត់រវាងរដ្ឋាភិបាលជប៉ុនមុនៗ និងអាមេរិកដែលទើបធ្លាយឲ្យដឹងកាលពីម្សិលមិញនោះ លោក Hatoyama បានព្យាយាមធានាអះអាងថា វាជារឿងអតីតកាល និងមិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងជប៉ុន និងអាមេរិក ទៅថ្ងៃខាងមុខទេ។ តែយ៉ាងណាក៏ដោយ តាមរយៈការគាស់កកាយ និងសើរើរឿងអតីតកាលជាបន្តបន្ទាប់នៅពេលនេះ ជាសារមួយដែលទីក្រុងតូក្យូចង់ផ្តល់ទៅឲ្យទីក្រុងវ៉ាស៊ីនតោន ថាគេអាចបន្តរក្សាមិត្តភាពរវាងគ្នាបាន តែមិនឲ្យអ្នកណា ស៊ីខូងលើអ្នកណាទេ និយាយឲ្យស្រួលស្តាប់ មិត្តភាពត្រូវឈរលើគោលការណ៍សមភាព។
ព្រឹត្តិការណ៍អាស៊ី
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាលនេះដែរ។
21/04/2010 12:52 ម៉ោងសកល
ជាងមួយខែកន្លងមកហើយ ដែលពួកអាវក្រហមធ្វើបាតុកម្មនៅទីក្រុងបាងកក។ អ្វីដែលមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ប្រជាជាតិថៃ គឺនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាលអាភីស៊ីតនេះ មានឆន្ទៈដ៏មោះមត់របស់ប្រជាជនក្រីក្រ ក្នុងការផ្តួលរំលំរចនាសម្ព័ន្ធសង្គមបច្ចុប្បន្នរបស់រាជាណាចក្រថៃ។
14/04/2010 14:24 ម៉ោងសកល
07/04/2010 13:17 ម៉ោងសកល
មុនការដកទ័ពនៃប្រទេសបស្ចិមលោកចេញពីប្រទេសអាហ្វហ្កានិស្តង់នៅពេលខាងមុខនេះ ក្រុមបក្សសម្ពន្ធក្នុងតំបន់បានចាប់រៀបចំប្រុងប្រៀបរៀងៗខ្លួន។ ប្រទេសប៉ាគីស្តង់ចង់ឆ្លៀតបញ្ចេញអានុភាពនិងក្តោបកាន់កាប់តំបន់។ ប៉ុន្តែប្រទេសឥណ្ឌាក៏មានមហិច្ឆតាដូចគ្នាអ៊ីចឹងដែរ។
31/03/2010 09:36 ម៉ោងសកល
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការ បិទវែបសៃត៍របស់ខ្លួននៅចិន។ តើហេតុអ្វីបានជា Google ដកខ្លួនចេញពីទីផ្សារអ៊ីនធ័រណែតដ៏សម្បើមមួយនេះ? តើអ្នកណាជាអ្នកខាត ហើយអ្នកណាជាអ្នកចំណេញ ពីការដកខ្លួនរបស់ Google នេះ?
15/04/2010 10:54 ម៉ោងសកល
ខណៈដែលតុលាការរាជធានីភ្នំពេញកំពុងចាត់ការយ៉ាងក្តៅគគុកចំពោះសំណុំរឿងទី២ដែលរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីទាក់ទងនឹងការក្លែងបន្លំឯកសារព្រំដែន មានការគូសវាសសេណារីយ៉ូមួយចំនួនទាក់ទងនឹងអនាគតប្រជាធិបតេយ្យ នៅកម្ពុជា។ តើអវត្តមានជា យថាហេតុរបស់លោកសម រង្ស៊ីពីក្នុងប្រទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនឹងជះឥទិ្ធពលអ្វីខ្លះដល់ប្រជាធិបតេយ្យនៅកម្ពុជា?
17/03/2010 08:58 ម៉ោងសកល
នៅទីក្រុងបាងកកប្រទេសថៃ Jean-François TAIN បានជួបអ្នកបើកTaxi ម្នាក់ដែលដូចអ្នកបើកTaxi ចំនួន៦០%ដទៃផ្សេងទៀតដែរ សុទ្ធសឹងជាពួកអាវក្រហម អ្នកគាំទ្រ លោកអតីតនាយករដ្ឋមន្ត្រីThaksin។ ពួកអាវក្រហម បាននិងកំពុងបន្តកេណ្ឌគ្នា ធ្វើយ៉ាងណាដើម្បីឲ្យបាតុកម្មប្រឆាំងរដ្ឋាភិបាលAbhisit នៅថ្ងៃទី ១៤ ឬទី១៥មិនាខាងមុខមានកម្លាំងខ្លាំងជាងពេលមុនៗ។
10/03/2010 08:06 ម៉ោងសកល
នៅថ្ងៃនេះ ឥណ្ឌា និងប៉ាគីស្តង់នឹងជួបចរចាគ្នាឡើងវិញ នៅទីក្រុងNew Delhi។ គោលដៅសំខាន់ គឺផ្តល់សន្ទុះដល់អភិក្រមនៃការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ក្រោយពីកិច្ចសន្ទនាត្រូវបានផ្អាកចោលអស់ជាងមួយឆ្នាំ ពោលគឺតាំងពីមានភេរវកម្មនៅខែវិច្ឆិកាឆ្នាំ២០០៨ នៅទីក្រុងBombay រួចមក។
25/02/2010 09:01 ម៉ោងសកល
អគ្គមគ្គទេសន៍កូរ៉េខាងជើងKim Jong Il បានប្រារព្ធខួបគម្រប់៦៨ឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។ គឺជាថ្ងៃបុណ្យមួយសោះកក្រោះ ពីព្រោះKim Jong Il កំពុងឈឺធ្ងន់ ជាហេតុបង្កឲ្យមានសង្គ្រាមដណ្តើមអំណាចគ្នា និងពីព្រោះប្រទេសកុម្មុយនិស្តដ៏ចាស់ដុះស្លែមួយនេះកំពុងប្រទះនឹងគ្រោះទុរភិក្ស។
17/02/2010 17:24 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល