ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/03/2010 12:46 ម៉ោងសកល
ការកាន់កាប់ដីធ្លី ដោយមិនមានប័ណ្ណកាន់កាប់ត្រឹមត្រូវ អាចនឹងបង្កឲ្យមានវិវាទ បើទោះជាការកាន់កាប់នោះ ជាការកាន់កាប់ដោយស្របច្បាប់ក៏ដោយ។ ប័ណ្ណកាន់កាប់ដីធ្លី គឺជាឯកសារច្បាប់ដ៏សំខាន់ ដែលភស្តុតាង បញ្ជាក់អំពីកម្មសិទ្ធិ ឬការកាន់កាប់ ដោយស្របច្បាប់។ ក៏ប៉ុន្តែ សំណួរសួរថា ដើម្បីឲ្យមានតម្លៃត្រឹមត្រូវតាមផ្លូវច្បាប់ តើប័ណ្ណនេះត្រូវចេញដោយអាជ្ញាធរថ្នាក់ណា? ហើយដើម្បីបានប័ណ្ណនេះ អ្នកសុំត្រូវគោរពតាមនីតិវិធីអ្វីខ្លះ?
សូមចុចខាងក្រោម ដើម្បីស្តាប់៖
ដូចដែលលោក-អ្នកស្តាប់ បានជ្រាបរួចមកហើយ នៅក្នុងកម្មវិធីយល់ដឹងអំពីច្បាប់ លើកមុន ថា ការកាន់កាប់ដីធ្លី ឬការកាន់កាប់អចលនវត្ថុជាទូទៅ អាចមានទ្រង់ទ្រាយពីរ៖ ជាការកាន់កាប់ក្នុងឋានៈជាភោគី ឬការកាន់កាប់ក្នុងឋានៈជាម្ចាស់ដី (ឬកម្មសិទ្ធិករ)។
អ្នកកាន់កាប់ដីធ្លី ទោះជាក្នុងរូបភាពណាមួយក៏ដោយ ជាម្ចាស់កម្មសិទ្ធិក៏ដោយ គ្រាន់តែជាភោគីក៏ដោយ សុទ្ធតែមានសិទ្ធិសុំប័ណ្ណកាន់កាប់ ដើម្បីទុកជាភស្តុតាងផ្លូវច្បាប់ បញ្ជាក់អំពីសិទ្ធិរបស់ខ្លួន លើដីនេះ។
ដោយការកាន់កាប់ដីធ្លី អាចធ្វើឡើង ក្នុងរូបភាពពីរ ប័ណ្ណកាន់កាប់ក៏មានពីរប្រភេទដែរ៖ គឺប័ណ្ណភោគៈ និងប័ណ្ណកម្មសិទ្ធិ។
ដើម្បីទទួលបានប័ណ្ណនេះ ម្ចាស់ដីត្រូវដាក់ពាក្យសុំទៅការិយាល័យភូមិបាលស្រុក/ខ័ណ្ឌ តាមរយៈមេឃុំ/ចៅសង្កាត់ ដែលដីនោះតាំងនៅ។
នៅក្នុងជំហានដំបូង មេឃុំ/ចៅសង្កាត់ ត្រូវធ្វើការបញ្ជាក់លើចំណុចពីរ៖ ទី១ បញ្ជាក់អំពីអត្តសញ្ញាណ ស្ថានភាព និងប្រវត្តិដី (កាលបរិច្ឆេទនៃការចូលកាន់កាប់) និងទី២ គឺបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ ជាដើម)។
នៅក្នុងករណី ដែលម្ចាស់ដី មានទីលំនៅ នៅឃុំ/សង្កាត់ផ្សេង ពីឃុំ/សង្កាត់ ដែលដីតាំងនៅ ការបញ្ជាក់ត្រូវធ្វើឡើងដោយឃុំ/សង្កាត់ពីរ៖ គឺឃុំ/សង្កាត់ ដែលដីតាំងនៅ ជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណ និងស្ថានភាពដី ចំណែកឃុំ/សង្កាត់ ដែលជាលំនៅរបស់ម្ចាស់ដី គឺជាអ្នកបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់ដី។
បន្ទាប់ពីបានទទួលការបញ្ជាក់ពីពីមេឃុំ ឬចៅសង្កាត់រួចរាល់ហើយ ដំណាក់កាលបន្ទាប់មកទៀត គឺសុំទៅសាលាស្រុក/ខ័ណ្ឌ ដែលដីតាំងនៅ ដើម្បីចាត់ចែងឲ្យមន្រ្តីសុរិយោដីស្រុកចុះវាស់វែងកំណត់ព្រំដី។ នៅក្នុងការវាស់វែងនេះ ម្ចាស់ដី គឺជាចង្អុលបង្ហាញអំពីព្រំដី ចំណែកមន្រ្តីសុរិយោដី គ្រាន់តែជាអ្នកវាស់ប៉ុណ្ណោះ។ បន្ទាប់ពីបានវាស់វែងហើយ មន្រ្តីសុរិយោដីស្រុកនឹងរៀបចំគូសប្លង់ក្បាលដី។
គួរបញ្ជាក់ថា នៅក្នុងការកសាងប្លង់សុរិយោដីនេះ សាលាស្រុកត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ ដើម្បីទុកឱកាសឲ្យបុគ្គលពាក់ព័ន្ធធ្វើការតវ៉ា។ នៅមុនពេលចុះវាស់វែង ក៏មានការជូនដំណឹងជាសាធារណៈ (១៤ថ្ងៃមុនពេលចុះវាស់)។ នៅក្រោយពេលគូសប្លង់សុរិយោដីរួចហើយ ក៏មានការផ្សព្វផ្សាយជាសាធារណៈជាថ្មីម្តង់ទៀត អំពីប្លង់ដី និងអត្តសញ្ញាណម្ចាស់ដី។
៣០ថ្ងៃក្រោយការប្រកាសផ្សាយនេះ ប្រសិនបើគ្មានការតវ៉ាណាមួយទេនោះ អាជ្ញាធរស្រុក/ខ័ណ្ឌ នឹងបញ្ជូនសំណុំរឿងទៅឲ្យអាជ្ញាធរសុរិយោដីថ្នាក់ខេត្ត/ក្រុង ជាអ្នកពិនិត្យសម្រេចជាចុងក្រោយ ក្នុងការចេញប័ណ្ណជូនដល់ម្ចាស់សាម៉ី ដែលជាអ្នកសុំ៕បទសម្ភាសន៍
នៅក្នុងនាទីជីវិតជោគជ័យក្នុងសប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ជួង ជី ហៅ កុយ។ លោក កុយ ដែលកំពុងមានឈ្មោះបោះសំឡេងជាអ្នកកំប្លែងនៅក្នុងប្រទេសកម្ពុជា។
20/04/2010 09:11 ម៉ោងសកល
ភ្ញៀវប្រចាំសប្តាហ៍របស់ Jean-François TAIN នៅថ្ងៃសៅរ៍នេះ គឺ Père François PONCHAUD អ្នកផ្សព្វផ្សាយសាសនាកាតូលីក។ Père Ponchaud ដែលឋិត នៅទីក្រុងភ្នំពេញ ក្នុងថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ បានឃើញផ្ទាល់ភ្នែកពួកយោធាខ្មែរក្រហមចូលកាន់កាប់ ទីក្រុងភ្នំពេញ កាលពី ៣៥ឆ្នាំមុន។
17/04/2010 14:42 ម៉ោងសកល
13/04/2010 08:58 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ហ្សង់-ហ្វ្រង់ស័រ តាន់ លោក លឺ ឡាយស្រេង អនុប្រធាននៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សជាតិនិយមដែលជា បំណែកសេសសល់ពីការបែកបាក់គ្នានៅក្នុងជួរគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីមុនការបោះ ឆ្នោតឆ្នាំ២០០៨ ចាំបាច់ត្រូវតែរួបរួមគ្នាវិញ។
11/04/2010 06:55 ម៉ោងសកល
កាលពីសប្តាហ៍មុន លោក-អ្នកស្តាប់បានស្តាប់ការរៀបរាប់របស់អ្នកពិគ្រោះយោបល់ផ្នែកជំនួញម្នាក់ អំពីចំណុចគន្លឹះ ដែលគេត្រូវធ្វើការសិក្សាមុននឹងឈានទៅបើកមុខជំនួញ។ នៅថ្ងៃនេះ សេង ឌីណា បានស្វែងរកការបកស្រាយពន្យល់ពីមន្រ្តីធនាគារម្នាក់ ជុំវិញការខ្ចីលុយពីធនាគារ ដើម្បីយកទៅរកស៊ី។
08/04/2010 15:11 ម៉ោងសកល
06/04/2010 13:17 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណអង្គការសហប្រជាជាតិដែលបានគំាទ្រលើទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពង្រឹង និងការអភិវឌ្ឍន៍បន្ថែមទៀត លើបញ្ហាសិទ្ធិមនុស្ស។ ក្នុងនាមកម្ពុជា ជាប្រទេសអធិបតេយ្យមួយ លោក ឱម យ៉ិនទៀងបានអំពាវនាវឲ្យប្រទេសដទៃ និងអង្គការអន្តរជាតិមួយចំនួនបញ្ឈប់ការត្រួតត្រា បញ្ឈប់ការចង្អុលបញ្ជាលើកម្ពុជាតាមទំនើងចិត្ត។
03/04/2010 13:03 ម៉ោងសកល
01/04/2010 12:01 ម៉ោងសកល
30/03/2010 11:55 ម៉ោងសកល
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់អាស៊ីត បានពន្យល់ពីសារៈសំខាន់នៃការបង្កើតឲ្យមានច្បាប់ទឹកអាស៊ីត។ គោលការណ៍រួមនៃច្បាប់អាស៊ីត គឺមានចរិកបង្ការ និងបង្ក្រាបដើម្បីឈានទៅកាត់បន្ថយបទឧក្រិដ្ឋដោយប្រើទឹកអាស៊ីតជាអាវុធ។ ជនដែលប្រព្រឹត្តបទល្មើសជះទឹកអាស៊ីត នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅមួយជីវិត។
13/04/2010 12:36 ម៉ោងសកល
ទាក់ទងនឹងប្រធានបទនេះ
04/03/2010 11:20 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល